jump to navigation

នាយករដ្ឋមន្រ្តីខ្មែរ កាន់​មេក្រូសភាតែម្នាក់ឯង ពេលបកស្រាយ​រឿងព្រំដែន ខែសីហា 9, 2012

Posted by មេឃា in នាយករដ្ឋមន្ត្រី, Cambodia Feature Stories.
trackback

“ខ្ញុំចង់ឭកិច្ចពិភាក្សាដេញដោល ប្រសើរជាង ឭលោកនាយករដ្ឋមន្រ្តី និយាយអត់ឈប់អីចឹង” អ្នកលេងហ្វែសប៊ុ​ក​ម្នាក់បាន​ប្រកាស​វាចារ។

ទីបំផុត លោក​នាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែន សម្រេច​បង្ហាញមុខនៅសភា នាព្រឹកថ្ងៃទី៩ សីហា នេះហើយ ដើម្បីឆ្លើយតប ​តាមសំណើ ​របស់ គណបក្សប្រឆាំង ក្នុងរឿងព្រំដែន ។ លោកនាយករដ្ឋមន្រ្តី បានបកស្រាយការពារ ការបោះបង្គោលព្រំដែន ជាមួយនឹង ប្រទេសវៀតណាម ថា មានតែចំណេញ ដោយ សំអាង មូលហេតុ ដោះបន្ទុក ធំៗ បី គឺ (១) ផែនទី ដែល​គូរ ដោយបារាំងពីសម័យមុន វាចាស់ ហួសសម័យ កម្រិតលម្អៀងខ្ពស់ ហើយមិនអាច​វាស់វែង រកមាត្រាដ្ឋានពិតប្រាកដ នៅលើផែនដី (២) ជាកំហុស របស់រដ្ឋការ​បារាំង ដែល​បន្សល់នូវ ទុកនូវ ភាពមិនច្បាស់លាស់​រឿងផែនទី និង (៣) លោកដើរតាម គម្រូ របស់ សម្តេច នរោត្តម សីហនុ បើចង់ បន្ទោស គួរតែ បន្ទោសព្រះមហាក្សត្រ។ លោកនាយករដ្ឋមន្រ្តី បាន​ជីក កកាយ​ប្រវត្តិសាស្រ្ត​ ដែល​​ដៀល​ស្តេច រឿងបាត់ដី តាមរយៈ បទចម្រៀង ហើយច្រៀងបន្ត ដោយ​អត់មាន សាច់ភ្លេង ក្នុងសម័យប្រជុំព្រឹកម៉ិញ។

វត្តមាន​ក្នុង វេទិកា​នយោបាយ ហើយច្រៀងតែម្នាក់ឯង អស់រយៈពេល ជាង ៥ ម៉ោង (និយាយ​​​ដល់​​ថ្នាក់ភ្លេច​បាយភ្លេចទឹក) ជា សាធារណៈ លើកនេះ លោកនាយករដ្ឋមន្រ្តី បានត្រៀមជាមុន រួចហើយ។ ពោល គឺ មួយ​ថ្ងៃមុន ព្រឹត្តិ​ការណ៍​នេះ អ្នកគាំទ្ររបស់ គណបក្ស​ប្រជាជនកម្ពុជា បានប្រកួកប្រកាស​តាមប្រព័ន្ធផ្សព្វផ្សាយ ពីវត្តមាន ជា អ្នក​ទេសនា របស់ ​មេដឹកនាំ បក្សនេះ ហើយ​​គៀ់ង​គរ ជាមុន ឱ្យ ​មន្រ្តី​ក្រោម ឱវាទរបស់ខ្លួន គ្រប់ស្ថាប័ន​ទាំងអស់ និងពលរដ្ឋ រង់ចាំទស្សនា ការផ្សាយបន្ត ផ្ទាល់ នៅ ទូទាំងប្រទេស និង​ពិភព​លោក ដើម្បីបង្កើនជំនឿចិត្ត។

រូបភាព ហ្វែសប៊ុក

តាំងពីព្រឹកព្រលឹម នៅតាម​ ស្ថាប័នរដ្ឋ ប៉ុស្តិ៍នគរបាល … នៅ​រាជធានីភ្នំពេញ និងខេត្តមួយចំនួន ត្រូវបានរាយការណ៍ថា មានរៀបចំឱ្យ​ បើកទូរទស្សន៍ ចោល រង់ចាំស្តាប់ ការបកស្រាយ របស់នាយករដ្ឋមន្រ្តី ជេរម៉្រាយ និងស្រែក គំហក ដាក់​អ្នកតំណាងរាស្រ្ត គណបក្ស​ប្រឆាំង តាំងពី បើកសម័យប្រជុំ ម៉ោង៨ព្រឹក រហូតដល់ ម៉ោង ជាង ១រសៀល។ និស្សិតសាកល​វិទ្យាល័យ មួយចំនួន ក៏ត្រូវបាន​អនុញ្ញាត​ឱ្យសម្រាក មួយព្រឹក ដើម្បី​ស្តាប់​លោក នាយករដ្ឋមន្រ្តីច្រៀង។

លោកនាយករដ្ឋមន្រ្តី បានជ្រើសយកវិធីសាស្រ្ត​បកស្រាយ បែបសាមញ្ញ អានតាម​អត្ថបទ​ព្រាងដោយ​អ្នកជំនាញ អត្ថាធិប្បាយបន្ថែម ដោយនិយាយលេងសើចៗ យកតែជឿមិនបាន ទោះបីជា មានបង្ហាញ រូបភាព វិដេអូ ។ ដោយមាន ទេពកោសល្យ ជាអ្នកប៉ិន​​និយាយស្រាប់ លោកនាយករដ្ឋមន្រ្តី ឆ្លៀតជេរផង គំហកដាក់ផង សួរផង ដៀលផង ឆ្លើយខ្លួនឯងផង តែអ្នកទស្សនា​មិនអាចឭ​បានឡើយ សម្លេងគណបក្សប្រឆាំង ដែ​ល​ឆ្លើយតប ក្នុងវេទិកានេះ។ សរុបមក គ្មានឡើយ ការឆ្លើយឆ្លង ដេញដោល ពីសំណាក់​ អ្នកតំណាងរាស្រ្តដែល​បាន​ដាក់សំណួរ !

នេះ ឬជា របៀបដែល រដ្ឋាភិបាល​ ឆ្លើយបំភ្លឺ ទៅអ្នកតំណាងរាស្រ្តដែល​បាន​កោះ​ហៅ ?

សំណួរ របស់ឯកឧត្តម ស៊ុន ឆៃ តំណាងរាស្រ្តគណបក្សសមរង្ស៊ី ដែល​ចោទសួរ ថា “តើមានការបាត់ទឹកដីដែរ ឬទេ?” ត្រូវបានលោក នាយករដ្ឋមន្រ្តី បកស្រាយ បែបងាយៗថា “មិនមានការបាត់បង់ឡើយ!”។ លោកនាយករដ្ឋមន្រ្តី​បានឆ្លើយតប “ឥតមានបាត់ទេ… មិនទាន់បាន​កំណត់ព្រំដែន ក្នុងតំបន់ទឹកប្រវត្តិសាស្រ្ត ១០០០០ គីឡូម៉ែត្រ … អត់ទាន់មានព្រំដែន ផង … “។

លោកនាយករដ្ឋមន្រ្តី ខ្មែរ ដៀល គណបក្សប្រឆាំងថា យកបញ្ហាព្រំដែន មក ធ្វើជា លេសនយោបាយ ហើយបាន ថា ជា​ការលើក​ឡើង​ដែល​ “គ្មានការទទួលខុសត្រូវ ហើយ​នាំឱ្យមានអស្ថេរភាពផ្ទៃក្នុងប្រទេស”។

ដូចកំណត់ការទូត របស់​ប្រទេសជប៉ុន ដែលបានចេញផ្សាយ ដោយ Wikileak លោកនាយករដ្ឋមន្រ្តី នៅតែ​ចូលចិត្ត ​និយាយ ជាសាធារណៈ តែ​អនុសាសន៍ ទាំងនោះ ភាគច្រើន សុទ្ធតែគ្មានប្រយោជន៍ ដែល​មិនត្រូវបាន​ មកយកប្រើប្រាស់​ក្នុង ការអភិវឌ្ឍ​ជាតិឡើយ។ ទោះបីជាយ៉ាងនេះក្តី ព្រឹត្តិការណ៍​ដ៏កម្រ​​ នៅក្នុងប្រវត្តិសាស្រ្ត​ របស់​ប្រទេសកម្ពុជា បាន​កត់ត្រា​ចូលក្នុង​កំណត់ហេតុថ្មី ទៀតហើយក្នុងថ្ងៃនេះ។ យ៉ាងហោចណាស់ មានទូរទស្សន៍ក្នុងស្រុក ចំនួន ១៣ និងវិទ្យុក្នុងប្រទេស សរុប ១០១ ត្រូវបាន អះអាងថា មានផ្សាយផ្ទាល់ សូម្បីតែគេហទំព័រ របស់​ វិទ្យុ អាស៊ីសេរី ក៏មាន​ផ្សាយផ្ទាល់ ពីវេទិកានេះ តាមរយៈ វីដេអូផងដែរ ។ លោកនាយក​រដ្ឋមន្រ្តី ក៏បានប្រកាសផងដែរថា នឹងចាក់ផ្សាយ បទបង្ហាញ​ព្រឹកនេះ​ឡើងវិញ តាមកញ្ចក់ទូរទស្សន៍ បើទោះបីជាមាន មានរយៈ​ពេលជាង ៥ម៉ោងក៏ដោយ។ ការបង្ហាញហោវាសាស្រ្ត លើកនេះ នាយក​រដ្ឋមន្រ្តី បានប៉ាន់ប្រមាណថា នឹង​មាន​អ្នកទស្សនាជាង មួយលាននាក់ ដែលចាប់អារម្មណ៍នឹង ព្រឹត្តិការណ៍នេះ។

និយាយច្រើន ខុសច្រើន !

អ្នកតាមដាន និងវិភាគ នយោបាយកម្ពុជា ទាយទុកជាមុនថា លោកនាយក​រដ្ឋមន្រ្តី​មានប្រសាសន៍​ដ៏វែងបែបនេះ ជា ការផ្តែផ្តាំ ទុក​មុនពេល​បោះឆ្នោត ឆ្នាំ២០១៣ មកដល់។ គេសំអាងថា កាលពីឆ្នាំ២០០៨ ពេលដែលកម្ពុជារៀបចំ ការបោះឆ្នោតជ្រើស​តាំងអ្នក តំណាង​រាស្រ្ត នាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបាន ហាមប្រាមដោយ គ្រូទាយថា “មិនឱ្យនិយាយ ជាសាធារណៈ ព្រោះនិយាយ ច្រើនខុស ច្រើន”។

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: