jump to navigation

ប៉ូលីស​​ប៉ុស្តិ៍​ផ្សារ​ដេប៉ូ​៣​ ប្រមឹក បង្រ្កាប​ ​អ្នកបើក​រថយន្ត ស្រវឹងស្រា បើក​​​បុក​រនាំង​ដែក ខែ​ឧសភា 3, 2012

Posted by មេឃា in ក្រមព្រហ្មទណ្ឌ, សិក្សា និងវិភាគច្បាប់.
trackback

បុរសម្ចាស់រថយន្តម្នាក់ ត្រូវប៉ូលិសប៉ុស្តិ៍ផ្សារដេប៉ូ៣ ចាប់ដោយសារ បុករនាំងខណ្ឌផ្លូវ

តាមរយៈ វីដេអូ កាត់តមួយ (យកផ្នែកខ្លះចេញ) ដែលបានបង្ហោះផ្សាយ នៅលើគេហទំព័រ របស់កាសែត កោះសន្តិភាព ថ្ងៃព្រហស្បតិ៍ ទី៣ ខែឧសភា ឆ្នាំ២០១២ ម៉ោង ១៦:១១ ដោយដាក់ចំណងជើងថា ២នាក់ប្តីប្រពន្ធស្រវឹងបើករថយន្តបុករនាំងដែករលំ៥កង់ជេរប្រមាថ និងប្រុងបុកប៉ូលិសទៀត (មានវីដេអូឃ្លីប) បានបង្ហាញពី សកម្មភាពរបស់ ប៉ូលិសប៉ុស្តិ៍ផ្សារដេប៉ូ៣ បើកយុទ្ធនាការ ទ្រង់ទ្រាយធំ បង្ក្រាបទៅលើ បុរសម្នាក់ បើក រថយន្តម៉ាក CRV ពណ៌ខ្មៅ មួយគ្រឿង ដឹកស្រ្តីម្នាក់ ក្នុងសភាព ស្រវឹង បុករនាំងដែក បាក់រលំអស់៥កង់ មិនព្រមចុះពីលើរថយន្ត…

ស្ត្រីជិះក្នុងរថយន្ត បង្កហេតុ បុករនាំងខណ្ឌផ្លូវ ត្រូវ ប៉ូលិសប៉ុស្តិ៍ផ្សារដេប៉ូ៣ នាំគ្នាចាប់កាច់ដៃ ស្រែក   ដូចជ្រូក ដោយសារ ជេរលោក ប៉ួលីស…

តាមរយៈវីដេអូ ដដែល លោក ប៉ូលីស ដំបូងឡើយ ហាក់ស្ទាក់ស្ទើរ ក្នុងការបង្រ្កាប ជនបង្កហេតុ ដោយសារ ខ្លាចមានខ្នងធំ ដោយពិភាក្សាគ្នាថា -01:02-៖ “ឈ្លើយណាស់… ហៅវាចុះ ហើយវាមិនចុះទៀត… ខ្សែអាណាគេអាហ្នឹង ?“។

ក្រោយមក គេឃើញមានការបង្រ្កាប ដោយចាប់គ្រាក និងវាយខ្នោះដៃ ជនបង្កហេតុត្រឹម បទលហុ ហើយ សូម្បីតែ ស្រ្តី ដែលជិះរថយន្តជាមួយ ក៏ត្រូវប៉ូលីស ចាប់កាច់ដៃ ស្រែក ដូចជ្រូក ប្រុងនឹងចាក់ក អីចឹងដែរ។ សកម្មភាព វីដេអូ បានបង្ហាញ ពីចេតនា លោក ប៉ូលីសធ្វើទារុណកម្ម លើជនសង្ស័យ តែអ្នកកាសែត បានប្រាប់ថា “ឌីណា វិដេអូ…” ជាញឹកញាប់ ទើបមិនមាន សកម្មភាព ធ្វើ ទារុណកម្មធ្ងន់ធ្ងរ លើអ្នកបើកបរ ក្រោមលេសថា ជេរប៉ូលីស! ឬប្រមាថមើលងាយ ប៉ូលីស !

លោក ប៉ូលីស ប្រមឹក ម្នាក់ ទំនងជា ដឹងច្បាប់ខ្លះៗបាន និយាយក្នុងវីដេអូ ឆ្លើយតប នឹងសម្តីស្រ្តី ដែលស្រែកថា ប៉ូលីសវាយប្រជាជន ថា “ប្តឹងបានតើ !” តែ លោកប៉ូលីស ប្រមឹកម្នាក់ហ្នឹង ហ៊ានគម្រាម វ៉ៃក្មេងប្រុសម្នាក់ ដែលចូលអន្តរាគមន៍ -04:08- “វ៉ៃវា ហ្ហែងចង់ខ្លាំង ដេកហ្នឹងអាឡូវ !

បុប្ផា កោះ បានសរសេរ ក្នុងទំព័រកាសែតថា …

ហេតុការណ៍នេះ បានកើតឡើង កាលពី វេលា ម៉ោង៩និង៤០នាទី យប់ ថ្ងៃទី២ ឧសភា ២០១២ នៅតាម វិថីសហព័ន្ធរុស្ស៊ី សង្កាត់ ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។ ក្រោយពី ចាប់អូសចុះ ពីលើ រថយន្ត ពីរនាក់ ប្តី-ប្រពន្ធ នេះ ឡាំប៉ាចេញ ក្បាច់ ប្រវាយ ប្រតប់គ្នា ជាមួយប៉ូលិស នៅតាម ដងផ្លូវ បង្កឱ្យមាន ការភ្ញាក់ផ្អើល យ៉ាងខ្លាំង ។ នេះជា លើកទី១ ហើយ ដែល អ្នក បើកបរ រថយន្តបុករនាំងដែក ត្រូវចាប់ខ្លួន ព្រោះតែ ស្រែកឡូឡា ជេរប្រមាថ ទៅលើ សមត្ថកិច្ច និង រឹងទទឹង ក្នុងការដោះស្រាយ ។ បុរស ដែល ត្រូវចាប់ខ្លួន ឈ្មោះ សុខ ម៉ារ៉ាឌី អាយុ ៣០ឆ្នាំ ជា បុគ្គលិក ក្រុមហ៊ុនមួយ និង ប្រពន្ធឈ្មោះ សុខ លាង អាយុ ២៨ឆ្នាំ។ អ្នកទាំងពីរ មាន លំនៅផ្ទះជួល សង្កាត់ ព្រែកលៀប ខណ្ឌឫស្សីកែវ ។

តាមពិត មានករណី រថយន្តបើកបុក រនាំងដែកខណ្ឌផ្លូវស្ទើរតែរាល់យល់ តែភាគច្រើន ពួកគេ អាងខ្នងធំ ឬសម្រួលស្ងាត់ ទើបមិនល្បី ដូច បុរសស៊យ ម្នាក់នេះ។ បើតាមព័ត៌មាន ពីប៉ូលីសចរាចរណ៍ រនាំងដែក ខណ្ឌផ្លូវ មានតម្លៃប្រមាណ ២៤០ ដុល្លារសហរដ្ឋ។

ចំពោះករណីខាងលើ អ្នកច្បាប់ បានផ្តល់ដំបូន្មានថា ជនបង្កហេតុ ត្រូវពិន័យ ជួសជុលសំណង ដែលបានបង្ក តែ ដូចគ្នាដែរ ជនបង្កហេតុ ក៏ អាចប្តឹងប៉ូលីស ប៉ុស្តិ៍ផ្សារដេប៉ូ៣ ពី “បទបង្ករបួសស្នាម ឬបទរំលោភលើសិទ្ធិបុគ្គល” ដោយគ្រាន់តែ ពឹង “ជំនួយផ្នែកច្បាប់”៕

ខាងក្រោមជា វីដេអូ ទាំងស្រុង (10:27) ពី កោះសន្តិភាព :

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: