jump to navigation

លែងលះ ក៏មាន​បង់រំលោះដែរ ខែមិថុនា 26, 2012

Posted by មេឃា in កខគឃង, កំសាន្ត/Entertainment.
trackback

ការលែងលះ ឆ្នាំ២០១២ មានការបង់រំលោះដែរ

[ផ្អែកតាមរឿងពិតមួយ] គិតត្រឹមពាក់កណ្តាលឆ្នាំ២០១២នេះ  ពលរដ្ឋកម្ពុជា ប្រហែលជា មិនប្លែកចិត្តទេ នៅពេល បានឃើញ ការឃោសនា បង់រំលោះ ដោយគ្រាន់តែ តម្រូវឱ្យមានការ បង់ប្រាក់កក់ មួយចំនួន ហើយអ្នកទិញ ត្រូវបង់រំលោះ ជារឿងរាល់ខែ រហូតដាច់… ការបង់រំលោះ នេះ ជាប្រភេទ “កិច្ចសន្យា ទិញ ទ្រព្យ នៅថ្ងៃអនាគត”។

 

នេះ មិនមែនជាអ្វី ដែលខ្ញុំចង់និយាយទេ ខ្ញុំបាន ដឹងពី សញ្ញាណមួយចំនួន នៃ “ប្រពន្ធបង់រំលោះ” ដោយសារ ធាតុផ្សំ នៃ “កិច្ចសន្យា អាពាហ៍ពិពាហ៍ នៅថ្ងៃអនាគត” មាន បុរស និងស្រ្តី រស់នៅ ជាមួយគ្នា (អនីតិសង្វាស) ដូចប្តីប្រពន្ធ មុនពេល បានចុះលិខិតបញ្ជាក់អាពាហ៍ពិពាហ៍ ហើយ ពួកគេ សន្សំប្រាក់ ទុករៀបការ។

 

នេះ ក៏មិនទាន់ប្លែកដែរ ថ្មីៗនេះ មិត្តភក្តិខ្ញុំជា មេធាវី ទើបបាន ដោះស្រាយ រឿងក្តី លែងលះមួយ ក្រោម ដំណោះស្រាយ “លែងលះបង់រំលោះ” ដែរ។ រឿងនេះ ត្រូវបាន មិត្តភក្តិខ្ញុំ ដំណាលយ៉ាងដូច្នេះ … ប្តីប្រពន្ធ មួយគូ បានដាក់ពាក្យលែងលះ ហើយបុរស ជាប្តី បានរកមក មេធាវី ដើម្បីជួយ សម្រួលការ ទាមទា ថ្លៃក្រមុំ ជូន ទៅភរិយា ចំនួន ១០០០០ ដុល្លារ។ ក្រោមកិច្ចអន្តរាគមន៍ ចរចារ របស់ មេធាវី ជាមួយនឹង ភរិយា បានឈានដល់ “កិច្ចសន្យាលែងលះ នៅពេលអនាគត” មួយ ដោយតម្រូវឱ្យ បុរសជា ស្វាមី បង់រំលោះ ចំនួន ១៥០ ដុល្លារ រៀងរាល់ខែ (គិតការប្រាក់) បន្ថែមលើ ថ្លៃកក់ជាមុន ៣០%។ គូភាគី ក្នុងកិច្ចសន្យា បានអះអាងថា ភរិយា នឹងព្រមព្រៀងចុះហត្ថលេខាលែងលះគ្នា នៅពេល ដែល ស្វាមី បានបង់ប្រាក់ផ្តាច់។ ចេះតែមានហ្មង ! សម័យបង់រំលោះ !

មតិ»

1. ភរិយានិងម្ដាយម្នាក់ - ខែមិថុនា 26, 2012

មែនក៏អី? ហ៊ី!!! អស់ទាស់ហើយហ្ន៎!!!!

2. sopheaksrey - ខែមិថុនា 26, 2012

ចង់បាន ប្រពន្ធ បង់រំលោះ មួយ… នៅឯណាមាន ? 😀

មេឃា - ខែកក្កដា 3, 2012

នរណាដឹង ជួយណែនាំ ឱ្យគាត់មួយផង !?


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: