jump to navigation

កម្លាំងនគរបាល​ត្រៀម​ទប់​កម្មករ​ទៀតហើយ ខែ​មីនា 6, 2014

Posted by មេឃា in កខគឃង.
add a comment

កោះសន្តិភាព ៖ កងកម្លាំង​នគរបាល​ជាតិ​ជាង​​២ពាន់​នាក់ ក្នុង​​សម្លៀក​បំពាក់​​ ប្រដាប់​ដោយ​ខែល ដំបង អាវក្រោះ និង​​មួក​​​ការ​ពារ​​សុវត្ថិ​ភាព​​ បាន​​ធ្វើ​​សម​​យុទ្ធរួម​គ្នា​​មួយ​​​​នៅ​ពហុ​កី​ឡដ្ឋាន​ជាតិ​អូ​ឡាំ​​ពិក​​ កាល​ពី​វេលា​រសៀល​ថ្ងៃទី​​០៦ មីនា ២០១៤ ។ លោកឧត្តមសេនីយ៍ឯក​​ ជួន សុវណ្ណ បាន​ឱ្យដឹង​ថា សម​យុទ្ធ​​នាពេល​​នេះ ធ្វើឡើង​​ដើម្បី​ត្រៀមការ​ពារ​​ ការ​ធ្វើបាតុកម្ម​​នៅ​ថ្ងៃទី​០៨ និង​១២​មីនា ខាងមុខនេះ។ នៅ​ក្នុង​សម​យុទ្ធ​​នេះដែរ​​ គេ​ឃើញមាន​​រថយន្ត​បំពាក់​​ដោយ​របាំង​​ការពារ សម្រាប់​រុញ​ច្រាន​ក្រុម​បាតុករ រថយន្ត​​ពន្លត់​​អគ្គិ​ភ័យ និង​រថយន្ត​សង្គ្រោះ​ជា​ច្រើន​ទៀត។​

police-at-Olympic-March-06-2014

កែមិនឡើងទេ រដ្ឋាភិបាល លោក ហ៊ុន សែន

Advertisements

រដ្ឋា​ភិបាល​​ហ៊ុន សែន​ កំពុង​​គាំង​លុយ ទើប​​ជម្រុញ​​ឱ្យ​បង្កើត​សភា​​ឆាប់​រហ័ស ខែកញ្ញា 6, 2013

Posted by មេឃា in កខគឃង.
1 comment so far

មាន​សម្មតិកម្ម​ជាច្រើន​​ដែល​អាច​​ទាញ​ហេតុផល​ថា លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​​បក្ស​ជន​ប្រជាជន​កម្ពុជា កំពុង​តែ​ជាប់​គាំង​​ក្នុងវិបត្តិ​ថវិកា​​ធ្ងន់​ធ្ងរ ទើប​​បង្ខំឱ្យ​​បង្កើត​សភា​នីតិកាលថ្មី ដើម្បី​អនុម័តថវិកា​ដ៏ច្រើន​​គ្រាន់​​ដោះទ័ល និងជាការដោះស្រាយបញ្ហា​យូរអង្វែង​។

 

វិបត្តិ​ថវិកាច្រើន ដោយសារ​

  • ចំណាយ​លុយ​ឃោសនា​បោះឆ្នោត​​ច្រើន​លើសលប់​ពេក ៖ មិនតិច​ជាង ៥០លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ឡើយ​ ដែលគណបក្ស​ប្រជាជនកម្ពុជា បាន​ចំណាយ​ក្នុងពេលឃោសនា​បោះឆ្នោតឆ្នាំ២០១៣នេះ (ប្រភព​ ៖ អ្នកអង្កេតថវិកាឃោសនាបោះឆ្នោត)
  • ចំណាយថ្លៃទ័ព​ និង​​អង្គរក្សផ្ទាល់ខ្លួន ៖ ដើម្បីចិញ្ចឹម​​ទាហានផ្ទាល់ខ្លួន និង​អង្គរក្សពិសេស​របស់​លោក​​នាយករដ្ឋមន្រ្តី ត្រូវការ​ថវិកា​មិនតិចជាង ១០លានដុល្លាក្នុងមួយឆ្នាំ ឬ ជាង​ ៨​សែនដុល្លា​ក្នុងមួយខែ (ប្រភព​ ៖ អង្គរក្ស​នាយករដ្ឋមន្រ្តី)
  • ឥរិយាបថ​​មិនអើពើ អន្តរាគមន៍ រឿងថវិកា ៖ ការស្ងៀម​មិនស្តី របស់គណបក្ស​ប្រជាជន​កម្ពុជា ចំពោះ​សំណើ​​អន្តរាគមន៍​​ពាក់ព័ន្ធនឹង​​ថវិកា ដូចជា (១) ថវិកាបើកឱ្យ​បុគ្គលិក​សាលាក្តីខ្មែរក្រហម ដែល​មួយឆ្នាំចាយត្រឹម​ ៣លានដុល្លា​រ សម្រាប់ភាគីខ្មែរ (២)​បាតុកម្ម​បែកផ្សែងរបស់កម្មករ​រឿង​ប្រាក់ខែ នឹង​​លុយ​ជម្ងឺចិត្ត​ការងារ​ដែល គណបក្សប្រជាជនកម្ពុជា ធ្លាប់ចេញមុខ​ជួយ​ចេញ​ជំនួស​​ថៅ​កែមុនពេលបោះឆ្នោត (៣) ជំនួយមនុស្សធម៌​ និងហានិភ័យ​ឆេះផ្សារ​​នៅសៀមរាប​ ក្រោយបោះឆ្នោត បែរជា ស្ងាត់ជ្រាប  មិនដូចមុន​ពេល​បោះឆ្នោត…
  • ឥទ្ធិពលនៃការចលាចល​ក្រោយការបោះឆ្នោត​ ទៅលើជំនួញ​របស់ បក្សប្រជាជនកម្ពុជា ៖ ខណៈដែល​គណ​បក្សសង្គ្រោះ​ជាតិ កកូរកកាយ និងទាមទា​មិនចេះឈប់ក្រោយ​ការ​បោះឆ្នោត អាជីវកម្ម​របស់ បក្សប្រជាជនកម្ពុជា ​ដែល​ត្រូវបានគេដឹងថា រួមមាន ស្ថានីយ​ទូរទស្សន៍​បាយ័ន ហាង​ទំនើប ក្លិបកំសាន្ត ហាក់មិនសូវកាក់កប ឬខាត​រហូត បើនៅតែបន្ត​បែបនេះ ទៀត​ច្បាស់​លាស់ណាស់ វិបត្តិ​ឱនភាពថវិកា​​មិនអាច​ជៀសរួចឡើយ ចុងក្រោយ មាន​តែ​បិទទ្វា​ ព្រោះគ្មានលុយមកទប់ ក្នុងរយៈពេល បីខែ​ទៀត ឬដោះទ័ល​ទាន់ពេល។
  • ទម្លាប់នៃការចាយ​វាយ​ខ្ពស់ របស់ បក្សប្រជាជនកម្ពុជា ៖ ជាធម្មតា ខ្សែស្រឡាយ​ របស់ បក្សប្រជាជន​កម្ពុជា ចាយលុយ​ដូច​ ចេះ​បោះពុម្ព​ខ្លួន​ឯងចឹង គឺចាយ​មិនដែល​គិត ឬខ្វល់ពីតម្លៃ​ឡើយ ឱ្យតែសប្បាយចិត្ត ត្រូវចិត្ត បោះលុយ​ចោល​តែម្តង។ ទម្លាយ​បំផ្លាញ​បែបនេះ ត្រូវ​អាក់ខាន​​ដោយសារ​ តែខ្វះលុយ​ចំណូល ពីប្រភពខាងក្រៅ ដូច្នេះ ហើយទើបបានជា មួយរយៈ ចុងក្រោយនេះ មិនសូវឃើញ អស់លោកក្មេងៗ ចេញ​មក​សប្បាយ​ ទោះបីជា មាន​​ហេតុផល​ថា ស្រុកចលាចល​ តែ​សំខាន់មកពី ម៉ែលែងឱ្យលុយ​ចាយ​ច្រើន​ដូចមុន​ផងដែរ
  • បក្សជន​ប្រឹង​ក្តោបលុយទុក ៖ ខណៈដែល ស្ថេរភាព​នយោបាយ មិនសូវនឹងនរ បក្ស​ជនប្រជាជនកម្ពុជា បាន​ក្រាញ និងក្តោប​លុយ​ទុក​សម្រាប់តែ ហានិភ័យផ្ទាល់ខ្លួន ដោយមិនខ្ជាក់​ សម្រាប់ លំនឹងបក្សទៀតឡើយ ព្រោះមិនសូវទុកចិត្ត ក្រែងលោ មិនស្រួល នឹងអាល​រត់ចោលស្រុក ទើបធ្វើឱ្យ​ កើត វិបត្តិ​ហិរញ្ញវត្ថុ  ក្នុងបក្សប្រជាជនកម្ពុជា

 

សភាថ្មី អាចរកចំណូលគ្រាន់​ដោះទ័ល

  • រដ្ឋសភា នឹងអនុម័ត​ទទួល​លុយជំនួយ ឬកម្ចីបរទេស ដើម្បី​ចិញ្ចឹម​ខ្លា និងក្រពើ
  • អនុម័ត​ ថវិកាជាតិ ដើម្បីចិញ្ចឹម​ កូនចៅ​ស្តាប់បង្គាប់
  • សភា បង្កើតរដ្ឋាភិបាលថ្មី ដើម្បីឱ្យលោក​ ហ៊ុន សែន មាន​អំណាច​អាច​ទាលុយ​ថ្លៃការ​ពារ​ ពីពាណិជ្ជករធំៗ និង​​ក្រុមឆ្កែព្រៃ
  • សភាថ្មី ផ្តល់ក្តីសង្ឃឹមថ្មី  ដល់​មន្រ្តីធំៗរបស់បក្សប្រជាជនកម្ពុជា

 

តាម​ទឡ្ហីករណ៍​ខាងលើ ចង់មិនចង់ លោក ហ៊ុន សែន និងបក្សប្រជាជនកម្ពុជា មិនខ្វល់នឹង​ប្រើប្រាស់មធ្យោបាយអីទេ លោក​ត្រូវតែ​បង្ខំ និង​ដុតដៃដុតជើង ធ្វើយ៉ាងណា ឱ្យ​សភានីតិកាលថ្មី លេខជា រូបរាង កាន់តែឆាប់​កាន់តែល្អ។ ដូចនេះ បើទោះបីជា គណបក្ស​សង្គ្រោះជាតិ ប្រឹង​ស្រែក​តវ៉ា ឬបួងសួង ឬប្តឹងដល់ អ្នកតា​ទេវតា ណា ក៏ គណបក្ស​ប្រជាជនកម្ពុជា មិន​ខ្វល់ដែរ។ ការតវ៉ា សម្រាប់ការ​ផ្លាស់ប្តួ​ររបបដឹកនាំ តាមបែបសន្តិភាព វាពិតគ្មានការបានឡើយ សម្រាប់​មេដឹកនាំ​ដែល​បាន​ចាក់ឬស និង​ដាក់ទាំងជីវិត មួយក្រុមគ្រួសារ​របស់ខ្លួន ចូលទៅក្នុង​ល្បែង​នយោបាយ ដែលមាន​អំណាច​ជា ដើមទុន។ ជាក់ស្តែងណាស់ សង្ឃទីបេ ដុតខ្លួន​ ក៏មេដឹកនាំចិនមិនខ្វល់ លោកស្រី អ៊ុង សាងស៊ូជី ត្រូវបាន​មេដឹកនាំយោធាឃុំខ្លួន​រាប់ឆ្នាំក៏មិន​អាចផ្លាស់ប្តូរ​មេដឹកនាំ​ផ្តាច់ការបាន​។ ក្នុងប្រវត្តិសាស្រ្ត​ របស់ ប្រទេស​នៅ អាស៊ី គ្មានឡើយ ការផ្លាស់ប្តូរ​​ដែល​មិន​បង្ហូរឈាម៕

នយោបាយ​ឈ្នះ​ ឈ្នះ​ឆ្នាំ២០១៣ ខែសីហា 28, 2013

Posted by មេឃា in កខគឃង.
add a comment

អ្វីជា​នយោបាយ​ ឈ្នះ​ឈ្នះ របស់ គណបក្ស​​សសង្គ្រោះជាតិ និង​គណបក្ស​ប្រជាជនកម្ពុជា ???

ប្រហែលជា គណបក្ស​នយោបាយ និង​ប្រជាពលរដ្ឋ​ខ្មែរ អាចមាន​ ចម្លើយក្នុងចិត្ត​ខ្លះ​ហើយ តែខាងក្រោមនេះ ជា ការ​ទាយ​ទុក​នូវ នយោបាយ​ឈ្នះ​ឈ្នះ ដែល​ មេឃា បាន​ជួប​សម្ភាសន៍ពី អ្នក​នយោបាយ និងពលរដ្ឋ​មួយចំនួន​តូ​ចប៉ុណ្ណោះ។

នយោបាយ​ឈ្នះឈ្នះ របស់ គណបក្ស​ប្រជាជនកម្ពុជា ៖

  • សម្របសម្រួល​  ឱ្យ​មា​ន​វត្តមាន​របស់ គណបក្ស​សង្គ្រោះជាតិ ក្នុង​សភា និង​រដ្ឋាភិបាលអាណត្តិថ្មី
  • លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី ចាំផ្ទះ នឹង​បន្ត​ដឹកនាំ រដ្ឋាភិបាល​អាណត្តិទី៥
  • ស្ថាប័ន​នីតិប្រតិបត្តិ និង​តុលាការ ​នៅ តែ​ស្ថិតក្រោម​ការដឹកនាំ​​របស់ បក្ស​កាន់អំណាច
  • អាចមានការ​រៀបចំ ស្ថាប័ន​រៀបចំការបោះឆ្នោត (គជប) និង​ ប្រព័ន្ធបោះឆ្នោត​​ឡើងវិញ
  • គណបក្ស​ជំទាស់អាច​ទទួលបាន តំណែងជា ប្រធានសភា និងគណៈកម្មការ​សភា ជូន​គណបក្ស​ជំទាស់ខ្លះ

នយោបាយ​ ឈ្នះ​ឈ្នះ របស់ គណបក្ស​សង្គ្រោះជាតិ ៖

  • បង្កើតគណៈកម្មការស៊ើបអង្កេតភាពមិនប្រក្រតី អំឡុងពេលបោះឆ្នោត ដែល​មាន​ សមាសភាព​ អង្គការសង្គមស៊ីវិល និង​អង្គការ​សហប្រជាជាតិ
  • ទទួល​យកលទ្ធ​ផល​បោះឆ្នោត ក្រោយការ​ស៊ើបអង្កេត បើទោះបីជា គណបក្ស​សង្គ្រោះជាតិ ចាញ់ឆ្នោត
  • ទទួលយក គណបក្ស​ប្រជាជនកម្ពុជា ជា​គណបក្ស​កាន់អំណាច​ សម្រាប់ អាណត្តិទី ៥ តែ​ មិនអាច​ទទួលយក លោក ហ៊ុន សែន ជានាយក​រដ្ឋមន្រ្តី
  • ប្រើប្រាស់​កម្លាំងពលរដ្ឋ តវ៉ា ឱ្យ​មានការ​ផ្លាស់ប្តូរ ដែល​យ៉ាងហោចណាស់ ប្តូរ បេក្ខជន​នាយករដ្ឋមន្រ្តី ហ៊ុន សែន ទោះបីជា ស្នើដាក់ ឧបនាយករដ្ឋមន្រ្តី ឬមន្រ្តីជាន់ ខ្ពស់ ណា​មួយក៏ដោយ ឱ្យតែ មិនមែនជា លោក ហ៊ុន សែន
  • ទទួលបាន តំណែង អភិបាល​ខេត្ត ក្នុងខេត្ត្​ដែល គណបក្ស​សង្គ្រោះជាតិ ទទួលបាន​អាសនៈច្រើនជាង គណបក្ស​ប្រជាជន

នយោបាយ​ ឈ្នះឈ្នះ របស់ ពលរដ្ឋ​កម្ពុជា ៖

  • នរណា​ដឹកនាំ​រដ្ឋាភិបាល​ក៏ដឹកទៅ តែ​ត្រូវធានា ឱ្យបាន នូវ សិទ្ធិ​សេរីភាព របស់ពលរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយ
  • មន្រ្តីជាប់ឆ្នោត ត្រូវ​មាន​ការ​ ទទួលខុសត្រូវ​ចំពោះ ម្ចាស់ឆ្នោត និង​សង្គម
  • រៀបចំ ស្ថាប័ន​នីតិប្រតិបត្តិ​ និង​តុលាការ ឱ្យ​មាន ឯករាជ្យ និង​ការពារ​ពលរដ្ឋ​ទូទៅ មិនមែន​ត្រឹមតែ អ្នក​មានអំណាច និងទ្រព្យសម្បត្តិ
  • មិនចង់ ឱ្យមាន បាតុកម្មទេ បើ​អាច តែ បើ​ជៀសមិនផុត គឺត្រូវបង្ខំចចិត្ត​…..
  • ពលរដ្ឋ មួយភាគមិនស្វាគមន៍ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំ ប្រទេសបន្ត​ទៀត…

អ្នក​គាំទ្រ CPP ឬ CNRP ស្មោះជាង ខែសីហា 22, 2013

Posted by មេឃា in កខគឃង.
add a comment

ដោយសារ​​តែ ហេតុផល​ត្រូវបេះដូង ទើបញាំង​ឱ្យ អ្នកគាំទ្រ ​នយោបាយ​ ទាំងសង្ខាង គណបក្ស​ប្រជាជនកម្ពុជា និង​គណបក្ស​សង្រ្គោះ ប្រើអស់ ទេពកោសល្យ​របស់ ខ្លួន ដើម្បី​បង្ហាញ ភក្តីភាព និងការពារកិត្តិយស ជូន​ គណបក្ស​នយោបាយ​ដែលខ្លួនពេញចិត្ត។ ជួនកាល ពួកគេ ផលិតវិដេអូ ឆ្លើយឆ្លង ឌឺដង ជេរ គ្នា បង្ហោះវាចារ ឆ្លើយឆ្លងគ្នា លើ​សង្វៀន​ហ្វែសប៊ុក។ ហ្វែសប៊ុក ដដែល ដែល​នាំឱ្យ អ្នកគាំទ្រ គណបក្ស​នយោបាយ​ ជួបគ្នា រាប់អានគ្នា​ ផ្លាស់ប្តូរ​ក្បាច់គុនគ្នា…។

​អ្នក​គាំទ្រ​ ដែល​ស្មោះនឹង គណបក្ស​របស់ខ្លួន ដោយ​ ការជេរ ហែកហួរគ្នា ជា ទង្វើរបស់ អ្នក​ឆ្លាតវៃ ដែរឬទេ ?

អ្នក​ប្រើហ្វេសប៊ុកម្នាក់ផ្តល់យោបល់ថា «បើ​អ្នក​មិនពេញចិត្ត គ្រាន់តែ ងាកមុខចេញ ជាការស្រេច ម៉េចចាំបាច់ ឈឺក្បាលវិលមុខជាមួយនឹង វាចារ​មិនបានការ… បើ​យើងមិន​ចុច Like ហើយ​ប្រកាស​របស់ ពួកគេ មិនត្រូវបានគេ មើល ឬចាប់អារម្មណ៍ ពួកគេ គង់តែ ហត់ខ្លួនឯង…»

សម្រាប់​ខ្ញុំ​យល់ថា ការពិភាក្សា​ បញ្ចេញមតិ​ តាមហ្វែសប៊ុក គួរតែ មានផល​វិជ្ជមាន ច្រើនជាង អវិជ្ជមាន ព្រោះ បើទោះបីជា អ្នកគាំទ្រទាំងនោះ ជេរគ្នា​យ៉ាងណា ក៏ពួកគេ ចេះគោរព ជីវិត មនុស្ស​ និងមិន​យ៊ាយី ជីវិត​ ឬទ្រព្យសម្បត្តិ​អ្នកដទៃ។ បើ​មើលទៅ ទីលានខាងក្រៅ អ្នកគាំទ្រ ដែលមិនប្រើ ហ្វែសប៊ុក ជេរគ្នា បែរប្រើ ហិង្សា​ តបត គ្នា ឬគម្រាម គ្នាទៅវិញ។ តិច ឬច្រើន យុវជន ដែលគាំទ្រគណបក្ស​នយោបា​យ របស់ខ្លួន បាន​បញ្ចេញមតិ​យោបល់ របស់ខ្លួន ក្រោមការយល់ឃើញ និងហេតុផល​របស់ខ្លួន។ តាមរយៈ ទស្សនៈ មិនអាចវែកញែកថា ទស្សនៈថា ខុស ឬត្រូវឡើយ ព្រោះ ឈរមើល នៅទីតាំងផ្សេងគ្នា ឃើញ​ទិដ្ឋភាព​ផ្សេងគ្នា។ សំខាន់ នរណា អាច​មាន​ បញ្ញា ជាងក្នុងការ​ស្វែងយល់ នឹងរកការពិត ដែលមិន​អាច​កែប្រែ ឬបិទបាំងបាន។ ដូច​អ្នក​រាយការណ៍ពិសេស របស់ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស​នៅកម្ពុជា ធ្លាប់បានផ្ញើសារទៅកាន់យុវជន​កម្ពុជា ១០ឆ្នាំទៀតអ្នកនឹងដឹង ! ក្នុងន័យនេះ លោកហ៊ាន​ទាយជាមុនថា បញ្ញា​របស់ យុវជន​ខ្មែរ នៅទាបជាង លោក ១០ឆ្នាំ។

បើងាក​ មក​មើល ទីប្រសព្វ​នៃ បញ្ហា ដែល អ្នក​គាំទ្រ ​គណបក្ស​សង្គ្រោះជាតិ បានលើកឡើង គឺ ចង់បាន ភាពត្រឹម​ត្រូវក្នុងការបោះឆ្នោត ខណៈ​ពលរដ្ឋជាច្រើន បាត់ឈ្មោះ ។ ក្នុងន័យនេះ ការសម្របសម្រួល មិនមែនជា ដំណោះស្រាយ ដ៏ឆ្លាតវៃមួយទេ។ ទោះបីជា អ្នកខ្លាច​អំពើហិង្សា តែ​ការចចារ មិនគួរមើលរំលង បញ្ហា ព្រោះ មុននឹង​ក្រោយ បញ្ហា នៅតែជា បញ្ហា បើ​មិនទាន់បាន​ដោះស្រាយ៕

CPP នរណា​មេ ? ខែសីហា 20, 2013

Posted by មេឃា in កខគឃង.
add a comment

​បើ​អ្នក​តាមដាន​ស្ថានការណ៍​នយោ​បាយ​កម្ពុជា យកចិត្ត​ទុកដាក់​បន្តិច​​លើ​ ការ​សម្រេច​ចិត្ត​ជា បន្តបន្ទាប់​របស់ គណបក្ស​ប្រជាជនកម្ពុជា ជុំវិញ ការសម្របសម្រួល​ និង​ដំណោះស្រាយ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ២០១៣ ​អ្នក​នឹង​ដឹងថា គណបក្ស​ប្រជាជនកម្ពុជា មិនទាន់មាន ជំហរ​ ឯកភាព​ផ្ទៃក្នុង​នៅឡើយទេ។ តើ​គណបក្ស​ប្រជាជនកម្ពុជា នរណា​មេ​ពេលនេះ ? នរណា​ជា អ្នក​សម្រេចចិត្ត​ធំ​បំផុត ?

កាលពី​ថ្ងៃទី​២៩ ខែកក្កដា ២០១៣ លោកនាយករដ្ឋមន្រ្តី​ស្វាគមន៍ ការសម្របសម្រួល ក្រោយការបោះឆ្នោត​ដ៏ចម្រូងចម្រុះ តែមួយ​ថ្ងៃបន្ទាប់​បែរ ស្រែកតម្លើងសម្លេង ក្នុងន័យ​ផ្គើន​ទៅវិញ។ ​​បក្ស​កាន់អំណាច​ តែង​បដិសេធន៍ សំណើរ របស់ គណបក្ស​សង្រ្គោះជាតិ ស្នើ​បង្កើតគណៈកម្មការ​ចម្រុះ ដែលមាន​សង្គមស៊ីវិល ​និង​អង្គសហប្រជាជាតិ​ចូលរួម ​រហូតដល់ រដ្ឋមន្រ្តី​​ក្រសួង​មហាផ្ទៃ ដែល​ជា​មន្រ្តីជាន់ខ្ពស់ របស់បក្សនេះ ជួប​ជាមួយ​សង្គមស៊ីវិលជាង ២​ម៉ោង ទើប​ព្រម សម្របសម្រួល អោយ​មាន វត្ត​មាន​របស់​​សង្គមស៊ីវិល​ ក្នុង​គណៈកម្មការ​ចម្រុះ​ដោះស្រាយ​ភាពមិនប្រក្រតី​ក្នុងពេលបោះឆ្នោត។ ក្នុងថ្ងៃសុក្រ​ទី​៩ ខែសីហា ២០១៣ ជាមួយគ្នា​ដែរ ក្រសួងមហាផ្ទៃ បាន​ណែនាំ ដល់ គណៈកម្មាធិការ​ជាតិ​​រៀបចំការបោះឆ្នោត (គ.ជ.ប) ផ្អាក​​ ប្រកាស​លទ្ធផល​បណ្តោះអាសន្នសិន ដើម្បី បន្ថយកំដៅ​នយោបាយ ស្របពេល​ដែល​​ស្ថានការណ៍​កំពុង​តានតឹង។ គ.ជ.ប ងក់ក្បាល​យល់ស្រប លើកពេល​ ២ថ្ងៃ បែរ​ប្រកាស​ លទ្ធផល​​​ដដែល​ដោយ​មិន​រង់ចាំ ការដោះស្រាយ​ទំនាស់បោះឆ្នោត។ គ.ជ.ប ត្រូវ​សង្គមស៊ីវិល និង​គណបក្ស​នយោបាយ​មិនមែន កាន់អំណាច ​ថ្កោល​ទោសថា ជា​ប្រេងសាំងដែល​នាំអោយ​ប្រទេសស្ថិតក្នុងភាពវឹកវរ។

ថ្មីៗនេះ គណបក្ស​ប្រជាជនកម្ពុជា បន្ត​ប្រកាសថា មិនស្វាគមន៍​ សង្គមស៊ីវិល​ចូល រួម​ក្នុង​គណៈកម្មការ​ចម្រុះត្រួតពិនិត្យភាព​មិនប្រក្រតី​ក្នុងពេលបោះឆ្នោតវិញ។ ​​ប្រធានកិត្តិយស​ គណបក្ស​ប្រជាជនកម្ពុជា ហេង សំរិន បែរអំពាវ​នាវ ឱ្យ​គណបក្ស​នយោបាយ​ឈ្នះឆ្នោត​ ចរចារគ្នា ខណៈ​ដែល​ បក្ស​ខ្លួន​រក្សាជំហរ ប្រឹង​ រក្សា​អំណាច។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បាត់ម៉ាត់ឈឹង ​តាំង​ ទៅលេង​ ខេត្ត​កណ្តាល​ ហើយ​អុច​បារី អោយ​អ្នក​ស្រែ ត្រូវបាន​គេ​រិះគន់ ឥតសំចៃ។ អាលូវ មិនដឹងថា នរណា​មេ ដែល​អាច សម្រេច​ពី ជំហរ​ របស់ គណបក្ស​ប្រជាជនកម្ពុជា បាន ??? ទាល់តែ និយាយជាមួយ មេធំ របស់ បក្ស​ប្រជាជនកម្ពុជា ទើប​ អាច​រកដំណោះស្រាយ​បាន… គិតចឹងអត់ ?

រដ្ឋាភិបាល​ចាំ​ផ្ទះ​ខ្លាចស្រមោល ខែសីហា 19, 2013

Posted by មេឃា in កខគឃង.
add a comment

​​តាំងពី​ ការចាប់ដៃ​គ្នា​បង្កើត​បក្ស​ជំទាស់ មួយ​ដ៏ធំនៅកម្ពុជា របស់​ មេដឹកនាំ កឹម សុខា និង​ សម រង្ស៊ី ពលរដ្ឋ​ក៏ចាប់ផ្តើម​មានសង្ឃឹម យល់ខុសពី​ពេលមុខថា ការបោះឆ្នោត​ឆ្នាំ២០១៣ ពិតជា នឹង​ផ្លាស់ប្តូរ។ វត្តមាន​របស់ លោក សម រង្ស៊ី ត្រឡប់​ចួល​មកកម្ពុជា ក្នុងពេល​ឃោសនា​បោះឆ្នោត បាន​បន្ថែម​រូបភាព ធ្វើ​ឱ្យ​ រដ្ឋាភិបាល កាន់​តែ​មាន​ការ​ភ័យស្លន់ស្លោរ​​ ដោយសារ​តែ មាន​អ្នក​ស្វាគមន៍​ ការវិល​ត្រឡប់​របស់ មេដឹកនាំ បក្ស​ប្រឆាំង​ច្រើនលើសលប់។

គណបក្ស​កាន់អំណាច​បាន​រៀបចំ​ជើងព្រួល​ទប់​គ្រោះ ដែល​គ្រាន់ជាស្រមោល​បន្តបន្ទាប់ ដេកលែងលក់ ភ័យខ្លាច​បាត់បង់អំណាច។ នៅមុន​ថ្ងៃបោះឆ្នោត​ គណបក្ស​កាន់អំណាច​បាន​ ចល័តទ័ព​ចូល​ក្រុងក្នុងគោលបំណង​ការពារ អំណាច និង​ត្រៀម​ជើងក្រោយ​របស់ខ្លួន។ ក្នុងថ្ងៃបោះឆ្នោត ពលរដ្ឋ​បែរជា ចូលរួម​តាមដាន លទ្ធផល​ខុសពី លើកមុន ទោះបីជា រកឈ្មោះមិនឃើញ ក៏​រង់ចាំ​មើល​ការប្រកាស​លទ្ធផល ធ្វើឱ្យ​ រដ្ឋាភិបាល​ចាំផ្ទះ​កាន់តែភ័យខ្លាំង។

ការប៉ះគ្នា​មួយប៉្រាវនៅ ស្ទឹងមានជ័យ​ក្នុងថ្ងៃបោះឆ្នោត បាន​បន្លាច​ឱ្យ គណបក្ស​កាន់អំណាច​ភ័យស្ទើរ​លស់​ព្រលឹង​ដោយសារ ពលរដ្ឋ​លែងខ្លាច​ប៉ូលីស និងទាហាន រ​ហូតដល់ ហ៊ាន ដុតឡានប៉ូលីស អស់ដល់ទៅ ២គ្រឿង។ ប៉ូលីសបែរជា បន្ថែមកម្លាំងការពារផ្ទះ លោកនាយករដ្ឋមន្រ្តី ដោយ​ដកថយ​ពី កន្លែង​កើតហេតុ ដែល​ខុសពី ពេលមុខ នឹង​បង្រ្កាប​ឱ្យ​បាក់ស្បាត។ មួយថ្ងៃបន្ទាប់ លោកនាយករដ្ឋមន្រ្តី​ យក​លេស សម្ពោធ​ស្ពាន ស្ទឹងមានជ័យ ដឹកនាំទ័ព រាប់​សិបនាក់ អូសដាវ​ កាត់​សមរភូមិ​ ក្តៅ​គគុក តែ​បែរ ថ្លែង យ៉ាងសុភាព រហូតដល់ ពលរដ្ឋ​កម្ពុជា និង​អ្នកនយោបាយយល់ថា វិបត្តិ​ក្រោយបោះឆ្នោត នឹង​ធូរស្រាល។

ចរិតមនុស្ស​ពិបាកកែ មួយ​ថ្ងៃក្រោយមក ទៀត លោកនាយករដ្ឋមន្រ្តី បែរសម្តីថ្លោស ដូចដើម…

ថ្មីៗនេះ គណបក្ស​កាន់អំណាច​ដែល ត្រូវបាន​ចង្អុលឈ្មោះ ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន ជា អ្នកដឹកនាំ និងបញ្ជាទ័ព បាន​បន្ត​ប្រមូលផ្តុំ​ទ័ព ក្នុងក្រុង​ភ្នំពេញ ធ្វើឱ្យ ពលរដ្ឋ​ទូទាំងប្រទេស ភ័យ​តក់ស្លុតជាច្រើន។ ពលរដ្ឋ​មិនបាន​ដឹងទេថា អ្នក​ដែលខ្លាច ពិតប្រាកដ គឺ រដ្ឋាភិបាល​ចាំផ្ទះ​ ដែល​ខ្លាច​សូម្បី​តែ ស្រមោលខ្លួនឯង។ រដ្ឋាភិបាល ចល័ត​ទ័ព ខ្លាច​មានការផ្តួល​រំលំ រដ្ឋាភិបាល ខណៈ​ដែល គណបក្ស​ជំទាស់ អំពាវនាវ​ឱ្យ ពលរដ្ឋ​ពិសេស​យុវជន ចូលរួម បាតុកម្ម​ ប្រឆាំង​នឹងលទ្ធផល​បោះឆ្នោត​។ លទ្ធផល​បោះឆ្នោត​ដែល គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត​ បាន​ប្រកាស​កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១២ ថា គណបក្ស​ប្រជាជនកម្ពុជា ឈ្នះបាន ៦៨ អាសនៈ និង​ គណបក្សសង្គ្រោះជាតិ ឈ្នះបានត្រឹម ៥៥ អាសនៈ។ យុវជន​ ៤​រូប ត្រូវបាន​ ចាប់ខ្លួន និង​កាត់ទោស ដោយ ចៅក្រម​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គឹម ដារិន សម្រេច​ឃុំ​ខ្លួន​យុវវ័យ ៤​នាក់ នៅ​ពន្ធនាគារ​ព្រៃស បន្ទាប់​ពី​បាន​បើក​ការ​សាកសួរ​ស្ទើរ​ពេញ​មួយ​ថ្ងៃ នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា។ យុវវ័យ​ទាំង ៤​នាក់​នេះ ត្រូវ​ចាប់​ខ្លួន​ពី​បទ​ញុះញង់​អោយ​មាន​ហិង្សា​ប្រដាប់​អាវុធ​ផ្ដួល​រំលំ​រដ្ឋាភិបាល។

ទ័ព​ត្រូវបាន​ហ្វឹកហាត់​រាល់ថ្ងៃ ដើម្បីត្រៀម​ទប់ទល់នឹង មហាបាតុកម្ម ដែល​មិនអាច​ជៀសរួច ដរាបណា កម្តៅ​នយោបាយ នៅតែបន្ត​កើនឡើង។ រដ្ឋាភិបាល​ចាំផ្ទះ ដេកមិន​លក់ បក់មិនល្ហើយ ខ្វល់ចិត្ត​ និង​បន្តឹងការប្រុងប្រយត្ន​គ្រប់វិនាទី ទាំងមិនដឹងថា សត្រូវខ្លួន មាន​កម្លាំងធំ​ប៉ុណ្ណា។ បើ​តាមការ​វិភាគ របស់ អ្នក​ដែល​តាមដាន សភាព​ការនយោបាយ​នៅកម្ពុជា កម្លាំង​យុវជន ដែល​ទាមទា​ឱ្យ មានការផ្លាស់ប្តូរ មិនមែនជា សកម្មជន របស់ គណបក្ស​ជំទាស់នោះឡើយ បញ្ហានេះ បាន​ធ្វើ​ឱ្យ រដ្ឋាភិបាល គិតថា សម្លាប់មាន់ គម្រាម​ស្វា ជា មធ្យោបាយ​ល្អមួយ ខណៈ​ដែល មេដឹកនាំ ភ្លេចគិតថា ដោយសារ​តែ មធ្យោបាយ​គម្រាម​នេះ ហើយ​ដែលនាំឱ្យ គណបក្ស​កាន់អំណាច​ បាត់​ការគំាំទ្រជា ច្រើនលានសន្លឹក តាមរយៈលទ្ធផល​នៅថ្ងៃបោះឆ្នោត​ ២៨ កក្កដា ២០១៣។ បក្សកាន់អំណាច ប្រើអាវុធ យោធា ដើម្បីទប់នឹង បាតុករ ដែលគ្មានអាវុធ ឬមានត្រឹម ផ្កា​ ក្នុងដៃ និង​សម្តី លើកទឹកចិត្ត​។

សង្គម​ស៊ីវិលកម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ បាន​ចេញមុខ យកចិត្ត​យុវជន ដោយ​ចេញ លិខិតថ្កោលទោស យ៉ាងដាច់ខាត​ ចំពោះការចាប់ខ្លួនយុវជន​កម្ពូជា។ ដោយសារ​តែ ខ្លាចពេល គណបក្ស​កាន់អំណាច កាន់តែធ្វើ កាន់តែខុស បាត់ស្មារតី ឬក័ថ្ងៃនៃការផ្លាស់ប្តូរ ពិតមកដល់ហើយ ?

សង្រ្គាមចិត្ត​សាស្រ្ត​ និងការសាកចិត្ត​រាស្រ្ត​ លើកនេះ ហាក់ហុចប្រៀបដល់ គណ​បក្ស​សង្រ្គោះជាតិ ខណៈ គណបក្ស​កាន់អំណាច កំពុងតែ បែកបាក់ផ្ទៃក្នុង។ ចង់មិនចង់ ការផ្លាស់ប្តូរ ត្រូវតែ មាន យ៉ាងហោចណាស់ កំណែទម្រង់ធំៗ ដូចជា សមាសភាព គ.ជ.ប បញ្ជីឈ្មោះអ្នកបោះឆ្នោត បន្ថែមលើ កញ្ចប់​កំណែទម្រង់ ផ្សេងៗទៀត ដែល​លើក​ដោយ គណបក្ស​សង្រ្គោះជាតិ៕

កលយុទ្ធ​បង្អើល​សត្រូវ ខែសីហា 8, 2013

Posted by មេឃា in កខគឃង.
add a comment

ធ្វើ​​ស្រែ​នឹង​ទឹក ធ្វើ​សឹក​​នឹង​បាយ… ខណៈ​ដែល គណបក្ស​​សង្រ្គោះ​ជាតិ​ បាន​​ស្រែក​បង្អើល​​ថា នឹង​​​ដឹកនាំ​​បាតុកម្ម​​យក្ស ​ស្វែង​រក​​យុត្តិធម៌​​ជូន​​ពលរដ្ឋ​ គណបក្ស​​កាន់​អំណាច​ បែរ​ជា ភ័យ​​ស្លន់​ស្លោ​​​គៀង​គរ​​ប្រមូល​អាវុធ និង​​បក្ស​ពួក​​គ្នីគ្នា មក​​ពី​គ្រប់​ទិសទី​ បំណង​​ដើម្បី​ឱ្យ​បាន​​កក់ក្តៅ ឬ​ទប់​ស្កាត់​ ហេតុការណ៍​​ធ្ងន់ធ្ងរ… ខ្ញុំ​​ឈរ​មើល​​ពី​លើ ភ្នំ​ ឃើញ​ជំរុំ​​ទ័ព របស់​​គណ​បក្ស​​កាន់​​អំណាច​ ដ៏​ច្រើន​​លើស​លប់ និង​​គួរ​អោយ​​រន្ធ​ត់ តែ​​ខ្ញុំ​​យល់​ថា គណបក្ស​​កាន់​អំណាច ត្រូវ​​មាន​​ស្បៀង ដ៏​ច្រើន​លើស​លប់ ដូចគ្នា ដើម្បី​​មក​ចិញ្ចឹម​ទ័ព ​របស់ខ្លួន ? ប្រសិន​បើ ទ័ព​​ត្រូវ​​ត្រៀម​​ខ្លួន ក្នុង​​ពេល​វេលា ដ៏​យូរ​មួយ​ ឬមិន​ទាន់​បាន​កំណត់​ គណបក្ស​​កាន់អំណាច​​ពិត ត្រូវ​ចំណាយ​​ទ្រព្យ​​ដូរ​ស្បៀង​យ៉ាង​សន្ធឹកសន្ធាប់​ ហើយ​​ងាយនឹង​ធ្វើ​ឱ្យ​​​រង្គើ​ចិត្ត​ ទ័ព​ប្រយុទ្ធ​ណាស់… ព្រោះ ពួកគេ ខាន​ធ្វើ​សង្គ្រាមយូរ ហើយ​ធ្លាប់សោយសុខ ពិតនឹកផ្ទះ… យុទ្ធសាស្រ្ត​​ បង្អើលទ័ព និង​​ការពន្យា​ពេល​ របស់​ គណបក្ស​សង្គ្រោះជាតិ ពិតជា គួរ​អោយ​កត់ត្រា​​ក្នុង​​សៀវភៅ កលយុទ្ធ​ ក្នុង​សម័យ​ព្យុះ​បដិវត្ត​ន៍ប្រជាធិបតេយ្យ​ មែន…

ហេតុផល​ដែល​ត្រូវ​ ដូរ ? ខែកក្កដា 23, 2013

Posted by មេឃា in កខគឃង.
add a comment

ថ្មីៗ​នេះ ខ្ញុំ​ទើប​តែ​​ប្រទះ​​ឃើញថា អ្នក​ប្រើប្រាស់​ប្លុក ភាគច្រើន សុទ្ធតែ​ចង់ ដូរ។ ខ្ញុំ​រក​ឃើញ​មូលហេតុ​មួយ​ចំនួន ដែល​ខ្ញុំគិតថា គួរតែ ប្តូរ​មែន…

  1. គណបក្ស​មួយ​កាន់អំណាច​យូរពេក ងាយ​នឹង​ចាក់ឬស បក្សពួក​និយម ក្រាញ​នឹង​អំណាច សម្លុត​ គម្រាម​កំហែង ដើម្បីការពារ​អំណាច​
  2. គន្លាត​រវាង អ្នកមាន និងអ្នកក្រ កាន់តែឃ្លាតឆ្ងាយ ឬអាចនិយាយថា អភិវឌ្ឍ​ប្រទេស​យូរទៅ បក្ស​ពួក​របស់​ខ្លួន មាន​ឡើងៗ
  3. ប៉ូលីស​ ទាហាន យោធា ការពារ​តែអ្នកមានអំណាច និងបក្សពួក​របស់ខ្លួន មិនការពាររាស្រ្ត
  4. តុលាការ​ និង​ច្បាប់ ស្ថិតក្រោម​ ចង្អុល​ដៃ​របស់មេដឹកនាំ
  5. មិនការពារធនធានធម្មជាតិ បែរបំផ្លាញ​ព្រៃ ទំនប់ទឹក
  6. មិនបាន​ផលិត​ធនធានមនុស្ស​ប្រកបដោយ​គុណភាព និងគុណធម៌
  7. គ្មាន​បញ្ញា​គ្រប់គ្រាន់​ ដើម្បី​ដឹកនាំប្រទេស​ ទៅរក​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ ប៉ុន្តែ បែរទៅរក សង្គ្រាម​បង្ហូរឈាម​…

 

ខ្ញុំជឿជាក់ថា នៅ​មាន​ហេតុផល​មួយចំនួន​ទៀត​​ដែល​ខ្ញុំ​បាន​មើល​រំលង សូម​បន្ថែមផង…

 

វិទ្យុ​ ABC កម្ពុជា 107.50 FM ល្បីសម្បើម​ ខែ​ឧសភា 17, 2013

Posted by មេឃា in កខគឃង.
2 comments

ABC 107.50 FM

វិទ្យុ​ អេ ប៊ី ស៊ី កម្ពុជា ១០៧.៥០ អែហ្វអឹម កំពុងតែ ចាប់ផ្តើម​ល្បី​អស្ចារ្យ​សម្បើម​ហើយ។ កន្លងមក​ អ្នក​ស្តាប់​​វិទ្យុ ​ដែល​ចង់ដឹង​ ឮ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​ អសន្តិសុខ​សង្គម តែង​តែ ស្តាប់​វិទ្យុ​ មួយនេះ។ អ្នក​ដែល​ស្តាប់ រាប់​ទាំង ជនរងគ្រោះ ជនល្មើស ចោរ និង​ប៉ូលីស។ ភាគច្រើន មាន​ជន​រងគ្រោះ ឬសាក្សី​ ដែល​បាន​ឃើញ​ហេតុការណ៍​ផ្ទាល់បាន ខល​ចូល​ក្នុង​​កម្មវិធី ដើម្បី រៀប​រាប់​ ពីព្រឹត្តិការណ៍ ឬអន្តរាគមន៍ ជួនកាល ក៏​មាន​ចោរ​ ឬ​ប៉ូលីសចរាចរណ៍​ ខល​ចូល​ដើម្បី ការពារការចោទប្រកាន់ ឬ​បង្វែង​ដានផ្លូវ​គេចខ្លួន​ដូច​គ្នា​។ ​អ្នក​ជិតខាងខ្ញុំ​លាន់ម៉ាត់ថា «​ការប្រកាស​​ជា​សាធារណៈ​ពី ទិសដៅ​​របស់​ ជនល្មើស គេច​ទៅ ណា តាម​វិទ្យុ​​ហ្នឹង​ ​គឺ​ជួយ​ ជនល្មើស​​វិញ​ទេ ព្រោះ ជន​ល្មើស​ ក៏ស្តាប់​វិទ្យុ​នេះ​ដែរ ម៉្យាង​កន្លងមក មិនដែល​ឃើញ​ចាប់​​បាន​​ជន​បង្ក​ហេតុសោះ ពិសេស​ករណី គ្រោះថ្នាក់ចរាចរណ៍​យប់ៗ»។

A-15-year-old-girl-Became-prisoners-Because-the-report-is-not-true-to-the-ABC-Radio_cen

ថ្មីៗនេះ វិទ្យុ​ អេប៊ីស៊ី កម្ពុជា បានជម្រុញ​ចិត្ត​អោយ​ ក្មេង​​ស្រីម្នាក់ អាយុ ១៥ឆ្នាំ រស់នៅ​ខេត្ត​ព្រះសីហនុ​ កំពុង​រៀនត្រឹម​ថ្នាក់ទី៧ បាន​ក្លាយ​ជា ​ មេបង្ក​ហេតុ ​ដែ​ល សមត្ថកិច្ច​យល់​ថា ​នាំ អោយ​​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ ដល់ ​សន្តិសុខជាតិ ក្រោយ​ពី ក្មេង​ស្រី​រូបនេះ ​បាន​ បង្ហើប​​ព័ត៌មាន ថា រូបនាង​ត្រូវបាន​គេ ចាប់ជំរិត។ ​ ព័ត៌មាន អំពី ការចាប់ជំរិត ដែល​សាម៊ី​ខ្លួន ​បាន​រាយការណ៍ ដោយផ្ទាល់​ប្រាប់​វិទ្យុ អេប៊ីស៊ី កម្ពុជា តាំងពីល្ងាច​ថ្ងៃ​​ទី​១២ ខែឧសភា ​ត្រូវបាន​ អ្នកផ្សាយ​កម្មវិធី វិទ្យុ បន្ទម៉ាទំហឹង ហើយ​ផ្សព្វ​ផ្សាយ​បន្ត​​ពេញ​ទូទាំង​ប្រទេស សូម្បី​តែ​ ​ចោរ ឬ​ប៉ូលីស ក៏បាន​ដឹង។ មួយថ្ងៃក្រោយ​មក សមត្ថកិច្ច​​ បាន​ឈាន​​ដល់​ការ​​ស្រាវជ្រាវ​វែក​​មុខ ស្វែងរក​ឃើញ​ជន​រង​គ្រោះ ​តែជា លទ្ធផល ក្មេងស្រី ដែល​​បក​ស្រាយ​ថា គ្រាន់តែ យាយលេង​ជាមួយ​មិត្ត​ភក្តិ សោះ ត្រូវ​ជាប់​ឃុំ​ខ្លួន នៅពន្ធនាគារ​ ហើយ​ប្រឈម​នឹង ការចោទប្រកាន់ពី បទ «រាយ​ការណ៍​​ព័ត៌មាន​មិនពិត និង​ធ្វើ​អោយ​​មាន​​ការ​​ប៉ះពាល់​​ដល់​​សន្តិសុខ​​សង្គម​​យ៉ាង​​ធ្ងន់ធ្ងរ»។

សម្រាប់​អ្នក​ច្បាប់ យល់ថា អាយុ និងចេតនា​​ របស់​ កុមារី​វ័យ ត្រឹម ១៥ឆ្នាំនេះ មិនធន់​​ល្មម​នឹងចោទ​ពី បទ​=ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​បែបនេះ ឡើយ​ តែ​មជ្ឈដ្ឋាន សាធារណៈ បែរជា យល់​ថា កុមារី រូបនេះ សមមុខហើយ ដែល​លេង​មិនចេះគិត ! ទោះបីជា​យ៉ាងណា មជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា កំពុង​ផ្តល់​មេធាវី ជំនួយផ្នែកច្បាប់​ដើម្បី​ធានា​ កុមារី​នេះ អោយ​នៅ​​ក្រៅឃុំ ខណៈ​ដែល​នាង ត្រូវ​ជាប់​ឃុំ​អស់ជាង ៤ថ្ងៃមកហើយ បើគិតចាប់ពីថ្ងៃឃុំខ្លួន កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣។

អ្នកវិភាគ​សង្គមជឿជាក់ថា ការដាក់ទោសកុមារី​នេះ គ្រាន់ជាការ រក្សា​ និង​ស្តារ​មុខ​ម៉ាត់​របស់​ស្ថាប័ន​មានសមត្ថកិច្ច ហើយ​ក៏​ជាការ​ព្រមាន​ដល់​​អ្នក​បោះឆ្នោត​ដទៃទៀត អោយ​មើល​មុខ​ក្រោយ​​មុននឹង​សម្រេច​បោះឆ្នោត​​គាំទ្រ​គណបក្សណាមួយ។ អ្នកបោះឆ្នោត​មិនត្រូវ​ភ្លេចឡើយថា នៅ​មាន​អំពើ​ ឃោរឃៅ លើសនេះ​ទៀត​ ​ដែល​បង្កឡើង​ដោយ​មនុស្ស​មាន​អំណាច​ តែ​មិនត្រូវបាន​ តុលាការ សម្រេច​កាត់ទោស ឬ​ឃាត់ខ្លួន​ឡើយ៕

ព័ត៌មាន​ទាក់ទង ៖

CNC និង CTN ធ្លាក់កូដ ក្នុងការផ្សាយ​ព័ត៌មាន ? ខែ​មេសា 30, 2013

Posted by មេឃា in កខគឃង.
Tags: , , ,
3 comments

ទើបតែ​ដឹងថា ​អ្នក​ផឹក​កាហ្វេ​​​អត់​ចូល​ចិត្ត​មើល​​ព័ត៌មាន​អត្ថា​ធិប្បាយ​របស់ លោក សោម ឆាយ៉ា នាយកព័ត៌មាន នៃបណ្តាញទូរទស្សន៍កម្ពុជា ស៊ីធីអិន (CTN)។

ខាន​​ចូល​​តៀម​កាហ្វេ​​ពេល​ព្រឹក​​យូរ ​ព្រឹក​មិញ ​ខ្ញុំ​បាន​ចូល​តៀមកាហ្វេ​ក្បែរផ្ទះ​មួយ ឃើញ​ទូរទស្សន៍​បើ​ក​ ប៉ុស្តិ៍​ហង្សមាស ខ្ញុំក៏​បានប្រាប់​​ ថៅកែ​អោយ​ប្តូរ​ប៉ុស្តិ៍ ​CNC ដើម្បី​មើលព័ត៌មាន ស្រាប់តែ ត្រូវ​ថៅកែ​ ស្តីអោយ​ តាំង​ព្រឹកថា ភ្ញៀវភាគច្រើន​អត់ចង់មើល ការឃោសនា​របស់ លោកនាយក ឆាយ៉ា កំពុងលើកជើង នាយក​រដ្ឋ​មន្រ្តី​ទេ។ ថៅកែ​បន្តថា បើ​យកកម្មវិធីព័ត៌មាន ឃោសនា​អោយ​នាយករដ្ឋមន្រ្តីចឹង គួរតែ​ប្តូរឈ្មោះ កម្មវិធី ព័ត៌មាន ទៅជា កម្មវិធីឃោសនាវិញ !

CNC-Cambodian TV

លោក សោម ឆាយ៉ា នាយកព័ត៌មាន នៃបណ្តាញទូរទស្សន៍កម្ពុជា ស៊ីធីអិន (CTN) កំពុង​អត្ថាធិប្បាយ​ ក្នុង​កម្មវិធីព័ត៌មាន CNC

នេះគ្រាន់​តែជា មតិ​មួយ​របស់ ម្ចាស់ហាងទេ តែបើ​តាម​ខ្ញុំ​សង្កេតមើល នៅក្បែរផ្ទះខ្ញុំ តៀមកាហ្វេ​ភាគច្រើន ពេលព្រឹក តែងបើក មើល​ប៉ុស្តិ៍ ហង្សមាស ព្រោះ វាមាន​ព័ត៌មាន និងរូបភាព ពីអសន្តិសុខសង្គម គ្រោះ​ថ្នាក់​ចរាចរ​ណ៍ … ដែល​ផ្សារភ្ជាប់នឹងជីវភាព​របស់​ប្រជាពលរដ្ឋ។ ខុសពី ប៉ុស្តិ៍ CNC និង CTN ដែល​ យក ព័ត៌មាន​ទាន់​ហេតុការណ៍ ជាគោល បែរជា និយាយតែ ពី​ មន្រ្តីរដ្ឋាភិបាល និងនាយករដ្ឋមន្រ្តី។ បើ​បែបនេះ ទៀត តែ​ប៉ុស្តី ព័ត៌​មាននាំមុខគេ នេះ អាច​ធ្លាក់កូដទេ ?

ពីមុន ប៉ុស្តិ៍ CNC MYTV និង CTN ចេះតែ ក្អែងក្អាង បានហើយ ព្រោះមិន​សូវមាន គូប្រជែង តែ អាលូវ មាន​គូប្រជែង​ ដែល​មានបច្ចេកទេស​មិន ចាញ់គ្នា ក្នុងការ​ផ្តល់កម្មវិធី កំសាន្ត ដូចជា ប៉ុស្តិ៍ ហង្សមាស HD និង​ប៉ុស្តិ៍ CTV8 HD មក​ដណ្តើម​ពាណិជ្ជកម្ម និងប្រជាប្រិយភាពដែរ ពិតជា អាចយ៉ាប់មិនខាន។ ចង់​រឿងកូរ៉េ ក៏គេ ឡូយជាង ចម្រៀងកូរ៉េ ក៏គេ មានដែរ បើយាយពី ភាពច្បាស់វិញ ប៉ុស្តិ៍ពីរនេះ HD …

បើមិនភ្ញាក់ខ្លួនទេ ប្រយ័ត្ន ហៅលែងឭ ណា លោក CNC MYTV និង CTN !

បំណងល្អ ពីអតីត​អ្នកគាំទ្រ ម្នាក់

%d bloggers like this: