jump to navigation

ចាប់​ទុក​ដូរ សម្តេច ! ខែ​មីនា 20, 2014

Posted by មេឃា in អុក​នយោបាយ.
trackback

លោក វ៉ន ពៅ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ​ត្រូវបាន ទាហាន​ឆ័ត្រយោង​កងពល ៩១១ ចាប់ខ្លួន កាលពីថ្ងៃទី​២ មករា ២០១៤ ក្រោយពេល​​ ប៉ះទង្គិចគ្នា រវាង​ទាហាន និង​កម្មករតវ៉ា ដំឡើងប្រាក់ឈ្នួល ១៦០ដុល្លារ នៅ​តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ ​​អ្នកតវ៉ា សរុប ២២នាក់ ផ្សេងទៀត ដែល​ត្រូវ​ចាប់ខ្លួន និងឃុំខ្លួន ជា​បន្ត​បន្ទាប់ កាលពីដើមឆ្នាំ២០១៤ អាជ្ញាធរ បានអនុញ្ញាតអោយ​ធានានៅក្រៅឃុំ តែពីរនាក់គត់ ក្រៅពីនោះ នៅបន្ត​ឃុំខ្លួន​ដដែល រួមទាំងលោក វ៉ន ពៅ​ ផងដែរ។

ដំណឹងច្បាស់ការណ៍ ពី​ខាង រដ្ឋាភិបាលបុរសខ្លាំងកម្ពុជា ការចាប់ទុកបែបនេះ គឺ ដើម្បី​ទុកធ្វើជា ចំណាប់ខ្មាំងនយោបាយ។ «ចាប់ទុកដូរ សម្តេច !» ផ្តើមគំនិត​ដោយ អ្នក​ពូកែ​ថ្វីម៉ាត់ បង្កើតទ្រឹស្តី សង្គម «មានលុយ​មានយុត្តិធម៌»។ ការ​ចាប់​មនុស្ស​​ទន់ខ្សោយ ធ្វើ ជាចំណាប់ខ្មាំង ដោយ​មិនខ្វល់ពី សុខភាព​ចំណាប់ខ្មាំង ស្លាប់ឬរស់ ជាទង្វើ​​មួយ របស់​​ពួកចោរ​ចិត្តអាក្រក់ ក្នុងរឿង​ កុនប៉ុណ្ណោះ ប៉ុន្តែ យើងគិតមិនដល់សោះថា បុរសខ្លាំងកម្ពុជា​ បែរជា អន់ខ្លាំង​ ដល់ថ្នាក់ ហ៊ាន​ប្រើ​​មធ្យោបា​យ​ថោកទាប​​​បែប​នេះ។ លោក វ៉ន ពៅ ដែលត្រូវ ពិនិត្យ​សុខភាព ជាប្រចាំ បែរមិនអនុញ្ញាតអោយ ធានា នៅក្រៅឃុំ បើទោះបីជា សាធារណជន អន្តរជាតិ មើលឃើញ​យ៉ាង​ច្បាស់ថា ជា​ ទង្វើ​អមនុស្សធម៌ ឬ តុលាការស្តង់ដា ២ របស់កម្ពុជា។ ប្រសិនបើ វីរៈជន រូបនេះ បាត់បង់ជីវិត ក្នុងពន្ធនាគារ ដោយ​មូលហេតុ​ណាមួយក៏ដោយ បុរសខ្លាំងកម្ពុជា ដែល​ល្បីខាងឈ្លោះជាមួយស្រ្តីអ្នកតំណាងរាស្រ្ត គំរាមអ្នកបោះឆ្នោតចាស់ៗថា លែងធ្វើបុណ្យ បើចាញ់ឆ្នោត ជាដើម ហាក់នៅ មានកេរ្តិ៍ឈ្មោះល្អខ្លះ តែលើក​នេះ បើទោះបីជា ចង់​លោត​ទឹក​​ក៏​​លាង​មិនជ្រះដែរ។

ម្តងមួយជំហាន ម្តងមួយជំហាន បុរសខ្លាំងកម្ពុជា កំពុងតែ បង្អាប់​ប្រលោម​លោក​ ល្បីល្បាញ​របស់ខ្លួន ដែលធ្លាប់តែជា ទីគោរព នៃ​ជនទាំងឡាយទាំងពួង។ ទំព័រ​ប្រវត្តិ​សាស្រ្ត ប្រាកដណាស់ មិនមែនកក់ត្រា​ តែ​រឿងរ៉ាវ អាក្រក់​របស់​មេដឹកនាំ ក្នុងអតីតកាលទេ តាមប្រវត្តិសាស្រ្ត មនុស្សជំនាន់ក្រោយ នឹង​វាយតម្លៃ ដោយ​ សុក្រឹត្យ ផ្អែក​លើ ទស្សនៈផ្ទាល់ខ្លួន ចំពោះ អ្វីដែលជា សា្នដៃ របស់​ មេដឹកនាំ​លើលោក។ ដូចនេះ បុរសខ្លាំងកម្ពុជា នឹងសម្រេចបញ្ចប់ ប្រលោមលោក ចុងក្រោយ​របស់ខ្លួន តើ​បញ្ចប់​ដោយ Happy Ending or Sad Ending.

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: