jump to navigation

Final Destination 5-1 ខែសីហា 18, 2011

Posted by មេឃា in កខគឃង, កំណត់ហេតុមេឃា, កំសាន្ត/Entertainment.
3 comments

I did collection DVD of the Final Destination 1 to 4… now the 5 coming…  Catch it up !!!

My Final Destination 1-5

Final Destination 5 have been release since August 12, 2011…

Final Destination 1

Final Destination 2

Final Destination 3

Final Destination 4

Mekhea Showcase on Flickr ខែមិថុនា 28, 2011

Posted by មេឃា in កំណត់ហេតុមេឃា, កំណត់ហេតុរូបភាព.
4 comments

សូមចុចលើរូបនេះ ដើម្បីចូលទៅទស្សនា រូបភាពធម្មជាតិស្រុកខ្មែរ

Follow Mekhea on Social Media ខែមិថុនា 27, 2011

Posted by មេឃា in កំណត់ហេតុមេឃា.
add a comment

7340 Unread Mails ខែមិថុនា 23, 2011

Posted by មេឃា in កខគឃង, កំណត់ហេតុមេឃា.
2 comments

7340 Unread Mails

ប្រុសមិនសង្ហា ខែមិថុនា 3, 2011

Posted by មេឃា in កំណត់ហេតុមេឃា, កំណត់ហេតុរូបភាព.
add a comment

កាលពីមុន ពេលខ្ញុំ សុំស្នេហ៍នារី ណាម្នាក់ នាងតែងតែ ពោលពាក្យថា «មេឃា ជាមនុស្សប្រុសដ៏ល្អម្នាក់… តែ នាងខ្ញុំ មិនសាកសមនឹង មេឃា ទេ…»

 

ដើម្បីរង់ចាំ នារី ដ៏ពេញចិត្តម្នាក់ ពេលនេះ ខ្ញុំ អាយុ ៣០ ឆ្នាំ ហើយ នៅតែ រកប្រពន្ធមួយ មិនបាន…

 

ខ្ញុំទើបតែដឹងពីមូលហេតុមួយ ដែលនាង មិនអាចទទួលយកខ្ញុំបាន ព្រោះ នាងមានជម្រើស… ហើយក៏ជឿជាក់ថា គ្មាន បុរសណាម្នាក់ អាចផ្គាប់ចិត្តនាងបានទេ !

 

ទាល់តែពេលអស់ផ្លូវ ទើបរត់រកមក មនុស្សស្មោះ… !? ចិត្តស្មោះ ពិតជា គ្មានតម្លៃទេ សម្រាប់ មនុស្សស្រី ដែលតែងតែមានជម្រើស ហើយមិនទាន់មានគោលដៅពិតប្រាកដ…

 

 

114 Missed Calls ខែ​ឧសភា 18, 2011

Posted by មេឃា in កំណត់ហេតុមេឃា.
12 comments

114 Missed-Calls From Friends on Visak Bochea Day

Sorry for missed your calls…

I can feel the way you disappointed when you can not reach me…

Sorry… Sorry… Sorry…

នេះ គឺ រាជ សម្បត្តិ ខែ​ឧសភា 12, 2011

Posted by មេឃា in កំណត់ហេតុមេឃា, Cambodia Feature Stories.
6 comments

មេឃា ៖ ប្រពន្ធ័ផ្សព្វផ្សាយ និងពលរដ្ឋកម្ពុជា ជាច្រើន បានសម្តែងនូវមរណៈទុក្ខ ចំពោះ លោក រាជ សម្បត្តិ ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​ នៃ​សាលាក្ដី​ខ្មែរ​ក្រហម​ ដែលបានទទួល​មរណភាព ​នៅ​យប់ ​ថ្ងៃ​ទី ១១ ឧសភា ឆ្នាំ ២០១១ ដោយ​សារ​ បែក​សរសៃ​ឈាម​ក្នុង​ខួរក្បាល។

កើត​នៅ​ឆ្នាំ​ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៦៥ ហើយបានក្លាយ ជា​កូន​កំព្រាម្នាក់ ​ដោយសារ​ឪពុក​ម្ដាយ ​ត្រូវ​បាន​ស្លាប់​ ក្នុង​ជំនាន់ ​កម្ពុជា​ប្រជាធិបតេយ្យ លោក រាជ សម្បត្តិ តស៊ូរហូតដល់ក្លាយជា អ្នកសារព័ត៌មានខ្មែរ ដ៏លេចធ្លោម្នាក់ ជាសាស្រ្តាចារ្យ ឯកទេស ប្រពន្ធ័ផ្សព្វផ្សាយ និង កិត្តិនាម ជា ប្រធានផ្នែក កិច្ចការសាធារណៈ នៃអង្គជំនុំវិសាមញ្ញក្នុងតុលាការកម្ពុជា ចុងក្រោយ លោក រាជ សម្បត្តិ បានចាកលោក ក្នុងវ័យ ៤៧ ឆ្នាំ ដោយបន្សល់ទុក ភរិយា និងបុត្រាបុត្រី ៣ រូប ទាំងសោកស្តាយបំផុត។

លោក រាជ សម្បត្តិ និងក្រុមគ្រួសារ

លោក រាជ សម្បតិ្ត ចាប់ផ្តើម ជីវិតថ្មី ក្រោយរបប ខ្មែរក្រហម តាំងពី ឆ្នាំ ១៩៨១ (សាលាវត្តភ្នំ ថ្នាក់ទី ៥) ។ លោក ធ្លាប់ រត់កង់ឌុប អស់រយៈពេល ជាច្រើនឆ្នាំ។ ឆ្នាំ ១៩៨៨ លោកបាន ទទួលអាហារូបករណ៍ ទៅសិក្សានៅ ប្រទេសឥណ្ឌា ជំនាញ កសិកម្ម  (ខែតុលា ១៩៨៨ ដល់ ១៩៩២)។ ដោយមិនបាន ឆ្លងកាត់សាលារៀន វិជ្ជាជីវៈ អ្នកសារព័ត៌មាន តែមាន មូលដ្ឋាន ភាសាអង់គ្លេស លោកបានក្លាយជា អ្នកយក​ព័ត៌មាន ​នៃ​ ទីភ្នាក់ងារ​ព័ត៌មាន​បារាំង ​AFP​ តាំងពី​ ទសវត្ស ​៩០​ ។ លោក មានឱកាសសិក្សា វិជ្ជាជីវៈកាសែតដំបូងនៅ សាកលវិទ្យាល័យ ​ចុឡាលុងករណ៍ ប្រទេស​ថៃ ក្រោយមកទៅ សិក្សានៅ កាលីហ្វ័រនីញា (៦ ខែ)។ លោក បាន​ធ្វើជា ​គ្រូ​បណ្តុះ​បណ្តាល វិស័យ​ព័ត៌មាន ​នៅ​ សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ បន្ទាប់​ពី​លោក​ បាន​ទទួល​ សញ្ញា​ប័ត្រ​អនុបណ្ឌិត​ ផ្នែក​សារ​ព័ត៌មាន ​នៅ​សាកល​ វិទ្យាល័យ​ខូឡំប៊ៀ (Columbia ​University) ​ស.រ.អា.​ ដ៏​ល្បី​ល្បាញ។​ កាលពី​ឆ្នាំ​ ២០០៦​ លោក​បានចូល​ បម្រើ​ការងារ​ជា ​អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ បន្ទាប់មក​ត្រូវ​បាន ​ដំឡើង​ឋានៈជា ​ប្រធាន​ផ្នែក​ការិយា​ល័យ ​កិច្ចការ​ សារធារណៈ​ នៃ​សាលាក្តី​ខ្មែរក្រហម។

លោក រាជ សម្បត្តិ ស្វាគមន៍ ប្រធាន តុលាការ កំពូល ឡាវ ពេលមក ទស្សនកិច្ច សាលាក្តី ខ្មែរក្រហម

លោក រាជ សម្បត្តិ ត្រូវ​បាន​បញ្ជូន​ទៅ ​មន្ទីរ​ពេទ្យ​កាល់ម៉ែត ក្រុង​ភ្នំពេញ តាំង​ពី​ល្ងាច​ថ្ងៃ​ទី ១០ ឧសភា ​ហើយ​បាន​ស្លាប់​នៅ ​ម៉ោង​ជីត ៩ យប់​ថ្ងៃ​ទី ១១ ឧសភា ឆ្នាំ ២០១១។

លោក រាជ សម្បត្តិ បានផ្តល់សម្ភាស៍ ក្នុងនាទី ជីវិត ជោគជ័យ របស់វិទ្យុ បារាំង RFI កាលពីថ្ងៃទី ២២ កុម្ភៈ ២០១១ ដោយរៀបរាប់លម្អិត ពី ជីវប្រវត្តិផ្ទាល់ខ្លួន មាគ៌ា ជីវិតពិត … ៖  រាជ សម្បត្តិ៖ « ឡេ នីន ​និយាយថា​ រៀនហើយ រៀន​ទៀត ​រៀនទាល់តែ​សា្លប់ »

កង់ ដែល លោក រាជ សម្បត្តិ អះអាងថា ធ្លាប់រត់ឌុប អស់ជាច្រើនឆ្នាំ

ព័ត៌មានទាក់ទង ៖

រាជ សម្បត្តិ នៅក្នុង ទំព័រ នរណាខ្លះនៅកម្ពុជា ?

[ឈ្មោះ] រាជ សម្បត្តិ
[កំណើត] ១៧ កក្កដា ១៩៦៥
[
មរណភាព] ១១ ឧសភា ២០១១ (៤៧​ឆ្នាំ)
[ឋានៈ]  ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​របស់​តុលាការ​ខ្មែរ​ក្រហម

លោក រាជ សម្បត្តិ [អាន​ថា៖ រាជ-សំ-បាត់] គឺ​​ជា​អ្នក​សារព័ត៌មាន​ជើង​ចាស់, សាស្ត្រាចារ្យ​ និង​ជា​​ប្រធាន​ផ្នែក​កិច្ចការ​ សាធារណៈ​ របស់​តុលាការ​ខ្មែរ​ក្រហម។

| ប្រវត្តិ |

លោក រាជ សម្បត្តិ កើត​នៅ​ឆ្នាំ ​១៩៦៥ ជា​កូន​កំព្រា​ ដោយ​ឪពុក​ម្ដាយ​របស់​លោក​ត្រូវ​ បាន​ស្លាប់​ ក្នុង​ជំនាន់​កម្ពុជា​ប្រជាធិបតេយ្យ។

ការ​សិក្សា |

លោក រាជ សម្បត្តិ បាន​សិក្សា​ផ្នែក​សារព័ត៌មាន ​ពី​សាកលវិទ្យាល័យ​ ប្រទេស​កូឡូប៊ី, អាល្លឺម៉ង់, សហ​រដ្ឋ​អាមេរិក និង​សាកលវិទ្យាល័យ ​ចុឡាលុងករណ៍ ប្រទេស​ថៃ។​

តំណែង |

លោក រាជ សម្បត្តិ គឺ​ជា​ អតីត​អ្នក​សារព័ត៌មាន​ ជើង​ចាស់ ប្រចាំ​ទី​ភ្នាក់ងារ​ ព័ត៌មាន​ល្បី​ៗ​ មួយ​ចំនួន ដូច​ជា អេ​អេហ្វ​ភី មុន​នឹង​លោក​ បាន​ក្លាយ​ជា ​អ្នក​នាំ​ពាក្យ​ សម្រាប់​អង្គ​ជំនុំ​ជម្រះ​ វិសាមញ្ញ​ ក្នុង​តុលាការ​កម្ពុជា នៅ​ដើម​ឆ្នាំ​២០០៦។ ក្រោយ​មក​លោក ​បាន​ក្លាយ​ជា​ប្រធាន​ ផ្នែក​កិច្ច​ការ​សាធារណៈ​នៃ​សាលា​ក្ដី​ ខ្មែរ​ក្រហម។

លោក រាជ សម្បត្តិ ក៏​ជា​សាស្ត្រាចារ្យ​ផ្នែក ​សារព័ត៌មាន​ នៅ​ដេប៉ាតឺម៉ង់​ព័ត៌មាន និង​សារគមនាគមន៍​ នៃ​សាកល​វិទ្យាល័យ ​ភូមិន្ទ​ភ្នំពេញ​ផង ​ដែរ។

ជីវិត​ផ្ទាល់​ខ្លួន |

លោក រាជ សម្បត្តិ បាន​រៀប​អាពាហ៍​ពិពាហ៍ និង​មាន​កូន​៣​នាក់ (ប្រុស​២ ស្រី​១)។​

មរណភាព |

លោក រាជ សម្បត្តិ បាន​ទទួល​មរណភាព ​នៅ​វេលា​ម៉ោង ​៩​ យប់ ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១១ នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត បន្ទាប់​ពី​លោក​ ត្រូវ​បាន​បញ្ជូន​ ទៅ​សង្គ្រោះ​ជា​បន្ទាន់​ នៅ​មន្ទីរ​ពេទ្យ​ នេះ កាល​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១១ (អាយុ​បាន​៤៧​ឆ្នាំ)។

ប្រភព​ព័ត៌មាន ​ពី​ វេជ្ជបណ្ឌិត​ មន្ទីរ​ពេទ្យ​កាល់ម៉ែត ​បាន​ឲ្យ​ដឹង​ថា លោក រាជ សម្បត្តិ បាន​ដាច់​សសៃ​ឈាម​ខួរ​ក្បាល​ផ្នែក​ ខាង​ក្រោយ ដែល​ជា​ អាការ​ជំងឺ​ដ៏​ធ្ងន់​ធ្ងរ​បំផុត។

VOA : មរណភាពលោករាជ សម្បត្តិ ត្រូវគេចាត់ទុកថាជាការបាត់បង់ដ៍ធំសម្រាប់កម្ពុជា

ដោយ សុខ ខេមរា វីអូអេ | វ៉ាស៊ីនតោន

ថ្ងៃពុធ, 11 ខែឧសភា 2011

លោក​ រាជ សម្បត្តិ​ ​អ្នក​នាំ​ពាក្យ ​សាលាក្តី​ខ្មែរក្រហម ​បាន​ទទួល​មរណ​ភាព ​កាល​ពី​យប់ ​ថ្ងៃ​ពុធ ​ទី​១១​ ឆ្នាំ​២០១១​ ដោយ​សារ​ជំងឺ​លើស​ឈាម​ ឬ​ដាច់​សរសៃឈាម។​ ជាមួយ​គ្នា ​នឹង​ការ​ចូល​រួម​មរណ​ទុក្ខ​ ដ៏​ក្រៀម​ក្រំ​ ហើយ​នឹង ​ការ​ចង​ចាំគុណ​សម្បត្តិ​ ដ៏​ច្រើន​របស់​លោក​ រាជ ​សម្បត្តិ ​ផង​នោះ​ អ្នកយក​ព័ត៌មាន​កម្ពុជា ​​មិត្ត​ភក្តិ​ និងមន្ត្រី​ រដ្ឋា​ភិបាល​ បាន​ចាត់​ទុក​ថា​ មរណ​ភាព​នេះ​គឺ ​ជា​ការ​បាត់បង់​ដ៏ធំ​សម្រាប់​កម្ពុជា។

លោក​ រាជ ​សម្បត្តិ​ អាយុ​ ៤៧ ​ឆ្នាំ ​មាន​កូន​ ៣ នាក់​ ធ្លាប់​ធ្វើជា​អ្នកយក​ព័ត៌មាន​ នៃ​ទីភ្នាក់ងារ​ព័ត៌មាន​ បារាំង​AFP​ តាំងពី​ទសវត្ស​៩០​ ធ្លាប់​ធ្វើជា​ គ្រូ​បណ្តុះ​បណ្តាល វិស័យ​ព័ត៌មាន​ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ បន្ទាប់​ពី​លោក​បាន ​ទទួល​សញ្ញា​ប័ត្រ ​អនុបណ្ឌិត​ ផ្នែក​សារ​ព័ត៌មាន ​នៅ​សាកល​ វិទ្យាល័យ​ ខូឡំប៊ៀ (Columbia ​University) ​ស.រ.អា.​ ដ៏​ល្បី​ល្បាញ។​ កាលពី​ឆ្នាំ ​២០០៦​ លោក​បាន ចូល​បម្រើ​ការងារ​ជា ​អ្នក​នាំពាក្យ​ សាលាក្តី​ខ្មែរក្រហម​ បន្ទាប់មក​ ត្រូវ​បាន ​ដំឡើង​ឋានៈ ជា​ ប្រធាន​ផ្នែក​ការិយា​ល័យ ​កិច្ចការ​ សារធារណៈ​  នៃ​សាលាក្តី​ខ្មែរក្រហម។

លោក​ កឹម ​គុណវឌ្ឍន៍​ អគ្គ​នាយក​ ទូរទស្សន៍​ជាតិ​កម្ពុជា ​ដែល​ចូលរួម​ បណ្តុះ បណ្តាល​ វគ្គ​វិជ្ជាជីវៈ​សារព័ត៌មាន ​ជាមួយ ​លោក ​រាជ ​សម្បត្តិ​ បាន​ថ្លែង ​ទាំង​ក្រៀមក្រំ​ថា ៖ ​មរណភាព​ លោក​ រាជ ​សម្បត្តិ​ គឺ​ ជា​ការ​បាត់​បង់​ដល់​កម្ពុជា​ ជា​ពិសេស​ផ្នែក​ធនធាន​មនុស្ស។

«អ្វី​ដែល​យើង​ សោក​ស្តាយ​ខ្លាំង ​បំផុត​នោះ​គឺ ​សមត្ថ​ភាព​បុគ្គល​ ហើយ​នឹង​បទ ពិសោធន៍​ពោរ​ពេញ​ទៅ​ដោយ ​សមត្ថភាព​នៅក្នុង​ វិស័យ​ព័ត៌មាន​ ហើយ ​ក្នុង​វិស័យ ផ្សព្វ​ផ្សាយ។​ ជា​ពិសេស​នោះ​គឺ​ ការ​បម្រើ​រយៈ​ពេល បី​ឆ្នាំ ​កន្លង ​ទៅ​នៅ​ឯ​សាលាក្តី ខ្មែរក្រហម​ ដែល​លោក​ រាជ សម្បត្តិ​ បាន​បម្រើ​វិស័យ​នេះ​ យ៉ាង​សក្តិសម ​និង​មាន ប្រសិទ្ធិ​ភាព​ ដោយ​បាន​ផ្តល់ភាព​ងាយ​ ស្រួល​ និង​ផ្តល់​ទំនាក់​ទំនង ​ដល់​គ្រប់សារ ព័ត៌មាន​ ទាំង​អស់​ ដល់​អ្នក​សារ​ព័ត៌មាន​ជាតិ​ និង​អន្តរជាតិ​ ដែល​ខ្ញុំ​ចង់​និយាយ​ថា​ ផ្តល់​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ដល់​ ទូរទស្សន៍​ជាតិ​កម្ពុជា​ នៅគ្រប់​វេទិកា​ នៃ​ដំណើរ​ការ​នៃ សាលាក្តី​ខ្មែរក្រហម»។

លោក គុណវឌ្ឍន៍ ​បាន​បរិយាយ​ថា​ លោក​ រាជ ​សម្បត្តិ​ ជា​មនុស្ស​រស់​រាយ​ ជា​អ្នក មាន​សមត្ថភាព​អាច ​ធ្វើ​ឲ្យ​ស្ថាន​ការណ៍​ស្ងប់​ រវាង​អ្នក​ដើម​ចោទ​ និង​ចុង​ចោទ​ក្នុង សាលាក្តី​ខ្មែរក្រហម។

លោក​ ទៀង​ សុភៈវិជ្ជា​ ប្រធាន​ស្តីទី​ នៃ​សិក្ខា​ល័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​សារគមនាគមន៍ ​នៃ​សាកល ​វិទ្យាល័យ​ ភូមិន្ទ​ភ្នំពេញ​ បាន​សម្តែង​ការ​ សោក​ស្តាយ​ចំពោះ​ មរណភាព​ លោក​រាជ​ សម្បត្តិ​ ដោយ​ថ្លែង​ថា​ លោក​ រាជ សម្បត្តិ​ ជា​អ្នក​កាសែត ​ដ៏ល្បី​ក្នុង​ចំណោម​អ្នក​ល្បី​ ដែល​មាន​ចំនួន​តិច​ ក្នុង​ប្រទេស​កម្ពុជា​ ហើយ​មាន​ចំណេះ​ដឹង​ខ្ពស់ ​ខាង​កាសែត​ និង​ជា​អ្នក​នាំ​ពាក្យ​ ដ៏ល្បី​សម្រាប់ ​សាលាក្តី​ខ្មែរក្រហម។

«ការ​បាត់​បង់​គាត់​គឺ​ ជា​ការ​បាត់បង់​ដ៏ធំ​ គឺជា​ការ​បាត់បង់​ធនធាន​មនុស្ស​មួយ​ដ៏ធំ​ សម្រាប់​ជាតិ​ក៏​ដូច​ជា​សម្រាប់​ សាលាក្តី​ខ្មែរក្រហម​ ក៏​ដូច​វិស័យ​សារ​ព័ត៌មាន​ ក៏ដូច​សាលា​ព័ត៌មាន​ទាំង​មូល ​ដែរ​ បាទ»។

លោក​ សុភៈវិជ្ជា​ បាន​បរិយាយ​ថា ​លោក ​រាជ​ សម្បត្តិ​ ជា​មនុស្ស​ល្អ ​រស់​រាយ​ ចូល ចិត្ត​លែង​សើច​ច្រើន​ ចូល​ចិត្ត​សប្បាយ​ តែ​ហ្មត់ចត់​នឹង​ការងារ​ ។ ​លោក សុភៈវិជ្ជា​ បាន​ដក​ស្រង់​ ការ​រៀប​រាប់​របស់​គ្រួសារ ​លោក​ រាជ​ សម្បត្តិ​ មកបញ្ជាក់​ថា ៖ ​គាត់​មាន​ជំងឺ​លើស​ឈាម​ យូរ​ហើយ​ តែ​មិន​ធ្លាប់​ធ្វើ​ទុក្ខ​ខ្លាំង​ទេ៖

«គ្រួសារ​ និង​បង​ប្អូន​គាត់​ប្រាប់​ ថា​ គាត់​មាន ​ជំងឺ​លើស​ឈាម​ជិត ​១០​ឆ្នាំ​ ហើយ​ ប៉ុន្តែ​វា​អត់​មាន​បញ្ហា ​ធ្វើ​ទុក្ខអ្វី​ទាំងអស់ ​កន្លង​មក​ ហើយ​ជា​អកុសល​ បង ​(រាជ សម្បត្តិ)​ គាត់​អត់​ដែល​ លេង​កីឡា​ គាត់​អត់​ដែល ​បារម្ភ​រឿងអី ​ទាំង​អស់​ តែ​គាត់​មាន​ ជំងឺ​ហ្នឹង។​ បើ​តាមខ្ញុំ​ដឹង​ គាត់​ធ្លាប់​លេប​ថ្នាំ​ ការពារ​ជំងឺ​ លើស​ឈាម ​រហូត​ ហើយ​ដល់​ពេល​ហ្នឹង​ វា​ខ្លាំង ​វា​ដាច់​តែ​ម្តង​បាទ»។

លោក រាជ​ សម្បត្តិ​ ត្រូវ​គេ​បញ្ជូន​ចូល​ ទៅ​ព្យាបាល​ នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​ កាល ពី​ថ្ងៃ​អង្គារ​ បន្ទាប់​ពី​លោក​ធ្លាក់​ខ្លួន​ឈឺ​ សន្លប់​មិន​ដឹង​ខ្លួន។​ មួយ​ថ្ងៃ​បន្ទាប់​មក​ ​លោក​បាន​ស្លាប់​ មុន​ពេល​ដែល​គេ​ប្រុង​ប្រៀប ​បញ្ជូន​ទៅ​ព្យាបាល ​នៅ​ប្រទេស​ថៃ។

កិច្ចការ​របស់​លោក​ រាជ​ សម្បត្តិ​ ចុង​ក្រោយ​មួយ​ដែល​ VOA​ បាន​សម្ភាស​គឺ បេសក​កម្ម​​របស់​លោក​ ទៅ​កាន់​ខេត្ត​បាត់​ដំបង ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ សប្តាហ៍​មុន​ ដើម្បី​ចូលរួម​ចែក​ចាយ ​សៀវភៅ​ស្តីពី​ដំណើរ​ការ ​សាលាក្តី​ខ្មែរក្រហម​ ដល់​ សិស្សា​នុសិស្ស​នៅ​ទីនោះ។​ ស្រប​ពេល​ជាមួយ​គ្នា​ដែរ​ លោក​បាន​ចូលរួម​ជាមួយ​អង្គការ ​Peace​ Corps ​របស់​ស.រ.អា.​ដើម្បី​បង្រៀន​ភាសា​អង់​គ្លេស​ នៅ​ខេត្ត​បាត់ដំបង​ផង ដែរ។

ថ្លែងប្រាប់ ​VOA​ តាម​ទូរស័ព្ទ​ ពី​ខេត្ត​បាត់ដំបង ​កាលពី​សប្តាហ៍​មុន​ លោក​សម្បត្តិ បាន​បញ្ជាក់​ថា៖​ លោក​ត្រៀម​ជួប​សិស្សា​នុសិស្ស​ ៤០០០​នាក់ ​ក្នុង​សាកល​វិទ្យាល័យ​បាត់​ដំបង​ ដើម្បី​អប់រំ ​និង​ពន្យល់​អំពី​ដំណើរ​ការ​សាលាក្តី​ ខ្មែរក្រហម​ ប្រវត្តិ​នៃ​ការ​កកើត​ របប​ប្រល័យ​​ពូជ​សាសន៍​ ជំហរ​របស់​រដ្ឋា​ភិបាល​កម្ពុជា​ និង​អ.ស.ប​. ក្នុង​រឿង​កាត់​ទោស​ខ្មែរក្រហម។

«នៅ​បាត់ដំបង​នេះ​ ពី​ល្ងាច​មិញ​ តាម​សំណើរ​របស់​ ជនជាតិ​អាមេរិកាំង​ ដែល​ជា​គ្រូ​បង្រៀន​ Peace ​Corp ​នៅ​ក្នុង​ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង​ យើង​បាន​ជួប សិស្សា​នុសិស្ស​ជិត​ ៥០០​នាក់។ ​ដោយ​ឡែក​សិស្សា​នុសិស្ស​ នៅ​ក្នុង​សាលាហ្នឹង​ជាង ​១០០០​នាក់ ​ដែល​គេ​កំពុង​រៀន​ហ្នឹង​ ​យើង​បាន​ផ្តល់សៀវ​ភៅ​ ១០០០​ក្បាល ​សម្រាប់​ សាលា​វិទ្យាល័យ​ឯកភ្នំ។​ ហើយ​សាលា​ដ៏ទៃ​ទៀត​ ដែល​មាន​ US Peace ​Corps ​ទៅ​បង្រៀន​ក្រោម​ការ​ឧបត្ថម ​របស់ ​ស.រ.អា.​ ហ្នឹង​ ក៏​បាន​ស្នើ​ជាច្រើន​ដូចជា​ នៅ​ខាង​វាលរិញ​ នៅ​ខាង​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ហើយ​ឥឡូវ​នេះ​ គាត់​មក​ខេត្ត​បាត់ដំបង។ ​អញ្ចឹង​គឺ ​យើង​ធ្វើ​គ្រប់​កន្លែង​ណា៎​ ហើយ​សិស្សានុសិស្ស​គេ​សប្បាយ​អបអរ។​ ដោយ​ឡែក​មួយទៀត ​នៅ​ព្រឹក​ថ្ងៃ​ ស្អែក ​យើង​នឹង​ជួប​និស្សិត​ចំនួន ​៤០០០ ​នាក់ ​នៅ​សាកល​វិទ្យាល័យ​ បាត់​ដំបង​ ដើម្បី​និយាយ​អំពី​ការ​វិវត្តន៍​ របស់ ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​ តុលាការ​កម្ពុជា​ ហើយ​យើង​មិន​បញ្ចប់​ទេ។​ កិច្ចការ​នេះ​ គឺ​យើង​ព្យាយាម​ធ្វើ​ឲ្យ បាន​ច្រើន​ជា​អតិបរមា​ តាម​ដែល​យើងធ្វើ​ទៅ​បាន»។ ខាងលើ​នេះ​ ជា​អត្ថា​ធិប្បាយ​របស់​លោក ​រាជ​ សម្បត្តិ​ ចុង​ក្រោយ​ ដែល​និយាយ​អំ​ពី​កិច្ចការ​ របស់​លោក​ មុន​មរណ​ភាព។

លោក​ ខៀវ​ កូឡា​ អ្នក​អត្ថា​ធិប្បាយ​ទូរទស្សន៍ ​CTN​ បាន​ថ្លែងថា​ មរណភាព​ របស់​លោក​រាជ​ សម្បត្តិ​គឺជា​ការ​បាត់បង់​ដ៏ធំ​ ហើយ​ពិបាក​រក​អ្នក​ជំនួស។

«ការ​បាត់បង់ ​លោក​សម្បត្តិ​នេះ ​គឺជា​ការ​បាត់បង់​ដ៏ធំ ​នៅក្នុង​វិស័យ​សារ ​ព័ត៌មាន កម្ពុជា​ ព្រោះ​ថា​ លោក​ រាជ ​សម្បត្តិ​ ​បាន​ឧទ្ទិស​ជីវិត​លោក ​សម្រាប់​ការ​បម្រើ ​អ្នក​សារ​ព័ត៌មាន​ កម្ពុជា​ ហើយ​ក្នុង​ឋានៈ​ ជា​ប្រធាន​ការិយា​ល័យ​ កិច្ចការ​សាធារណៈ ​ អ្នកនាំ​ពាក្យ​សាលាក្តី​ ខ្មែរក្រហម​ លោក​បាន​ខិត​ខំ​ ខ្នះខ្នែង​ជា​អតិបរមា​ដើម្បី​បម្រើ​ អ្នកសារ​ព័ត៌មាន​ជាតិ​ និង​អន្តរជាតិ​ ដោយ​គ្មាន​គិត​ពី​យប់​ ថ្ងៃ ក្តៅ ​រងារ​ ត្រជាក់​ទេ»។

សាលាក្តី​កាត់ទោស​ខ្មែរក្រហម ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ភ្លាមៗ​ អំពី​មរណភាព​ របស់​លោក​ រាជ​ សម្បត្តិ​ ដោយ​បង្ហាញ​ពី ការ​សោក​ស្តាយ​ជា​ពន់​ពេក៕

រូបភាពកម្ពុជា នាដើមទស្សវត្សទី ៩០ ក្នុងបណ្ណាសារ UN ខែ​ឧសភា 6, 2011

Posted by មេឃា in កខគឃង, កំណត់ហេតុមេឃា, Cambodia Feature Stories.
11 comments

គណបក្សប្រជាធិបតេយ្យ ឃោសនាបោះឆ្នោត ២៣»២៨ ឧសភា ១៩៩៣ (រូបថត UN / PS Sudhanakaran)

មិនដឹងថា ពលរដ្ឋកម្ពុជា មានអារម្មណ៍យ៉ាងម៉េច ពេលបានឃើញ រូបថត ប្រទេសកម្ពុជា ក្នុងឆ្នាំ ១៩៩២ និង ១៩៩៣ ?

ទាហាន Dutch យាមរថភ្លើង ជនភៀសខ្លួនកម្ពូជា ដែលមកពីជំរុំថៃ ក្នុង ថ្ងៃទី ១ ឧសភា ឆ្នាំ ១៩៩៣ (រូបថត UN)

រូបថត ខាងលើនេះ ខ្ញុំប្រទះឃើញក្នុង គេហទំព័រ របស់ អង្គការសហប្រជាជាតិ United Nations Photo ដោយចៃដន្យ…  រូបថត ស្តីពី កម្ពុជា ទាំងនេះ ត្រូវបាន អង្គការសហប្រជាជាតិ បង្ហោះជូន ជាសាធារណៈ ហើយរក្សាទុក យ៉ាងមានរបៀបរៀបរយ…

សង្ឃឹមថា មានប្រយោជន៍…

គតិមួយ… ខែ​កុម្ភៈ 10, 2011

Posted by មេឃា in កំណត់ហេតុមេឃា, កំសាន្ត/Entertainment.
add a comment

ត្រៀមខ្លួនតាំងពីយប់ថា ព្រឹកនេះ ចង់សាកធ្វើអី្វមួយមិនដដែល !

គឺរៀនសាកល្បងតម្លើងអក្សរ លើវីដេអូ បានមួយឈុតដែរ… រៀនតាមគេ ទេ !

សូមទស្សនា នៅលើ ប្លុកនេះ ឬ Mekhea’s Channel on Youtube …

ប្រកាស ៖ ស្រុកខ្មែរ ក៏មាន ដំរីចេះរាំដែរ !!! ខែ​កុម្ភៈ 3, 2011

Posted by មេឃា in កំណត់ហេតុរូបភាព, កំសាន្ត/Entertainment.
1 comment so far

នៅប្រទេសសឹង្ហបូរី គ្រាន់តែ សត្វស្វា ចេះឡើងបេះផ្លែដូង ជូនអ្នកទេសចរណ៍ បានមើលកំសាន្តលេង មានមនុស្ស​ យ៉ាងច្រើនកុះករ ដណ្តើមគ្នាចូលទស្សនា ហើយថតរូប ប៊ិកប៊ុក… អភ័ព្វអី តែកម្ពុជា មាន តំបន់ ទេសចរណ៍ ធម្មជាតិ ជាច្រើន… ទាំងសត្វ ទាំងមនុស្សសុទ្ធតែ អច្ឆរិយៈ … បែរជា មិនសូវ ល្បីឈ្មោះ ខាងល្អដូចគេ ទៅវិញ…

កម្ពុជាក៏មាន ដំរី ចេះរាំដែរ… អាចរក ទស្សនាបាន នៅ ភ្នំតាម៉ៅ ចម្ងាយប្រហែល ជិត ៤០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ…

%d bloggers like this: