jump to navigation

ឧទ្យានសុបិនចំការព្រីង កំពុងកើប​លុយ ខែ​មីនា 21, 2012

Posted by មេឃា in កំណត់ហេតុរូបភាព.
trackback

ឧទ្យានសុបិនចំការព្រីង

សម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរកំសាន្ត លម្ហែអារម្មណ៍ ចុងសប្តាហ៍ ជឿជាក់ថា ចុះឡើងៗ ទៅលេងកន្លែងដដែលៗ ព្រោះភ្នំពេញតូចណាស់ ហើយកន្លែងកំសាន្តទៀតសោតក៏មិនសូវសំបូរ។

តើលោកអ្នកធ្លាប់ទៅលេង ឧទ្យានសុបិនចំការព្រីង អត់?

ឧទ្យានសុបិនចំការព្រីង ជារមណីយដ្ឋានកែច្នៃ មួយកន្លែង ដែលចម្ងាយប្រមាណ ៧ គីឡូម៉ែត្រ ពីវត្តភ្នំ កំពុងឃោសនា និងបង្កើតកម្មវិធី កំសាន្ត ទាក់ទាញអ្នកភូមិ ក្នុងតំបន់វត្តសំរោងអណ្តែត និងអ្នកភូមិឆ្ងាយៗ ឱ្យមកកំសាន្តឥតស្រាក។ ឧទ្យាននេះ មាន ទីតាំង ស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ទើបអ្នកដែល ជាម៉ូយប្រចាំ ភាគច្រើនជាយុវវ័យ នាំគ្នាទៅលេង ម៉ាគូៗ អាយុចន្លោះពី ១៣ឆ្នាំ ដល់ ២៤ ឆ្នាំ សូម្បីតែអ្នកសម្តែង ក៏ជាយុវវ័យដូចគ្នា។ យុវចាស់ ពីមុនក៏ ទៅលេងច្រើនដែរ តែអាឡូវអត់សូវទេ ព្រោះក្រៅពី បរិកាសកាស ធម្មជាតិ ជុំវិញខ្លួនគាត់ សុទ្ធតែក្មេងៗ កម្មវិធីសម្តែង ក៏សម្រាប់ក្មេងៗ។ កម្មវិធីកំសាន្ត ដែលចាស់ៗគ្រវីក្បាល ទទួលមិនបានភាគច្រើន គឺ ការប្រលង រាំក្បាច់ស្រើបស្រាល (ពិបាកមើលណាស់ ព្រោះ អ្នកស្មគ្រលេង ភាគច្រើន ជាក្មេងៗបែប កាលីបស្រែ ហើយរាំមិនដឹងដូចអី) តែកម្មវិធី បែបនេះ សម្រាប់ក្មេងៗវិញ ហ៊ោឈ្លក់ទឹកម៉ាត់។

ក្រៅពីថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យ ឧទ្យានមួយនេះ មិនសូវជា មានអ្នកមកកំសាន្តប៉ុន្មានទេ បើថ្ងៃអង្គារ ឬថ្ងៃពុធវិញ “ខ្មោចលង” (អ្នកលក់ប្រាប់អីចឹង)។ បរិវេណឧទ្យានមួយនេះ ធំគួរសម លោកអ្នកអាចទស្សនា ដើមស្វាយជាជួរៗ ឆាកដន្រ្តី៣ បឹងធំ១ កន្លែង កំសាន្ត សម្រាប់ក្មេងៗមានឡានបុកគ្នា កន្ត្រក់វិល គប់ប៉េងប៉ោង… ដើមឡើយ ឧទ្យានមួយនេះ អនុញ្ញាតឱ្យ ចូលកំសាន្ត ដោយគ្រាន់តែបង់ថ្លៃផ្ញើរថយន្ត ហើយរក្សាទុកសំបុត្រសម្រាប់បង្ហាញពេលចូលកំសាន្ត តែក្រោយមក មានការតម្លើងថ្លៃជាបន្តបន្ទាប់ ទន្ទឹមនឹង មានបន្ថែមឆាកបុរាណ កំសាន្តមួយទៀត។ អ្នកដែលចូលទស្សនា ភាគច្រើន រអ៊ូរទាំរឿងតម្លៃថ្លៃ តែពួកគេអាចធ្វើបានត្រឹម កាត់បន្ថយការទស្សនាប៉ុណ្ណោះ។ “ពីមុនពួកខ្ញុំឧស្សាហ៍មកលេងណាស់ តែអាឡូវពីរបីខែអីបានមកលេងម៉ាដង… សំបុត្រថ្លៃ…” កញ្ញា ទីន អាយុ ១៨ឆ្នាំប្រាប់។

 

ការចំណាយសំខាន់ៗ ៖

  1. ដើម្បីចូលកំសាន្តលោកអ្នកត្រូវបង់ថ្លៃចំណត (ម៉ូតូ = 1000 រៀល / ឡាន = 2000 រៀល)
  2. ទិញសំបុត្រចូលទស្សនា (ថ្ងៃបុណ្យ និងអាទិត្យ = 3000 រៀល / ថ្ងៃសៅរ៍ = 2000 រៀល / ថ្ងៃចន័្ទដល់ថ្ងៃសុក្រ =1000 រៀល) តម្លៃនេះដូចជា ថ្លៃជាង Dream Land = 2000 រៀល ?
  3. បន្ទប់ទឹក = 500 រៀល
  4. អាហារ និងភេសជ្ជៈ (ចំណាយតាមជាក់ស្តែង)
  5. លេងកំសាន្តនឹងឧបករណ៍ (ចំណាយតាមជាក់ស្តែង)

ឆាកតន្ត្រី និងវេទិកា នៅក្នុងឧទ្យានសុបិនចំការព្រីង

ទិដ្ឋភាពក្នុងឧទ្យានសុបិនចំការព្រីង

ទេសភាពពេលរាត្រី នាផ្ទៃបឹងធំ កណ្តាលឧទ្យានសុបិនចំការព្រីង

Advertisements

មតិ»

1. ក្មេងស្រែ - ខែ​មីនា 21, 2012

អត់​ដែល​បាន​ចូល​សោះ​ហើយ​ល្បង​អ៊ើយ បើ​ទោះ​ជា​នៅ​ជិត​ផ្ទះ​បង្កើយ​ក៏​ដោយ ។ ចាំ​ង៉ៃ​ណា​លៃ​រក​ពេល​ចូល​លេង​ម្តង ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: