jump to navigation

មេឃុំស្រ្តី នៅឃុំអមលាំង ខែ​កក្កដា 3, 2012

Posted by មេឃា in កខគឃង, Cambodia Feature Stories.
trackback

បើរំឭកដល់ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ លោកអ្នក ប្រាកដជា មិននឹកស្មានដល់ទេ ថា ស្រីអាច ចូលរួមនឹងនយោបាយ ហើយរឹតតែ មិននឹកស្មានទៀតថា ស្រ្តី អាចជាប់ ឆ្នោតជាមេឃុំ។ អមលាំង ដែលដើមឡើយ ជាតំបន់ ខ្មែរក្រហម បន្ទាប់មកមានការប្តូរការ កាន់កាប់ដោយ ពលរដ្ឋ ចុះចូល ដែល មិនសូវជា ស្វាគមន៍ អ្នកទស្សនា។ អតីត មេឃុំ មកពីគណបក្សប្រជាជនកម្ពុជា ហើយទីតាំងភូមិសាស្រ្ត នេះធ្លាប់ជា តំបន់ជម្លោះ ដីធ្លីដ៏រ៉ាំរ៉ៃ។

តាមលទ្ធផលបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ទូទាំង ប្រទេស កាលពីថ្ងៃទី ២៤ ខែមិថុនា គណបក្សប្រជាជន បានទទួល តំណែងមេឃុំ ចៅសង្កាត់ចំនួន ១៥៩២ ឃុំ សង្កាត់ គណបក្សសម រង្ស៊ី បានចំនួន ២២ ឃុំ គណបក្សសិទ្ធិមនុស្សចំនួន ១៨ ឃុំ និងគណបក្សហ៊្វុនស៊ិនប៉ិចចំនួន ១ ឃុំ។

កញ្ញា តឹក នីម មេឃុំអមលាំង ពីគណបក្សសម រង្ស៊ី។ កញ្ញា ធ្លាប់ជាជនរងគ្រោះក្នុងរឿងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ នៅក្នុងឃុំនេះ។ រូបថត ហេង ជីវ័ន (ភ្នំពេញប៉ុស្តិ៍)

កញ្ញា តឹក នីម អាយុ ២៨ ឆ្នាំ ជាមេឃុំអាណត្តិទី៣ ថ្លែងប្រាប់ កាសែតភ្នំពេញប៉ុស្តិ៍ថា ៖ «វិស័យដីធ្លី អំពើហិង្សាក្នុងគ្រួសារ និងការអប់រំ ជាបញ្ហាអាទិភាព ក្នុងឃុំ ដែលត្រូវយកចិត្តទុកដាក់ ហើយខ្ញុំនឹង ប្រកាន់យកផ្លូវច្បាប់មក ដោះស្រាយបញ្ហា»។ នាងបានបន្ថែមទៀតថា នាងនឹងធ្វើការ ដោះស្រាយរឿងដីធ្លី ជូនពលរដ្ឋ ព្រោះការ ជាប់ឆ្នោតនេះ ក៏ដោយសារ នាងជាអ្នករងគ្រោះ ក្នុងរឿងដីធ្លី ដែរ។

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: