jump to navigation

Cellcard រឹតតែច្បាស់​ រឹត​តែអន់ចង់ ខែកញ្ញា 10, 2012

Posted by មេឃា in Petition.
trackback

រូបសញ្ញាសម្គាល់​ សេវា​កម្មផ្តល់សេវាតាម​ទូរស័ព្ទដៃ

Cellcard បាន​​ផ្សព្វផ្សាយ​​​ពាណិជ្ជកម្ម ជា​លក្ខ​​ណៈ​​ឃោ​សនា តាមសារ​​ទូរស័ព្ទ និងស្ពត​ ទូរទស្សន៍ កញ្ចប់​​រីករាយ​​ចុង​សប្តាហ៍ ថា #Top-up USD2 & above, get 200% bonus. Below USD2, get 100% bonus! Sept 8-9 & every sat-sun till Dec2. Bonus valid for 8th-9th only. For Cellcard & Cellcard Niyeay# ប្រែថា “​បញ្ចូល​ទឹក​ប្រាក់ ចាប់ពី ២ដុល្លារ និង​​ច្រើនជាង​នេះ ទទួល​បាន​ ការ​ថែម​ទឹក​ប្រាក់​ ២០០%។ បើ​បញ្ចូល​​ក្រោម​ ២ដុល្លារ នឹង​​ទទួល​បាន​​ទឹក​ប្រាក់​​​បន្ថែម ១០០% ! ចាប់​ផ្តើម​ពី ៨-៩ កញ្ញា និង​​រាល់​ចុង​សប្តាហ៍ សៅរ៍​-​អាទិត្យ រហូត​ដល់​​​ថ្ងៃ​ទី២ ខែ​​ធ្នូ។ ការ​ថែម​ជូន​នេះ មាន​សុពល​ភាព​ត្រឹម​​ថ្ងៃ​ទី៨-៩ ប៉ុណ្ណោះ​។ សម្រាប់​​តែ Cellcard ធម្មតា និង​​C​ellcard និយាយ”។

“សម័យនេះទៅហើយ គ្មានទេរបស់ល្អ ហើយថោក” សារមួយនេះ នឹង​ជូនដំណឹង​ដល់​ ពលរដ្ឋក​ម្ពុជា គ្រប់រូប  ឱ្យបា​​នពិចារណា​លេងលេ​ង!!!
អ្នក​ប្រើប្រាស់​​ជាច្រើន បាន​ត្អូញ​ត្អែរ ពីការឃោសនា​​ដែល ហាក់​ដូចជា មាន​​ភាព​បោកប្រាស់​​អតិថិជន តាម​រូបភាព បញ្ចុះ​តម្លៃពិសេស ថែម​របស់​ក្នុង​ឱកាស​ពិសេស… តែ​​ធាតុ​ពិត អតិថិជន បែរជា ដឹងខ្លួន ឬមាន​អារម្មណ៍​ថា ខាត ឬចាញ់បោក ការឃោសនា ទៅវិញ…

សម្រាប់ការទិញទំនិញ អ្នកប្រើប្រា់ប្រហែល អាច​ខកចិត្ត​ ​ហើយចំណាំមុខ ព្រោះ​សុំប្តូរប្រាក់វិញមិនបាន…

សម្រាប់​អ្នកឃោសនា គេនឹងបកស្រាយថា “ម៉េចមិនមើលលក្ខខណ្ឌឱ្យច្បាស់!” តួយ៉ាង ការឃោសនា របស់ Cellcard ខាងលើ ទឹកប្រាក់ នឹង​បន្ថែម​ សម្រាប់ប្រើប្រាស់​ត្រឹមតែថ្ងៃទី​ ៨ និង៩ ប៉ុណ្ណោះ។ មាន​អ្នកប្រើប្រាស់ជាច្រើន បាន​រអ៊ូរទាំ… សម្រាប់ខ្ញុំ សូមណែនាំថា មុននឹង​សម្រេចចិត្ត​ទទួលយកការឃោសនាណាមួយ សូវមើល​លក្ខខណ្ឌឱ្យបានច្បាស់ជាមុនសិន ហើយ​សម្រាប់​ នៅបរទេស គេ​នឹង​ជាវតែ ការឃោសនា ពី សេវាកម្មណា ដែល​គួរឱ្យទុកចិត្ត បើ​បោកបន្លំ ពិតគ្មានលើក​ទីពីរទេ…

 

 

មតិ»

1. Nataro - ខែកញ្ញា 10, 2012

ប៊ិះដាក់លុយចូល តែមើលលក្ខខណ្ឌម្ដងទៀត គិតឲ្យច្បាស់ គឺថា ប្រើបានតែ២ថ្ងៃហ្នឹង គឺថ្ងៃសៅរ៍និងថ្ងៃអាទិត្យ រៀងរាល់ខែ… ២០០% ប្ដូរនឹងសពុលភាព២ថ្ងៃ ដូចជាចាញ់ Smart និង​ beeline ផងក៏ម្ដឹង..
នេះបើតាមខ្ញុំជាអតិថិជនចេះគិតមួយរូប 🙂

2. smey - ខែ​កុម្ភៈ 27, 2013

cellcard really good


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: