jump to navigation

CNC និង CTN ធ្លាក់កូដ ក្នុងការផ្សាយ​ព័ត៌មាន ? ខែ​មេសា 30, 2013

Posted by មេឃា in កខគឃង.
Tags: , , ,
trackback

ទើបតែ​ដឹងថា ​អ្នក​ផឹក​កាហ្វេ​​​អត់​ចូល​ចិត្ត​មើល​​ព័ត៌មាន​អត្ថា​ធិប្បាយ​របស់ លោក សោម ឆាយ៉ា នាយកព័ត៌មាន នៃបណ្តាញទូរទស្សន៍កម្ពុជា ស៊ីធីអិន (CTN)។

ខាន​​ចូល​​តៀម​កាហ្វេ​​ពេល​ព្រឹក​​យូរ ​ព្រឹក​មិញ ​ខ្ញុំ​បាន​ចូល​តៀមកាហ្វេ​ក្បែរផ្ទះ​មួយ ឃើញ​ទូរទស្សន៍​បើ​ក​ ប៉ុស្តិ៍​ហង្សមាស ខ្ញុំក៏​បានប្រាប់​​ ថៅកែ​អោយ​ប្តូរ​ប៉ុស្តិ៍ ​CNC ដើម្បី​មើលព័ត៌មាន ស្រាប់តែ ត្រូវ​ថៅកែ​ ស្តីអោយ​ តាំង​ព្រឹកថា ភ្ញៀវភាគច្រើន​អត់ចង់មើល ការឃោសនា​របស់ លោកនាយក ឆាយ៉ា កំពុងលើកជើង នាយក​រដ្ឋ​មន្រ្តី​ទេ។ ថៅកែ​បន្តថា បើ​យកកម្មវិធីព័ត៌មាន ឃោសនា​អោយ​នាយករដ្ឋមន្រ្តីចឹង គួរតែ​ប្តូរឈ្មោះ កម្មវិធី ព័ត៌មាន ទៅជា កម្មវិធីឃោសនាវិញ !

CNC-Cambodian TV

លោក សោម ឆាយ៉ា នាយកព័ត៌មាន នៃបណ្តាញទូរទស្សន៍កម្ពុជា ស៊ីធីអិន (CTN) កំពុង​អត្ថាធិប្បាយ​ ក្នុង​កម្មវិធីព័ត៌មាន CNC

នេះគ្រាន់​តែជា មតិ​មួយ​របស់ ម្ចាស់ហាងទេ តែបើ​តាម​ខ្ញុំ​សង្កេតមើល នៅក្បែរផ្ទះខ្ញុំ តៀមកាហ្វេ​ភាគច្រើន ពេលព្រឹក តែងបើក មើល​ប៉ុស្តិ៍ ហង្សមាស ព្រោះ វាមាន​ព័ត៌មាន និងរូបភាព ពីអសន្តិសុខសង្គម គ្រោះ​ថ្នាក់​ចរាចរ​ណ៍ … ដែល​ផ្សារភ្ជាប់នឹងជីវភាព​របស់​ប្រជាពលរដ្ឋ។ ខុសពី ប៉ុស្តិ៍ CNC និង CTN ដែល​ យក ព័ត៌មាន​ទាន់​ហេតុការណ៍ ជាគោល បែរជា និយាយតែ ពី​ មន្រ្តីរដ្ឋាភិបាល និងនាយករដ្ឋមន្រ្តី។ បើ​បែបនេះ ទៀត តែ​ប៉ុស្តី ព័ត៌​មាននាំមុខគេ នេះ អាច​ធ្លាក់កូដទេ ?

ពីមុន ប៉ុស្តិ៍ CNC MYTV និង CTN ចេះតែ ក្អែងក្អាង បានហើយ ព្រោះមិន​សូវមាន គូប្រជែង តែ អាលូវ មាន​គូប្រជែង​ ដែល​មានបច្ចេកទេស​មិន ចាញ់គ្នា ក្នុងការ​ផ្តល់កម្មវិធី កំសាន្ត ដូចជា ប៉ុស្តិ៍ ហង្សមាស HD និង​ប៉ុស្តិ៍ CTV8 HD មក​ដណ្តើម​ពាណិជ្ជកម្ម និងប្រជាប្រិយភាពដែរ ពិតជា អាចយ៉ាប់មិនខាន។ ចង់​រឿងកូរ៉េ ក៏គេ ឡូយជាង ចម្រៀងកូរ៉េ ក៏គេ មានដែរ បើយាយពី ភាពច្បាស់វិញ ប៉ុស្តិ៍ពីរនេះ HD …

បើមិនភ្ញាក់ខ្លួនទេ ប្រយ័ត្ន ហៅលែងឭ ណា លោក CNC MYTV និង CTN !

បំណងល្អ ពីអតីត​អ្នកគាំទ្រ ម្នាក់

Advertisements

មតិ»

1. ស្រុកស្រែ - ខែ​មេសា 30, 2013

បើ​បានអញ្ជើញ​​កំពូល​អ្នកអត្ថាធិប្បាយប្រចាំ​ទូរទស្សន៍ គឺឯកឧត្តម ជុំ កុសល និង​លោក សយ សុភាព អោយ​មក​ចូល​រួម​ក្នុង​កម្មវិធី​ពេល​ព្រឹក ​ជា​មួយ​លោក​នាយក​កម្មវិធី​ព័ត៌មាន សោម ឆាយា វិញ គឺ​ថា… អស់ទាស់​… គ្រប់​ជើង​តែ​ម្តង..!!..

តាម​ការ​ស្ទាប​ស្ទង់​មើល​ទៅ… គ្រប់​ពេល​បាន​​ស្តាប់​ពួក​គាត់​ទាំង​បី​ធ្វើ​ការ​អត្ថាធិប្បាយ​ម្តងៗ គឺ​កាន់​តែ​ធ្វើ​អោយ​អ្នក​ទស្សនា លែង​ចូល​ចិត្ត​​សម្តេច​តេជោ យ៉ាង​ម៉េច​មិន​ដឹង​ទេ…​ ព្រោះ​ការអត្ថាធិប្បាយ​នយោបាយ​របស់​ពួក​គាត់ គឺ​បាន​ទៅ​ហួស​ពី​ការ​លើក​​​សរសើរ ​ទៅ​ជាលក្ខណៈ​​បញ្ចើច​បញ្ចើ​ទៅ​វិញ ហើយ​ខ្ញុំ​ជឿ​ថា​ សម្តេច​តេជោ លោក​​មិន​ចូល​ចិត្ត​បែប​នេះទេ…។

Navy - ខែ​ឧសភា 1, 2013

ព្រឹកម៉ិញ មើលប៉ុស្តិ៍ CNC ហ្នឹង ជិតមួយម៉ោង ស្តាប់ តា ឆាយ៉ា ពន្យល់ពី ប្រាក់បំណុល រដ្ឋាភិបាល និងប្រយោជន៍ ចំពោះ ពលរដ្ឋ… ហាហាហា គាត់ និយាយចុះ ឡើង បិះ ដួល ផ្កាប់មុខ … ដំបូង គាត់ថា លុយបំណុល យកមក ធ្វើផ្លូវ ហើយ ពលរដ្ឋប្រើផ្លូវ ចំនេញ ថ្លៃ ចំចាយ លើ ការដឹកជញ្ជូន… (សមហេតុផល) គាត់បន្ត ទៀតថា ពលរដ្ឋចំំណេញតាមរយៈ បំណុល គឺ ឱកាសការងារ ដែល បំណុល នាំអោយ មានការវិនិយោគ (ចាប់ផ្តើម ភ្លាវ)… ពលរដ្ឋ ត្រូវបង់ ពន្ធ ដែល ជា កាតព្វកិច្វ … ពលរដ្ឋត្រូវបង់ VAT, ពន្ធលើប្រាក់ចំណូល… ស្តាប់ ហើយដូច ចង់វិលមុខ ប្តូរ ប៉ុស្តិ៍ប៉ារោយ 😉

ស្រុកស្រែ - ខែ​ឧសភា 1, 2013

តែចឹង​រាល់តែ​ដង… កំពូល​អ្នក​អត្ថាធិប្បាយ​យើង វិភាគទៅ វិភាគ​ម៉ោ វិលចុះ វិលឡើង… វិល​វល់ដូច​«អា-ចម» ចូល​ឈ្នាង..!!.. 😀


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: