ក្រុម “យើងរួមគ្នាដើម្បីគន្ធបុប្ជា” ខែកក្កដា 9, 2012
Posted by មេឃា in កខគឃង.trackback
FYI : http://www.beat-richner.ch/
«យើងរួមគ្នាដើម្បីគន្ធបុប្ជា» រួមចំណែក ថែទាំសុខភាពកុមារ
ក្រុម «យើងរួមគ្នាដើម្បីគន្ធបុប្ជា» ជា ស្ពានថ្មី មួយ ដ៏គួរឲ្យ ទុកចិត្ត ដែលអាច ជួយ ចម្លង នូវ ទឹកចិត្ត សប្បុរស របស់លោកអ្នក ទៅកាន់ មន្ទីរពេទ្យគន្ធបុប្ជា ជាទីស្ថាន សក្តិសិទ្ធិ ជួយប្រោសប្រស់ អាយុជីវិត កុមារនៅកម្ពុជា ដែលកំពុង ប្រឈមមុខនឹង ជំងឺដង្កាត់ នានា ឲ្យបានជាសះស្បើយ មានសុខភាពល្អ ព្រមទាំងមានក្តីសង្ឃឹម។
គោលបំណង (បឋម) របស់ក្រុម យើងរួមគ្នាដើម្បីគន្ធបុប្ជា ៖
– បរិច្ចាគ ជាប្រាក់វិភាគទានផ្ទាល់ខ្លួន ដើម្បីជួយទ្រទ្រង់ មន្ទីរពេទ្យគន្ធបុប្ជា។
– លើកទឹកចិត្តកៀងគរ និងជួយសម្រួល ប្រមែប្រមូលថវិកា ពីមិត្តភក្តិរួមក្រុម និងសប្បុសជន ដែលមានលទ្ធភាព និងមានឆន្ទៈ ចង់ចូលរួម អំពើជាកុសល តែគ្មានពេល គ្រប់គ្រាន់ ទៅដោយផ្ទាល់ខ្លួនបាន ដើម្បីឲ្យពួកគាត់អាចបរិច្ចាគ តាមរយៈ ក្រុមយើងខ្ញុំ ដែលមាន អ្នកស្ម័គ្រចិត្ត ជួយការងារ ដោយមិនគិតកម្រៃ មិនឆ្លៀតឱកាស យកមុខយក មាត់ កេងប្រវញ្ចន៍ ឬស្វែងរក ផលប្រយោជន៍។
– លើកទឹកចិត្តកៀងគរ និងជួយសម្រួល ប្រមែប្រមូលថវិកា ពីមិត្តភក្តិរួមក្រុម និងសប្បុសជន ដែលអាស្រ័យ លទ្ធភាព ពួកគាត់មានកម្រិត ហើយមានឆន្ទៈ ចង់ចូលរួមអំពើ ជាកុសល ប្រកបដោយ ទឹកចិត្តមនុស្សធម៌ ដើម្បីអាចបរិច្ចាគ តាមរយៈ ក្រុមយើងខ្ញុំ ដែលមាន អ្នកស្ម័គ្រចិត្ត ជួយការងារដោយ មិនគិតកម្រៃ មិនឆ្លៀតឱកាស កេងប្រវញ្ចន៍ យកមុខយកមាត់ ឬស្វែងរកផលប្រយោជន៍។
– ផ្សព្វផ្សាយ ពីភាពចាំបាច់ កត្តាប្រឈម និងតម្រូវការ នៃមន្ទីរពេទ្យគន្ធបុប្ជា លើកទឹកចិត្ត ចំពោះមិត្តភក្តិរួមក្រុម និងសប្បុរសជន ដែលមានលទ្ធភាព និង មានឆន្ទៈ ចង់ចូលរួម អំពើជាកុសល អាចអញ្ជើញទៅកាន់ មន្ទីរពេទ្យគន្ធបុប្ជា ដើម្បីផ្តល់ការ ឧបត្ថម្ភ របស់ខ្លួន ដោយផ្ទាល់ ដោយមិនចាំបាច់ តាមរយៈក្រុម។
សូមមេត្តា ចែករំលែក សេចក្តីសុខរបស់លោកអ្នក ជូនមាតាបិតានិងកុមារ ដោយ ជួយផ្តល់ប្រាក់វិភាគទាន តាមសទ្ធាប្រចាំខែ ឬ ម្តងម្កាល ដល់មន្ទីរពេទ្យគន្ធបុប្ជា តាមរយៈ «ស្ពាននៃមេត្តាធម៌»នេះ។ យើងខ្ញុំធានា នូវតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព នៃការបញ្ជូនជំនួយ សប្បុរស របស់លោកអ្នក ទៅកាន់មន្ទីរពេទ្យ ហើយប្រគល់ជូន លោកវេជ្ជបណ្ឌិត បេអាត រីច្ឆន័រ (Beat Richner) មិនឲ្យបាត់ សូម្បីមួយកាក់មួយ សេនណាឡើយ។ ឈ្មោះសប្បុរសជន ចំនួនទឹកប្រាក់បរិច្ចាគ (ជាប្រចាំថ្ងៃឬខែ) និងឯកសារប្រគល់-ទទួល (ជូនមន្ទីរពេទ្យជាប្រចាំខែ) យើងខ្ញុំ នឹងផ្សព្វផ្សាយជូនជា សាធារណៈ នៅក្នុងទំព័រក្រុមនេះ ឬតាម គណនីហ្វេសប៊ុក។
លោកអ្នកអាចចូលរួមបរិច្ចាគ តាមរយៈ ៖
I- លោក អ៊ាង គារវៈ (ទីលំនៅ ៖ ក្រុងកំពង់ចាម ខេត្តកំពង់ចាម)
ប្រធានក្រុមអ្នកស្ម័គ្រចិត្ត «យើងរួមគ្នាដើម្បីគន្ធបុប្ជា»
លេខទូរស័ព្ទ (០៩៧) ៥៥៧ ៩១ ៦៧ , (០៦៩) ២៨ ៨០ ៣៩
១/. អាចទទួលការបរិច្ចាគ ជាសាច់ប្រាក់សុទ្ធ (ផ្ទាល់ដៃ)
២/. អាចផ្ទេរប្រាក់បរិច្ចាគ តាមសេវាធនាគារ ANZ ROYAL
– ឈ្មោះអ្នកទទួល ៖ Eang Kearavak
– លេខគណនី ៖ 2351117
៣/. អាចផ្ទេរប្រាក់បរិច្ចាគ តាមសេវា CELLCARD CASH (នឹងរៀបចំ)
II- កញ្ញា ទៀង សោភា (ទីលំនៅ ៖ រាជធានីភ្នំពេញ)
លេខទូរស័ព្ទ (០១៧) ៦១ ៩៣ ៨០
១/. អាចទទួលការបរិច្ចាគ ជាសាច់ប្រាក់សុទ្ធ (ផ្ទាល់ដៃ)
២/. អាចផ្ទេរប្រាក់បរិច្ចាគ តាមសេវាធនាគារ ACLEDA
– ឈ្មោះអ្នកទទួល ៖ Tieng Sophea
– លេខគណនី ៖ 2900-00-329870-37
៣/. សប្បុរសជនរស់នៅបរទេស អាចផ្ទេរប្រាក់បរិច្ចាគ របស់លោកអ្នក
តាមរយៈសេវាកម្ម WESTERN UNION នៃធនាគារ ACLEDA
– Receiver Name : Miss Tieng Sophea
– Identify Card No. : 050466449
– Hand Phone No. : (+855) 61 93 80
III- លោក សេក សុវណ្ណដារ៉ា (ទីលំនៅ ៖ រាជធានីភ្នំពេញ)
លេខទូរស័ព្ទ (០១០) ៩០ ៥១ ០០
១/. អាចទទួលការបរិច្ចាគ ជាសាច់ប្រាក់សុទ្ធ (ផ្ទាល់ដៃ)
២/. អាចផ្ទេរប្រាក់បរិច្ចាគ តាមសេវាកម្មផ្ទេរប្រាក់ WING
– ឈ្មោះអ្នកទទួល ៖ Sek Sovanndara
– លេខគណនីប្រាក់រៀល (ខ្មែរ) ៖ 00279355
– លេខគណនីប្រាក់ដុល្លារអាមេរិក ៖ 00279356
IV- លោក សុរិយ វង្ស ទេវ័ន្ត (Surya Wong Devorn)
អាសយដ្ឋានសារអេឡិចត្រូនិក suryawongdevorn@yahoo.com
អ្នកផ្តល់ប្រឹក្សាផ្នែកច្បាប់ និងត្រួតពិនិត្យ (មិនពាក់ព័ន្ធនឹងប្រាក់បរិច្ចាគ)
បញ្ជាក់ ៖
– បញ្ជីឈ្មោះសប្បុរសជន និងទឹកប្រាក់បរិច្ចាគ និងប្រកាសជារៀងរាល់ថ្ងៃ
– រាល់ការផ្លាស់ប្តូរចាំបាច់ណាមួយ និងជូនដំណឹង ជាបន្តបន្ទាប់ទៀត
ដោយក្តីរាប់អានដ៏ស្មោះ ពីក្រុម «យើងរួមគ្នាដើម្បីគន្ធបុប្ជា»
មតិ»
No comments yet — be the first.