jump to navigation

កម្ពុជា វាយតំណាង សហជីព កម្មករ បង្អួត អាស៊ាន និងអាមេរិច ខែ​កក្កដា 11, 2012

Posted by មេឃា in Cambodia Feature Stories.
trackback

មេឃា : សមត្ថកិច្ច និងកងកម្លាំង ប្រដាប់អាវុធខ្មែរ ពូណាស់ វាយអ្នកទន់ខ្សោយ អត់តដៃ គ្មានអាវុធ បើជា ស្រ្តី និង កុមារ វិញ វាយ អត់ដក ដង្ហើម ទេ … បើ ជាមួយអ្នក មានអំណាច មានលុយវិញ សូម្បី តែ ស្រីស្នេហ៍ របស់ អ្នកមាន ទាំងនោះ ក៏ មិនហ៊ាន ក្អក ឬសម្លឹង មើលមុខផង !
ដើម្បី បង្អួត គណៈប្រតិភូ អាស៊ាន និង សហរដ្ឋអាមេរិក ថា កម្ពុជា មានកម្លាំង ទ័ព រឹងមាំ ព្រឹកម៉ិញនេះ កងកម្លាំងប្រដាប់ អាវុធ រាប់រយនាក់ ត្រូវបាន បញ្ជូន ឱ្យ ទេៅ បង្រ្កាប ក្បួន អហិង្សា របស់ សហជីពកម្មករ ដែលមាន គ្នា ប្រមាណ ដប់នាក់ … សូមស្តាប់ សេចក្តីរាយការណ៍ ពី វិទ្យុអាស៊ីសេរី …

អត្ថបទទាំងស្រុង ពី វិទ្យុអាស៊ីសេរី (ចម្លងជូន)

RFA – សមត្ថកិច្ច​វាយ​សកម្មជន​សម្ព័ន្ធ​សហជីព​ម្នាក់​ឲ្យ​របួស

សមត្ថកិច្ច​ប្រដាប់​ដោយ​ដំបង និង​ខែល បាន​ប្រើ​ហិង្សា​វាយ​សកម្មជន​សហជីព​កម្មករ​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ ក្នុង​អំឡុង​ពេល​បុរស​រូប​នេះ​តាម​ឃ្លាំមើល​តំណាង​កម្មករ​រោងចក្រ តៃណាន ដង្ហែ​ញត្តិ​ដាក់​ជូន​ខុទ្ទកាល័យ​លោក​​​​នាយក​រដ្ឋមន្ត្រី​ក្បែរ​វិមាន​ឯករាជ្យ។

ដោយ ដែន អយុធ្យា
July 11, 03:35 PM

សមត្ថកិច្ច​រដ្ឋាភិបាល​រាប់​រយ​នាក់​ប្រដាប់​ដោយ​ដំបង​ឆក់ កាំភ្លើង​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក និង​ខែល នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១១ ខែ​កក្កដា បាន​រារាំង​ក្បួន​ដង្ហែ​កូដកម្ម​អហិង្សា​របស់​កម្មករ​រោងចក្រ តៃណាន និង​បាន​វាយ​ឲ្យ​​មន្ត្រី​សហជីព​ម្នាក់​រង​របួស​ធ្ងន់។

20120711-202256.jpg
(រូបភាព អាស៊ីសេរី : សកម្មជន​សហជីព​កម្មករ​រង​របួស​ដោយសារ​កម្លាំង​សមត្ថកិច្ច​វាយ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១២)

លោកស្រី យ៉ាង សុភ័ណ្ឌ ជា​ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា។ លោកស្រី​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​តំណាង​កម្មករ​​​រោងចក្រ តៃណាន ចំនួន ១០​នាក់ បាន​ដើរ​ហែ​ក្បួន​យក​ញត្តិ​ពី​ទីលាន​សេរីភាព​ប្រគល់​ជូន​មន្ត្រី​ខុទ្ទកាល័យ​លោក ហ៊ុន សែន នៅ​ម៉ោង​ជិត ១០​ព្រឹក ថ្ងៃ​ទី​១១ ខែ​កក្កដា នា​មុខ​វត្ត​បទុមវតី មាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​រាប់​រយ​នាក់​ប្រដាក់​ដោយ​ដំបង​ឆក់ និង​ខែល បាន​មក​វាយ​បង្ក្រាប​តំណាង​កម្មករ និង​មេដឹកនាំ​សហជីព​ទាំង​កំរោល បណ្ដាល​​​ឲ្យ​​មន្ត្រី​​សហជីព​​ម្នាក់​​របួស​ធ្ងន់។ ភ្លាមៗ​សមត្ថកិច្ច​បាន​នាំ​ខ្លួន​មន្ត្រី​សហជីព​ដែល​​មាន​របួស​បែក​ភ្នែក​ខាង​ស្ដាំ​ហូរ​ឈាម​ស្រោច​ខ្លួន បញ្ជូន​តាម​រថយន្ត​ទៅ​កាន់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​មិន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ទេ។

លោកស្រី យ៉ាង សុភ័ណ្ឌ បាន​ថ្កោលទោស​ចំពោះ​ទង្វើ​អមនុស្សធម៌​របស់​សមត្ថកិច្ច​រដ្ឋាភិបាល និង​ស្នើ​ឲ្យ​ទទួល​​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។

សកម្មភាព​ប្រើ​ហិង្សា​របស់​កម្លាំង​សមត្ថកិច្ច​ទៅ​លើ​មន្ត្រី​សម្ព័ន្ធ​សហជីព​កម្ពុជា បាន​កើត​មាន​តែ​ប៉ុន្មាន​ម៉ោង​មុន​ដំណើរ​មក​ដល់​របស់​លោកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក មក​​កម្ពុជា ដើម្បី​ចូល​រួម​វេទិកា​ប្រជុំ​អាស៊ាន។

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ដែល​បាន​ដឹក​​​នាំ​កម្មករ​រោងចក្រ តៃណាន ជួប​ជុំ​គ្នា​នៅ​ទីលាន​សេរីភាព ព្រឹក​ថ្ងៃ​ទី​១១ ខែ​កក្កដា ដើម្បី​ស្នើ​រក​កិច្ច​អន្តរាគមន៍​​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក​បាន​ចាត់​ទុក​សកម្មភាព​ប្រើ​ហិង្សា​របស់​សមត្ថកិច្ច​ថា ឈាន​ទៅ​រក​របៀប​ដឹកនាំ​បែប​ផ្ដាច់ការ និង​បាន​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

លោក​ថា ក្នុង​នាម​ជា​ប្រទេស​ដឹកនាំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន មិន​គួរ​សមត្ថកិច្ច​រដ្ឋាភិបាល​ធ្វើ​ទង្វើ​ហិង្សា​មក​លើ​កម្មករ ឬ​មន្ត្រី​សហជីព​ដែល​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ប្រមុខ​ដឹកនាំ​ផ្ដល់​យុត្តិធម៌​ជូន​កម្មករ ដែល​ត្រូវ​ថៅកែ​រំលោភ​​​បំពាន​សិទ្ធិ​ការងារ បែរ​ជា​ត្រូវ​បង្ក្រាប​នោះ​ទេ។

ជន​រង​គ្រោះ​ឈ្មោះ រ៉ុង បញ្ញា ជា​មន្ត្រី​សម្ព័ន្ធ​សហជីព​កម្ពុជា ដែល​សមត្ថកិច្ច​វាយ​ឲ្យ​បែក​ចិញ្ចើម​ហូរ​ឈាម​ពេញ​ផ្ទៃ​មុខ មុន​ពេល​សមត្ថកិច្ច​បញ្ជូន​ខ្លួន បាន​ទទូច​ឲ្យ​ថ្នាក់​ដឹកនាំ​បណ្ដា​ប្រទេស​​មក​ចូល​រួម​ប្រជុំ​វេទិកា​អាស៊ាន ឲ្យ​ជួយ​រក​យុត្តិធម៌ និង​ជួយ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

រហូត​មក​ដល់​ម៉ោង ៤ និង ៣០​នាទី ល្ងាច​ថ្ងៃ​ទី​១១ ខែ​កក្កដា ជន​រង​គ្រោះ​ឈ្មោះ រ៉ុង បញ្ញា សមត្ថកិច្ច​មិន​ទាន់​ដោះលែង​ចេញ​ពី​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ឡើយ​ទេ។

កម្លាំង​ចម្រុះ​រាប់​រយ​នាក់​ដែល​រារាំង​ក្រុម​កម្មករ​រោងចក្រ តៃណាន មិន​ឲ្យ​ហែ​ក្បួន​យក​ញត្តិ​ដាក់​ជូន​ខុទ្ទកាល័យ​លោក ហ៊ុន សែន ដឹកនាំ​ដោយ​លោក ទូច ណារ៉ុថ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ។

លោក ទូច ណារ៉ុថ បាន​គំរាម​ចាប់​ខ្លួន​លោក រ៉ុង ឈុន បើ​មានៈ​ដឹកនាំ​ក្បួន​កម្មករ​រាប់​ពាន់​នាក់​ចេញ​ពី​ទីលាន​សេរីភាព ឆ្ពោះ​ទៅ​​​ខុទ្ទកាល័យ​​​លោក ហ៊ុន សែន ក្បែរ​វិមាន​ឯករាជ្យ ដោយ​មិន​ស្ដាប់​បម្រាម​អាជ្ញាធរ​នោះ។

បន្ទាប់​ពី​កិច្ច​ចរចា​រវាង​សមត្ថកិច្ច និង​មេដឹកនាំ​សហជីព​កម្មករ លោក ទូច ណារ៉ុថ បាន​អនុញ្ញាត្តិ​ឲ្យ​លោក រ៉ុង ឈុន ដឹកនាំ​តំណាង​កម្មករ​ប្រមាណ ១០​នាក់ ដង្ហែ​យក​ញត្តិ​ដាក់​ជូន​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ជំនួស​ដើរ​ហែ​ក្បួន​មាន​មនុស្ស​ច្រើន។

ទោះ​យ៉ាង​ណា បន្ទាប់​ពី​តំណាង​កម្មករ​រោងចក្រ តៃណាន បាន​ដាក់​ញត្តិ​ជូន​មន្ត្រី​ខុទ្ទកាល័យ​នៅ​ក្រោម​ដើម​ពោធិ៍ មុខ​វត្ត​បទុមវតី នៅ​វេលា​ម៉ោង​ជិត ១០​ព្រឹក ស្រាប់​តែ​មាន​កម្លាំង​សមត្ថកិច្ច​ប្រដាប់​ដោយ​ដំបង និង​ខែល មក​រុញ​ច្រាន​វាយ​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​តំណាង​កម្មករ ដែល​​កំពុង​អង្គុយ​សំរាក​​ក្រោម​ដើម​ពោធិ៍ ដោយ​​ចោទ​តំណាង​កម្មករ​ថា បាន​ប្រើ​ហិង្សា​ដាក់​សមត្ថកិច្ច​ទៅ​វិញ។

ព្រឹក​ថ្ងៃ​ពុធ ទី​១១ ខែ​កក្កដា កម្មករ កម្មការិនី រោងចក្រ តៃណាន ជាង ១​ពាន់​នាក់ ក្នុង​ចំណោម​កម្មករ​ជាង ៤​ពាន់​នាក់ បាន​មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​​​ទីលាន​សេរីភាព ដើម្បី​សម្តែង​កង្វល់ និង​ស្នើ​ឲ្យ​លោក ហ៊ុន សែន ជួយ​ដោះ​ស្រាយ​​​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ជូន​កម្មករ ដែល​ថៅកែ​គេច​មិន​ទទួល​ខុស​ត្រូវ។

ក្រុម​កម្មករ​បាន​ឲ្យ​ដឹង​ថា ពួកគេ​បាន​ធ្វើ​កូដកម្ម​អហិង្សា​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា មក​ម្ល៉េះ ដោយសារ​ថៅកែ​​រោងចក្រ ​បាន​ប្ដូរ​ឈ្មោះ​រោងចក្រ​ពី តាយ យៀន មក​រោងចក្រ តៃណាន ប៉ុន្តែ​មិន​បាន​ផ្តល់​សំណង​ជូន​កម្មករ​ឲ្យ​ស្រប​តាម​​ច្បាប់​​ស្តី​​ពី​​ការងារ​ទេ។

យ៉ាង​ណា​ក៏ដោយ ក្រុម​កម្មករ​រោងចក្រ តៃណាន បាន​ទទូច​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ទៅ​ថៅកែ​រោងចក្រ ឲ្យ​ផ្ដល់​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ជូន​ពួកគេ​ឲ្យ​ស្រប​តាម​ច្បាប់​ការងារ​ ក្នុង​ករណី​ថៅ​កែ​​បាន​ប្ដូរ​ឈ្មោះ​ក្រុមហ៊ុន៕

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: