jump to navigation

ប៉ូលីសកម្ពុជាល្បីល្បាញ និងដៃគូសារព័ត៌មាន បង្ហាញជំនាញ ខែមិថុនា 5, 2012

Posted by មេឃា in កខគឃង, ព័ត៌មាននីត្យានុកូល, Cambodia Feature Stories.
trackback

មេឃា រៀបរាប់បែបសើចចំអក ៖ គិតៗទៅ មន្រ្តីប៉ូលីសកម្ពុជា ក្នុងសម័យតេជោ ដូចជា ល្បីឈ្មោះ (Notorious) គ្រប់ទិសទីដល់ហើយ មិនថា យុទ្ធនាការបង្ក្រាប ស្រ្តី កុមារ អ្នកតូចតាច អត់មាន អ្នកធំកាង អ្នកគ្មានបុណ្យសក្តិ បណ្តេញអ្នកក្រីក្រ … ស្នាដៃទាំងនេះ ដោយសារ ការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ សម្តេច និងប្រព័ន្ធផ្សព្វផ្សាយ ដែលតែងតែ យកចិត្តទុកដាក់ និងផ្សាយបន្តជូនដល់ សាធារណជន ប្រកបដោយ ជំនាញវិជ្ជាជីវ…

សារព័ត៌មាន ដែល អាចជាប់ចំណាត់ថ្នាក់ ជាដៃគូ នឹងប៉ូលីស កម្ពុជា គឺ “ដើមអម្ពិល” ។ សារព័ត៌មាន មួយនេះ ល្បីល្បាញខ្លាំង តាំងពី សម័យ លោក សយ សុភាព បម្រើការនៅ ស្ថានីយទូរទស្សន៍ ស៊ីធីអិន ហើយបាន ដើរចង្អុល បង្គាប់បញ្ជា មន្រ្តីប៉ូលីស ដែលលោកយល់ថា “ធ្វើមិនសម” …។ ករណីជោគជ័យ ថ្មីៗនេះ របស់សារព័ត៌មាន ដើមអម្ពិល គឺ ចេញមុខស្វែងរកការពិត នៃវីដេអូ (02:25) មួយ (រក្សាសិទ្ធិដោយ កោះសន្តិភាព-សូមមើលវីដេអូខាងក្រោម)

 

សារព័ត៌មានជាច្រើន សុទ្ធតែគ្មានលទ្ធភាព ស្វែងរកប្រភព ពិតមកអះអាង លើកលែងតែ “ដើមអម្ពិល”

កាសែតភ្នំពេញប៉ុស្តិ៍ ផ្សាយកាលពីថ្ងៃទី៤ បានត្រឹមតែ “ផ្សព្វផ្សាយ ពីប្រតិកម្មខឹងសម្បារ ជេរប្រមាថ និងធ្វើការរិះគន់ ចំពោះទង្វើរបស់ កំលាំងអាវុធហត្ថ មួយក្រុម ដែលជាសមត្ថកិច្ច បង្រ្កាបគ្រឿងញៀន…”

ព័ត៌មានលម្អិត ដកស្រង់ចេញពី ភ្នំពេញប៉ុស្តិ៍ ៖ អ្នកតាមដានប្រព័ន្ធសង្គម Facebook រិះគន់របៀបបង្ក្រាបរបស់សមត្ថកិច្ច លើក្មេងជំទង់ដែលប្រើថ្នាំញៀន

សម្រាប់ដើមអម្ពិលវិញ ៖ មិនត្រឹមតែ អាចស្រង់សម្តីបដិសេធន៍របស់ លោកឧត្ដម សេនីយ៍ ខៀវ សុភក័ អ្នកនាំពាក្យក្រសួង មហាផ្ទៃ និង លោក ខេង ទីតូ អ្នកនាំពាក្យនៃកង រាជអាវុធហត្ថលើផ្ទៃប្រទេស  ប៉ុណ្ណោះទេ ដើមអម្ពិល ថែមទាំងអាច ជួបផ្ទាល់ជាមួយនឹង ជនសង្ស័យ (យុវជន សោម សុម៉ុច អាយុ ២៥ឆ្នាំ រស់នៅក្នុងប្លុកបុរីកីឡា) និងម្ចាស់រូបភាពវិដេអូ ដែលថតបាន កាលពីយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១២ (មប្រើការនៅ សារព័ត៌មាន កោះសន្តិភាព) ទៀត…

 
ជាលទ្ធផល ទាញចេញពី របាយការណ៍ របស់ ដើមអម្ពិល ផ្សាយកាលពី យប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១២ នេះគ្រាន់តែ ជា ការភ័ន្តច្រឡំមួយ  ហើយប៉ូលីស មិនបានដាក់ថ្នាំ (ជំនាញខាងលួចដាក់) ចូលទៅក្នុងខោប៉ៅ របស់យុវជន នោះទេ លោកប៉ូលីស គ្រាន់តែដាក់លេខទូរស័ព្ទ ប៉ុណ្ណោះ …
ព័ត៌មានលម្អិត ៖ ដកស្រង់ចេញពី ដើមអម្ពិល

វីដេអូឃ្លីបចោទ ប្រកាន់ មន្ដ្រីអ.ហ យក ថ្នាំញៀន ដាក់ក្នុងហោប៉ៅ ជនសង្ស័យ តែ សមត្ថកិច្ច បដិសេធ

យុវជនដែលអាវុធ ហត្ថឃាត់ខ្លួន ចោទថា ដាក់គ្រឿងញៀន ក្នុងហោប៉ៅ ចេញមកបក ស្រាយការពិត

ទោះបីជា ការបកស្រាយបែបណា របស់ អ្នកជំនាញ ខាងសរសេរ និងអត្ថាធិប្បាយ តែនេះ ក៏ជាព័ត៌មាន ទូទៅមួយ សម្រាប់ ពលរដ្ឋទទួលជ្រាបថា រឿងមានកើនឡើងអីចេះ ឬអីចុះ…

កំសាន្តជាមួយ វីដេអូ ផ្សេងទៀត ដែលបង្ហាញពី យុទ្ធនាការ ឃាត់ខ្លួន អ្នកបុករបាំងថ្នល់ (ជាការបង្រ្កាប ជនបង្កហេតុ ពីរនាក់ តែលើកទ័ពមួយបន្ទាយ)

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: