jump to navigation

លោក ហ៊ុន សែន ​ព្រមាន​​ថា មិន​ដោះ​ស្រាយ​ បញ្ហា​ដីធ្លី​​ ណា​ដែល​​មាន​​គណបក្ស​នយោបាយ និង​​សង្គម​ស៊ីវិល​​ពាក់ព័ន្ធ ខែវិច្ឆិកា 24, 2012

Posted by មេឃា in នាយករដ្ឋមន្ត្រី, Cambodia Feature Stories.
trackback

លោក​នាយក​​រដ្ឋមន្ត្រី បាន​​គូស​បញ្ជាក់​ថា​៖ “​បើ​ចង់​ឲ្យ​ខ្ញុំ​​ជួយ​​ដោះស្រាយ​​បញ្ហា​​ដីធ្លី សូម​​កុំឲ្យ​​មាន​​នយោបាយ​​ឡូកឡំ​។ អា​នឹង​​​សូម​ជូន​សារ​​ ពី​​ទី​នេះ​​ទៅ​​តែម្តង​។ បើ​មាន​​អ្នក​នយោបាយ ចូល​ឡូក​ឡំ អង្គការ​ក្រៅ​រដ្ឋាភិបាល ឬ​បក្ស​នយោបាយ​​ចូល​​​ឡូកឡំ​​ហើយ ខ្ញុំ​នឹង​​មិន​ដោះ​ស្រាយ​ទេ​។ សូម​​បង្កក​ទុក​​មួយ​​កន្លែង ព្រោះ​​បើកាល​ណា មាន​​នយោបាយ​​ចូល​​ឡូកឡំ​​ហើយ ដោះ​​មិន​​ចេញ​​ទេ​។ ដោះ​​ងាប់​​ទាំង​ខ្លួន​ទៀត ក៏​​ដោះ​​មិន​ចេញ​​ដែរ​។ អីចឹង​ទេ ខ្ញុំ​​សូម​​ជូន​​សារ បើ​ថា ចង់​ឲ្យ​​ខ្ញុំ​​ជួយ​​ដោះស្រាយ កុំឲ្យ​​អ្នក​​នយោបាយ​​ចូល​​ឡូកឡំ កុំឲ្យ​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​​ប្រឆាំ​ង ចូល​​ឡូកឡំ ឲ្យសោះ​”​។​

លោក​នាយករ​ដ្ឋមន្ត្រី​ខ្មែរ ហ៊ុន សែន

ក្នុង​​ពិធី​​ចែក​​ប័ណ្ណ​កម្មសិទ្ធិ​​ដីធ្លី​​ដល់​​ប្រជាពលរដ្ឋ នៅ​ខេត្ត​​ព្រះវិហារ កាលពី​ព្រឹក​​ថ្ងៃទី​​២៣ ខែ​​វិច្ឆិកា ឆ្នាំ​​២០១២ លោក​នាយក​​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​​សារ​​មួយ ទៅកាន់​​ប្រជាពលរដ្ឋ ដែល​​មាន​​ជម្លោះ​​ដីធ្លី ថា លោក​​នឹង​​មិន​​ជួយ​ដោះស្រាយ​​ជម្លោះ​​ដីធ្លី​នោះ​​ទេ បើសិន​ជា​មាន​​គណបក្ស​​នយោបាយ ពិសេស​​គណបក្ស​ប្រឆាំង និង​​អង្គការ​​រដ្ឋាភិបាល ចូល​​ឡូកឡំ​​ក្នុង​​ជម្លោះ​នោះ​។​

 

ព័ត៌មានលម្អិត វិទ្យុបារាំង-RFI ផ្សាយថ្ងៃសុក្រ 23 វិច្ឆិកា 2012

មតិ»

1. តា ម៉ាប់ - ខែវិច្ឆិកា 24, 2012

លំអៀងនិន្នាការ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: