jump to navigation

មួង ឃីម អាងច្បាប់ ពេជ្ជតា ថា ចង្រៃ ខែ​មីនា 7, 2012

Posted by មេឃា in កខគឃង, ព័ត៌មាននីត្យានុកូល, អាពាហ៍ពិពាហ៍ និងគ្រួសារ.
trackback

មួង ឃីម ដកយកកូន ពេជ្ជតា ទួញយំពីអាមេរិក

ប្រភព ៖ គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍

Wednesday, 07 March 2012 12:02

សេត គឹមសឿន

 

តារាចម្រៀង ម៉េង កែវពេជ្ជតា និងស្វាមី មួង ឃីម

ភ្នំពេញៈ នៅពេលដែល តារាចម្រៀង ម៉េង កែវពេជ្ជតា ចេញទៅច្រៀង នៅ អាមេរិករយៈ ពេល២ខែ លោក មួង ឃីម បានបង្ក ឲ្យមាន ភាពភ្ញាក់ផ្អើលមួយ នៅ ផ្ទះវីឡាថ្មី របស់នាង ស្ថិតក្នុង បុរីកាំងម៉េង ដោយ លោកបាន សុំឲ្យតុលាការ អនុវត្តសាលក្រម ឆ្នាំ២០១០ ដកហូត កូនទាំងពីរ (ប្រុសម្នាក់ ស្រីម្នាក់) ពីការ គ្រប់គ្រង របស់ តារារូបនោះ ខណៈដែល អ្នកមើលថែ កូន របស់ ពេជ្ជតា បាន បិទទ្វារ ចាក់សោ មិនព្រមឲ្យ ចូលនោះ។ ពាក់ព័ន្ធនឹង បញ្ហានេះ ភ្នំពេញ ប៉ុស្តិ៍ បានធ្វើ បទសម្ភាសផ្ទាល់ ជាមួយ លោក មួង ឃីម និង តារាចម្រៀង ម៉េង កែវពេជ្ជតា ដែលនាង បានទួញយំ យ៉ាងខ្លាំង ពី ទីក្រុងឡូវែល សហរដ្ឋ អាមេរិក
បទសម្ភាសជាមួយលោក មួង ឃីម

កាលពីព្រឹកមិញ(ថ្ងៃទី៥) ឯកឧត្តម បាននាំ ព្រះរាជអាជ្ញា ទៅផ្ទះ តារាចម្រៀង ម៉េង កែវពេជ្ជតា ដែលបានបង្ក ឲ្យមាន ភាពរញ៉េរញ៉ៃ យ៉ាងខ្លាំង នៅម្តុំនោះ តើ សកម្មភាពនោះ ក្នុងគោលបំណង អ្វីដែរ?

លោក មួង ឃីមៈ  ធម្មតាក្រោយពី សាលក្រម គេតម្រូវឲ្យ ចែកទ្រព្យសម្បត្តិ ចែកអីហើយ ដោយឡែក កូន គេ ប្រគល់ឲ្យ គាត់(ម៉េង កែវពេជ្ជតា) ជា អ្នកគ្រប់គ្រង មើលថែ ជា អាណាព្យាបាល បានន័យថា គាត់ជា អាណាព្យាបាល អ្នកគ្រប់គ្រង តែច្បាប់ តម្រូវថា ត្រូវឲ្យ អ្នកដែល មាន អំណាចមេបា អ្នកគ្រប់គ្រង ហ្នឹង ត្រូវផ្តល់ លក្ខណៈ ច្បាប់ឲ្យ ឪពុក ដូចករណីខ្ញុំ និងករណី ទូទៅ ផ្សេង ឪពុកឬម្តាយ បានជួបកូន សួរ សុខទុក្ខកូន យកកូន មកលេង មួយថ្ងៃ ញុំាអី ទៅណេះ ទៅណោះ បានដឹង សុខទុក្ខគ្នា អ៊ីចឹង… តែចំណែក គាត់ គាត់អត់បាន.. គេហៅថា.. អនុវត្តតាម ស្មារតីការ សម្រេចរបស់ តុលាការ ទេ គាត់យក ទៅហ្នឹង អត់ឲ្យ កូនជួប ឪពុក ដាច់ខាត តែម្តង។ ធ្វើបែបនេះ ច្បាប់ តម្រូវឲ្យសាមី ខ្លួន អនុវត្តតាម ខ្លឹមសារ ច្បាប់ គេមាន ក្រុមការងារ តុលាការ ព្រះរាជ អាជ្ញាដឹកនាំ មាន មេភូមិ មេឃុំ អ៊ីចឹង ចុះ ក្រោយពេល ចុះទៅ គេអត់ បានថា ខុសទេ។ តាមពិត គាត់អត់ នៅទេ គាត់ទៅ អាមេរិក តែគាត់ បានជួប ទូរស័ព្ទផ្ទាល់ ជាមួយ ព្រះរាជអាជ្ញា គាត់នៅតែ មិនព្រម ឲ្យតុលាការ គេអនុវត្ត ការងារគេ ទេ បាន ន័យថា គេនៅ តែមិន ព្រមបើក សោឲ្យ ឪពុកជួប កូនដដែល។ អ៊ីចឹង នីតិវិធី គេបាន ធ្វើកំណត់ហេតុ ចប់ហើយ គេត្រឡប់ មកវិញ ចប់ហើយ ប៉ុណ្ណឹង។ ប៉ុន្តែ តុលាការ យោងលើការ មិនព្រម អនុវត្ត សាលក្រម តុលាការ តុលាការ ត្រូវដកហូត អំណាចមេបា គាត់វិញហើយ នេះផ្លូវច្បាប់។ កាលពី ព្រឹកមិញ (ព្រឹកថ្ងៃទី៥ ខែមីនា) គេធ្វើ កំណត់ ហេតុហើយ គាត់មិនព្រម អនុវត្តតាម សាលក្រម ហ្នឹងហើយ វាជា មូលដ្ឋាន សម្រាប់គេ អនុវត្ត សាលក្រម ដកអំណាចមេបា ប្រគល់ឲ្យ ខ្ញុំវិញហ្នឹង។ កូនខ្ញុំហ្នឹង ទៅរៀន នៅអូស្ត្រាលី តែគាត់ (កូនប្រុសបង)  មកលេងវិញ មួយខែ ហើយ តែគាត់ មិនឲ្យ ជួបខ្ញុំ គ្រាន់តែចុះ ពី កប៉ាល់ហោះ មក ឱបឪ យំហ៊ូ បាន ប្រហែល កន្លះនាទី គេយក ដាក់ឡាន គ្រឹបៗ បាត់រហូត ដល់ថ្ងៃខ្ញុំ អនុវត្តសាល ក្រម ព្រឹកមិញ ហ្នឹង។ ក្មួយគាត់ និង ឈ្នួលរត់ យកចាក់សោ ផ្ទះគ្រឹបៗ។ ខ្ញុំយក ព្រះរាជអាជ្ញា ទៅហ្នឹង ដើម្បីណែនាំ ឲ្យ គាត់ហ្នឹង អនុវត្ត ច្បាប់ ថា ច្បាប់ហ្នឹង វាអ៊ីចេះ… អ៊ីចេះ អ្នកឯង ត្រូវស្តាប់ តែបើគាត់ មិនព្រម ស្តាប់ទៀត គេធ្វើ កំណត់ ហេតុ ទៅ គេចុះ ទៅគេ យោងលើ សាលក្រម ស្ថាពរ យោង លើ ពាក្យសុំ អនុវត្ត។

អ៊ីចឹង ព្រះរាជអាជ្ញា គេទៅមែន តែគេ មិនបាន បញ្ជាឲ្យ បើក សោយក កូនទេ គេទៅ គ្រាន់តែ បំពេញ នីតិវិធី ដើម្បី ជា ភស្តុតាង ថា គាត់ហ្នឹង មិនបាន អនុវត្តច្បាប់ អ៊ីចឹងគេ ធ្វើ កំណត់ហេតុ មួយមក ថា បានចុះ ចូលរួម ការងារ ជាមួយ  មេឃុំ មេPM ណាៗ ជា គណៈកម្មការ អាជ្ញាធរ ដែនដី ហ្នឹង ចុះហត្ថ លេខា ទាំងអស់ គ្នា។ នេះជា លើកទី១ ម៉ឺនហើយ ដែលគេ មិនបាន ឲ្យខ្ញុំ ជួបកូន ពេលខ្លះ ហ្នឹងកូន ឃើញ ខ្ញុំរត់ម៉ោ តាម ប្រឡោះ របងហ្នឹង មកឱប ខ្ញុំ ក្នុងឡាន។ ខ្ញុំទូរស័ព្ទ ប្រាប់ទៅ សុំកូន អាហ្នឹង ទើបគេ ព្រមឲ្យ កូនម៉ោ ព្រោះ ដឹងថា កូន ដល់ ក្នុងឡាន ហើយពេលខ្លះ … ភាគច្រើន គេចាប់ ជាប់ហើយ អ្នកកាសែត អើយ… កម្សត់ណាស់។ ខ្ញុំគិតថា នាងមិន គួរធ្វើអំពើ បែប ហ្នឹងទេ ព្រោះវា ជាអំពើ អមនុស្សធម៌ ជាទីបំផុត ដែល ធ្វើឲ្យ កូនភ្លេចឪ ធ្វើឲ្យ កូនលែងស្គាល់ ឪពុកបង្កើត របស់ខ្លួន ដែលធ្វើ ឲ្យកូនបាក់ ឃើញឪ អាញី អាញ័រ រត់ម៉ោ គេគំហក មួយម៉ាត់ ត្រឡប់ទៅវិញ អាញីអាញ័រ យំក៏មិន ហ៊ានយំ… ហឺយ… ឈឺចាប់ ណាស់។ ទង្វើនេះ មិនសម ទេ មិនសម គាត់ជា មាតា មួយទេ។

ទោះបីជា ឯកឧត្តម បានរៀបការ ជាមួយ ភរិយាថ្មីក្តី តើ ឯកឧត្តម នៅតែ ទំនុក បម្រុង កូនទាំងពីរ ដដែល ឬយ៉ាងណា?

ធម្មតាកូន មិនអាច កាត់ផ្តាច់ បានទេ តែការ ទំនុកបម្រុង ធម្មតា គាត់ធានា យកកូន ទៅគាត់ មិនបាន ទាមទារ អាហារកិច្ច ពីខ្ញុំទេ តែពេល កូនឈឺថ្កាត់ នៅតែ ខ្ញុំយក លុយទៅ ឲ្យហ្នឹង ឲ្យតែខ្ញុំបាន ដឹង ខ្លាចតែ ខ្ញុំមិនបាន ដឹង បើខ្ញុំបានដឹង យក ១០០០ យក ៥០០ យក ៣០០ យក ៤០០ កូនគ្រាន់ តែ រាយការណ៍ថា ប៉ាកូន ក្តៅខ្លួន ពេលខ្លះ ទិញអី ធម្មតា ឲ្យគេមិន យកទៀត ទាល់តែ អាជាង ១០០០ដុល្លារ ហឺក… ត្រូវការ ទូទឹកកក ទូរទស្សន៍ តែចាញ់គេ ទៅ គ្មាន បានលទ្ធផល ស្អីទេ រឿង ត្រូវគេ គ្របចោល ហើយ អាហ្នឹង ព្រោះកូន នៅគេ តែខ្ញុំ ធ្វើដើម្បីកូន។

បទសម្ភាសជាមួយ ម៉េង កែវពេជ្ជតា

តារារូបនេះបាន ចេញទៅសម្តែង ច្រៀងនៅ សហរដ្ឋអាមេរិក រយៈពេល២ខែ ហើយ រាល់ពេល ដែល តារារូបនេះ សម្តែង នៅក្នុង សាលស្ទើរតែ គ្មានកន្លែង អង្គុយឡើយ។ ភាព ជោគជ័យនេះ ក៏កើតឡើង ស្របពេល ដែល លោក មួង ឃីម បង្កភាព ចលាចលនៅ ផ្ទះនាង នៅស្រុកខ្មែរ ដែរ។ ទាក់ទិននឹង បញ្ហានេះ ម៉េង ពេជ្ជតា បានផ្តល់ បទសម្ភាស តាមទូរស័ព្ទ ជាមួយ ភ្នំពេញ ប៉ុស្តិ៍ ពី ទីក្រុងឡូវែល សហរដ្ឋ អាមេរិក នៅម៉ោង ៥ព្រឹក នៅអាមេរិក ដែលត្រូវនឹង ម៉ោង ៥ល្ងាច នៅស្រុកខ្មែរ។

តើបងយល់ យ៉ាងណា ដែរជុំវិញ អតីតស្វាមីបង លោក មួង ឃីម បាននាំ ព្រះរាជអាជ្ញា ទៅអនុវត្ត សាលក្រម នៅផ្ទះ បងកាល ពីព្រឹកមិញ ?

ខ្ញុំយល់ថា គាត់ជាមនុស្សចង្រៃ។

តើចង្រៃ យ៉ាងម៉េចទៅបង?

គឺចង្រៃត្រង់ថា កូនមកនៅ នឹងខ្ញុំហើយ អត់មានរឿង អីសោះ បើកូនហ្នឹង អត់មានអីហូប ចុកគ្រប់គ្រាន់ បើកូនហ្នឹង អត់សាលារៀន កូនហ្នឹង អត់មានផ្ទះសម្បែង អត់ ការអប់រំ ត្រឹមត្រូវអាហ្នឹង តុលាការចេះ តែដកហូត ធ្វើឲ្យហើយ។ បើខ្ញុំ បោះបង់កូន ចោល ដើរអាវ៉ាសែហ្នឹង គាត់ធ្វើអ៊ីចឹង បាន សម្រេចហើយ តែអានេះ កូនមានផ្ទះ ត្រឹមត្រូវ រៀនដល់ បរទេសទៀត ហើយ គាត់មិនទុក ពេលឲ្យខ្ញុំ កូនបាន សុខសប្បាយ គាត់ គិតតែ ឆ្កឹះឆ្កៀល ខ្ញុំដើរ សស្រាក់ មកច្រៀង ស្រុកគេ អត់ងងុយ រាល់យប់ ដើម្បីរក លុយ ចិញ្ចឹមកូន ហីកូន កូន អ្នកណា? កូនគាត់សោះ ឈាមគាត់ សោះ ហីគាត់អត់ ទុកឱកាស ពេល វេលា ស្រួលបួល ឲ្យខ្ញុំចិញ្ចឹមកូន ឲ្យបាន ស្រួល សួរគាត់ តើជាឪដែរ អត់រាល់ង៉ៃ នៀក (រាល់ថ្ងៃហ្នឹង)? គាត់ជាឪ ឬ ជាចោរ? ចាំតែ ធ្វើបាបខ្ញុំ ជាន់ឈ្លី កិត្តិយស ខ្ញុំដើម្បី សប្បាយខ្លួន គាត់ អត់មាន គិតពីក្មេង ទាំងពីរនាក់ តាំងពីនៅ ជាមួយគ្នា រហូតដល់ លែង គ្នា។ ខ្ញុំថា គាត់មនុស្ស ចង្រៃ ព្រោះ គាត់អ៊ីចឹង ពីមុន នៅ ជាមួយគ្នា ក៏គាត់ អត់គិត គូរខ្ញុំ ខ្ញុំទ្រាំអត់ បាន ខ្ញុំវេចកូន តែពីរនាក់ សុខចិត្តឲ្យ ទ្រព្យសម្បត្តិ រាប់សិបម៉ឺន ដុល្លារ ចង់ចូលលាន ដុល្លារ ហើយ គាត់ចង់ ធ្វើម៉េច ធ្វើទៅ សុខចិត្ត ចាញ់ ឱបតែ កូនពីរ គ្រាប់ម៉ោ យកម៉ោ ឲ្យគាត់ នៅសុខ ចុះ ជាមួយ ស្រីស្នេហ៍គាត់ ជាមួយ នឹង ល្បែង បនពាលា អាវាសែគាត់ ខ្ញុំសុខចិត្ត មករស់នៅ រហេមរហាម ជាមួយកូន រស់នៅ ត្រដាបត្រដួស ជាមួយកូន ២ឆ្នាំ។ ហីដល់ ពេលខ្ញុំមានកោះ មានត្រើយ ត្រឹមត្រូវ មាន កន្លែងស្រួល បួលមាន កន្លែង ស៊ីចុក ស្លៀកពាក់ ត្រឹមត្រឹម កូនទៅរៀន ដល់បរទេស ហើយ គាត់ នៅមិនសុខ គាត់ចង់ បំផ្លិចបំផ្លាញ ខ្ញុំ ទោះបី ចង់បំផ្លិច បំផ្លាញខ្ញុំ តើប៉ះពាល់ អ្នកណា? មិន ប៉ះពាល់ កូនទេអី? គាត់មកហ្នឹង មិនមែន មកចេតនា ចង់ឃើញ កូន ចង់មើល កូនដូច គាត់ត្អូញទេ គាត់មក ហ្នឹងមក បំផ្លាញមង្គលខ្ញុំ។ គាត់ មនុស្សចង្រៃ អ៊ីចឹងម៉ង។ ព្រះរាជអាជ្ញា ហ្នឹង ក៏គាត់ មិនដឹង រឿងដែរ បើគាត់ដឹង រឿងគាត់មិន ហ៊ានមកទេ ពីព្រោះថា សាលក្រម បញ្ជាក់ហើយ គាត់បាន ទ្រព្យ ខ្ញុំបានកូន ។ អ៊ីចឹង ខ្ញុំមើល ការខុសត្រូវ កូន មើលការ គ្រប់គ្រង កូន ខ្ញុំមាន សិទ្ធិ ខ្ញុំចង់ ឲ្យ គឺខ្ញុំឲ្យ ខ្ញុំមិន ចង់ឲ្យ អ្នកណា ក៏គ្មានសិទ្ធិ ដែរ សូម្បី តុលាការ ណា? ហើយកូនហ្នឹង អត់អាច ទៅលេង ជាមួយ គាត់ បានទេ បាន ត្រឹមសួរ សុខទុក្ខ ត្រឹមមាត់ទ្វារ ហ្នឹងបាន។ ពីមុនមក នៅ ផ្ទះចាស់ ខ្ញុំអត់សូវ តឹងតែង គាត់មក យក ខ្ញុំឲ្យទៅ។ អូនឯង ដឹងទេ ឥឡូវគាត់ ការហើយ គាត់មាន កូន ប្រពន្ធពោះធំ ហើយ ខ្ញុំខ្លាច ខ្ញុំខ្លាច គេចិត្ត មិនបាន នឹង កូនខ្ញុំ ខ្លាចគេវ៉ៃ កូនខ្ញុំ គេដាក់ថ្នាំកូន ខ្ញុំអីម៉េច ទៅ ខ្ញុំម៉េចដឹង។ កូនខ្ញុំ ស្រឡាញ់ ស្មើជីវិត ណាបង… ណាអូន។ អូនឯង ដឹងទេ ថា ទ្រព្យសម្បត្តិ មិនតិចទេ ដែលបង លះបង់ឲ្យ គាត់ ដោយសារ ដូរនឹង កូនពីរ គ្រាប់ហ្នឹង។ គាត់ចង់ បានអីទៀត? អ៊ីចឹង គាត់ ស្រឡាញ់កូន ឬ ស្រឡាញ់ លុយ? គាត់ ស្រឡាញ់ លុយ ឥឡូវបែរ ជារក កូនរកអី ត្អូញត្អែរ ប្រាប់គេ ថា អភ័ព្វណាស់ គាត់ធ្វើ អ៊ីចឹង អូនឯង ជឿអត់? ពេលប្រទាញ ប្រទង់គ្នា គាត់មាន មើលឃើញ កូនទេ? គាត់បាន ដាក់ លក្ខខណ្ឌ ឲ្យបងថា បើយក ផ្ទះ កូនត្រូវ ចែកជាពីរ ប៉ុន្តែ មិន ប្រាកដថា បាន ផ្ទះទៀត អាច បានតែ លុយម៉ាម៉ឺន ២ ម៉ឺនហ្នឹង ខ្ញុំចាញ់ ល្បិចគាត់ អ៊ីចឹង ម្តាយណា សុខចិត្ត យកលុយចោល កូនមួយអត់ មួយ ដោយសារ លុយ មាន តែម្តាយ ហ្នឹងអត់ចេះ គិតអីសោះ។ អ៊ីចឹងខ្ញុំ ត្រូវតែយក កូន ទាំងពីរ សុខចិត្ត ចាញ់ចុះ អូនឯង ឲ្យបង ធ្វើម៉េច ទៀត? គាត់គួរ តែគិត ឲ្យបាន ដិតដល់ គាត់មិន បានបំពេញ តួនាទីជា ឪពុកហើយ គួរពេល ឃើញកូន នៅជាមួយ ខ្ញុំ មានកន្លែង មានផ្ទះមាន អីនៅ គាត់គួរ ទុកឱកាស ឲ្យកូន បើស្រឡាញ់ កូនពិត ប្រាកដ គាត់កុំមក រំខាន។ គាត់អាច មើលឃើញ ហើយតើ ថា ខ្ញុំអាចមើល កូនបានល្អ ចាំបាច់ មាន វត្តមាន គាត់មកធ្វើអី? បើគាត់ចេះ ស្រឡាញ់ កូនមិនមែន គាត់ធ្វើឲ្យ ខ្ញុំវេទនា សឹងតែងាប់ ទេ ខ្ញុំប្រាប់អូន ឯងហា! ខ្ញុំបែកពី គាត់ម៉ោ ខ្ញុំដេក លើថ្ម ដេក លើឥដ្ឋណា ខ្ញុំហួសចិត្ត ណាស់ ជីវិតខ្ញុំ ដែលជា តារាម្នាក់ ដែលគេ ទទួល ស្គាល់ រាប់លាននាក់ គេ ទទួលស្គាល់ ពេលរក លុយបាន សន្សំលុយ តាំងពីលក់ ផ្ទះនៅ ទួលទំពូង យកមក បង្ហើយផ្ទះវីឡា ហ្នឹងនៅ មិនបានប៉ុន្មាន គេហ៊ាន យកស្រី មកដល់ លើផ្ទះ គេវ៉ៃខ្ញុំ គេអត់ មើល ខ្ញុំតាំងពីខ្ញុំ ពពោះកូនទី១ រហូត គេបោះបង់ ខ្ញុំចោល មិនគួរទេ ជីវិតខ្ញុំ សិល្បករ ដែលខ្ញុំ រកលុយបាន ជាងគេ ទីបំផុតខ្ញុំ មកដេកផ្ទះជួល ដេកលើថ្ម ដេក លើឥដ្ឋ។ ខ្ញុំពេលហ្នឹង ខ្ញុំដូចចេញ មកពី អាពត អ៊ីចឹង អ្នក ទាំងអស់ គ្នាអត់ដឹង ទេថា ជីវិតខ្ញុំយ៉ាងម៉េច អ្នកខ្លះ គាត់ធ្លាប់ ជួបគាត់ យល់ តែអ្នក ខ្លះគាត់ អត់ដឹងទេ។ ខ្ញុំសួរថា គាត់ចង កម្មពៀរ ជាមួយខ្ញុំ ដល់អង្កាល់? អត់ចេះ ធ្វើបុណ្យធ្វើ ទានអីខ្លះ ទេអី? បើគាត់មិនបាន ធ្វើបុណ្យ នៅវត្ត ជាមួយកូនហ្នឹង ហើយដែលគាត់ ត្រូវធ្វើបុណ្យ ហើយបើគាត់ អាណិត កូនគាត់ កុំមកឃាំងខ្ញុំ កាលណា ឃាំងផ្លូវខ្ញុំ ខ្ញុំមាន កម្លាំងឯណា មករក ស៊ីចិញ្ចឹមកូន ខ្ញុំអាល័យ តែខ្វល់អ៊ីចឹង? អូនឯងគិត ពិចារណាមើល បើជាជីវិតអូន ឯងតើ ធុញទ្រាន់អត់? បងសឹងតែ អំពាវនាវ ឲ្យច្បាប់ បើកភ្នែកមើល ម្តងទៀត កុំឲ្យច្បាប់ កាត់ខុស ដូចកាលពីកាត់ ឲ្យបងលើកមុន វាអត់ត្រូវទេ។ បើនិយាយ ឲ្យពិតប្រាកដ អូនឯងគិត មើល ប្តីប្រពន្ធមាន អេតាស៊ីវិល ដូចបង រៀបការ ពេញច្បាប់ មានកូនពីរទៀត មិនដែល អាណាលែងគ្នា អត់បានស្អីម៉ាគ្រាប់ អាលីងអ៊ីចឹងទេ អូន។ ចា! បង អហោសិកម្ម ឲ្យគាត់ ទាំងអស់ បងនៅតែ សង្ឃឹមលើ សមត្ថភាពបង បងធ្វើល្អឲ្យ តែនៅ មានជីវិត បងអាច រកលុយបាន តទៅទៀត បងអត់ខ្លាចបង អត់ចុះចាញ់ទេ ឲ្យគាត់ ឈ្នះចុះ ប៉ុណ្ណឹងហើយ គាត់យ៉ាងម៉េច ទៀត បងឲ្យ ឈ្នះប៉ុណ្ណឹងហើយ គាត់នៅបែរ មកខាំ ខ្ញុំយ៉ាងម៉េច ទៀត? ខ្ញុំឆ្ងល់ គាត់អត់មាន រវីរវល់ជាមួយ ប្រពន្ធកូនគាត់ ក្រោយទេអី។ ឥឡូវ ប្រពន្ធក្រោយ ពោះធំហើយ ទៅខ្វល់ ជាមួយគេ នឹងទៅ មិនចាំ មកខ្វល់ ជាមួយកូន នេះទេ អត់មាន បញ្ហាអីទេ គ្នាអត់ មានរងា រហេម រហាម ដូចកាលពី លែងគ្នាទេ ថ្ងៃនោះ អត់មាន គិតគូរទេ កាលនោះ មកយកកូន ទៅលេង គ្រាន់តែកុំ ឲ្យអាម៉ាស់ ពេក លែងគ្នា អត់មានឲ្យ អីឲ្យគ្នាម៉ា គ្រាប់ គ្រាន់យក ទៅបង្អួតគេ ថាខ្លួន គិតកូន ពេលហ្នឹង ខ្ញុំអត់ហាមទេ ព្រោះ កូននៅតូច អត់យល់ អ្វីទាំងអស់ ណាមួយ ខ្ញុំពិបាក ការពារ ខ្ញុំជួលផ្ទះ គេម៉ាល្វែង។ មិនពន្លៀន ឲ្យកូន ម៉ារៀលទេ កូនយក ទៅពេលណា ក៏ឈឺដែរ មកវិញក្អួត ឈឺរហូត ខ្ញុំត្រូវ អត់ងងុយ ទៅច្រៀងផង មកវិញ ត្រូវអង្គុយយាម កូនដាក់ស៊ីរ៉ូម ទៀត រាល់ពេល ខ្ញុំមានទុក្ខ រូបថត ជាអនុស្សាវរីយ៍។ ពេលកូន វេទនាអ៊ីចឹង គាត់នៅ ឯណា នៅដេកឱប គ្នាឯនោះ អូនឯង គិតមើល។ គាត់ធ្វើអ៊ីចឹង ត្រូវទេ គាត់ធ្វើ ដើម្បី បំផ្លិចបំផ្លាញ ខ្ញុំតែប៉ុណ្ណឹង។ បើគាត់គិត កូនគាត់គួរ ទុកផ្លូវឲ្យខ្ញុំ ដើរដែរ អាសូរតែ ខ្ញុំខុសទៅ មិនថាទេ តែខ្ញុំដឹង តែពីដើរច្រៀង រកលុយ ចិញ្ចឹមកូន។ គាត់មាន លុយគាត់ យកទៅចាយ ជាមួយស្រី ចាយម្នាក់ឯង លេងល្បែង អ្នកណា ក៏ដឹង ដែរ។ (ពេជ្ជតា ចាប់ផ្តើមយំ កាន់តែខ្លាំង) ដល់ពេល លែងគ្នាគាត់ យកអំណាច ផ្កាយពីរ មកគំរាមខ្ញុំ ហីខ្ញុំ… ខ្ញុំភ័យ ខ្ញុំខ្លាច ហីមួយ ខ្ញុំអ្នក សិល្បៈទៀត ខ្ញុំគ្មាន ស្អីទេ ខ្ញុំគ្មានអ្ នកណា ជួយទេ ពេលហ្នឹង សូម្បីតែ ច្បាប់ក៏មើល រំលងដែរ ហីឲ្យ ខ្ញុំពិបាកដល់ ពេលណា ទៀត? មានតែអ្នក ក្រៅទេ គេអាណិត ខ្ញុំ ខ្ញុំច្រៀងគេ ឲ្យលុយខ្ញុំ មានតែ មនុស្សម្នាក់ ហ្នឹង ដែលខ្ញុំ ស្រឡាញ់ ជាប្តី ជាឪពុក បង្កើតកូន របស់ខ្ញុំ មិនដែល គិតពី អាយុជីវិត របស់ខ្ញុំទេ កូនខ្ញុំទេ មានតែ អ្នកដទៃ គេអាណិតវិញ។ ឥឡូវគាត់ នៅចងកម្មពៀរ ជាមួយខ្ញុំដល់ ពេលណាទៀត? ទុកពេល ឲ្យខ្ញុំមាន កម្លាំងកំហែង រកលុយចិញ្ចឹមកូន ឲ្យបានស្រួលបួល ទៅ ខ្ញុំប្រាប់ អូនឯង ឥឡូវកូនអត់ តាមគាត់ទៀត ទេ កូនធំគេ ចេះគិតហើយ។ គាត់មកផ្ទះ គេបញ្ចោរ ខ្ញុំអូន ខ្ញុំមាន ភស្តុតាង អ្នកជិតខាង ដឹងឮទាំងអស់ កូនខ្ញុំ ប្រាប់ខ្ញុំថា អត់ចូល ចិត្តប៉ា ប៉ាជេរ ម៉ាក់។ គាត់និយាយ ត្រូវហើយ ១០០ដងហើយ ដែលខ្ញុំមិន ឲ្យកូនទៅ ព្រោះអី ពេលទៅគាត់ ជេរបញ្ចោរកូន ក្មួយខ្ញុំ មេដោះ កូនខ្ញុំដឹង ទាំងអស់ កូនបាន មើលឃើញ ស្តាប់ឮ ទាំងអស់។

លោក មួង ឃីម មាន ប្រសាសន៍ថា ដោយសារ តែបង មិនអនុវត្ត តាមសាលក្រម របស់តុលាការ ដូច្នេះគាត់ នឹងដកយក កូនវិញ តើក្នុង នាមបងជាម្តាយ និង ដឹងរឿងនេះ ច្បាស់ តើគាត់ ឬតុលាការ មានសិទ្ធិដក យកកូនចេញ ពីការ គ្រប់គ្រងរបស់បង វិញបានទេ?

អត់មានសិទ្ធិ ទេអូន គ្មានសិទ្ធិដក ហូត ក្នុងអត្ថន័យ ហ្នឹងសោះ បើកូនអត់ មានការហូបចុក ស្លៀកពាក់ ការអប់រំ តារាំងតាំរែ អាហ្នឹងខុស មានទោស គេអាច ដកហូតបាន តែដូច ករណីខ្ញុំហ្នឹង គ្មានអ្នក ណាដក បានទេ ហើយគាត់ ក៏ដឹងដែរ ច្បាប់ហ្នឹង គាត់ដឹងដែរ តែគាត់ ធ្វើទាំង បំពាន។ គាត់ទៅ កុហក ច្បាប់ អ្នកច្បាប់ ម៉ោហ្នឹង ក៏គាត់អត់ ដឹងរឿង ដែរ តែក្រោយ ពីខ្ញុំ ពន្យល់គាត់ ខ្ញុំសួរ គាត់ថា ពូមក ធ្វើអី? គាត់ថា មក អនុវត្ត សាលក្រម តាមសម្តី ខ្ញុំជួបគាត់ មួយភ្លែត ហ្នឹងណា (តាមទូរស័ព្ទ ពីអាមេរិក) ខ្ញុំថា អនុវត្ត សាលក្រម ស្អីគេ គាត់ថា មកយក កូនព្រោះ កូនហ្នឹងឪ មកលេង អត់បាន ខ្ញុំមាន ហាមឯណា តែខ្ញុំ ហាមមិន ឲ្យចេញ ខ្ញុំមិន នៅក្នុងផ្ទះ ហ្នឹង ខ្ញុំបាន ហាមមិន ឲ្យយកកូន ទៅណាទេ អ៊ីចឹង ខុសដែរអី? ពេល ហ្នឹងហាម ដាច់ខាត មិនឲ្យ អ្នកណាយក ទៅណាទេ។ គាត់ចាំ មិនបានអី ខ្ញុំមក មិនយូរទេ មួយខែ អីទៀតខ្ញុំ ទៅវិញហើយ ចាំបាច់ អីធ្វើ ចលាចល គេឯងអ៊ឹចឹង គិតមើល គាត់ធ្វើអ៊ី ចឹងចេតនា ល្អ ឬចង់ បំផ្លិច បំផ្លាញ ខ្ញុំ? កូនប្រុស ខ្ញុំនៅហ្នឹង យូរតើ ចាំខ្ញុំ ត្រឡប់ទៅវិញ ទៅ ពេលខ្ញុំ នៅខ្ញុំឲ្យ លេងតើ ឥឡូវ ខ្ញុំអត់នៅ ខ្ញុំហាម អ្នកផ្ទះ មិនឲ្យ អ្នកចូលទេ។ ខ្ញុំបាន និយាយជាមួយ តុលាការ អនុវត្តសាល ក្រមស្អី បើ ខ្ញុំលែង លះ ខ្ញុំចែក គ្នាហើយ តើ ផ្ទះគេ យក ទ្រព្យសម្បត្តិ គេយក កូនខ្ញុំយក មកអនុវត្ត ស្អីទៀត។ សូម្បី របងផ្ទះ គេខ្ញុំប៉ះ មិនបាន ផងហ្នឹង។ ខ្ញុំសូម ស្នើឲ្យ អ្នកច្បាប់ ហ្នឹង ពិចារណា ឡើងវិញ កុំចេះ តែជឿ តាម សម្តី មួង ឃីម ហ្នឹង ហើយ មកធ្វើបាប ប្រជារាស្ត្រ ទន់ខ្សោយ ដូចខ្ញុំ អ៊ីចឹងពេក។ ម្តងហើយ កុំឲ្យ មាន ម្តងទៀត ភាព អយុត្តិធម៌ មិនចេះ តែកើតមាន ឡើងដដែល ទេ ស្រុកទេស មានច្បាប់ ត្រូវដឹង។ ឥឡូវ ខ្ញុំទ្រាំ បាន តែបើខ្ញុំ ទ្រាំមិនបាន មិនដឹង យ៉ាងម៉េចទេ៕

Advertisements

មតិ»

1. ភរិយានិងម្ដាយម្នាក់ - ខែ​មីនា 7, 2012

ខ្ញុំមិនចង់វែកញែកថាអ្នកណាខុសអ្នកណាត្រូវទេ ព្រោះចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះឯង។ ធម្មតា ឪពុកម្ដាយលែងលះគ្នា អ្នកដែលរងផលប៉ះពាល់គឺជាកូនៗ បើបែកបាក់គ្នាហេតុអ្វីចាំបាច់ឈ្លោះគ្នាអោយកូនឃើញ? គ្រាន់តែនិយាយគ្នាដោយសំដីធម្មតាមិនបានឬ?

2. Somada Vsthea - ខែ​មីនា 9, 2012

តស៊ូ​ឡើងបងស្រី​ពេជ្ជតា ខ្ញុំពិតជាកោតស្ញប់ស្ញែង​ចំពោះបងខ្លាំងណាស់ ដែល​លះបង់ទ្រព្យ​សម្បត្តិដើម្បីកូន ។​​ មានមនុស្សស្រីមិនតិចទេ​ដែល​រង​គ្រោះដោយ​សារ​តែប្តីធ្វើបាប​​​ តែសម្រាប់បង ៗ​ ពិតជាគម្រូ​សម្រាប់ស្រ្តី​ខ្មែរ​ទូទៅ ក្នុង​ការរើបម្រះពីការធ្វើបាប ស៊ូរស់នៅ​ជាមួយកូនទាំងបាតដៃទទេ រហូត​មានថ្ងៃនេះ ។ ខ្ញុំជឿថាទេវតាពិតជាមានភ្នែក​ សាង​ល្អ​បានល្អ​ សាងអាក្រក់​បានអាក្រក់ ។ ស៊ូ ៗៗៗៗៗ ណាបង !​​

3. Lydeth - ខែ​មីនា 11, 2012

អ្នកសរសេរអត្ថបទនេះដូចជាមិនសូវចេះសរសេរខ្មែរសោះ ។ សរសេរត្រឡប់ត្រឡិន​រកមើលមិនយល់ ។

ឌីយ៉ា - ខែ​មេសា 1, 2012

គាត់សរសេរតាមគេនិយាយទេ! នេះគេហៅថា សរសេរតាមសម្តីគ្រប់ម៉ាត់ទាំងអស់ ដូច្នេះហើយទើបពិបាកអាន!

4. ឌីយ៉ា - ខែ​មេសា 1, 2012

ខ្ញុំពិតជាស្ងប់ស្ងែងទឹកចិត្តជាម្តាយរបស់គាត់ណាស់ សូមឲ្យច្បាប់ជួយមើលផង កុំឲ្យចេះតែចេះច្បាប់ហើយ បំពានច្បាប់ ធ្វើបាបអ្នកតូចទាបពេក លោកអ្នកចេះច្បាប់អើយ!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: