jump to navigation

ស្រុកខ្មែរ បានចំណាយប្រាក់ច្រើនជាង មួយសែនពីរម៉ឺនដុល្លាអាមេរិច គ្រាន់ទិញ iPhone5 ខែកញ្ញា 28, 2012

Posted by មេឃា in Cambodia Feature Stories.
Tags:
trackback

មិនទាន់បានមួយសប្តាហ៍ ក្រោយការប្រកាស លក់ផ្លូវការផង ស្រុកខ្មែរ មានអ្នកប្រើ iPhone5 ជាច្រើន សន្ធឹកសន្ធាប់ អាចនិយាយបានថា ច្រើនជាង មួយរយគ្រឿង បើខ្ញុំ រាប់ត្រឹម មិត្តភក្តិ និង តារាខ្មែរ ក្បែរៗខ្លួន។ មិនចង់វិភាគច្រើន ពីចំណុចល្អ និងមិនល្អ របស់ iPhone5 ទេ តែខ្ញុំឯកភាពនឹង មតិដែលលើកឡើងថា ទឹកប្រាក់ សន្ធឹកសន្ធាប់ នឹងត្រូវបាន ខ្ជៈខ្ជាយ ដោយសារ សម្ភារៈ ទំនើបមួយនេះ ហើយវា រឹតតែឥតប្រយោជន៍ ថែមទៀត បើគ្រាន់តែ ទិញ iPhone5 ដើម្បីគ្រាន់ លេងហ្គែម។ មួយគ្រឿង ១២០០ ដុល្លាអាមេរិច បើមួយរយគ្រឿង ១២០០០០ (មួយសែនពីរម៉ឺន) ដុល្លាអាមេរិច។ ថវិកា ច្រើនបសន្ធឹកសន្ធាប់ បែបនេះ បើ អាចបរិច្ចាក ត្រឹម ១០% (ម្នាក់បរិច្ចាក ១០០ ដុល្លាអាមេរិច) មកជួយ មន្ទីរពេទ្យ គន្ធបុប្ផា វិញ ប្រាកដ ជា អាចជួយ ជីវិតកុមារ មិនតិចជាង ១០០ នាក់ទេ។

តើអ្នកប្រើប្រាស់បាន ប្រាក់ពីប្រភពណាមកទិញ ?
វាមិនមែនជារឿងដែលត្រួវវិភាគទេ? ពលរដ្ឋអាមេរិច ធ្វើការងារ ជាបុគ្គលិក ក្រុមហ៊ុន ជាមធ្យម ទទួលបាន បៀវត្ស ប្រមាណ ៣៥០០ ដុល្លាអាមេរិច ក្នុងមួយខែ តែដល់ពេល ទូទាត់សេវាកម្ម ផ្ទះបង់រំលោះ អគ្គិសនីប្រើប្រាស់ ឡានបង់រំលោះ អាចសល់ត្រឹម ១៣០០ តែពួកគេជ្រើសយក សេវាកម្មបង់រំលោះ ដោយមានអត្រាការប្រាក់ទាប ដើម្បីប្រើប្រាស់ iPhone5។ ចំណែក ស្រុកខ្មែរវិញ បុគ្គលិក ក្រុមហ៊ុន ជាមធ្យម អាចទទួលបាន បៀវត្ស ត្រឹម ៤០០ ដុល្លាអាមេរិច (ប្រឹង) ពេលបើកមក ហ៊ានតែចាយ ទូលាយបន្តិច ហ្មត់ អត់មានលុយចាក់សាំងផង តែ ពលរដ្ឋខ្មែរ ជ្រើសរើស ការបង់ប្រាក់ ផ្តាច់ ម្តង ១២០០ដុល្លាអាមេរិច ដើម្បី ទិញ Iphone5 ដែលស្មើនឹង ប្រាក់ខែ ៣ ខែ។ នាយករដ្ឋមន្រ្តីខ្មែរ ថ្ងៃមុន ប្រកាសប្រាប់ អ្នកគាំទ្រ របស់ខ្លួនថា ចង់ប្រើ iPhone5 ដែរ ដោយ សំអាង លើ ប្រាក់ខែ ជា នាយករដ្ឋមន្រ្តី ប្រមាណ ជាង ២០០០ ដុល្លាអាមេរិច។ តារាខ្មែរវិញ អាចរកបាន ជាមធ្យម ក្នុងមួយខែ ប្រមាណ ៥០០០ ដុល្លាអាមេរិច ( តារាល្បី) និង ១៣០០ ដុល្លាអាមេរិច (តារាទើបរៈ) តារា ប្រឹងរៈ ខ្លះ អាចរកបាន ២០០ ដុល្លាអាមេរិច បើត្រូវប៉ាន់ បាន ចេញសម្តែង បរទេសមួយជើង អាចសល់ រាប់ ម៉ឺនដុល្លាអាមេរិច ត្រឡប់មក វិញដែរ។

សរុបមក ការចំណាយលុយ ច្រើនសន្ធឹកសន្ធាប់ លើសម្ភារៈ ទំនើប គួរត្រូវបាន បង្វែរ ថវិកា ភាគខ្លះ មកជាជំនួយ មនុស្សធម៌ ដើម្បី ចែកគ្នា រស់ និង បានរួមចំណែក កសាងសន្តិភាព សង្គមផងដែរ។

20120928-043146.jpg

មតិ»

1. Somada - ខែកញ្ញា 29, 2012

មានអ្នកខ្លះទិញតាមគ្នា អ្នកខ្លះទៀត​ទិញ​យកមកលេងហ្គេម​ដូចលោក​មេឃា​លើកឡើងមែន ។ ខ្ញុំមិនដឹងថា​ស្រុកខ្មែរយ៉ាងម៉េចទេ តែ​បើនៅស្រុក​ថៃ​​វិញ ឃើញ​ម៉ែឪខ្លះ​ទិញ​ទូរស័ព្ទ​ទំនើប ៗ ឲ្យកូន ។ កូនបានទូរស័ព្ទថ្មីមក​ឈ្ងោក​ចង់បាក់ក​ព្រោះឱនលេងហ្គេមលើអេក្រង់ទូរស័ព្ទ មើលទៅ​គួរ​អាណិតក្មេង ៗ ទាំងនោះណាស់ ព្រោះមិនយូរទេ ពិតជាមានបញ្ហា​ខាងភ្នែកមិនខាន ព្រោះសម្លឹង​មិនដាក់ភ្នែកសោះ ។ នេះ​មកពីសម្ភារៈ​និយមនេះឯង ។​


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: