jump to navigation

អំពីមេឃា

ប្លុក មេឃា​ ត្រូវបាន​បង្កើត​ឡើង​ដោយ​មាន​ការលើកទឹកចិត្ត​ពី​មនុស្ស​ម្នាក់​ដែល​ខ្ញុំ​ធ្លាប់ស្គាល់ [អ្នកនិពន្ធខ្លួនតូច​តែចិត្តធំ] បំណង​ចង់​មាន​ប្លុកផ្ទាល់ខ្លួន ដើម្បីផ្ទុក​ទិន្នន័យ​ [​អាច​​ចល័ត​បាន​​គ្រប់​​ទី​កន្លែង​] ​ចែករំលែក​ព័ត៌មាន សម្រាប់ជាប្រយោជន៍ ​និងជាគ្រឿងលើកទឹកចិត្តផ្ទាល់ខ្លួន…

 

២០១១ គំនិតផ្តួចផ្តើមថ្មី…

(កុម្ភៈ ២០១០) ៖ បណ្តាញវីដេអូ ផ្ទាល់ខ្លួន (Mekhea’s Channel on Youtube) ទើបតែបាន តម្លើងរួចរាល់ ជា ស្ថាពរ និងមា​ន ចែកផ្សាយជា សាធារណៈ នៅលើ ប្រពន្ធ័ អ៊ីន​ធើ​ណែត និងភ្ជាប់នៅផ្នែក ខាងស្តាំ ក្នុងប្លុក មេឃា ផងដែរ។ បណ្តាញរូបភាព វីដេអូ មួយនេះ មានបំណងនឹង សន្សំនូវ វីដេអូ ដែលគួរ ឲ្យចាប់អារម្មណ៍ និងជាស្នាដៃ ខ្មែរ សម្រាប់​ចែករំលែក ដល់ពលរដ្ឋខ្មែរ ជាក្រុម​គោលដៅ សម្រាប់ជា ការកំសាន្ត ព័ត៌មាន និងការអប់រំ…

មេឃា មានគណនី ទាំងនៅ ក្នុង Facebook, Twitter, Flickr, wordpress and Youtube…

Thanks for your times to follow MEKHEA 🙂

អំពីប្លុក មេឃា

ប្លុកនេះមានផ្ទុក

»»» បន្ថែមតំណភ្ជាប់ ទៅកាន់ វេបសាយ (website links) ល្បីៗ សំខាន់ ៗ ដោយគ្មានដែនកំណត់ (ដូចជា លម្ហរមេឃ ៖ បច្ចុប្បន្ន គិតមកត្រឹមចុងខែមករា ឆ្នាំ២០១៣ មានតំណភ្ជាប់ច្រើនជាង 600 sites …)

»»» ប្រមូលព័ត៌មាន ទិន្នន័យសំខាន់ៗ ពាក់ពន្ធ័នឹង ស្នាដៃនិពន្ធ ឯកសារគតិយុត្តិ របាយការណ៍​ពិភពលោក… (ជាពិសេសទាក់ទង​នឹង ព្រះមហាក្សត្រ នរោត្តម សីហមុនី នាយករ​ដ្ឋមន្ត្រី ហ៊ុន សែន ការស្រឡាញ់​ភេទដូចគ្នា អាពាហ៍ពិពាហ៍ និង​គ្រួសារ...)

»»» ស្រង់ប្រកាសស្វែងរកការងារពីព្រឹត្តិបត្រ ឌឺ ឃែមបូឌាដាលី លើឯកទេស ភាសាអង់គ្លេស ទំនាក់ទំនងព័ត៌មាន និងច្បាប់ (មិនសូវសកម្ម)

សូមស្វែងរកទិន្នន័យ និងព័ត៌មានខាងលើ ទៅតាមចំណាត់ក្រុមនីមួយៗ…

 

អំពីម្ចាស់ប្លុកមេឃា

សឹង្ហ មេឃា ជានាម ប៉ាកកា របស់ខ្ញុំ…

ខ្ញុំ​មិនសូវមាន​​ស្នាដៃច្រើនប៉ុន្មាន (សូមរកមើលស្នាដៃនិពន្ធរបស់មេឃា) គ្រាន់តែចេះនិពន្ធតិចតួច… បោះពុម្ពផ្សាយស្នាដៃបានតិចតួច… មានអ្នកស្គាល់តិចតួច…

បុព្វហេតុដើម

តើមេឃមានន័យយ៉ាងណាដែរសម្រាប់អ្នក ?

តាមវចនានុក្រម របស់ សម្តេច ជួន ណាត ពាក្យ មេឃ សំដៅដល់ ៖

១«ចំហាយ​ដែល​កើត​ជា​ទឹក​អណ្ដែត​ឯ​អាកាស, ពពក : មេឃ​ងងឹត, មេឃ​ទូទឹម, មេឃ​មីរ ។

២«លំហ​អាកាស​ខាង​លើ​ដែល​ល្ហល្ហេវ : ផ្កាយ​ពេញ​មេឃ ។

៣«មេឃ​ទ្វារ (មេឃៈទ្វា) ចន្លោះ​ពពក, ផ្ទៃ​មេឃ (ព. កា.) ។

៤«មេឃ​នាទ (មេឃៈនាត) សូរ​ផ្គរ​លាន់ ។ នាម​ដើម​របស់​ឥន្រ្ទជិត​ជា​បុត្រ​នៃ​ក្រុង​រាពណ៍ (ក្នុង​រឿង​រាមកេរ្តិ៍) ។

៥«មេឃ​បុប្ផា ឬ មេឃ​បុស្ប (មេឃៈបុប-ផា ឬ–បុស) ផ្កា​របស់​មេឃ គឺ​ភ្លៀង (ព. កា.) ។

៦«មេឃ​មណ្ឌល (មេឃៈមន់ឌល់) មណ្ឌល​មេឃ (ជើង​មេឃ) ។

៧«មេឃ​វណ្ណ (មេឃៈវ័ន) ព័ណ៌​មេឃ, សម្បុរ​ផ្ទៃ​មេឃ (សំដៅ​មេឃ​ប្រក្រតី​ដែល​មាន​ព័ណ៌​ខៀវ) ។

៨«មេឃ​សព្ទ (មេឃៈ​ស័ប) សូរ​មេឃ​គ្រហឹម, ផ្គរ​លាន់ ។

សម្រាប់ខ្ញុំ «មេឃា» ! អាចមានន័យស្រដៀងនឹង «មេឃ​» ដែរ ក៏មិនដឹងប្រាកដ។ ធ្លាប់មានអ្នកបកស្រាយអត្ថន័យ «មេឃា=ខ្ពស់ផុតគេ» តែក៏មានអ្នកបដិសេធន៍ថា «មេឃា=ទទេរ»។

ចុះ សឹង្ហ វិញ ? ប្រហែលជា ប្រភេទសត្វដែលមានអំណាចនៅលើផែនដីទេដឹង ?

ឈ្មោះ សឹង្ហ មេឃា នេះ បើអ្នកមិនធ្លាប់ស្គាល់រូបពិត បានឭត្រឹមតែសម្លេង ប្រហែលជាស្ញប់ស្ញែង ក្នុងចិត្តណាស់ តែបើបានឃើញរូបពិត… 😉

តាមពិត ភាគច្រើន​នៃអ្នកនិពន្ធ តែងតែលាក់​ឈ្មោះរបស់ខ្លួនដើម្បីចៀសវាង មតិរិះគន់ដោយផ្ទាល់ ឬមិនចង់ល្បី… មូលហេតុ​សំខាន់បំផុត​របស់ខ្ញុំ គឺលាក់ខ្លួន​ដើម្បីទទួល​បានវិចារ​ពិតប្រាកដ​ពីអ្នកទស្សនា… ទើបប្រើ​ត្រឹមនាម​ប៉ាកកា សឹង្ហ មេឃា …

សម្រាប់ព័ត៌មាន និងទំនាក់ទំនងមកកាន់ មេឃា ៖

E-mail : soeungmekhea@yahoo.com

 

មតិ»

1. ចាន់ផល - ខែ​កុម្ភៈ 24, 2010

😀 កាល​ខ្ញុំ​សរសេរ​បទ មេឃបុប្ផា ខ្ញុំ​ក៏​បើក​វចនានុក្រម​ចឹង​ដែរ! ហាហា មេឃ​ គឺ​ទទេ​ស្អាត​ហ្នឹង គ្មាន​អីផង…

2. Ratana - ខែ​កុម្ភៈ 24, 2010

សួស្តី ហើយចុះកើតអីបានទៅរៀបរាប់ប្រាប់មេឃចឹង?

3. mekhea - ខែ​កុម្ភៈ 25, 2010

បែបគិតថាខ្លួនឯងកំពុងកើតទុក្ខ ហើយមិនមាននរណាម្នាក់មកស្តាប់ទុក្ខសោករបស់ខ្លួន ទើបត្រូវរៀបរាប់ប្រាប់មេឃទៅ…

4. mekhea - ខែ​កុម្ភៈ 25, 2010

បទ មេឃបុបា្ជ = ភ្លៀង ជាបទមួយស្ថិតក្នុងវ៉ុលជាមួយគ្នានឹង «ឈាមពេជ្រ»…
បើសរសេរបទចម្រៀងមានវចនានុក្រមអមអីចឹងបានល្អ ព្រោះវាមិនសូវខុសពាក្យ !
មិនដឹងថា មេឃមបុបា្ជ មានគេចូលចិត្តប៉ុណ្ណាទេ តែសម្រាប់ខ្ញុំ គឺចូលចិត្ត ឈាមពេជ្រ ច្រើនជាង…

5. រចនា - ខែ​កុម្ភៈ 26, 2010

រីករាយ​ដែល​បាន​ស្គាល់

មេឃា - ខែ​ឧសភា 18, 2010

(បីខែក្រោយមក…) ឥឡូវប្រហែលជាដូរចិត្ត ឬដកពាក្យវិញហើយមើលទៅ…

រចនា - ខែ​មិថុនា 24, 2010

ហេតុអ្វីចាំបាច់ដកពាក្យ ? 😛

6. pisitnseiha - ខែ​កុម្ភៈ 26, 2010

បើ​ខ្ញុំ​រៀប​រាប់​ប្រាប់​មេឃ​ជួន​កាល​ គេ​គិត​ថា​ខ្ញុំ​មនុស្ស​ឆ្កួត​តាម៉ង ព្រោះ​និយាយ​ម្នាក់​ឯង! អាចឹង​រក​មនុស្ស​ដែល​ទុក​ចិត្ត​វិញ​ ហើយ​រៀប​រាប់​ប្រាប់​គេ​ទៅ​វា​សប្បាយ​ចិត្ត​ជា​ជាង! ដូច​ចាន់​ផល​និយាយ​អាចឹង​ថា​ មេឃ​អត់​មាន​អី​ទេ គ្រាន់​តែ​ជា​លំហរ​មួយ​ដ៏​មហិមា ហើយ​មាន​ហ្វូង​ផ្កាយ​រាប់​លាន​ដួង​ដែល​ជ្រោក​ក្រោម​មេឃ!

mekhea - ខែ​កុម្ភៈ 26, 2010

Pisitnseiha និយាយចំចំណុចតែម្តង ! ពិតមែនហើយ បើនិយាយតែម្នាក់ឯង ហើយមានគេឃើញ ពិតជាត្រូវគេចោទថា ឆ្កួតមិនខាន !
បងសំណាងហើយដែលអាចរកមនុស្សម្នាក់ដែលទុកចិត្តបាន ហើយគេមានពេលទំនេរមកស្តាប់បងរៀបរាប់ទុក្ខ ឬភាពរីករាយ… គួរឲ្យច្រណែនមែន !
បើនិយាយឲ្យពិតទៅ វាគ្រាន់តែជាវិធីព្យាបាល ឬរំសាយទុក្ខម៉្យាងតែប៉ុណ្ណោះ ! ខ្ញុំធ្លាប់សាកល្បង… ឃើញថា បានផលមែនណា !

pisitnseiha - ខែ​កុម្ភៈ 26, 2010

គួរ​អោយ​ចាប់​អារម្មណ៍​ណាស់​ដែល មេឃា ប្រើ​វិធី​នេះ​ក្នុង​ការ​ព្យាបាល ឬ​រំសាយ​អារម្មណ៍ ប្រហែល​នោះ​ជា​វិធី​ដ៏​ល្អ​បំផុត​សំរាប់​ មេឃា ហើយ! សំរាប់​ខ្ញុំ​វិញ ពិត​ជា​ត្រូវ​ការ​នរណាម្នាក់ស្ដាប់​ពី​ការ​លំបាក​របស់​ខ្ញុំ ហើយ​ត្រូវ​ការ​យោបល​ក្នុង​ការ​ដោះ​ស្រាយ។ ព្រោះ​បើ​ប្រាប់​តែ​មេឃ នឹង​ច្បាស់​ជា​អត់​មាន​ចម្លើយ ឬ​តំរ៉ុយ​អី​ទេ!

7. mekhea - ខែ​កុម្ភៈ 26, 2010

ចង់ឲ្យមេឃប្រាប់ចម្លើយ !?
ជាការពិត… មេឃមិនអាចនិយាយបានមែន ! (ចង់ដឹងណាស់ថា បើមេឃអាចនិយាយបាន តើមានអ្វីកើតឡើងហ្ន ?) តែបើចង់បានត្រឹមតែតម្រុយ មិនខ្វះទេ !
ឧទាហរណ៍ ៖ តើខ្ញុំគួរតែសារភាពប្រាប់នាងនៅល្ងាចនេះថា ខ្ញុំពិតជាចាប់អារម្មណ៍លើនាងណាស់ដែរ ឬទេ ? មេឃអើយ ! (មិនមែនមេឃាទេ) បើចង់ឲ្យខ្ញុំសារភាពសូមបង្អុរភ្លៀងមួយមេមក ! ហើយឃាត់ខ្ញុំនឹងនាងកុំឲ្យចេញទៅផ្ទះអី ! ក្រៅពីនេះទៀត គឺបច្ចេកទេសរៀងខ្លួន…

8. កន្និកា - ខែ​កុម្ភៈ 26, 2010

សូមគ្រប់គ្នាចូលរួមប្រែសំរួល ទំព័រប្លក Facebook ជាភាសាខ្មែរ
http://www.facebook.com/translations

mekhea - ខែ​មីនា 1, 2010

កន្និកា ពិតជាស្ត្រីអ្នកខ្មែរនិយមមែន ! 😀
ខ្ញុំក៏ជាអ្នកជួយលើកស្ទួយខ្មែរយ៉ូនីកូដដែរ… នៅកន្លែងធ្វើការរបស់ខ្ញុំ… ខ្ញុំបានផ្សព្វផ្សាយឲ្យមិត្តរួមការងាររៀនប្រើប្រាស់ភាសាខ្មែរ យ៉ូនីកូដ …
អគុណសម្រាប់ព័ត៌មាន… ខ្ញុំនឹងជួយផ្សព្វផ្សាយបន្ត…

9. ជាតា - ខែ​មីនា 3, 2010

ខ្ញុំបានសាកល្បងចូលបកប្រែដែរតែមិនសូវឃាបានការសោះ ! ប្រហែលមកពីខ្ញុំសរសេរមិនសូវបានល្អទើបគេមិនសូវយល់ដឹង !?

10. មេឃា - ខែ​មីនា 3, 2010

ទាល់តែសាកបានដឹង ! 😀

11. ជាតា - ខែ​មីនា 12, 2010

សាកហើយបានដឹង !

12. មេឃា - ខែ​មីនា 18, 2010

ដឹងអីខ្លះ ?

13. ជាតា - ខែ​មីនា 19, 2010

ដឹងថា ការបកប្រែពីភាសាបារាំងមកអង់គ្លេសវិញ ប្រើការមិនសូវបានហ្នឹងណា !
បកប្រែចាញ់ប្អូនខ្ញុំផងហ្នឹង ! ប្រហែលជាគេមិនសូវចេះភាសាបារាំងទេដឹង ? 😀

14. មេឃា - ខែ​មីនា 22, 2010

ម៉េចមិនទៅរក ពីរ៉ាមីត វិញទៅចឹង ?:-P

15. ធីតា - ខែ​មីនា 23, 2010

«ការពិត… មិនមែនត្រឹមតែមើលឃើញផ្ទាល់ភ្នែក ឭផ្ទាល់ត្រចៀកទេ តែត្រូវស្របនឹងចិត្តផងដែរ..» មានន័យបង្កប់យ៉ាងម៉េចទៅ ?

16. មេឃា - ខែ​មីនា 23, 2010

មិនជាជ្រាលជ្រៅអីប៉ុន្មានទេ គ្រាន់តែចង់សំដៅដល់ សភាវគតិរបស់មនុស្ស​ដែល​មិនងាយនឹងជឿលើអ្វីមួយងាយៗ ទោះបីជាបានឃើញផ្ទាល់ភ្នែក និងឭ​ផ្ទាល់​​ត្រចៀក ប្រសិនចិត្ត ឬបេះដូងបញ្ជាមិនឲ្យជឿ ក៏មិនជឿ !
តែបើបានជឿហើយ ជឿផ្កាប់មុខមិនខាន !
ខ្ញុំមានគតិប្រចាំកាយមួយដែរ ៖ «បើជឿ… ត្រូវជឿឲ្យឡើងថ្នាក់ !» នេះជាសម្តី​របស់សាស្ត្រាចារ្យប្រពន្ធ័ផ្សព្វផ្សាយរបស់ខ្ញុំបានដាស់តឿនខ្ញុំ !

17. sodina - ខែ​មីនា 26, 2010

a lot of law, it is such a very nice blog, mehea

18. មេឃា - ខែ​មីនា 26, 2010

Thanks for take a look and left your comment, Sodina…:-D
Your blog also nice and interesting… please let’s me link your blog one na…

19. ផ្កាយដុះកន្ទុយ - ខែ​ឧសភា 19, 2010

Wow! ម៉េចក៏អាថ៌កំបាំងម្ល៉េះ?

20. មេឃា - ខែ​ឧសភា 20, 2010

មិនសូវជាអាថ៌កំបាំងប៉ុន្មានទេ ផ្កាយដុះកន្ទុយអើយ… គ្រាន់តែមិនទាន់ដល់ពេលដែលខ្ញុំត្រូវបង្ហាញសាវតា ឬមុខមាត់ពិត ម៉្យាងទៀតខ្ញុំទើបតែដឹងថា ខ្ញុំមិនសង្ហា… 😦

រចនា - ខែ​មិថុនា 24, 2010

មនុស្សមិនសង្ហារ 😛

21. វិសាល - ខែ​ឧសភា 23, 2010

រីករាយដែលបានស្គាល់!
បើចង់ល្បីស្រួលទេ…

22. មេឃា - ខែ​ឧសភា 24, 2010

ខ្ញុំរីករាយណាស់ដែលបានជួបអ្នកល្បីនៅទីនេះ… 😀

ខ្ញុំមិនទាន់ចង់ល្បីទេ… បើដល់ពេលដែលចង់ល្បីសឹមសុំយោបល់ 😉

23. វិសាល - ខែ​ឧសភា 24, 2010

ខ្ញុំអត់ទាន់ហើយក៏អត់ចង់ល្បីដែរ…គ្រាន់តែដឹងពីវិធីអោយឆាប់ល្បី 😀
អាចសុំបានគ្រប់ពេលវេលា!

24. denith - ខែ​មិថុនា 1, 2010

គ្រាន់តែប្រាប់ឈ្មោះពិតប៉ុណ្ណឹង ខ្លាចអីម៉េស?

មេឃា - ខែ​មិថុនា 1, 2010

មិនទាន់ចង់ល្បីខ្លាំងហ្នឹងណា…

denith - ខែ​មិថុនា 2, 2010

ល្បីល្បាញ​ និងមិនល្បីល្បាញ ក៏មិនទាក់ទងនឹងឈ្មោះដែរ ។ គេថា ស្លាប់មិនដូចឈ្មោះ រស់មិនដូរត្រកូលណា ។ ឆាប់ប្រាប់មក ។

មេឃា - ខែ​មិថុនា 4, 2010

តើអ្នកអាចរង់ចាំបន្តិចសិនបានដែរ ឬទេ ? 😀

25. ក្មេងកាមទេព - ខែ​មិថុនា 3, 2010

បងមេឃាចង់ឃើញរូបខ្ញុំហ្អី? ឥឡូវនេះ បានឃើញហើយ ចូលមើលប្លកខ្ញុំទៅ

មេឃា - ខែ​មិថុនា 4, 2010

ក្មេងកាមទេព… បាត់ប៉ុន្មានង៉ៃនឹកម៉ែស… (និយាយកុហកខ្លួនឯង…) 😀

រចនា - ខែ​មិថុនា 24, 2010

ម៉េចចាំបាច់ដើរអួត ?

26. denith - ខែ​កក្កដា 4, 2010
monyrinataro - ខែ​ធ្នូ 13, 2010

天空? 空中?

27. nithnith - ខែ​កក្កដា 4, 2010

សួស្តី!បងមេឃា ឈ្មោះបងដូចមេឃបែបចិត្តទូលាយដូចមេឃដែរហើយមែនទេ?

មេឃា - ខែ​កក្កដា 5, 2010

ម៉េចក៏មិននិយាយថា ចិត្តសាវ៉ា ដូចមេឃ វិញតូវ ?

រីករាយដែលបានស្គាល់ និងអរគុណដែលបានចូលលេងប្លុកមេឃា… 🙂

28. Myhouse - ខែ​កក្កដា 9, 2010

រីករាយ​ដែល​បាន​ស្គាល់​ ហើយ​ចូល​ទៅលេង​ប្លក​ខ្ញុំ​ថ្ងៃ​នេះ 😉

មេឃា - ខែ​កក្កដា 9, 2010

រីករាយណាស់ដែលបានអ្នកជំនាញ IT មកលេងដល់ផ្ទះវិញ ហើយទម្លាក់វាចារទុកជាអនុស្សាវរីយ៍ទៀត… 😉

កុំថាអីថាវ៉ាន់… មកលេងផ្ទះម្តងអត់មានអីទទួលទេ… 😉

29. ខ្មែរអង្គរ - ខែ​សីហា 9, 2010

សួស្តី! ប្លុករបស់អ្នកពិតជាគួរអោយចាប់អារម្មណ៍ណាស់។
ខ្ញុំពិតជាចង់ស្នើសុំដាក់ប្លុករបស់ខ្ញុំ ភ្ជាប់ជាមួយប្លុករបស់អ្នកផង។ បន្ទាប់មក​ខ្ញុំនឹងដាក់ប្លុករបស់អ្នកទៅក្នុងប្លុករបស់ខ្ញុំដែរ។​ ​តើអ្នកយល់​យ៉ាង​ដូចម្តេចដែរ?

សូមអរគុណទុកជា​មុន!

មេឃា - ខែ​សីហា 10, 2010

អរគុណសម្រាប់ចំណាប់អារម្មណ៍…រីករាយស្វាគមន៍ជានិច្ច សម្រាប់ការផ្សព្វផ្សាយប្លុកខេមរភាសា…

30. PRUM Sophea - ខែ​សីហា 15, 2010

ខ្ញុំស្គាល់ហើយ។ ឈ្មោះលោកព្រំ រិទ្ធី ណឹងមិនមែន។ តាមពិតទៅគួរតែបញ្ចេញឈ្មោះពិតមោ

មេឃា - ខែ​សីហា 16, 2010

មិនទាន់ត្រឹមត្រូវទេ… ខ្ញុំគិតថា អ៊ឹម រចនា​ អាចនឹងស្មានដឹងថា ខ្ញុំជានរណា… ? តែដរាបណា ខ្ញុំមិនបានសារភាពទេ អត្តសញ្ញាណនឹងត្រូវរក្សាទុកដោយ មិនបើកចំហរដដែល… 😛

សុភា - ខែ​សីហា 16, 2010

ខ្ញុំអត់ចេះទាយទេ ព្រោះអត់មានកំប៉ុងជើងធូបផង។
តែបើគិតតាមការសរសេររបស់លោក (លែងហ៊ានហៅស្មើរហើយ) គឺខ្ញុំកាត់ស្មានថាជាគ្រូនៅសាលាច្បាប់ មិនមែនសិស្សទេ!

មេឃា - ខែ​សីហា 16, 2010

ខ្ញុំមិនមែនសាស្រ្តាចារ្យអីទេ… ខ្ញុំគ្រាន់តែជា បុគ្គលអង្គការក្រៅរដ្ឋាភិបាលម្នាក់ ដែលមានវ័យ ក្រោម ៣០ ឆ្នាំប៉ុណ្ណោះ ហើយនៅកម្លោះ ទៀត ហ្ន !!!

ខ្ញុំក៏ចង់បង្រៀនដែរ តែសម្លេងមិនបាន និយាយអត់សូវឭ ទើបបោះបង់អាជីវ ជាគ្រូបង្រៀន (ភាសាអង់គ្លេស កុមារ = English for Children) តាំងពីយូរមកហើយ… ខ្ញុំនៅតែជាសិស្សទេ តែថ្នាក់មហាវិទ្យាល័យ… ហាស ហា…

មិនបាច់ព្យាយាមរកនឹកទេ… ដរាបណា ខ្ញុំមិនបានប្រកាស អត្តសញ្ញាណ គ្មានថ្ងៃ នឹងបានដឹងទេ … ហាស ហា… ខ្ញុំមានជំនាញក្លែងខ្លូន…

31. សុភា - ខែ​សីហា 16, 2010

ឈប់ទាយហើយ ព្រោះមិនមែនជាគ្រូទាយអីដែរ។ តាមពិតទៅ ខ្ញុំមិនឃើញថាមានប្រយោជន៏អីដែរក្នុងការលាក់មុខលាក់ខ្លួន។ ខ្ញុំទៅវិញហើយ តាមធម្មតាមិនសូវហ៊ាននិយាយជាមួយអ្នកអត់មានប្រវត្តច្បាស់លាស់ទេ។ ខ្ញុំរើសអើងបន្តិចហើយ

មេឃា - ខែ​សីហា 17, 2010
Veasna - ខែ​ឧសភា 5, 2014

ខ្ងុំចង់អោយបងជួយពន្យល់នៃកំជាប់ពាក្យ

32. sun light - ខែ​វិច្ឆិកា 8, 2010

hi mekhea,
many thanks for your great work. you are very used full for others and also helpful. I truly admire at you. keep up your great tasks!

មេឃា - ខែ​វិច្ឆិកា 9, 2010

very Thanks for your appreciation… 🙂

33. គាឡុង - ខែ​ធ្នូ 3, 2010

សួស្តី!​ ប្អូនរីករាយដែលបានស្គាល់! សុខសប្បាយទេ?

មេឃា - ខែ​ធ្នូ 13, 2010

សួស្តីបងប្រុស… រីករាយដែលបានស្គាល់បងដូចគ្នា… ខ្ញុំសុខសប្បាយជាទេ… ចុះបងប្រុសវិញ ?

34. គាឡុង - ខែ​ធ្នូ 13, 2010

អុញមេចហៅខ្ញុំបងប្រុសវិញ? ខ្ញុំកើត១៩៩២ ខ្ញុំគួរហៅបងរឺប្អូន? ខ្ញុំសុខ​សប្បាយទេ!

មេឃា - ខែ​ធ្នូ 14, 2010

បើអីចឹង និយាយម៉ាដងទៀត… សួស្តី ប្អូនប្រុស… រីករាយដែលបានស្គាល់… 🙂

គាឡុង - ខែ​ធ្នូ 14, 2010

សុំនិយាយម្តងទៀតដែរ សួស្តីបងស្រី! រីករាយដែលបានស្គាល់បង​ស្រី!

សុភា - ខែ​ធ្នូ 14, 2010

នោះក្លាយទៅជាស្រីពីកាលណាហើយ?

គាឡុង - ខែ​ធ្នូ 14, 2010

អូ! សុំទោស! បងប្រុស!

មេឃា - ខែ​ធ្នូ 15, 2010

គាឡុង និយាយលេងហ្នឹងណា… ហាសហា…

35. The Angkor - ខែ​មករា 31, 2011

Hello Mekhea (sky) 🙂

How are you ? For a long time that I can’t come to your blog. Cuz busy. Now I also added you in facebook. Hope we can to be friend there. And keep in touch in blog also.

Dina.

មេឃា - ខែ​មករា 31, 2011

Hello Dina,

I do fine. and hope you also very well.
I visited your sites, very nice and usefull.

Good job,

Mekhea

36. somada - ខែ​កុម្ភៈ 17, 2011

សួស្តីមេឃា ប្លករបស់មេឃាស្អាតមែន ! អរគុណដែលមេឃា​​បាន​ចូល​លេង​ប្លក​របស់ខ្ញុំ ។

មេឃា - ខែ​កុម្ភៈ 17, 2011

អរគុណដូចគ្នា…
រៀនអភិវឌ្ឍមួយជំហានម្តងៗ ទើបមានថ្ងៃនេះ…
Somada ក៏អាចធ្វើបានដែរ…

37. បូនីតា - ខែ​ឧសភា 12, 2011

សួស្តីមេឃា ខ្ញុំសុំយកគំរូតាមហើយប្លករបស់មេឃាពិតជាអស្ចារ្យណាស់។
សុំគោរពសិស្សច្បង!

មេឃា - ខែ​ឧសភា 18, 2011

សួស្តី បូនីតា…
អរគុណសម្រាប់ការសរសើរ… បើមាន ខុសទើសអី សូម្បីមេត្តា ជួយណែនាំផង…
ស្វាគមន៍​សិស្សប្អូន ! 😀

បូនីតា - ខែ​ឧសភា 21, 2011
38. ភារម្យ - ខែ​មិថុនា 14, 2011

សួស្តីល្បងមេឃា សាយសាបុក!!!!​

មេឃា - ខែ​មិថុនា 15, 2011

សួស្តី លោកប្អូន ភារម្យ… ខ្ញុំសុខសប្បាយទេ !
ចុះលោកប្អូនវិញ !?
(ហៅ លោកប្អូនៗ អីចឹង សង្ស័យថា ភារម្យ ធ្លាប់បួស រៀន ព្រោះចេះប្រើពាក្យ បាលី យ៉ាងស្ទាត់ជំនាញបែបនេះ !)

39. សុផាត - ខែ​កក្កដា 17, 2011

ឆុំឆ្គាល់ផង 😀

មេឃា - ខែ​កក្កដា 18, 2011

រីករាយដែលបានស្គាល់…

40. sopheach1 - ខែ​កញ្ញា 2, 2011

ព្រះអើយ!!!!!!!!!!

41. ឧត្តម - ខែ​តុលា 20, 2011

ជម្រាបសួរ!
ខ្ញុំទើបតែអាន https://mekhea.files.wordpress.com/2010/07/the-ring1.pdf

និង មិត្តសម្លាញ់​និង​សង្សារ ឡើងវិញ..

42. ឧត្តម - ខែ​តុលា 21, 2011

ទើបតែអាន​ចប់ ៖ https://mekhea.files.wordpress.com/2010/07/one-time-without-you.pdf
សូមសរសើរ ខ្ញុំអាន​ឡើង​ជក់ចិត្ត..
តែ​មិន​ដឹង​ថា ការ​សម្រេច​ចិត្ត​ចុង​ក្រោយ របស់​តួប្រុស នឹង​ទៅជា​យ៉ាងណា..

មេឃា - ខែ​តុលា 21, 2011

អរគុណសម្រាប់ការគាំទ្រ… រឿងនេះ «គ្រាមួយដែលគ្មានអូន» ហ្នឹង មិន​ទាន់​ដល់ទី​បញ្ចប់នៅ​ឡើយ​ទេ… មានអ្នកផ្តល់យោបល់ជាច្រើន សម្រាប់ការបញ្ចប់ ដោយមិនចង់ឱ្យ តួប្រុស ទៅជួបនឹងតួស្រី ទេ… សូមខ្សឹបប្រាប់ថា តួស្រីកំពុងតែព្យាយាម​ទាក់ទង​មក​ខាងប្រុស​ ជាញឹកញាប់ ដោយការទូរសព្ទ័មកណាត់ជួប និងផ្ញើសារណាត់ជួប លើកចុងក្រោយ… ថ្ងៃខ្លះ ទូរស័ព្ទជាង ១០០ ដង តែមិនទាន់បានជួប​គ្នា​នៅឡើយទេ… សូមរង់ចាំអានសាច់រឿងបន្ត…

43. ឧត្តម - ខែ​តុលា 21, 2011

បាទ!..
នឹង​រង់ចាំ..
ពេលចេញផ្សាយ កុំភ្លេច​ប្រាប់ផងបង..

មេឃា - ខែ​តុលា 25, 2011

អរគុណម្តងទៀតសម្រាប់កម្លាំងចិត្ត និងការគាំទ្រ… អរគុណ គ្រប់គ្នា ដែលបានចូលមកទម្លាក់វាចារ… :-*

44. នាថ - ខែ​មករា 15, 2013

លោកមេឃាបុរសសំបូរស្នេហ៏ ខ្ញុំបានអានអត្តបទជាច្រើននៅទីនេះ ប៉ុន្តែពេញចិត្តជាងគេគឺ (គ្រាមួយដែលគ្មានអូន)។ ព្រោះរឿងនេះស្រដៀងរឿងពិតរបស់ខ្ញុំ ដោយគ្រាន់តែផ្ទុយមកខ្ញុំជាអ្នករងគ្រោះស្គមរីងរៃដូចបងដែរ ហើយគេបែរជាទៅបណ្តើរស្រីថ្មីធ្វើព្រងើយ មិនតែប៉ុណ្ណឹងទេនៅឌឺខ្ញុំទៀត។​ ខ្ញុំឈឺចាប់ពេកវិះប្រលងធ្លាក់ឆ្នាំបញ្ចប់បរិញ្ញា។

មេឃា - ខែ​មករា 17, 2013

សួស្តី នាង
បានអានវាចា នាថ ពេលនេះ ខ្ញុំប្រាកដថា នាថ បានប្រលងបញ្ចប់បរិញ្ញា ដោយជោគជ័យ ហើយ អាចមាន បុរសល្អជាច្រើន តាម សុំស្នេហ៍។ ជីវិត គឺបែបនេះឯង ទេវតា ពិតជា ល្អនឹងយើងណាស់ បើយើងបាត់បង់អ្វីមួយ លោកនឹងប្រទាន អ្វីមួយ ជាការតបស្នង ឬជម្ងឺ ចិត្ត យ៉ាងប្រាកដ។ ដូចករណី សុខនី អីចឹង ពេលខ្ញុំមិនបានបកស្រាយ សំណួរ របស់ គាត់ ស្រាប់តែ គាត់ ស្រាវជ្រាវ ខ្លួនឯង បែរចេះ ច្បាស់លាស់ ហើយមាន ចម្លើយ យ៉ាងច្រើនផងដែរ។ សំខាន់ រក្សា សុទ្ឋដ្ឋិនិយម (មើលលោកក្នុងផ្លូវល្អ) អ្វីៗ នឹងប្រសើរ តាមចិត្ត និងបេះដូង យើងដែរ។

45. Dara - ខែ​មករា 21, 2013

ប្រសិនបើអ្នកសើចនោះផែនដីនិងសើចជាមួយអ្នក ប៉ុនែ្តបើអ្នកយំ​នោះអ្នកនិងយំតែម្នាក់ឯង។ សេចក្កីសេ្នហាអាចធើ្វមនុស្សយំបានដោយមិនចាំបាច់មានផែនដីទេ។

46. Dara - ខែ​មករា 21, 2013

ហេតុអីមានសេ្នហា បែរជាមានទុក្ខ?

47. sopheak - ខែ​មករា 21, 2013

មានសេ្នហា! មានការឈឺចាប់!​ ខ្ញុំចាប់អារម្មណ៏និងបពា្ហារបស់នាថ។ កុំគិតវាច្រើនពេកប្រសិនបើវាបន្សល់ទុកតែបពា្ហា!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: