jump to navigation

អ្នកនយោបាយខ្មែរ ដូចកូនក្មេង ? ខែសីហា 7, 2012

Posted by មេឃា in នាយករដ្ឋមន្ត្រី, Cambodia Feature Stories.
trackback

នាយក​រដ្ឋមន្ត្រី​ឡើងបំភ្លឺ​សភា​រឿងព្រំដែន​ថ្ងៃព្រហស្បតិ៍​សប្តាហ៍ក្រោយ​​

វិទ្យុបារំាង RFI អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សៅរ៍ 04 សីហា 2011
ដោយ ប៉ែន បូណា

ការឆ្លើយបំភ្លឺ​ដោយផ្ទាល់​មាត់​ ពី​សំណាក់​ប្រមុខ​រដ្ឋា ភិបាល​អំពី​ ការបោះបង្គោល​ព្រំដែន ​ជាមួយ​វៀតណាម ​ត្រូវបាន ​រដ្ឋសភា ​កំណត់​កាលបរិច្ឆេទ​ រួចហើយ​គឺ​នៅ​ ថ្ងៃ​ព្រហស្បតិ៍​ ទី៩ សីហា ​សប្តាហ៍​ក្រោយនេះ។ នេះ​បើ​យោងតាម ​សេចក្តីប្រកាស ​ជូនដំណឹង​របស់​អគ្គលេខាធិការ​ ដ្ឋា​ន​រដ្ឋសភា។

ការឆ្លើយបំភ្លឺ​ដោយផ្ទាល់​មាត់ ​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ចំពោះមុខ​រដ្ឋសភា គឺជា ​ព្រឹត្តិការណ៍​ ដែល​គេ​ទន្ទឹង​រង់ចាំ​បំផុត។ ​លោកនាយក​រដ្ឋមន្ត្រី​ បានប្រកាសថា​ លោក​ត្រូវការ​ រយៈពេល ​៤ម៉ោង ​សម្រាប់​ពន្យល់​លម្អិត​ អំពី​ការងារ ​ព្រំដែន ​និង​បានស្នើ​ឲ្យ​មាន ការ​ផ្សាយ​បន្ត​ផ្ទាល់ ​តាម​កញ្ចក់​ទូរទស្សន៍​ដើម្បី​ ឲ្យ​ប្រជាពលរដ្ឋ​បាន​ ស្តាប់​ទូទាំង​ប្រទេស​ទៀតផង។

 

សម រង្ស៊ី ស្នើឲ្យមាន ការពិភាក្សាគ្នា ទល់មុខអំពីបញ្ហា ព្រំដែនខាងកើត រវាងតំណាងរាស្រ្ត ទាំងពីរ

គេហទំព័រដើមអម្ពិល ៖ អត្ថបទផ្សាយ Tuesday, 07 August 2012 11:14 ដោយៈបាន ចក់-Posted ID-030

សូមបញ្ជាក់ថា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ខាងមុខនេះ ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នឹងឆ្លើយរាល់សំណួរទាំងឡាយ ពីសំណាក់តំណាងរាស្រ្តគណបក្ស ប្រឆាំងសម រង្ស៊ី ស្តីអំពីបញ្ហាបោះបង្គោលព្រំដែន ខាងកើតនៃប្រទេស។ ការមកឆ្លើយបំភ្លឺនេះហើយ ដែលក្រុមតំណាងរាស្រ្ត គណបក្សប្រឆាំង សម រង្ស៊ី ចង់បានជាយូរមកហើយនោះ។

 

ល្ខោនអ្នកនយោបាយស្រុកខ្មែរ លេង​ដូច ក្មេងបិទពួន និង បីឡុកបីឡរ អីចឹង។ ទោះបីជាបណ្តាញសារព័ត៌មាន ជាច្រើន បានស្រង់​សម្តី នាយករដ្ឋមន្រ្តីផ្ទាល់ ហើយ នាយករដ្ឋមន្រ្តី ខ្លួនឯង ស្រែកប្រកូកប្រកាស ដោយសម្លេងធំៗ ពីរបីដង ថានឹង ចូលបំភ្លឺ នៅរដ្ឋសភា រឿងព្រំដែន។ ពលរដ្ឋកម្ពុជា និង​អ្នកសារព័ត៌មាន ដែល​អន្ទះសារទន្ទឹងរង់ចាំ មើល ឆាកសំខាន់ បែរត្រូវខកចិត្តម្តងទៀត ដោយសារ សេចក្តីជូន​ដំណឹងមួយ ថ្ងៃទី​៧ ខែសីហា ឆ្នាំ២០១២ របស់ ខុទ្ទកាល័យ នាយករដ្ឋមន្រ្តី និងការអះអាងពី អគ្គលេខាធិការដ្ឋាន នៃ​រដ្ឋសភា បាន​បញ្ជាក់នៅព្រឹកថ្ងៃ ដដែលនេះថា គ្មានឡើយ ភារៈ របស់នាយករដ្ឋមន្រ្តីខ្មែរ ដែល​ត្រូវស្រាយ បំភ្លឺរឿងព្រំដែន នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ ក្នុងសម័យប្រជុំ រដ្ឋសភាជាតិ។

 

 

មតិ»

1. somada - ខែសីហា 8, 2012

ម៉េចអញ្ចឹង? ខ្ញុំខំរាប់ថ្ងៃថយក្រោយដើម្បីស្តាប់គាត់និយាយ ឥឡូវអត់ទៀតហើយមែនទេ ?​​ Oh my god!

មេឃា - ខែសីហា 9, 2012

លោកនាយករដ្ឋមន្រ្តី ដាច់ចិត្តចេញ មុខតាមទូរទស្សន៍ហើយ…😀


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: