ស្ទីល ដាក់លូ ល្ងង់ៗ ពេលជិតបោះឆ្នោត ខែឧសភា 24, 2012
Posted by មេឃា in កខគឃង, ប្រកាសរអេចរអូច.trackback
ដើម្បីប្រាប់ពលរដ្ឋកម្ពុជាអោយបានដឹងថា គណបក្សកាន់អំណាច តែងតែ កសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស គណបក្សប្រជាជនកម្ពុជា តែងដាក់ផែនការ កសាងផ្លូវថ្នល់ និងលូ តម្រូវអនុវត្ត ពេលកៀកនឹងរដូវបោះឆ្នោត (រដូវឃោសនា)…
ការធ្វើផ្លូវថ្នល់ចាក់កៅស៊ូ ក្នុងក្រុង… សាលារាជធានីភ្នំពេញ តែងរកក្រុមហ៊ុន ដែលមានទំនាក់ទំនងល្អ ជាមួយនឹងបុគ្គលិកសាលារាជធានី ដាក់ដេញថ្លៃ … ដោយឡែក ការកសាងផ្លូវឌឿងហែម (គម្រោងតូចៗ) សាលារាជធានី បោះសាច់មួយដុំនេះអោយអាជ្ញាធរមូលដ្ឋាន…
លោកបណ្ឌិត វិទ្យាសាស្រ្តនយោបាយ ម្នាក់ និង ជាទីប្រឹក្សារបស់លោកនាយករដ្ឋមន្ត្រី តែងតែ រំឮក ពាក្យសុភាសិតបរទេសមួយឃ្លា គឺ “មនុស្សល្ងង់ៗ ប្រើមនុស្សល្ងង់ៗ បានផលមកល្ងង់ៗ”
តើនរណាជាអ្នករងគ្រោះ ដោយសារ អំពើល្ងង់ៗរបស់អ្នកដឹកនាំ ?
ចម្លើយ គឺ អ្នកដែលពឹងអាស្រ័យ លើអ្នកដឹកនាំល្ងង់ៗនោះ ពិតត្រូវវេទនា…
ពិនិត្យមើល ករណី ដាក់លូមួយខ្សែ ប្រវែង ប្រមាណ ៥០០ ម៉ែត្រ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ… កាលពីព្រឹកថ្ងៃទី ២៤ ឧសភា នេះ ពលរដ្ឋប្រមាណ ១០០ គ្រួសារ ក្នុងតំបន់ អនុវត្តគម្រោងនេះ ហួសចិត្ត ហើយ និយាយលែងចេញ ពេលដែល “អ្នកម៉ៅការជួសជុលបង្គន់ម្នាក់” ទទួលបានគម្រោងដាក់លូក្នុងឌឿងហែម នេះ ជីកដី ដាក់លូ ប្រវែង ៥០០ ម៉ែត្រ ដោយមិនទុកចន្លោះអោយ ទោចក្រយាន្តយន្ត (ម៉ូតូ) ចេញចូលបាន ឡើយ ទោះបីជា ទទឹងឌឿងហែម មានប្រវែងរហូតដល់ ជិត ៦ម៉ែត្រ… សូម្បីតែ អ្នកដំណើរ ក៏ពិបាករកផ្លូវដើរចេញចូលដែរ…
អ្នករស់នៅក្នុងប្លុកដាក់លូនេះ ប្រកបរបរ លក់ប្រហិតដាក់ម៉ូតូ ម្នាក់ សម្រេចចិត្ត មិនចេញលក់ ដោយសារ រកផ្លូវចេញពីផ្ទះមិនបាន… អ្នកដទៃទៀត ដែលបានចេញម៉ូតូ តាំងពីព្រឹក លុះត្រឡប់មកដល់ ផ្ទះវិញ ពេលល្ងាច រកផ្លូវចូលផ្ទះ មិនឃើញ ត្រូវបង្ខំចិត្ត ផ្ញើម៉ូតូ កន្លែងផ្សេងទៅវិញ…
ពលរដ្ឋដែលរស់នៅក្នុងប្លុកនេះ មិនដឹងថា ថ្ងៃស្អែក (ថ្ងៃទី ២៥ ឧសភា) លូនេះ ត្រូវបានតម្លើង រួចរាល់ឫយ៉ាងណានោះទេ ?
បើតាមកម្មករដែលជីកដីដាក់លូ បានអោយដឹងថា គម្រោងមួយនេះកំពុងរង់ចាំមន្ត្រីសាលាក្រុងមកពិនិត្យថា តភ្ជាប់បំពងលូ បានត្រឹមត្រូវសិន ទើបអាចលុបដីលើបំពងលូបាន… ខណៈមន្ត្រីសាលារាជធានី រវល់ជាប់ដៃឃោសនា ជូនបក្សប្រជាជនកម្ពុជា ពលរដ្ឋនៅប្លុកដាក់លូនេះ មានតែរង់ចាំ ដូចដាក់បំពងរង់ចាំទឹកភ្លៀង…
អ្នករស់នៅទីនោះ ឆ្ងល់គ្រប់ៗគ្នាថា ម៉េចមិនទុកផ្លូវអោយម៉ូតូចេញចូលផង ព្រោះផ្លូវធំ ដែរ… ចម្លើយគឺ ដូចលោកបណ្ឌិត វិទ្យាសាស្រ្តនយោបាយ ដែលជាតារាប្រចាំកម្មវិធី “វេទិកាបញ្ញាជន” របស់ស្ថានីយទូរទស្សន៍ ស៊ីធីអិន បន្ទរអីចឹង… “មនុស្សល្ងង់ៗ…”
បានប៉ុណ្ណឹងគ្រាន់ហើយ បើផ្លូវម្តុំផ្ទះខ្ញុំ ធ្វើថ្នល់ចាក់កៅស៊ូ ស្អាតហើយ បានគេជីកធ្វើលូ និង ដាក់ខ្សែរកាបតាមក្រោយ។ នឹកឃើញម្តងណាចង់តែសើច អស់លុយមិនចេះដាច់។ អញ្ចឹងបានគេថាផ្លូចស្រុកខ្មែរធ្វើជាប់ជាងគេ។
ផ្លូវ ច្រលំសរសេរ ផ្លូច ****
និយាយលេងសើចចេះតែថាបានហើយ តែបើគិតឡើងវិញ ជួសជុលសុទ្ធតែលុយយើងសោះ…
ផ្ទះរាប់សិប ដាក់លូប៉ុនកាភ្លៅកូនង៉ែត 😀 No master plan!
នេះគ្រាន់តែ ជាផ្លូវឌឿងហែម ដាក់ប៉ុណ្ណឹងក៏ OK 🙂
យ៉ាហ៊ី!!!! ម៉េចក៏គ្មាមទុកផ្លូវអោយ អ្នករស់នៅទីនោះចេញចូលបានអីចឹង!!!!
សរសេរខុស គ្មាន*
មកពី អ្នកម៉ៅការ គ្មានបទពិសោធន៍ ណាបង… គាត់ធ្លាប់តែដាក់បង្គន់ ដល់ពេលមកដាក់លូធំ អីចឹង នរណាទៅដឹងថា មានមនុស្សត្រូវចេញចូល… ព្រោះ ពេលធ្វើបង្គន់ម្តងៗ គ្រប់គ្នាដើរគេច ១០០ ម៉ែត្រ… ក្រែង លូ និងបង្គន់ គេធ្វើដូចតែគ្នាតើ !???
ហ្នឹងៗៗៗៗ!!! និយាយចឹងបានត្រឹមត្រូវ!!!!!
អ្នករកស៊ី អ្នកធ្វើការមិនបាច់ចេញទៅណាទេ ចាំបក្សយើងទៅចែកអំណោយឲ្យ !