jump to navigation

ចៅ​សង្កាត់​​វាលវង់​​​​ចេញ​លិខិត​​រដ្ឋបាល​សុំ​អាំង​ប៉ាវ​​​ពី​​អាជីរករ​ ខែមករា 30, 2013

Posted by មេឃា in កខគឃង.
4 comments

លិខិតស្នើសុំ របស់​ ចៅ​សង្កាត់វាលវង់ ខណ្ឌ​៧មករា រាជធានីភ្នំពេញ «សំណើ​សុំ ស្រាបៀរ ២កេស ទឹកក្រូច ២កេស ​ដើម្បី​អបអរសាទរ​​ក្នុង​បុណ្យ​​ចូល​​ឆ្នាំ​​ចិន​ ​នៅ​ថ្ងៃ​​ខាង​​មុខ ​សាលាសង្កាត់​មាន​រៀបចំ​ ពិធី​សំណេះ​សំណាល​មួយ ​នៅ ស្នាក់ការ​សង្កាត់​ ជាមួយ​ថ្នាក់​ដឹកនាំ និង​បុគ្គលិក​សង្កាត់។ អាស្រ័យ​ហេតុនេះ ​សូម​លោក​ឧកញ៉ា លោក លោកស្រី មេត្តា​ជួយ​សម្រួល​ និង​ដោះស្រាយតាម​សំណើ​ខាងលើ ដោយ​​មនោសញ្ចេតនា​រាប់អាន​ដ៏​ខ្ពស់​បំផុត។

nak-556

អ្នកស្រី កែវ សាកល ចៅសង្កាត់វាលវង់​ បានប្រាប់​ដើម​អម្ពិល តាមទូរស័ព្ទ កាល​ពី​នៅថ្ងៃទី ៣០ ខែមករា ឆ្នំា ២០១៣នេះថា «ការ​​ស្នើ​សុំ​​ការ​ឧបត្ថម្ភ​ពី​ក្រុម​ហ៊ុន ពាណិជ្ជករ អាជីវករ នៅក្នុង​មូលដ្ឋាន សម្រាប់​​យក​​មក​​រៀបចំ​ពិធី​​ហូបចុក​​ជួបជុំ​មន្ត្រី​​នៅ​ក្នុង​មូល​ដ្ឋាន ដែល​ជា​​ទំលាប់​អ្នកស្រី​​តែង​តែ​ធ្វើ​​ជា​​រៀង​រាល់​​ឆ្នំាំ​។ ការចេញ​លិខិត​ជាផ្លូវ​ការ​បែបនេះ ដោយសារ​តែ​ក្រុមហ៊ុន​មួយ​ចំនួន ដែល​ឧបត្ថម្ភ ត្រូវការ​លិខិត​ដើម្បី​ រាយការណ៍ទៅមេ ឬក៏ដាក់ក្នុង​បញ្ជី​របស់​ក្រុ​មហ៊ុនគេ​។»

អាជីវករ​នៅក្នុង​សង្កាត់វាលវង់​មួយរូប ដែលបើក​រកស៊ី នៅនឹង​ផ្ទះ​រៀងគ្រាន់បើដែរ​នោះ បានប្រាប់​ ដើមអម្ពិល ឲ្យដឹងថា ការធ្វើលិខិត ស្នើសុំបែបនេះ​ របស់​​លោកស្រី ចៅសង្កាត់​វាជា​ ទំលាប់ទៅហើយ មិនថា​ បុណ្យចូលឆ្នំាចិន ចូលឆ្នំាខ្មែរ បុណ្យភ្ជុំបិណ្ឌ ឬ បុណ្យ​អ៊ុំទូកនោះទេ ពេលខ្លះគ្រាន់ និមន្តលោក ២អង្គ សូត្រមន្តសោះ ក៏ដើរសុំ​ទឹកក្រូច សុំ​ស្រាបៀរ​គេដែរ គ្រាន់​តែពេល​ខ្លះឃើញ មាន​លិខិត​សុំផ្លូវការ និង​ពេលខ្លះទូរស័ព្ទសុំឬ មកសុំដល់ផ្ទះដោយផ្ទាល់តែប៉ុណ្ណោះ។ បើ​អាជីវករ​ម្នាក់ សុំបាន​ទឹកក្រូច ២កេស​ ស្រាបៀរ ២កេស ម៉្លេះ ម៉ាសង្កាត់​វាលវង់ទំាងមូលដែល​សុទ្ធតែជាផ្ទះរកស៊ី ទីស្នាក់ការសាលាសង្កាត់ ទំាំងមូល​​មិនដឹង​ថា ដាក់ស្រាបៀរ ដាក់ទឹកក្រូច ដែលបាន​មកពី ស្មុំគេ​អស់ដែរឬ អត់នោះទេ។

Mekhea : 2012 in review ខែមករា 15, 2013

Posted by មេឃា in កខគឃង.
add a comment

The WordPress.com stats helper monkeys prepared a 2012 annual report for this blog.

Here’s an excerpt:

4,329 films were submitted to the 2012 Cannes Film Festival. This blog had 42,000 views in 2012. If each view were a film, this blog would power 10 Film Festivals

Click here to see the complete report.

នាយពែកមី ចូលលេងហ្វែសប៊ុក ​ហើយ ខែមករា 9, 2013

Posted by មេឃា in កខគឃង.
Tags:
add a comment

មេឃា ៖ នាយ​​ពែក​មី តារា​កំប្លែង​​សម័យ​ថ្មី ដែល​ប្រើ​សម្តី មិន​សំចៃ​ម៉ាត់ ​តាម​​កញ្ចក់​ទូរទស្សន៍ CTN បាន​​ងាក​​មក​​ស្វែង​រក​​អ្នក​គាំទ្រ​របស់​ខ្លួន​​ លើ​​ទំព័រ​ហ្វែសប៊ុក​ហើយ។ ទំព័រ​របស់​​នាយ​ពែកមី ដែល​ទើប​បង្កើត ឡើងនៅ​ថ្ងៃ​ទី០២ ខែមករា ឆ្នាំ២០១៣ ប៉ុណ្ណោះ តែ​អ្នកគំាទ្រ​​ដែលធ្លាប់​ស្គាល់ និង​ចូលចិត្ត​ នាយ បាន​​ទម្លាក់​ មេដៃគាំទ្រ​​លើ​ទំព័រ​​របស់នាយ កើន​ឡើង​រហូត​ដល់ ជិត​​៦០០០ នាក់ ក្នុង​រយៈពេល​​មួយសប្តាហ៍​ប៉ុណ្ណោះ។ ទំព័រ​​ហ្វែសប៊ុក​របស់​​នាយពែកមី មាន​​ប្រកាស​​ស្វាគមន៍​អ្នកគាំទ្រ​នូវ​ ​រូបភាព​/វាចារ/វិដេអូ សំណើច ផ្សេងៗ ហើយ នាយក៏មិន​ភ្លេច​ប្រកាស​ស្វែងរក​ ការចូលរួម​ជា​សំណើច​ផ្សេងៗ ពី​អ្នក​គំាំទ្រ​ផង​ដែរ។

បើ​​ចូលចិត្ត​​គាត់ សូម​​ជួយ​គាំទ្រ តាមរយៈ ទម្លាក់​មេដៃ​ បង្ហាញ​ការ​ចូលចិត្ត​​នៅ​លើ​​ហ្វែសប៊ុក https://www.facebook.com/PerkMiរូបភាព

គ្មានវាចារ ខែធ្នូ 30, 2012

Posted by មេឃា in សម្ងាត់បំផុត.
4 comments

មួយរយៈនេះ មានអារម្មណ៍ថា ខ្លួនឯង មិនសូវបញ្ចេញមតិចរិកក៏រាងស្លូតជាងមុនឆ្ងាយណាស់ challenge ក៏មិនសូវមាន ដូចមុន។ ធ្វើការតតាំង ឬវែកញែកច្រើន នាំអោយអ្នកស្តាប់កាន់តែមិនពេញចិត្តច្រើន ទោះបី ជាយោបល់ មានលក្ខណៈបច្ចេកទេស តែបើ មិនត្រូវបេះដូង អ្នកស្តាប់គឺ គ្មានផលឡើយ ព្រោះត្រូវដោះស្រាយជាមួយនឹងមនុស្សដែលគ្មានសិល្បះក្នុងបេះដូង និងគ្មានចំណេះផ្នែកsocial media ហើយជា អ្នកសម្រេចចិត្តទៀត។
គ្មានវាចារ មិនមែនមានន័យថា ខ្ញុំបោះបង់ទេ កុំបារម្ភ ខ្ញុំគ្រាន់តែ បណ្តោយអ្នកមួយខ្យល់ប៉ុណ្ណោះ។ ជឿចុះថា មិនថា អ្នកសម្រេចចិត្តយ៉ាងណា លទ្ធផលនឹងតបស្នប។ ខ្ញុំសម្រេចចិត្ត មិនតបត ហើយព្រមធ្វើតាមអ្នក មិនមែនមានន័យថា ខ្ញុំទន់ខ្សោយ ឬចុះចាញ់ទេ ខ្ញុំគ្រាន់តែផ្លាស់ប្តូរ ស្នៀត ដើម្បីប្រយុទ្ធប៉ុណ្ណោះ។

ជាការពិត បើប្តូរគេមិនបាន មានតែផ្លាស់ប្តូរខ្លួនឯង។ អ្វីដែលប្រាកដ ទោះបីជា ផ្លាស់ប្តូរយ៉ាងណា ក៏ខ្ញុំអាចញញឹមបាន 🙂

Steph Micayle – “Gangnam Style” acoustic cover ខែធ្នូ 22, 2012

Posted by មេឃា in កំសាន្ត/Entertainment.
add a comment
Steph Micayle – “Gangnam Style” acoustic cover

2 months =4,089,998 views

Steph Micayle, A Singaporean Girl

Steph Micayle on Youtube

Steph Micyale on Facebook

Asva the Monkey HD on App Store ខែធ្នូ 19, 2012

Posted by មេឃា in កំសាន្ត/Entertainment, Cambodia Feature Stories.
add a comment

ព្រះ​មេរុ​​​​​សម្រាប់​​​ថ្វាយ​​ព្រះ​​ភ្លើង​​​ព្រះ​​បរម​​សព​​​ព្រះ​មហា​​វី​រក្សត្រ​ តម្លៃ​ត្រឹម​ ១លាន២​សែន​ដុល្លារ​ប៉ុណ្ណោះ​ ខែធ្នូ 18, 2012

Posted by មេឃា in នាយករដ្ឋមន្ត្រី, Cambodia Feature Stories, KING -ព្រះមហាក្សត្រ.
add a comment
Sihanouk_crematorium-site-2012

ការដ្ឋាន​​សាងសង់​​ព្រះ​​មេរុ​​សម្រាប់​​ថ្វាយ​​ព្រះ​​ភ្លើង​​ព្រះ​បរម​​សព​​ព្រះមហា​វី​រក្សត្រ @Sovanna KEM

ក្នុងពេល​​ត្រួត​ពិនិត្យ​​​ការ​​ដ្ឋាន​សាង​​សង់​​​ព្រះ​មេរុ​​​សម្រាប់​​​ថ្វាយ​​ព្រះ​ភ្លើង​​​ព្រះ​បរម​សព ព្រះបាទ​ នរោត្តម សីហនុ ​នៅ​ព្រឹក​​ថ្ងៃ​​អង្គារ ​ទី១៨ ​ខែធ្នូ​នេះ ​លោក​​នាយក​​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​បាន​ប្រាប់​​អ្នកសារព័ត៌មាន​ថា ​ទឹក​ប្រាក់​​​សរុប​​​ដែល​​​ចំ​ណាយ​​លើ​​ការ​​កសាង​​ព្រះមេរុ​ អស់​ប្រាក់​តិច​ជាង​ ​១លាន​​​២សែន​​​ដុល្លារ តែ​ប៉ុណ្ណោះ។

លោ​ក​នាយក​​រដ្ឋ​មន្ត្រី​​បន្ថែម​​ថា ​គម្រោង​​សាង​សង់​នេះ​​ គឺមិន​​ត្រូវ​បាន​​ដាក់​ឲ្យ​​ដេញ​ថ្លៃ​​ទេ ​ព្រោះ​អាច​​នាំ​ឲ្យ​យឺត​​ពេល​​ក្នុង​ការ​​សាង​សង់​។ ​ការ​​​សាង​សង់​​​ព្រះ​មេរុ​​​សម្រាប់​​​ថ្វាយ​ព្រះ​ភ្លើង​​នេះ​ ត្រូវ​ចំណាយពេល​ប្រមាណជាង ៣ខែ ហើយ​ប្រើ​​ប្រាស់​កម្ម​ករ​ប្រមាណ​ ៣៤៣​នាក់​​។ លោក​មាន​ប្រសាសន៍ថា​ «ការ​​សាង​​សង់​​​​នេះ ​គឺ​​រដ្ឋា​ភិ​បាល​​​បាន​​ឲ្យ​​ក្រុម​ហ៊ុ​ន​​​កូន​​របស់​​លោក​​ គង់​ សំអុល ​រដ្ឋ​មន្រ្តី​​ក្រសួង​​ព្រះបរម​រាជ​​វាំង​សាង​​សង់»

ការ​លើ​កយកប្រធានបទ​ តម្លៃសាងសង់ព្រះមេរុ​ ប្រាប់អ្នកសារព័ត៌មាន ចំៗ​បែបនេះ ព្រោះលោក​​​នាយក​​រដ្ឋ​មន្រ្តី​ ​​ចង់​ប្រតិ​កម្ម​​ទៅ​​នឹង​​សេច​ក្តី​​​រាយ​ការណ៍​​​របស់​ ​អ្នក​នាំ​​​ពាក្យ​​ខុទ្ទ​កាល័យ​​ព្រះបរម​រាជ​វំាង​ ព្រះ​អង្គ​ម្ចាស់ ​ស៊ី​សុវត្ថិ​ ធម្មិកោ ​​ទៅ​សារ​ព័ត៌​មាន កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១៦​ ខែធ្នូ ​​​​ថា ​សំណង់​​ព្រះ​មេរុ​ នេះ ​ចំណាយ​​អស់​​ជិត​ ៥លាន​ដុល្លារ។​ ​លោក​​​នាយក​​​រ​​ដ្ឋ​មន្រ្តី​ ក៏​បាន​ព្រមាន​​ទៅ ​ព្រះ​អង្គ​ម្ចាស់​​ ស៊ីវត្ថិ​ ធម្មិ​កោ ថា​ «បើ​មិន​​​ដឹង​​ច្បាស់​​​ទេ ​កុំ​​រាយ​ការណ៍ ​​​គួរ​តែ​សួរ​​ រដ្ឋាភិបាល​ ឬ​ក្រសួង​​​ព្រះបរម​​រាជ​​វាំង​សិន» ។

ឆ្លើយតប​នឹងការ​លើកឡើង​របស់​លោកនាយករដ្ឋមន្រ្តី ព្រះ​អង្គ​ម្ចាស់ ស៊ី​សុវត្ថិ​ ធម្មិ​កោ មាន​បន្ទូល​​តាមរយៈ​អ្នកសារព័ត៌មាន​យ៉ាង​ខ្លីថា​ ព្រះ​អង្គ​​ទទួល​​កំហុស ​ប្រសិន​​បើ​​ព្រះ​អង្គ​​មាន​​បន្ទូល​​ខុស។

តាមគម្រោង ព្រះ​បរម​សព​​របស់​​ព្រះ​មហាវីរក្សត្រ​​ នរោត្តម​ សីហនុ​ នឹង​​ត្រូវ​​បូជា​​នៅ វាល​ព្រះ​មេរុ​ ជា​សាធារណៈ​​ នៅ​ថ្ងៃទី៤​ ខែកុម្ភៈ ឆ្នាំ២០១៣​ ខាង​មុខនេះ​៕

ព័ត៌មានបន្ថែម សូមរកអាន VOD

បណ្តឹង​​ធានា ម៉ម សូណង់ដូ​ នៅក្រៅ​ឃុំ ទំនង​បញ្ជូន​​ដល់​​​​តុលាការ​​​កំពូល​​​​​​ត្រឹម​​​សប្តាហ៍​នេះ​ ខែធ្នូ 18, 2012

Posted by មេឃា in កខគឃង, Cambodia Feature Stories.
add a comment

mam-sonando-cambodia

ប្រធាន​​ក្រឡា​​​បញ្ជី​​សាលា​ឧទ្ធណ៍ លោក ប៊ុន សាវ៉ាត ប្រាប់ VOD នៅ​ព្រឹក​ថ្ងៃ​​ច័ន្ទ ទី​១៧ ខែ​ធ្នូ​ នេះ​​​ថា សាលា​ឧទ្ធរណ៍​​កំពុង​​​ធ្វើ​ការ​​ត្រួត​ពិនិត្យ​​​លើ​​បណ្តឹង​​សា​រ​ទុក្ខ​​ របស់ លោក ​ម៉ម សូណង់ដូ រួច​នឹង​​បញ្ជូន​​ទៅ​កាន់​​តុលាការ​​កំពូល ឲ្យ​​បាន​​មុន​​ចុង​​សប្តាហ៍​​នេះ ៖ “គេ​កំពុង​​រៀប​ចំ​ គេត្រូវ​​បញ្ជូន​​ឲ្យ​​លឿន​ ប៉ុន្តែ​គ្រាន់​​តែ​គ្នា​​ធ្វើ​មិន​ទាន់​ កំពុង​​រៀប​ចំ ខ្ញុំ​​កំ​ពុង​តាម​​ដានមើល​​ដែរ​​ហ្នឹង​​ កំពុង​ជំរុញ​​ឲ្យ​មន្ត្រីធ្វើ​ឲ្យ​​លឿន​ឲ្យ ចំាមើល​តាម​ធម្ម​តា​​វា​ត្រូវ​​បញ្ជូន​ឲ្យ​​​បាន​មុន​​ក្នុង​​​សប្តាហ៍​ ហ្នឹង​”។

នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ តុលាការ​សាលា​ឧទ្ធរណ៍ បាន​សម្រេច​បដិសេធ​ពាក្យ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ដែល​បាន​ស្នើ​ ដោយ​មេធាវី​របស់​លោក ម៉ម សូណង់ដូ ខណៈ​ពេល​ដែល​លោក​មាន​ជំងឺ និង​សុខភាព​ចុះ​ខ្សោយ។

លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១២ ហើយ​សាលា​ដំបូង​បាន​កាត់​ទោស​លោក​ជាប់​គុក ២០​ឆ្នាំ និង​ពិន័យ​ប្រាក់​ចំនួន ១០​លាន​រៀល ពី​បទ​ញុះញង់​ឲ្យ​មាន​ការ​ប្រឆាំង​មន្ត្រី​រាជការ​សាធារណៈ និង​បទ​ធ្វើ​អបគមន៍​នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។

សម្រាប់ព័ត៌មាន​លម្អិត សូមរកអាន VOD

រដ្ឋាភិបាលកម្ពុជា មិនទាន់ល្អ ខែធ្នូ 6, 2012

Posted by មេឃា in Cambodia Feature Stories.
add a comment

លោក កែម ឡី បាន​​បញ្ជាក់​ថា នៅ​ក្នុង​​សង្គម​​ប្រជាធិបតេយ្យ តួនាទី​​របស់​​រដ្ឋាភិបាល​​មាន​​ដែន​កំណត់ ​សង្គម​ប្រជា​ធិ​បតេយ្យ៖ «ដែន ​កំណត់​​ហ្នឹង​​មិន​ជ្រៀត​ជ្រែក​​តុលាការ មិន​​ជ្រៀតជ្រែក​​កិច្ចការ​​នីតិប្បញ្ញត្តិ ហើយ​​ផ្ដល់​​ឱកាស​​ឲ្យ​​អង្គការ​សង្គម​​ស៊ីវិល​​នានា​​ឲ្យ​​ធ្វើ​ជា​​ដៃគូ​​រ​បស់​ រដ្ឋាភិបាល»

សម្រង់​អត្ថបទ វិទ្យុអាស៊ីសេរី ផ្សាយថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១២

ក្រុម​អ្នក​​ឃ្លាំ​មើល​​សង្គម បាន​លើក​​ឡើង​ថា រដ្ឋាភិបាល​​កម្ពុជា ត្រូវ​តែ​​ធ្វើ​​សកម្មភាព​​បំពេញ​​បន្ថែម​​នូវ​​ចំណុច​​ខ្វះខាត​​របស់​ខ្លួន​​ឲ្យ​​បាន ​ពេញ​លេញ ដើម្បី​​ឆ្លើយ​តប​​ទៅ​នឹង​​គោលដៅ​​សំខាន់ៗ​​ដែល​​មាន​​ចែង​​នៅ​ក្នុង​​ច្បាប់​​កំពូល​ របស់​​ប្រទេស។

អ្នក​ឃ្លាំ​មើល​​ផ្នែក​​អភិវឌ្ឍន៍​​សង្គម លោក កែម ឡី មាន​​ប្រសាសន៍​ថា រដ្ឋាភិបាល​​មាន​តួនាទី និង​​​កាតព្វកិច្ច​​សំខាន់ៗ​​មួយ​​ចំនួន រួម​មាន យន្តការ​​គ្រប់គ្រង​​ស្ថាប័ន​​របស់​​​រដ្ឋ​តាំង​ពី​​ថ្នាក់​​ជាតិ និង​​ថ្នាក់​​ក្រោម​​ជាតិ ការ​បង្កើត​​ទំនាក់​ទំនង​​ការទូត ការ​ផ្ដល់​​សេវា​​សាធារណៈ ការ​​ធានា​នូវ​​សណ្ដាប់​​ធ្នាប់​សង្គម ការ​ធានា​​​នូវ​ការ​អភិវឌ្ឍ​​សេដ្ឋកិច្ច ការ​ធានា​​នូវ​​សិទ្ធិ​​សង្គមកិច្ច ការ​ធានា​​ឲ្យ​មាន​​ការ​គោរព​​សិទ្ធិ​មនុស្ស និង​គោលដៅ​​អភិវឌ្ឍន៍​​សហស្សវត្ស និង​​ផ្សេងៗ​ទៀត។

លោក កែម ឡី បាន​លើក​​ឡើង​ទៀត​ថា រដ្ឋាភិបាល​​មិន​ទាន់​​បំពេញ​​តួនាទី និង​​កាតព្វកិច្ច​​ល្អ​នៅ​​ក្នុង​ការ​​ដឹកនាំ​​ប្រទេស​បាន​​ល្អ​នៅ​​ឡើយ​ទេ។ នៅ​មាន​​ចំណុច​មួយ​​ចំនួន​ទៀត​​ដែល​​រដ្ឋាភិបាល​​គួរ​តែ​​យក​ចិត្ត​​ទុក​ដាក់ និង​​បំពេញ​​កាតព្វកិច្ច​​របស់​ខ្លួន សម​ទៅ​​នឹង​អ្វី​ដែល​​មាន​ចែង​​នៅ​​ក្នុង​រដ្ឋ​ធម្មនុញ្ញ និង​​​សេចក្ដី​​ប្រកាស​​របស់​​អង្គការ​សហប្រជាជាតិ ដែល​​ខ្លួន​បាន​​ទទួល​ស្គាល់​​ហើយ​នោះ។ លោក កែម ឡី បាន​បញ្ជាក់​​ថា រដ្ឋាភិបាល​​ធ្វើ​មិន​ល្អ​​នោះ​មាន​​ផ្នែក​សង្គមកិច្ច និង​​ផ្នែក​ផ្សេងៗ​​មួយ​​ចំនួន​​ទៀត៖ «ផ្នែក​សង្គម​កិច្ច​ហ្នឹង​​ដោយ​សារ​​តែ​ រដ្ឋា​ភិបាល​​មិន​ទាន់​​រៀប​ឲ្យ​​មាន​​សមភាព​​សេដ្ឋកិច្ច ការ​ទទួល​​បាន​ឱកាស​​បាន​ស្មើៗ​គ្នា ការ​ទទួល​គាំទ្រ​​ខាង​ផ្នែក​​សង្គមកិច្ច យើង​​ឃើញ​​តែ​យើង​ធ្វើ​​អត់​បាន យើង​មាន​​មនុស្ស​​ជរា​ជិត ១លាន​នាក់​ កំពុង​ប្រឈម​​នឹង​​ភាព​ក្រីក្រ ទី២ កុមារ​គ្មាន​ទីពឹង កុមារ​អនាថា កុមារ​ក្រីក្រ ក៏​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​លំបាក»

អ្នក​ជំនាញ​ផ្នែក​​វិទ្យាសាស្ត្រ​​​​នយោបាយ និង​​ជា​អ្នក​វិភាគ​ឯករាជ លោក​​បណ្ឌិត សុខ ទូច បាន​ពន្យល់​​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​​កំពុង​អភិវឌ្ឍន៍ ដូច្នេះ​​រដ្ឋាភិបាល​​កំពុង​តែ​​បំពេញ​ដំណើរ​​នៃ​កាតព្វកិច្ច​​របស់​ខ្លួន។ ប៉ុន្តែ​បញ្ហា​​នៅ​ត្រង់​ថា កាតព្វកិច្ច​​ទាំង​អស់​​នោះ រដ្ឋាភិបាល​មិន​ទាន់​​ធ្វើ​បាន​​ពេញ​លេញ​​ទេ​នោះ ដូច​ជា រដ្ឋធម្មនុញ្ញ​​កម្ពុជា ចែង​ថា ប្រជាពលរដ្ឋ​​ទាំង​អស់​​មាន​សិទ្ធិ​ស្មើ​គ្នា​​នៅ​ចំពោះ​​មុខ​ច្បាប់ ផ្ទុយ​ទៅ​វិញ ការ​​អនុវត្ត​ច្បាប់​​នៅ​ពេល​​បច្ចុប្បន្ន​​មិន​ទាន់​​ស្រប​ទៅ​នឹង​​អ្វី​ដែល​​មាន​ ចែង​នៅ​​ក្នុង​រដ្ឋធម្មនុញ្ញ​​នោះ​​ទេ៖ «ខ្លះ​​ទៅ​​អនុវត្ត​​ច្បាប់​​លឿន​ទៅ ខ្លះ​​ទៀត​​អនុវត្ត​​ច្បាប់​​យឺត។ មក​​ទល់​ពេល​នេះ​​មិន​ទាន់​​អនុវត្ត​ច្បាប់​​តុលាការ​​នៅ​តាម​​រក​នីតិវិធី​​បំពេញ​ បន្ថែម​​ទៅ អីចឹង​​ទេ មិន​ទាន់​ដំណើរ​ការ​​បាន​ស្មើៗ​គ្នា​​ទៅ​តាម​​ដែល​ថា​​ប្រជាពលរ​ដ្ឋ​មាន​សិទ្ធិ​ ស្មើ​គ្នា​​ចំពោះ​​មុខ​ច្បាប់ សង្គម​មួយ​​ទទួល​បាន​​ភាព​យុត្តិធម៌ គឺ​មនុស្ស​ទាំង​អស់​​ទទួល​បាន​​យុត្តិធម៌​​ស្មើៗ​គ្នា គ្មាន​ទាប​​គ្មាន​ខ្ពស់ គេ​ហៅ​ថា នីតិរដ្ឋ​​នោះ កម្ពុជា មិន​ទាន់​​មាន​ទេ»

គម្រោង​​យុត្តិធម៌​​ពិភពលោក (WJP) បាន​សរសេរ​​លំអិត​នៅ​ក្នុង​​របាយការណ៍​​ប្រចាំ​ឆ្នាំ​២០១២ របស់​ខ្លួន​ថា កម្ពុជា ធ្លាក់​ចុះ​​នូវ​​ការ​គោរព​ច្បាប់ និង​​ការ​បោះ​ជំហាន​​ឆ្ពោះ​ទៅ​រក​​នីតិរដ្ឋ។ ក្នុង​របាយការណ៍​​សរសេរ​ថា ប្រទេស​កម្ពុជា មាន​​ពិន្ទុ​ទាប​​បំផុត​​ក្នុង​​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ពីព្រោះ​ថា ការ​អនុវត្ត​​ច្បាប់ និង​យុត្តិធម៌​​ស៊ីវិល នៅ​ទូទាំង​​ពិភពលោក កម្ពុជា ជាប់​ចំណាត់​​ថ្នាក់​លេខ ​៩៤ ក្នុង​ចំណោម​ប្រទេស​ចំនួន​​៩៧។

អ្នក​វិភាគ​បាន​​ពន្យល់​ថា រដ្ឋាភិបាល​ត្រូវ​ធានា​​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​មាន​​សិទ្ធិ​រស់រាន​មាន​ជីវិត​ សមរម្យ និង​មាន​ទី​ជម្រក​​សមរម្យ​ជាដើម។ ផ្ទុយ​ទៅ​វិញ ការ​អភិវឌ្ឍ​របស់​​រដ្ឋាភិបាល​នៅ​​តំបន់​មួយ​ចំនួន​នោះ មិន​មែន​​ជា​សកម្មភាព​ធានា​​ឲ្យ​ប្រជាពលរដ្ឋ​​មាន​ទី​​ជម្រក​រស់នៅ​សមរម្យ​ដូច​ ដែល​មាន​ចែង​​នៅ​ក្នុង​ច្បាប់​​នោះ​ទេ។ ឧទាហរណ៍ ករណី​អភិវឌ្ឍ​​នៅ​តំបន់​បឹងកក់ និង​បុរីកីឡា ជាដើម។

មន្ត្រី​នាំ​ពាក្យ​​នៃ​ទីស្ដីការ​​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​បកស្រាយ​​ថា រដ្ឋាភិបាល​កំពុង​​តែ​យក​ចិត្ត​​ទុក​ដាក់ និង​​បំពេញ​​កាតព្វកិច្ច​របស់​ខ្លួន​​ទៅ​តាម​​ជំហាន​​ដែល​ខ្លួន​​អាច​ធ្វើ​​ទៅ​បាន។ លោក ផៃ ស៊ីផាន អះអាង​​ថា ប្រទេស​ជឿន​លឿន​​មួយ​​ចំនួន​​ក៏​មិន​អាច​​បំពេញ​កាតព្វកិច្ច​​ក្នុង​ពេល​​តែ​មួយ​ បាន​ល្អ​​ទាំង​ស្រុង​​នោះ​​ដែរ គេ​ធ្វើ​​ទៅ​តាម​​ដំណាក់​​កាលៗ៖ «ដូច្នេះ អ្វីៗ​​មាន​តម្លៃ​រ​បស់​វា អ្វី​ដែល​​យើង​​កំពុង​តែ​ដើរ យើង​​ថែ​រក្សា​​ឲ្យ​មាន​​សន្តិភាព ស្ថិរភាព​​នៅ​ក្នុង​​សង្គម ទី២ រក្សា​នូវ​ការ​​អភិវឌ្ឍ វឌ្ឍនភាព​​នៃ​សេដ្ឋកិច្ច ការ​រីក​ចម្រើន​​នៃ​សេដ្ឋកិច្ច (Economic Growth)»

ក្រុម​អ្នក​ច្បាប់​​បាន​បំភ្លឺ​ថា កាតព្វកិច្ច​​របស់​រដ្ឋាភិបាល​​មាន​ចែង​​ច្បាស់​លាស់​​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​ជា​​ច្បាប់​កំពូល​​ដែល​កំណត់​​តួនាទី​របស់​​រដ្ឋាភិបាល ហើយ​​រដ្ឋាភិបាល​​តំណាង​ឲ្យ​​អំណាច​​នីតិប្រតិបត្តិ ពោល​គឺ​​មាន​តួនាទី​​អនុវត្ត​​ច្បាប់ ជា​ស្ថាប័ន​​មាន​តួនាទី​​អនុវត្ត​ច្បាប់ ធ្វើ​យ៉ាង​ណា​​ឲ្យ​រដ្ឋ​ធម្មនុញ្ញ​​ការពារ​រដ្ឋ​ធម្មនុញ្ញ មាន​ន័យ​ថា រាល់​កាតព្វកិច្ច​​ដែល​​រដ្ឋធម្មនុញ្ញ​ចែង រដ្ឋាភិបាល​​ត្រូវ​បំពេញ​​តួនាទី​នោះ ពិសេស​ត្រូវ​​ការពារ​​សិទ្ធិ និង​សេរីភាព​​របស់​ប្រជាពលរដ្ឋ។

ប្រធាន​ក្រុម​អ្នក​ច្បាប់​​ការពារ​សិទ្ធិ​កម្ពុជា លោក​បណ្ឌិត សុខ សំអឿន បាន​លើក​​ហេតុផល​ថា អ្វី​ដែល​​មាន​ចែង​​នៅ​ក្នុង​​រដ្ឋធម្មនុញ្ញ រដ្ឋាភិបាល​​ត្រូវ​តែ​​អនុវត្ត​នូវ​​កាតព្វកិច្ច​​របស់​ខ្លួន ដូច​ជា​សិទ្ធិ និង​​សេរីភាព​​ប្រជាពលរដ្ឋ​​ជាដើម៖ «តាំង​ពី​ឆ្នាំ​១៩៩៣ មក ពេល​នេះ​ជិត ២០​ឆ្នាំ​ហើយ រដ្ឋាភិបាល​​ខំ​ធ្វើ​ច្បាប់​​ច្រើន តែ​មិន​​បាន​គោរព​​ច្បាប់​ឲ្យ​បាន​​គ្រប់​សព្វ​ទៅ​​តាម​រ​ដ្ឋធម្មនុញ្ញ​នោះ​ទេ»

លោក​បណ្ឌិត សុខ សំអឿន បាន​លើក​ឡើង​ថា ការ​ធ្វើ​សមាជ​ជាតិ​​មាន​សារសំខាន់​​ណាស់​សម្រាប់​​​ឲ្យ​ប្រជាពលរដ្ឋ​​ពាំនាំ​នូវ ​អ្វី​ដែល​​ជា​ក្ដី​កង្វល់ និង​​បញ្ហា​ប្រឈម​នានា​​របស់​ពួក​គេ​លើក​​ទៅ​រដ្ឋាភិបាល ដើម្បី​ឲ្យ​ជួយ​​ដោះស្រាយ ដូច​ដែល​នៅ​ក្នុង​​របប​សង្គម​រាស្ត្រ​​និយម ដែល​អតីត​​ព្រះមហាក្សត្រ ព្រះករុណា សម្ដេច​ព្រះ នរោត្តម សីហនុ ធ្លាប់​បាន​ធ្វើ​​នៅ​ក្នុង​ពេល​​ព្រះអង្គ​បាន​គ្រប់គ្រង​​ប្រទេស​នោះ។

មន្ត្រី​នាំ​ពាក្យ​​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​បំភ្លឺ​ថា នៅ​ក្នុង​សម័យ​​សង្គម​រាស្ត្រ​និយម គេ​ធ្វើ​សមាជ​ជាតិ​​នោះ​​ដោយ​សារ​នៅ​​ក្នុង​របប​​នោះ​ជា​​របប​ឯក​បក្ស ប៉ុន្តែ​សព្វ​ថ្ងៃ កម្ពុជា ជា​​របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ដូច្នេះ​​គណបក្ស​នយោបាយ​​នីមួយៗ​បាន​ធ្វើ​​សមាជ​របស់​ខ្លួន ដើម្បី​លើក​​ពី​បញ្ហា​នោះ​​ទៅ​រដ្ឋាភិបាល​​ហើយ។

 

Cambodia Hyperlapse – Moving Timelapse ខែធ្នូ 5, 2012

Posted by មេឃា in កខគឃង, Cambodia Feature Stories.
add a comment

Note from Youtube : A movie was made to stretch a creative and technical abilities – It has grown tired of the standard timelapse and wanted to push the genre in a more exciting direction.
Shot on a 7d (CANON)

~~~~~~
Please educate yourself about the horrible atrocities that are happening in Cambodia right now with child sex-trafficking and what can be done to bring an end to it http://agapewebsite.org/aims-story/