jump to navigation

សាលាច្បាប់ ហាមសិស្សសរសេរសារណា លើប្រធានបទធំ ១៤ ខែ​មីនា 2, 2012

Posted by មេឃា in កខគឃង, Cambodia Feature Stories.
trackback

តាមសេចក្តីជូនដំណឹងមួយ ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១២ របស់សាកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្ត សេដ្ឋកិច្ច (សាលាច្បាប់) បានចេញ នូវបម្រាម ចំពោះនិស្សិត ថ្នាក់បរិញ្ញាបត្រ នីតិសាស្រ្ត និង រដ្ឋបាល សាធារណៈ  ឆ្នាំសិក្សា ២០១១-២០១២ ជ្រើសរើស ប្រធានបទ មួយចំនួន ដើម្បីយកមក សរសេរសារណា បញ្ចប់ ឆ្នាំសិក្សា ទេ។ ប្រធានបទ ដែលសាលា ច្បាប់ មិនអនុញ្ញាត ឱ្យយកមក សរសេរ រួមមាន ៖

  1. បញ្ហាគ្រឿងញៀន ក្នុងសង្គម
  2. ការរៀបចំ និងការ ប្រព្រឹត្តិទៅ នៃ កាកបាទ ក្រហមកម្ពុជា
  3. គោលការណ៍ និងនីតិវិធីដោះស្រាយ វិវាទដីធ្លី នៅ ព្រះរាជាណាចក្រកម្ពុជា
  4. សមត្ថកិច្ចដោះស្រាយវិវាទ ដីធ្លីក្នុង ព្រះរាជាណាចក្រកម្ពុជា
  5. ផលប្រយោជន៍ទីផ្សារមូលបត្រនៅកម្ពុជា
  6. ការបង្ការ និងដោះស្រាយ វិវាទការងារ កម្ពុជា
  7. មជ្ឈត្តការពាណិជ្ជកម្ម និងមជ្ឈត្តការវិវាទ ការងារនៅ ព្រះរាជាណាចក្រកម្ពុជា
  8. និយ័តករទីផ្សារមូលបត្រ
  9. ការបោះផ្សាយមូលបត្រមហាជន
  10. ដំណើរការបោះផ្សាយលក់ មូលបត្រជាសាធារណៈ របស់សហគ្រាស សាធារណៈនៅកម្ពុជា
  11. ក្រុមហ៊ុនមូលបត្រ
  12. ការបោះផ្សាយលក់ មូលបត្រកម្មសិទ្ធិ ជាសាធារណៈជា លើកដំបូង
  13. ការចុះបញ្ជីក្រុមហ៊ុនពាណិជ្ជកម្ម
  14. ការផ្សព្វផ្សាយព័ត៌មាន ដែលមាន ឥទ្ធិពលលើមូលបត្រ

ប្រធានបទទាំង ១៤ ដែលសាលាច្បាប់ បានហាមប្រាម សុទ្ធតែជា ប្រធានបទក្តៅ និង កំពុង ចម្រូងចម្រាស់ខ្លាំង ក្នុងសង្គមបច្ចុប្បន្ន។ មិនមាន ការបញ្ជាក់ ហេតុផល ជា លាយ លក្ខណ៍អក្សរ ណាមួយ អំពី មូលហេតុដែល សាលាច្បាប់ មិនអនុញ្ញាត ឱ្យនិស្សិត ជ្រើសយក ប្រធានបទខាងលើ មកសរសេរ ក្នុង សេចក្តីជូនដំណឹង នោះទេ។ មិនមានព័ត៌មាន ប្រាកដ ណាមួយ ថា សាកល វិទ្យាល័យ ដទៃ មានការ ហាមប្រាម មិនឱ្យ សរសេរដែរ ឬជាការ កម្រិតថ្នាក់ ជាតិឬ យ៉ាងណា ដូចគ្នា  ? សម្រាប់ និស្សិតឆ្នាំ បន្ទាប់ អាចត្រូវបានអនុញ្ញាត ឱ្យសរសេរ ប្រធានបទ ដោយសេរី ឬដាក់កម្រិត វាអាស្រ័យទៅលើ សាកលវិទ្យាល័យសាមី។

ទោះបីជាមានហេតុផល យ៉ាងណា ការដាក់កម្រិត ប្រធានបទ ក្នុង ការសរសេរ មិនធ្លាប់មាន ឡើយ នៅក្នុង ប្រទេស ប្រជាធិបតេយ្យ  ប្រទេសអភិវឌ្ឍ ព្រោះ វាមានឥទ្ធិពល ដល់ការ លើកទឹកចិត្ត និស្សិត និងអ្នកសរសេរឯករាជ្យ ក្នុងកិច្ចការស្រាវជ្រាវ៕

មតិ»

1. ក្មេងស្រែ - ខែ​មីនា 2, 2012

សាលា​មាន​គោលបំណង​រក្សា​សុវត្ថិភាព​ជូន​សិស្សនិស្សិតទេដឹង?

វិចិត្រ - ខែ​មីនា 2, 2012
2. monyrinataro - ខែ​មីនា 2, 2012

បញ្ហាគ្រឿងញៀន ក្នុងសង្គម(sic)

3. អតីតនិស្សិតច្បាប់ដែលមានមនសិការ និងបានយល់ដឹងពីបញ្ហាមួយនេះ ច្បាស់ - ខែ​មីនា 2, 2012

សូមមេត្តាកុំយល់ច្រឡំ លោកអ្នកម្ចាស់ប្លុក ។ ខ្ញុំសូមបញ្ជាក់់ថា ប្រធានបទ ទាងត្រូវបាននិស្សិតជំនាន់មុន តាំងពីឆ្នាំ ២០០៣ រហូតមកដល់បច្ចុប្បន្ន ព្យាយាមលើកយកមកសរសេរ ។ ដើម្បីជៀសវាងការសរសេរប្រធានបទ ដដែលៗ ទើបការិយាល័យស្រាវជ្រាវរបស់សាកលវិទ្យាល័យសម្រេច ដក ប្រធានបទទាំងនេះ ចេញពីជម្រើសនានារបស់និស្សិត។ ដោយឡែក ចំពោះ ប្រធានបទ ស្តីពីមូលបត្រក៏ត្រូវបានហាមឃាត់ មិនមែនមកពី ប្រធានបទនេះ ពេញនិយមពេកទេ គឺដោយសារតែ ប្រធានបទទាំងនេះ និស្សិតបរិញ្ញាបត្រច្បាប មួយចំនួន បានសរសេរច្រើនណាស់មកហើយ ប៉ុន្តែ បច្ចុប្បន្ន ស្ថាប័នមួយនេះ មិនទាន់មានការលូតលាស់អ្វីគួរឲ្យកត់ សម្គាល់នៅឡើយ ដែលបណ្តាលមកពីស្ថានភាពហិរញ្ញវត្ថុពិភពលោក។

មេឃា - ខែ​មីនា 5, 2012

អរគុណសម្រាប់​ ព័ត៌មាន​… សូមបញ្ជាក់ថា ខ្ញុំ​ក៏ជា អតីតនិស្សិត​សាលាច្បាប់​ដែរ…
ខ្ញុំមិនប្រាកដថា នេះ​ជាការ​បកស្រាយ​ ការពារ សេចក្តីជូនដំណឹង ឬយ៉ាងណានោះទេ ? ដំបូង ប្រកាសរបស់​ខ្ញុំ គ្រាន់​ជាការជូនដំណឹង​ដល់ និស្សិត​ដែល​ត្រូវសរសេរសារណា បញ្ចប់ឆ្នាំសិក្សា ២០១២- ២០១២… ចុងក្រោយ គ្រាន់ជា ទស្សនៈវិភាគ របស់​ខ្ញុំ ដែល​ យល់ថា ការសរសេរលិខិតជូនដំណឹង [លិខិតរដ្ឋបាល] គួរតែ​បញ្ជាក់ឱ្យ ​បាន ​ក្បោះក្បាយ ​នូវមូលហេតុ ដែល​ហាមប្រាម ក្នុងសេចក្តីជូនដំណឹង… ហើយ​ ដោយសារ​ យល់ឃើញថា ប្រទេសកម្ពុជា ខ្វះឯកសារ សរសេរ​ច្រើន ដូច្នេះ ប្រធានបទសេរី គួរតែ​ត្រូវបានលើកទឹកចិត្ត …

4. តា ម៉ាប់ - ខែ​មីនា 2, 2012

មកពីរសើបពេក !

5. បុត្រា - ខែ​មីនា 3, 2012

អស់អីសរសេរហើយចឹង
មិនបាច់ស្រាវជ្រាវទៀតទេ

អតីតនិស្សិតច្បាប់ដែលមានមនសិការ និងបានយល់ដឹងពីបញ្ហាមួយនេះ ច្បាស់ - ខែ​មីនា 3, 2012

ប្រធានបទមានច្រើនណាស់ មកពីអ្នកបានយល់ ការចំណាយពេលផ្ទាល់ខ្លួន ប្រើវាឲ្យសមស្រប

6. rcslv746 - ខែ​មីនា 3, 2012

ខ្ញុំគិតថាប្រហែលអ្នកស្រាវជ្រាវមានចំនួនច្រើនលើសលុបពេកហើយ ចំណែកឯឯកសារក៏សំបូរបែបដែរ។ ដូច្នេះមិនចាំបាច់ស្រាវជ្រាវនោះទេ!!!

7. Saby - ខែ​មីនា 5, 2012

The legal limitation in Cambodia has been seen as public. Educated people has not been allowed to use their knowledge.

8. Soeun - ខែ​មីនា 5, 2012

លោកអតីតនិស្សិតច្បាប់មេត្តាជ្រាបថា គ្រប់មនុស្សមានសិទ្ធិក្នុង​ការ​សួរនាំ និងបញ្ចេញមតិ ចំណែកលោកមានសិទ្ធិក្នុងការបកស្រាយ និង​ឆ្លើយតប តែសូមឲ្យប្រាកដថាលោកមានហេតុផលច្យាស់លាស់​ និងសម រម្យអាចទទួលយកបាន។ ឧ. បញ្ហាព័ត៌មានទីផ្សារមូលប័ត្រនៅកម្ពុជាមាន​អ្នកសរសេររួចហើយ​ឬក៏លោកគ្រាន់តែឆ្លើយដោះសារ។

9. មេឃា - ខែ​មីនា 6, 2012

Radio ABC Australia Reported on 5 March, 2012 : សេចក្តីប្រកាសហាមឃាត់យកប្រធានបទមួយចំនួនធ្វើជាប្រធានបទនៃការសរសេរនិក្ខេបបទ បង្កឲ្យមានមតិភ័ន្តច្រឡំ
កាល​ពី​ពេល​ថ្មីៗ​នេះ មាន​មតិ​ដោយ​ឡែក​ផ្សេងៗ​ពី​គ្នា​ពី​មជ្ឈ​ដ្ឋាន​និស្សិត​​បញ្ញ​វន្ត​ខ្មែរ​ជា​ច្រើន​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស​ពាក់​ព័ន្ធ​នឹង​សេច​ក្តី​ប្រកាស​ចេញ​ដោយ​សកល​វិទ្យា​ល័យ​ភូមិន្ទ​នីតិ​សាស្ត្រ​ និង​វិទ្យា​សាស្ត្រ​សេដ្ឋ​កិច្ច​ដែល​ហាម​ប្រាម​ចំពោះ​និស្សិត​ឆ្នាំ​ទី​៤ ក្នុង​ឆ្នាំ​សិក្សា ២០១១ – ២០១២ មិន​ឲ្យ​យក​​ប្រធាន​បទ​មួយ​ចំនួន​មក​ធ្វើ​ជា​ប្រធាន​បទ​សារណា​បញ្ចប់​ការ​សិក្សា​ឡើយ។ ការ​ហាម​ប្រាម​ទៅ​លើ​ប្រធាន​បទ ដែល​ភាគ​ច្រើន​ជា​ប្រធាន​បទ​កំពុង​រសើប​ផ្នែក​នយោបាយ​នេះ ធ្វើ​ឲ្យ​បញ្ញ​វន្ត​មួយ​ចំនួន​យល់​ថា ជា​ការ​បិទ​សិទ្ធិ​សេរី​ភាព​នៃ​ការ​ស្រាវ​ជ្រាវ ហើយ​ក៏​ជា​សារ​មួយ​ដល់​អ្នក​វិភាគ​សង្គម​ឲ្យ​ជៀស​វាង​លើក​យក​បញ្ហា​ទាំង​នេះ​មក​ធ្វើ​ការ​វិភាគ​ផង​ដែរ។
ដោយ​ឡែក​លោក ច្រឹង ហៃ ដែល​ជា​ប្រធាន​ការិយា​ល័យ​ស្រាវ​ជ្រាវ​របស់​សកល​វិទ្យា​ល័យ​ភូមិន្ទ​នីតិ​សាស្ត្រ និង​វិទ្យា​សាស្ត្រ​សេដ្ឋ​កិច្ច​បាន​បដិ​សេធ​ចំពោះ​ការ​យល់​ឃើញ​ទាំង​នោះ ដោយ​លើក​ហេតុ​ផល​ថា ប្រធាន​បទ​ដែល​សកល​វិទ្យា​ល័យ​ហាម​យក​មក​ធ្វើ​សារណា​នេះ​គឺ​ដើម្បី​ជៀស​វាង​ការ​សរសេរ​ប្រធាន​បទ​ដដែលៗ ហើយ​និស្សិត​ក៏​មិន​អាច​លួច​ចំលង​សារ​ណា​មុនៗ​បាន​ថែម​ទៀត។

10. monyrinataro - ខែ​មីនា 6, 2012

មូលបត្រប្រធានបទដដែល? ចឹងសរសេរពីអំពើពុករលួយទៅ នេះប្រហែលជាប្រធានបទថ្មី ២ម៉ោងអាចសង្ខេបបានហើយ ចំពោះការប្រឡងនោះ!

11. Sa - ខែ​មីនា 13, 2012

ចូរបងប្អូនកុំគិតថានេះមកពីបញ្ហានយោបាយ ឬមួយក៏វាជាប្រធានបទរសើប។ បើសិនជាប្រធានបទនោះមិនអនុញ្ញាតឲ្យសរសេរដោយសារវារសើប ចុះប្រធានបទពាក់ព័ន្ធនឹងសម្បទានដីសេដ្ឋកិច្ច ហេតុអ្វីបានជាសាលាមិនបិទ? ចុះចំនែកឯពាក់ព័ន្ធនឹងច្បាប់ និងស្ថាប័នអំពើពុករលួយម្តេចក៏សាលាមិនហាមប្រាម? ចំពោះចម្ងល់ដែលថាប្រធានបទពាក់ព័ន្ធនឹងមូលប័ត្រវិញ វាមិនមែនជាប្រធានបទថ្មីនៅសាលាច្បាប់ទេ ព្រោះមានសារណាក៏មិនតិចដែរពីមុនដែលសរសេរពីវា ហើយបើអ្នកទាំងអស់គ្នាចង់ឲ្យកាន់តែច្បាស់អាចទៅបណ្ណាល័យសាលាច្បាប់មើលបាន។ ម្យ៉ាងទៀតសាលាហាមតែប្រធានបទខាងលើទេ ឧទាហរណ៏ពាក់ព័ន្ធនឹងវិវាទដីធ្លី សាលាបិទតែប្រធានបទគោលការណ៏​និងនីតិវិធីដោះស្រាយវិវាទដីធ្លី តែនិសិ្សអាចយកប្រធានបទដែលពាក់ព័ន្ធនឹងវិវាទដីធ្លីដទៃទៀតបានដែរដូចជាមូលហេតុនៃវិវាទដីធ្លីជាដើម។

12. Global Neuro & Spine Institute - Tampa - ខែវិច្ឆិកា 10, 2014

Just desire to say your article is as astonishing. The clarity to your submit is just
cool and i could suppose you are a professional in this
subject. Fine with your permission let me to grasp
your RSS feed to keep up to date with coming near near post.
Thank you a million and please keep up the gratifying work.


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: