jump to navigation

គ្មានវាចារ ខែ​ធ្នូ 30, 2012

Posted by មេឃា in សម្ងាត់បំផុត.
trackback

មួយរយៈនេះ មានអារម្មណ៍ថា ខ្លួនឯង មិនសូវបញ្ចេញមតិចរិកក៏រាងស្លូតជាងមុនឆ្ងាយណាស់ challenge ក៏មិនសូវមាន ដូចមុន។ ធ្វើការតតាំង ឬវែកញែកច្រើន នាំអោយអ្នកស្តាប់កាន់តែមិនពេញចិត្តច្រើន ទោះបី ជាយោបល់ មានលក្ខណៈបច្ចេកទេស តែបើ មិនត្រូវបេះដូង អ្នកស្តាប់គឺ គ្មានផលឡើយ ព្រោះត្រូវដោះស្រាយជាមួយនឹងមនុស្សដែលគ្មានសិល្បះក្នុងបេះដូង និងគ្មានចំណេះផ្នែកsocial media ហើយជា អ្នកសម្រេចចិត្តទៀត។
គ្មានវាចារ មិនមែនមានន័យថា ខ្ញុំបោះបង់ទេ កុំបារម្ភ ខ្ញុំគ្រាន់តែ បណ្តោយអ្នកមួយខ្យល់ប៉ុណ្ណោះ។ ជឿចុះថា មិនថា អ្នកសម្រេចចិត្តយ៉ាងណា លទ្ធផលនឹងតបស្នប។ ខ្ញុំសម្រេចចិត្ត មិនតបត ហើយព្រមធ្វើតាមអ្នក មិនមែនមានន័យថា ខ្ញុំទន់ខ្សោយ ឬចុះចាញ់ទេ ខ្ញុំគ្រាន់តែផ្លាស់ប្តូរ ស្នៀត ដើម្បីប្រយុទ្ធប៉ុណ្ណោះ។

ជាការពិត បើប្តូរគេមិនបាន មានតែផ្លាស់ប្តូរខ្លួនឯង។ អ្វីដែលប្រាកដ ទោះបីជា ផ្លាស់ប្តូរយ៉ាងណា ក៏ខ្ញុំអាចញញឹមបាន 🙂

Advertisements

មតិ»

1. somada - ខែ​មករា 2, 2013

គាំទ្រពេញទំហឹង មនុស្សដែលមិនព្រមទទួលយក​មតិយោបល់អ្នកដទៃ ទោះជាយើង​និយាយអ្វី​ក៏ស្តាប់មិនចូល​ត្រចៀកគេដែរ ខ្ញុំធ្លាប់ជួប​មនុស្សប្រភេទ​នេះដែរ ហើយ​ខ្ញុំក៏ប្រកាន់ជំហរដូចលោក​មេឃា គឺមិន​និយាយ​អ្វី​ទាំងអស់ពេលដែលគេនិយាយអ្វី ខ្ញុំចាំស្តាប់មិនបញ្ចេញ​មតិអ្វីទាំងអស់ បានន័យថាឈរឱបដៃមើល និង ទះដៃប៉ុណ្ណោះ ។ ហើយ​ខ្ញុំ​ក៏មិន​ដែលឃើញគេទទួលបានលទ្ធផល​ល្អ ដូចដែលអ្វី​គេសង្ឃឹមនោះណាស់ ។

មេឃា - ខែ​មករា 9, 2013

អរគុណបង Somada ដែលយល់ចិត្ត…

2. somada - ខែ​មករា 29, 2013

ម្ចាស់ផ្ទះទៅណាបាត់ហើយ ផ្ទះដូចជាស្ងាត់ដល់ហើយ​នេះ!

មេឃា - ខែ​មករា 30, 2013

បាទ បង Somada, ខ្ញុំ​កំពុងជាប់ដៃ​​ក្នុងការងារបន្ទាន់ច្រើនពេក​​… រវល់រកពេល​ជួប​មនុស្ស​ពិសេស​មិនបាន​ផងបងអើយ… កុំ​ថាឡើយ​ពេល​បច្ចុប្បន្នភាពប្លុក… 😦


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: