jump to navigation

CPP នរណា​មេ ? ខែសីហា 20, 2013

Posted by មេឃា in កខគឃង.
trackback

​បើ​អ្នក​តាមដាន​ស្ថានការណ៍​នយោ​បាយ​កម្ពុជា យកចិត្ត​ទុកដាក់​បន្តិច​​លើ​ ការ​សម្រេច​ចិត្ត​ជា បន្តបន្ទាប់​របស់ គណបក្ស​ប្រជាជនកម្ពុជា ជុំវិញ ការសម្របសម្រួល​ និង​ដំណោះស្រាយ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ២០១៣ ​អ្នក​នឹង​ដឹងថា គណបក្ស​ប្រជាជនកម្ពុជា មិនទាន់មាន ជំហរ​ ឯកភាព​ផ្ទៃក្នុង​នៅឡើយទេ។ តើ​គណបក្ស​ប្រជាជនកម្ពុជា នរណា​មេ​ពេលនេះ ? នរណា​ជា អ្នក​សម្រេចចិត្ត​ធំ​បំផុត ?

កាលពី​ថ្ងៃទី​២៩ ខែកក្កដា ២០១៣ លោកនាយករដ្ឋមន្រ្តី​ស្វាគមន៍ ការសម្របសម្រួល ក្រោយការបោះឆ្នោត​ដ៏ចម្រូងចម្រុះ តែមួយ​ថ្ងៃបន្ទាប់​បែរ ស្រែកតម្លើងសម្លេង ក្នុងន័យ​ផ្គើន​ទៅវិញ។ ​​បក្ស​កាន់អំណាច​ តែង​បដិសេធន៍ សំណើរ របស់ គណបក្ស​សង្រ្គោះជាតិ ស្នើ​បង្កើតគណៈកម្មការ​ចម្រុះ ដែលមាន​សង្គមស៊ីវិល ​និង​អង្គសហប្រជាជាតិ​ចូលរួម ​រហូតដល់ រដ្ឋមន្រ្តី​​ក្រសួង​មហាផ្ទៃ ដែល​ជា​មន្រ្តីជាន់ខ្ពស់ របស់បក្សនេះ ជួប​ជាមួយ​សង្គមស៊ីវិលជាង ២​ម៉ោង ទើប​ព្រម សម្របសម្រួល អោយ​មាន វត្ត​មាន​របស់​​សង្គមស៊ីវិល​ ក្នុង​គណៈកម្មការ​ចម្រុះ​ដោះស្រាយ​ភាពមិនប្រក្រតី​ក្នុងពេលបោះឆ្នោត។ ក្នុងថ្ងៃសុក្រ​ទី​៩ ខែសីហា ២០១៣ ជាមួយគ្នា​ដែរ ក្រសួងមហាផ្ទៃ បាន​ណែនាំ ដល់ គណៈកម្មាធិការ​ជាតិ​​រៀបចំការបោះឆ្នោត (គ.ជ.ប) ផ្អាក​​ ប្រកាស​លទ្ធផល​បណ្តោះអាសន្នសិន ដើម្បី បន្ថយកំដៅ​នយោបាយ ស្របពេល​ដែល​​ស្ថានការណ៍​កំពុង​តានតឹង។ គ.ជ.ប ងក់ក្បាល​យល់ស្រប លើកពេល​ ២ថ្ងៃ បែរ​ប្រកាស​ លទ្ធផល​​​ដដែល​ដោយ​មិន​រង់ចាំ ការដោះស្រាយ​ទំនាស់បោះឆ្នោត។ គ.ជ.ប ត្រូវ​សង្គមស៊ីវិល និង​គណបក្ស​នយោបាយ​មិនមែន កាន់អំណាច ​ថ្កោល​ទោសថា ជា​ប្រេងសាំងដែល​នាំអោយ​ប្រទេសស្ថិតក្នុងភាពវឹកវរ។

ថ្មីៗនេះ គណបក្ស​ប្រជាជនកម្ពុជា បន្ត​ប្រកាសថា មិនស្វាគមន៍​ សង្គមស៊ីវិល​ចូល រួម​ក្នុង​គណៈកម្មការ​ចម្រុះត្រួតពិនិត្យភាព​មិនប្រក្រតី​ក្នុងពេលបោះឆ្នោតវិញ។ ​​ប្រធានកិត្តិយស​ គណបក្ស​ប្រជាជនកម្ពុជា ហេង សំរិន បែរអំពាវ​នាវ ឱ្យ​គណបក្ស​នយោបាយ​ឈ្នះឆ្នោត​ ចរចារគ្នា ខណៈ​ដែល​ បក្ស​ខ្លួន​រក្សាជំហរ ប្រឹង​ រក្សា​អំណាច។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បាត់ម៉ាត់ឈឹង ​តាំង​ ទៅលេង​ ខេត្ត​កណ្តាល​ ហើយ​អុច​បារី អោយ​អ្នក​ស្រែ ត្រូវបាន​គេ​រិះគន់ ឥតសំចៃ។ អាលូវ មិនដឹងថា នរណា​មេ ដែល​អាច សម្រេច​ពី ជំហរ​ របស់ គណបក្ស​ប្រជាជនកម្ពុជា បាន ??? ទាល់តែ និយាយជាមួយ មេធំ របស់ បក្ស​ប្រជាជនកម្ពុជា ទើប​ អាច​រកដំណោះស្រាយ​បាន… គិតចឹងអត់ ?

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: