jump to navigation

ចៅ​សង្កាត់​​វាលវង់​​​​ចេញ​លិខិត​​រដ្ឋបាល​សុំ​អាំង​ប៉ាវ​​​ពី​​អាជីរករ​ ខែមករា 30, 2013

Posted by មេឃា in កខគឃង.
trackback

លិខិតស្នើសុំ របស់​ ចៅ​សង្កាត់វាលវង់ ខណ្ឌ​៧មករា រាជធានីភ្នំពេញ «សំណើ​សុំ ស្រាបៀរ ២កេស ទឹកក្រូច ២កេស ​ដើម្បី​អបអរសាទរ​​ក្នុង​បុណ្យ​​ចូល​​ឆ្នាំ​​ចិន​ ​នៅ​ថ្ងៃ​​ខាង​​មុខ ​សាលាសង្កាត់​មាន​រៀបចំ​ ពិធី​សំណេះ​សំណាល​មួយ ​នៅ ស្នាក់ការ​សង្កាត់​ ជាមួយ​ថ្នាក់​ដឹកនាំ និង​បុគ្គលិក​សង្កាត់។ អាស្រ័យ​ហេតុនេះ ​សូម​លោក​ឧកញ៉ា លោក លោកស្រី មេត្តា​ជួយ​សម្រួល​ និង​ដោះស្រាយតាម​សំណើ​ខាងលើ ដោយ​​មនោសញ្ចេតនា​រាប់អាន​ដ៏​ខ្ពស់​បំផុត។

nak-556

អ្នកស្រី កែវ សាកល ចៅសង្កាត់វាលវង់​ បានប្រាប់​ដើម​អម្ពិល តាមទូរស័ព្ទ កាល​ពី​នៅថ្ងៃទី ៣០ ខែមករា ឆ្នំា ២០១៣នេះថា «ការ​​ស្នើ​សុំ​​ការ​ឧបត្ថម្ភ​ពី​ក្រុម​ហ៊ុន ពាណិជ្ជករ អាជីវករ នៅក្នុង​មូលដ្ឋាន សម្រាប់​​យក​​មក​​រៀបចំ​ពិធី​​ហូបចុក​​ជួបជុំ​មន្ត្រី​​នៅ​ក្នុង​មូល​ដ្ឋាន ដែល​ជា​​ទំលាប់​អ្នកស្រី​​តែង​តែ​ធ្វើ​​ជា​​រៀង​រាល់​​ឆ្នំាំ​។ ការចេញ​លិខិត​ជាផ្លូវ​ការ​បែបនេះ ដោយសារ​តែ​ក្រុមហ៊ុន​មួយ​ចំនួន ដែល​ឧបត្ថម្ភ ត្រូវការ​លិខិត​ដើម្បី​ រាយការណ៍ទៅមេ ឬក៏ដាក់ក្នុង​បញ្ជី​របស់​ក្រុ​មហ៊ុនគេ​។»

អាជីវករ​នៅក្នុង​សង្កាត់វាលវង់​មួយរូប ដែលបើក​រកស៊ី នៅនឹង​ផ្ទះ​រៀងគ្រាន់បើដែរ​នោះ បានប្រាប់​ ដើមអម្ពិល ឲ្យដឹងថា ការធ្វើលិខិត ស្នើសុំបែបនេះ​ របស់​​លោកស្រី ចៅសង្កាត់​វាជា​ ទំលាប់ទៅហើយ មិនថា​ បុណ្យចូលឆ្នំាចិន ចូលឆ្នំាខ្មែរ បុណ្យភ្ជុំបិណ្ឌ ឬ បុណ្យ​អ៊ុំទូកនោះទេ ពេលខ្លះគ្រាន់ និមន្តលោក ២អង្គ សូត្រមន្តសោះ ក៏ដើរសុំ​ទឹកក្រូច សុំ​ស្រាបៀរ​គេដែរ គ្រាន់​តែពេល​ខ្លះឃើញ មាន​លិខិត​សុំផ្លូវការ និង​ពេលខ្លះទូរស័ព្ទសុំឬ មកសុំដល់ផ្ទះដោយផ្ទាល់តែប៉ុណ្ណោះ។ បើ​អាជីវករ​ម្នាក់ សុំបាន​ទឹកក្រូច ២កេស​ ស្រាបៀរ ២កេស ម៉្លេះ ម៉ាសង្កាត់​វាលវង់ទំាងមូលដែល​សុទ្ធតែជាផ្ទះរកស៊ី ទីស្នាក់ការសាលាសង្កាត់ ទំាំងមូល​​មិនដឹង​ថា ដាក់ស្រាបៀរ ដាក់ទឹកក្រូច ដែលបាន​មកពី ស្មុំគេ​អស់ដែរឬ អត់នោះទេ។

មតិ»

1. Nataro - ខែមករា 30, 2013

ទំលាប់​តែង​តែ​ធ្វើ​​ជា​​រៀង​រាល់​​ឆ្នំាំ​? ចុះកាលណាឈប់ទំលាប់ទៅ?

មេឃា - ខែមករា 30, 2013

អាជីវករ ចង់បានសុខ ព្រោះត្រូវការពឹងពាក់ អាជ្ញាធរ ចេះតែអោយអោយ ដូចដាក់ទានអីចឹង… ពិបាកដែរ ព្រោះប្រាក់ខែតិច ឯការចំណាយថ្លៃ ទើបធ្វើអោយអ្នករាជការ “មិនសូវថ្លៃ”

Nataro - ខែមករា 30, 2013

ដេកស្ដាប់សំនៀង ច្រៀងលេងតាមខ្យល់
សូមអស់យោបល់ ព្រោះតែរាជការ។
ថានឹងជឿជាក ត្រូវគិតពិចារណា ខ្លាចក្ស័យជីវ៉ា ពឹងពឹងពាក់ អាជ្ញាធរអាដែល😀

មេឃា - ខែមករា 31, 2013

ចេះ​តែងកំណាព្យទៀត ! មានន័យមែន មានន័យមែន !🙂


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: