jump to navigation

[Full Movie] Trust -​ ការទុកចិត្ត ខែ​ឧសភា 31, 2012

Posted by មេឃា in កំណត់ហេតុមេឃា.
trackback

“Trust ឬ ការទុកចិត្ត” ជារឿង អប់រំ ដាស់តឿនមួយ អោយ យុវជន ពិសេស យុវតី ប្រយត្នប្រយែង និងពិចារណា អោយបានត្រឹមត្រូវ ក្នុងការ ជជែកកំសាន្ត តាមប្រព័ន្ធ អ៊នឡាញ ជាមួយនឹង ជនប្លែកមុខ ឬលង់ស្នេហ៍ តាមអ៊ីនធើណែត។ រឿងនេះ រៀបរាប់ពី ក្មេងស្រី វ័យ ប្រមាណ ១៤ ឆ្នាំម្នាក់ ត្រូវបាន អ្នកនិពន្ធដាក់ឈ្មោះថា “ANNIE” ចូលចិត្តជជែក លេង ជាមួយនឹង មិត្តភក្តិតាម អ៊នឡាញ … ក្រោយមក បាន ជួប នឹងបុរសមានចេតនា ទុច្ចរិត ម្នាក់ តែង លួងលោម និង ព្យាយាមយល់ចិត្តនាង គ្រប់រឿងរ៉ាវ…។ ត្រឹមរយះពេល ២ខែ ក្មេងស្រី នោះ បានគិតថា បុរស ម្នាក់នោះ ជាសំណប់ចិត្ត ព្រោះ បុរសនោះ បានប្រើពាក្យថា “នាងស្អាតណាស់…”។ នាងភ្លេចគិតដល់ ធាតុពិតរបស់បុរសនោះ ដែលកុហកនាង តាំងពី អាយុ និងមុខមាត់….។ ជំនួប ដំបូង របស់ពួកគេ បុរសម្នាក់នោះ បានជូនអំណោយ ជាខោអាវក្នុង មួយឈុត ដល់នាង ហើយបាន បបួលនាង ចូលបន្ទប់ ដែល មានលាក់ កាម៉េរ៉ា វីដេអូ ថតរូប សកម្មភាព រួមភេទ របស់ពួកគេ…។

នាងត្រូវប៉ូលីស ហៅទៅ សាកសួរ ហើយល្បីពេញសាលារៀន… នាងចាប់ផ្តើមស្អប់ឪពុករបស់នាង ដោយសារ តែការឈឺឆ្អាល របស់គាត់ ក្នុងទំនាក់ទំនងផ្លូវភេទ របស់នាង។ ប៉ូលីស យល់ថា នាងត្រូវ គេវាយប្រហារ ហើយនេះជា បទឧក្រិដ្ឋ សម្រាប់ការ រួមភេទជាមួយនឹង ក្មេងស្រី មិនទាន់គ្រប់អាយុ។ នាងមិនជឿទេ ថា បុរសនោះ ជាមនុស្សអាក្រក់ ដូចដែលឪពុកនាង ក៏ដូចជា ប៉ូលីសគិត ព្រោះបុរសនោះ ធ្លាប់បាននិយាយថា “នាងជាមនុស្សពិសេស។ នាងជាមនុស្សស្រី តែម្នាក់គត់សម្រាប់គាត់…នាងស្អាតណាស់…”។

ក្រោយពីទទួលបាន របាយការណ៍ DNA ពីប៉ូលីស បញ្ជាក់អំពីទំនាក់ទំនងរបស់ បុរសម្នាក់នោះ ជាមួយនឹង ស្រីក្មេងៗជាច្រើនទៀត ទីបំផុត ANNIE បានយល់ថា បុរសម្នាក់នោះ “គ្រាន់តែចង់រួមភេទជាមួយនឹងនាងប៉ុណ្ណោះ។” នាងគ្រាន់តែខូចចិត្ត ឭដំណឹងនេះ តែនាងរឹតតែ ខ្មាស់គេ នៅពេលដែលនាងបានដឹង ពីមូលហេតុ ដែលប៉ូលីស សាកសួរនាង នៅសាលារៀន ដោយថា ថ្ងៃបន្ទាប់ ពីជំនួប បេះដូង និងរូបកាយ របស់ នាង សកម្មភាព វីដេអូ រួមភេទ របស់នាង និងបុរស ម្នាក់នោះត្រូវបានផ្សព្វផ្សាយ ពេញ អ៊ីនធើណែត ហើយផ្សព្វផ្សាយ ពេញសាលារៀន របស់នាង… នាងសម្រេចចិត្ត ធ្វើអត្តឃាត ដោយលេបថ្នាំសម្លាប់ខ្លួន… សំណាងល្អ ឪពុកនាង បានទំលាយទ្វាបន្ទប់ទឹក ហើយបានជួយនាងទាន់ពេល។

នៅចុងបញ្ចប់នៃសាច់រឿងបាន បង្ហាញ បុរស តួចិត្តអាក្រក់ ម្នាក់នោះ មានប្រពន្ធកូន… តែមិនត្រូវបាន ចាប់ខ្លួននៅឡើយទេ…

រឿងនេះ អាចកើតមាន នៅប្រទេសកម្ពុជា… ខ្ញុំជឿជាក់ !

សូមទស្សនា ឬ ដោនឡូត ភាពយន្ត ទាំងស្រុង ប្រសិនបើ អ្នកចាប់អារម្មណ៍…

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: