jump to navigation

ចាប់​ទុក​ដូរ សម្តេច ! ខែ​មីនា 20, 2014

Posted by មេឃា in អុក​នយោបាយ.
add a comment

លោក វ៉ន ពៅ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​ត្រូវបាន ទាហាន​ឆ័ត្រយោង​កងពល ៩១១ ចាប់ខ្លួន កាលពីថ្ងៃទី​២ មករា ២០១៤ ក្រោយពេល​​ ប៉ះទង្គិចគ្នា រវាង​ទាហាន និង​កម្មករតវ៉ា ដំឡើងប្រាក់ឈ្នួល ១៦០ដុល្លារ នៅ​តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ ​​អ្នកតវ៉ា សរុប ២២នាក់ ផ្សេងទៀត ដែល​ត្រូវ​ចាប់ខ្លួន និងឃុំខ្លួន ជា​បន្ត​បន្ទាប់ កាលពីដើមឆ្នាំ២០១៤ អាជ្ញាធរ បានអនុញ្ញាតអោយ​ធានានៅក្រៅឃុំ តែពីរនាក់គត់ ក្រៅពីនោះ នៅបន្ត​ឃុំខ្លួន​ដដែល រួមទាំងលោក វ៉ន ពៅ​ ផងដែរ។

ដំណឹងច្បាស់ការណ៍ ពី​ខាង រដ្ឋាភិបាលបុរសខ្លាំងកម្ពុជា ការចាប់ទុកបែបនេះ គឺ ដើម្បី​ទុកធ្វើជា ចំណាប់ខ្មាំងនយោបាយ។ «ចាប់ទុកដូរ សម្តេច !» ផ្តើមគំនិត​ដោយ អ្នក​ពូកែ​ថ្វីម៉ាត់ បង្កើតទ្រឹស្តី សង្គម «មានលុយ​មានយុត្តិធម៌»។ ការ​ចាប់​មនុស្ស​​ទន់ខ្សោយ ធ្វើ ជាចំណាប់ខ្មាំង ដោយ​មិនខ្វល់ពី សុខភាព​ចំណាប់ខ្មាំង ស្លាប់ឬរស់ ជាទង្វើ​​មួយ របស់​​ពួកចោរ​ចិត្តអាក្រក់ ក្នុងរឿង​ កុនប៉ុណ្ណោះ ប៉ុន្តែ យើងគិតមិនដល់សោះថា បុរសខ្លាំងកម្ពុជា​ បែរជា អន់ខ្លាំង​ ដល់ថ្នាក់ ហ៊ាន​ប្រើ​​មធ្យោបា​យ​ថោកទាប​​​បែប​នេះ។ លោក វ៉ន ពៅ ដែលត្រូវ ពិនិត្យ​សុខភាព ជាប្រចាំ បែរមិនអនុញ្ញាតអោយ ធានា នៅក្រៅឃុំ បើទោះបីជា សាធារណជន អន្តរជាតិ មើលឃើញ​យ៉ាង​ច្បាស់ថា ជា​ ទង្វើ​អមនុស្សធម៌ ឬ តុលាការស្តង់ដា ២ របស់កម្ពុជា។ ប្រសិនបើ វីរៈជន រូបនេះ បាត់បង់ជីវិត ក្នុងពន្ធនាគារ ដោយ​មូលហេតុ​ណាមួយក៏ដោយ បុរសខ្លាំងកម្ពុជា ដែល​ល្បីខាងឈ្លោះជាមួយស្រ្តីអ្នកតំណាងរាស្រ្ត គំរាមអ្នកបោះឆ្នោតចាស់ៗថា លែងធ្វើបុណ្យ បើចាញ់ឆ្នោត ជាដើម ហាក់នៅ មានកេរ្តិ៍ឈ្មោះល្អខ្លះ តែលើក​នេះ បើទោះបីជា ចង់​លោត​ទឹក​​ក៏​​លាង​មិនជ្រះដែរ។

ម្តងមួយជំហាន ម្តងមួយជំហាន បុរសខ្លាំងកម្ពុជា កំពុងតែ បង្អាប់​ប្រលោម​លោក​ ល្បីល្បាញ​របស់ខ្លួន ដែលធ្លាប់តែជា ទីគោរព នៃ​ជនទាំងឡាយទាំងពួង។ ទំព័រ​ប្រវត្តិ​សាស្រ្ត ប្រាកដណាស់ មិនមែនកក់ត្រា​ តែ​រឿងរ៉ាវ អាក្រក់​របស់​មេដឹកនាំ ក្នុងអតីតកាលទេ តាមប្រវត្តិសាស្រ្ត មនុស្សជំនាន់ក្រោយ នឹង​វាយតម្លៃ ដោយ​ សុក្រឹត្យ ផ្អែក​លើ ទស្សនៈផ្ទាល់ខ្លួន ចំពោះ អ្វីដែលជា សា្នដៃ របស់​ មេដឹកនាំ​លើលោក។ ដូចនេះ បុរសខ្លាំងកម្ពុជា នឹងសម្រេចបញ្ចប់ ប្រលោមលោក ចុងក្រោយ​របស់ខ្លួន តើ​បញ្ចប់​ដោយ Happy Ending or Sad Ending.

Advertisements

ប្រថុយ​ទើប​ឈ្នះ​ ខែ​មីនា 13, 2014

Posted by មេឃា in អុក​នយោបាយ.
1 comment so far

​នៅទីបំផុត​លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន ស្រែកដោយ​ផ្ទាល់ម៉ាត់ថា បើ​ បក្សប្រឆាំង​ចិត្តសឿង តម្លើងប្រាក់​ខែ/ឈ្នួល​ អោយដល់ កងអង្គរក្ស អ្នកដំាបាយ​ ជាដើម របស់ លោក សម រង្ស៊ី អោយបាន ១៦០ ដុល្លារ ជាមុនសិនទៅ សឹម ទាមទារ​ដំឡើងប្រាក់ខែ អោយកម្មករ ១៦០ដុល្លារ។ លោក សម រង្ស៊ី ធ្វើមិនឮ (sic)។

តាមពិតនេះ ជាឱកាស ឈ្នះ​ម្តងទៀត របស់លោក សម រង្ស៊ី ហើយអាច ឈានដល់ ការងើប​តវ៉ា របស់កងកម្លាំងប្រដាប់អាវុធផងដែរ ព្រោះ ប្រសិនបើ មេបក្សប្រឆាំង មុខ និង​គំនិត​ដដែល​ ម្នាក់នេះ ហ៊ាន ដំឡើងប្រាក់ឈ្នួល អោយ​កងអង្គរក្ស អ្នកបើកឡាន របស់ខ្លួន នោះ លោក ហ៊ុន សែន ពិតជាញ័រជើង មិនខានទេ ចង់មិនចង់ កម្លាំងប្រដាប់អាវុធ ដែលធ្លាប់តែ ការពារលោក ហ៊ុន សែន នឹង​ចាប់ផ្តើម​ បែក​គំនិតថ្មី ថា បក្សប្រឆាំង​ដំឡើង ប្រាក់ខែ អោយអង្គរក្ស មិនមែនគ្រាន់ជា ការបោកបញ្ឆោត ដូច លោក ហ៊ុន សែន និយាយទេ ម៉្យាង ទង្វើនេះ នឹងនាំ អោយ​ពលរដ្ឋមិនសូវពេញចិត្ត​បក្សកាន់អំនាច និង​អ្នកគាំទ្របក្សប្រឆាំង ផ្តល់ភាពជឿជាក់ ​កាន់តែ ច្រើនឡើង ដល់លោក សម រង្ស៊ី និងបក្សសង្គ្រោះជាតិ។

លោក សម រង្ស៊ី មិនត្រូវភ្លេចខ្លួនទេថា ដោយសារតែ ភាពកំសាក ខ្លាចមុខក្រោយ ទើបធ្វើអោយ នយោបាយ​របស់លោក មិនដែលឈ្នះ ឬស្មើ លោក ហ៊ុន សែន ម្តងណាឡើយ។ ការខិតមកជិតឈ្នះ លោក ហ៊ុន សែន ក៏ដោយសារ តែ​គំនិតបញ្ញា ឆន្ទះ និង​ភាព​ប្រាកដ​របស់លោក កឹម សុខា ឬអាចនិយាយម្យ៉ាងទៀតថា លោក ហ៊ុន សែន រាសី ស្រុត​ប៉ុណ្ណោះ។

អត់​ហ៊ានរែក ចាញ់ ខែ​មីនា 11, 2014

Posted by មេឃា in អុក​នយោបាយ.
add a comment

ក្រោយពេលបោះឆ្នោត គណ​បក្សសង្រ្គោះជាតិ​ បានស្នើជា កញ្ចប់ក្នុងការ​ ចូលរួម​បង្កើត​រដ្ឋាភិបាល​ចម្រុះ ឬ​ រដ្ឋាភិបាល កន្លះទឹក ពោល គឺ ​បើកដៃ អោយ​បក្សប្រជាជនកម្ពុជា រែកស្តេច តែ បក្សកាន់អំណាច​ មិនហ៊ាន ដូច្នេះ ទើប​ សម្រេច​បង្កើត​ រដ្ឋភិបាល កន្លះទឹក មានន័យស្មើនឹង ចាញ់មួយ។

ថ្មីៗនេះ បក្សកាន់អំណាច បាន​ព្រមាន ដាក់​ «បេក្ខភាព​នាយក​រដ្ឋ​មន្ត្រី​ត្រូវ​មាន​សញ្ជាតិ​តែ​មួយ» សម្រាប់លក្ខខណ្ឌ កែទម្រង់ការបោះឆ្នោត។ ច្បាស់ណាស់ថា មិនចង់អោយ​ លោក សម រង្ស៊ី មានឱកាស​បានធ្វើជា នាយករដ្ឋមន្រ្តី ព្រោះ បក្សកាន់អំណាចដឹងច្បាស់លាស់ណាស់ថា មហិច្ឆិតា របស់ មេដឹកនាំ បក្សប្រឆាំង មិនមែន គិតពីប្រយោជន៍ រាស្រ្តខ្មែរ ជាធំ ឡើយ។

ទោះបីជា បក្សប្រឆាំង មិនទាន់បាន​បង្ហាញប្រតិកម្មតប​ តែក្នុងន័យ ប្រថុយ ដូចមុន គណបក្ស​សង្រ្គោះជាតិ អាច​ស្នើ «បេក្ខភាពនាយករដ្ឋមន្រ្តីត្រូវកាន់អំណាច​បានតែពីរអាណត្តិ» ឬមានន័យថា ចាប់ពីការ​បោះឆ្នោត​លើកក្រោយ លោក ហ៊ុន សែន មិនអាច​ឈរឈ្មោះជា បេក្ខជន​នាយករដ្ឋមន្រ្តីទៀតទេ។

អុកមួយក្តារនេះ ហៅថា បើកដៃ អោយ បក្សកាន់អំណាច រែកស្តេច ទៀតហើយ បើមិន ហ៊ាន​រែក គឺ ចាញ់លើកទីពីរ។

%d bloggers like this: