jump to navigation

ឥណ្ឌា​ ចាប់ផ្តើម​ចម្លង​ អង្គរវត្ត ហើយ​ពង្រីកឱ្យ​ធំជាងគេ នៅលើ​ពិភពលោក ខែ​មីនា 8, 2012

Posted by មេឃា in Cambodia Feature Stories.
trackback

បរិវេណប្រាសាទអង្គរវត្ត នៅប្រទេសកម្ពុជា

មេឃា ៖ តាមប្រភពព័ត៌មានពី BBC ដែលបាន ផ្សាយកាល ពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១២ កន្លងទៅនេះ បានឱ្យដឹងថា ប្រទេសឥណ្ឌា បានចាប់ផ្តើមប្រកាស សាងសង់ ប្រាសាទអង្គរវត្តមួយ ចម្លងពី ប្រទេសកម្ពុជា ហើយពង្រីកឱ្យ ធំជាងគេនៅ លើពិភពលោក ដើម្បីជាមោទនភាព របស់វិហារសាសនាហិណ្ឌូ។ ប្រាសាទអង្គរវត្តដើមឡើយ ត្រូវបានសាងសង់នៅសតវត្សទី ១២ ដើម្បីឧទ្ទិសដល់សាសនា ហិណ្ឌូ ក្រោយមក មានការសម្របសម្រួល សម្រាប់អ្នកគោរព សាសនាព្រះពុទ្ធផងដែរ។

មន្រ្តីគ្រប់គ្រងមូលនិធិសាងសង់ បានប្រាប់អ្នកសារព័ត៌មាន BBC ថា ប្រាសាទហិណ្ឌូមួយនេះ នឹងត្រូវបានដាក់ឈ្មោះថា ប្រាសាទ វីរ៉ាត់ អង្គរ វត្ត រ៉ាម (Virat Angkor Wat Ram temple) ហើយ គម្រោង មួយនេះ ត្រូវចំណាយ ពេលសាងសង់ ប្រមាណ ១០ ឆ្នាំដើម្បីសម្រេច ជាមួយនឹង ទឹកប្រាក់ប្រមាណ ២០ លាន ដុល្លាសហរដ្ឋ នៅលើផ្ទៃដី ប្រមាណ ២៥ គីឡូម៉ែត្រ នៅក្នុង រដ្ឋ ប៊ីហារ (Bihar) ដែលស្ថិត នៅ ភាគខាងកើត ប្រទេសឥណ្ឌា។

វានឹងក្លាយជាវិហារហិណ្ឌូ ដែលធំជាងគេ បំផុតនៅលើពិភពលោក… ទំហំជាងគេ សណ្ឋាន និងកម្ពស់ខ្ពស់ជាង ប្រាសាទអង្គរវត្ត របស់ប្រទេសកម្ពុជា” រដ្ឋលេខាធិការ គ្រប់គ្រងមូលនិធិ លោក Acharya Kishore Kunal បានប្រាប់ BBC.

ព័ត៌មាននេះ ត្រូវបាន អ្នកជាតិនិយមកម្ពុជា ប្រតិកម្មតប មិនគាំទ្រ ហើយអ្នកវិភាគមួយចំនួន ជឿជាក់ថា ការចម្លងប្រាសាទអង្គរវត្ត ដើម ដែលត្រូវបានសាងសង់ឡើង តាំងពីសតវត្សទី ១២ និងបាន ចុះបញ្ជីបេតិកភណ្ឌ ដោយអង្គការ UNESCO ត្រូវបានពិភពលោក ទទួលស្គាល់ បានទាក់ទាញ ភ្ញៀវទេសចរណ៍ យ៉ាងច្រើន អាចនឹងត្រូវរងវិបត្តិ ឬហានិភ័យសេដ្ឋកិច្ច ពីប្រាសាទចម្លង មួយនេះ។

ដោយឡែក រដ្ឋមន្រ្តីក្រសួងព័ត៌មាននៃប្រទេសកម្ពុជា ឯកឧត្តម ខៀវ កាញារីទ្ធ បាន សម្តែងសាទរ ហើយ ប្រាប់ អ្នកសារព័ត៌មានថា វត្តមាន នៃ ប្រាសាទចម្លង នឹងប្រាប់ ពិភពលោក អោយដឹង អំពីវត្តមាននៃ ប្រាសាទពិតនៅ កម្ពុជា កាន់តែច្រើន។

ទោះបីជាយ៉ាងនេះក្តី អ្នកវិភាគជឿជាក់ថា ប្រសិនបើប្រទេសថៃ ប្រកាសចម្លង ប្រាសាទដូចគ្នានឹងប្រាសាទ អង្គរវត្ត របស់កម្ពុជា ប្រាកដជា នឹងទទួលបានអំណរសាទរដូចប្រទេសឥណ្ឌានោះទេ៕

ព័ត៌មានទាក់ទង ៖

អង្គរវត្តត្រូវគេចម្លងសាងសង់នៅឥណ្ឌា

វិទ្យុបារាំង RFI អត្ថបទចុះផ្សាយនៅថ្ងៃ ពុធ 07 មីនា 201
ដោយ លាង ដឺលុច

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិBBCបានផ្សាយអោយដឹងថា ឥណ្ឌាបានចាប់ផ្តើម សាងសង់ប្រាសាទព្រហ្មសាសនា មួយដែល ចម្លងរូបរាងពី ប្រាសាទអង្គរវត្ត របស់កម្ពុជានៅក្នុងទីក្រុង បាហៀរ ក្នុងប្រទេស ឥណ្ឌា។ ប្រាសាទចម្លងពីអង្គរវត្ត នេះ នឹងក្លាយទៅជា ប្រាសាទព្រហ្មញ្ញសាសនា ដ៏ធំជាងគេនៅលើពិភពលោកនេះ។ កម្ពុជានៅមិនទាន់មានប្រតិកម្មផ្លូវការនៅឡើយទេ។ ប៉ុន្តែអ្នកនាំពាក្យ រដ្ឋាភិបាលលោកខៀវ កាញារីទ្ធបានប្រាប់អ្នកសារព័ត៌មានថា វត្តមាននៃប្រាសាទចម្លងនឹងប្រាប់ពិភពលោកអោយដឹងអំពីវត្តមាននៃ ប្រាសាទពិតនៅកម្ពុជាកាន់តែច្រើន។

យោងតាមការផ្សព្វផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិBBC ពិធីបញ្ចុះបឋមសិលាមួយដែលជាការចាប់ផ្តើមសាងសង់ប្រាសាទដែលមាន រូបរាងដូចអង្គរវត្តត្រូវបានគេធ្វើឡើងនៅក្បែរទីក្រុងBihar ក្នុងប្រទេសឥណ្ឌា។ គម្រោងសាងសង់ប្រាសាទដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនានេះត្រូវកសាង ដោយអង្គការ Mahavir Mandir Trust ដែលត្រូវចំណាយពេល១០ឆ្នាំ ក្នុងតម្លៃ២០លានដុល្លារ។
តំណាងអង្គការនេះបានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយBBCថា ប្រាសាទដែលថតចម្លងរូបរាងពីប្រាសាទអង្គរវត្តរបស់កម្ពុជា នឹងក្លាយជាប្រាសាទព្រហ្មញ្ញសាសនាធំជាងគេនៅក្នុងពិភពលោក។ ប្រាសាទនេះនឹងត្រូវគេអោយឈ្មោះថា ប្រាសាទវីរ៉ាតអង្គរវត្តរ៉ាម។

អាចមានសំណួរជាច្រើនដែលអាចចោទឡើងជុំវិញការប៉ះពាល់ដល់ប្រាសាទ បុរាណខ្មែរចំណាស់១០០០ឆ្នាំ។ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ខៀវ កាញារីទ្ធបានអត្ថាធិប្បាយប្រាប់សារព័ត៌មានក្នុងស្រុកថា រដ្ឋាភិបាលកម្ពុជានៅមិនទាន់ប្រតិកម្មយ៉ាងណាជាមួយគម្រោងសាងសង់ ប្រាសាទអង្គរវត្តចម្លោងនេះនៅឡើយទេ។ ប៉ុន្តែលោកបញ្ជាក់ថា ប្រជាពលរដ្ឋឥណ្ឌា១ ០០០លាននាក់ដែលបានឃើញប្រាសាទថតចំលងនៅឥណ្ឌាហើយ អាចនឹងមានចិត្តមកទស្សនាប្រាសាទបុរាណដើមពិតប្រាកដនៅក្នុងប្រទេស កម្ពុជា។

សម្រាប់ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍លោក អាំង គីមអ៊ាងវិញ វត្ថុថ្មីនិងថតចម្លងនៅតែមិនអាចប្រៀបធៀបជាមួយវត្ថុពិតចំណាស់ ១០០០ឆ្នាំឡើយ។ ប៉ុន្តែលោកបារម្ភថា វត្តមាននៃប្រាសាទអង្គវត្តចម្លងអាចធ្វើអោយបាត់បង់ភាពអស្ចារ្យនៃ ប្រាសាទនេះដែលលែងមានតែមួយក្នុងលោកទៀតហើយ៕

 

BBC: 5 March 2012

India starts Angkor Wat replica in Bihar

By Amarnath Tewary Patna, Bihar

Cambodia's Angkor Wat - the Indian temple will be a replica, but bigger

A Hindu trust in India’s eastern state of Bihar has begun building a replica of Cambodia’s Angkor Wat temple.

A foundation-laying ceremony for the $20m (£12.5m) project has been held 25km (16 miles) from Bihar’s capital Patna, on the banks of the Ganges.

The builders say the result will be the world’s largest Hindu temple.

The main temple of the Unesco-listed Angkor Wat was originally Hindu when built in the 12th Century but was later used for Buddhist worship.

The Mahavir Mandir Trust says construction will take 10 years.

‘Pride of Hindu temples’

“It will be the world’s largest Hindu temple… bigger in size, shape and height than the Angkor Wat of Cambodia,” the trust’s secretary, Acharya Kishore Kunal, told the BBC.

“It will be known as Virat Angkor Wat Ram temple but will also house other Hindu deities like Radha-Krishna, Shiv-Parvati, Ganesh, Surya and 10 incarnations of Lord Vishnu”, he said.

“We’ll make this temple the pride of the Hindu temples in the world and I’ve started it on the occasion of the 100th year of Bihar state’s foundation.”

The temple will be constructed on a sprawling 40-acre site in Vaishali district in north Bihar.

Mr Kunal said the god Ram was believed to have visited the site in the course of his journey and was welcomed by King Sumati of the Vaishali kingdom.

Mr Kunal said there was already a small temple to Ram in the area and the local villagers had readily agreed to the new project.

The trust has already built a number of temples and hospitals in Bihar.

“We’ll make this temple an icon for Bihar and the world as well as for grandeur and splendour,” Mr Kunal said.


មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: