jump to navigation

សង្សារ​អាជីព ខែ​កុម្ភៈ 23, 2012

Posted by មេឃា in Cambodia Feature Stories.
trackback

ប្រភពដើម ៖ គេហទំព័រកាសែតភ្នំពេញប៉ុស្តិ៍

អ្នកស្រាវជ្រាវវិភាគពី«សង្សារអាជីព»នៅកម្ពុជា

Wednesday, 22 February 2012 12:01

Heidi Hoefinger

ភ្នំពេញ : នេះគឺជា ការបរិយាយរឿង ទាក់ទងនឹង បញ្ហាសុខភាពផ្លូវភេទ ស្នេហា និង លុយកាក់។ វាចាប់ផ្តើម កើតឡើង នៅក្នុង បារ៍មួយ ហើយវា ពាក់ព័ន្ធនឹង ស្ត្រីវ័យក្មេង កម្ពុជា មួយរូប និង បុរសជនបរទេស មួយចំនួន។ យើងបាន ដឹងឮ វាតាំងពី មុនមក។ តែរឿងនេះ វាមានដំណើរ ដើមទង វែងឆ្ងាយ។ អ្វីដែល យើងបាន រកឃើញ ពីភាពពាក់ព័ន្ធ ដ៏ស្មុគស្មាញ ទៅនឹងក្មេង ស្រីនោះ គឺ ការស្វះស្វែង រកឱកាស នានា ដូចជា ការទទួលបាន នូវ ក្តីរំភើប និង ការមាន មនោសញ្ចេតនា លន្លង់លន្លោច ជាពិសេស មិត្តប្រុស បរទេស។

សង្សារអាជីព មានសម័្ពន្ធស្នេហាជាមួយបុរសបរទេសច្រើននាក់ ដើម្បីប្តូរជាអំណោយ ធនធាន និងឱកាសលើកស្ទួយជីវភាព

យើងនឹង បង្ហាញឲ្យឃើញ នូវរឿងរ៉ាវ របស់ ក្មេងស្រី កម្ពុជាម្នាក់ ដែល ពាក់ព័ន្ធ ទៅនឹង បញ្ហាចម្បងៗ បីយ៉ាង បញ្ហាសុខភាព ផ្លូវភេទ ស្នេហា និង លុយកាក់។ រឿង របស់ ក្មេងស្រី នោះ ត្រូវគេ ស្គាល់ថា «សង្សារអាជីព និង ក្រុម មិត្តប្រុស មកពី បស្ចិមប្រទេស»។

វាជារឿងមួយ បានកើតឡើង នៅ ឆ្នាំ២០០៣ ខណៈ នាងខ្ញុំ បានទៅ អង្គុយ ផឹកភេសជ្ជៈ មួយកែវ នៅក្នុង បារ៍មួយ ស្ថិត នៅលើ ផ្លូវលេខ ៥១ ដែលជា ទីកន្លែង ធ្វើការ របស់ ក្មេងស្រី ឈ្មោះ លីលី មានវ័យ ២៣ឆ្នាំ បានចង ចឹញ្ចើម ដាក់ខ្ញុំ ហើយ បាន ចោទសួរ ខ្ញុំថា «ហេតុអី បាន អ្នកទាំងអស់ គ្នា គិតថា នាងខ្ញុំ ជា ស្រីរក ផ្លូវភេទ អ៊ីចឹង? ព្រោះ តែ ឃើញនាងខ្ញុំ បម្រើ ការងារ នៅក្នុង បារ៍ ហើយ មាន មិត្តប្រុសច្រើន សម្រាប់ ក្តីស្រឡាញ់ ឬសម្រាប់ តែ ចង់បាន កាដូ? ដោយសារ តែមាន ការយល់ច្រឡំ នឹង អត្តសញ្ញាណ នៃ ជនបរទេស បែបបស្ចិម ប្រទេស នោះ ហើយ ខ្ញុំក៏ សួរនាងថា ៖ «តើអ្នក ទៅក្រៅ ជាមួយ ភ្ញៀវឬ? នាងឆ្លើយ ទាំងអារម្មណ៍ ក្តៅក្រហាយ ថា៖ «ទេ ! នាងខ្ញុំ ទៅជាមួយ មិត្តប្រុស មួយចំនួន!»។

ដូច្នេះ ហើយបានជា ខ្ញុំបាន ចាប់ផ្តើម ស្វែងរក ប្រភព ពិតប្រាកដ ដែល ពាក់ព័ន្ធ នឹង ពិភព ដ៏សែន ស្មុគស្មាញនេះ តែម្តង ពោល គឺពិភព នៃរឿង រ៉ាវ ផ្លូវភេទ កាដូ និង ការយល់ ច្រឡំផងដែរ។ រយៈពេល ៧ ឆ្នាំគត់ ដែល ខ្ញុំ បានចំណាយ លើ ចំណាប់ អារម្មណ៍ លើក្មេងស្រី បម្រើការងារ ក្នុង បារ៍ នេះ ហើយ បាន សាកសួរ ក្រុម ភ្ញៀវបុរស និង នារី ចំនួន ប្រហែលជា ៣០០នាក់។ អ្នកទាំងអស់ នេះ បាន និយាយ ថា ទម្រង់ នៃ របររក ស៊ីផ្លូវភេទ របស់ ស្រ្តីទាំងនោះ គឺជា ការរួមភេទ ដើម្បីជាថ្នូរ នឹង ប្រាក់តែវា ក៏ មិនមែនសុទ្ធ ទាំង អស់ដែរ។ មិនថា បញ្ហា របររកស៊ី របស់ ស្រ្តីទាំងនោះ មាន លក្ខណៈប្រយោល ឬ ស្ម័គ្រចិត្ត យ៉ាងណា ទេ តែវា ក៏បាន ក្លាយជា ប្រភពព័ត៌មាន នៅក្នុង របាយការណ៍ របស់ បណ្តា អង្គការក្រៅ រដ្ឋាភិបាល នានា បានធ្វើការ បរិយាយពី រឿងរ៉ាវនេះ ផងដែរ។

ទោះជាយ៉ាងណា ការសិក្សា ស្រាវជ្រាវ សម្រាប់ និក្ខេបបទ ថ្នាក់បណ្ឌិត របស់ នាងខ្ញុំ ក៏បាន ចាប់ផ្តើម មាន តម្រុយនា ពេលនោះ ផងដែរ។ មាន ស្រ្តីវ័យក្មេង កម្ពុជា ជាច្រើន បាន ធ្វើ ចំណាកស្រុក មករស់នៅ រាជធានី ភ្នំពេញ ដើម្បី ស្វែងរកការងារ នៅក្នុង បារ៍ ហើយមាន សង្សារ ជា ជនបរទេស ច្រើននាក់។ ការធ្វើបែប នេះ ដោយសារ តែពួកនាង គិតថា មិត្តប្រុស បរទេស ទាំងនោះ នឹងជួយ ផ្គត់ផ្គង់ពួកគេ និង ក្រុមគ្រួសារ គេ ថែមទាំងទិញ កាដូ មាន តម្លៃថ្លៃ ហើយ ស្រស់ស្អាត ទំនើប ទាន់សម័យ ដូចជា សម្លៀកបំពាក់ គ្រឿង អលង្ការ មាស និង ម៉ូតូ ជាដើម។ នេះ គឺជា អត្ថន័យមួយ គេហៅ ការរួមភេទ ដើម្បី ទទួល បាន កាដូ នឹង អ្វីមួយ ដែលខុស ទៅនឹង អត្ថន័យ ការរួមភេទ ដើម្បីយក ប្រាក់។

ដោយសារ តែសម្ព័ន្ធភាព ទាំងនេះ ហើយ បានជាន័យ លើពាក្យ ស្នេហា វាក៏ មាន អត្ថន័យ ច្រើន ទៅតាមនោះ ដែរ។ ខ្ញុំបាន សួរនាង លីលី ថា៖ «តើ អ្នក ស្រឡាញ់ មិត្តប្រុស អ្នកទេ? នាងឆ្លើយថា៖ «ចាស ខ្ញុំ ស្រឡាញ់គាត់។ គាត់ មិនមែន បុរស ដែល ចូលចិត្តផឹក ច្រើនទេ ហើយ មិនដែល វាយធ្វើបាប នាងខ្ញុំ ឡើយ។ គាត់ បាន ផ្ញើលុយ ឲ្យនាងខ្ញុំ មួយខែ ៣០០ ដុល្លារ អាមេរិក រយៈពេល ១ ឆ្នាំ»។ ដោយឡែក នាងជា សង្សារអាជីព វិញ តែងតែ បន្តសកម្មភាព មានមិត្តច្រើន ជា ហូរហែ ដដែល ដោយសារ តែនាងធ្វើវា ក្នុងការ បំពេញទៅនឹង ស្ថានភាព ដែល មិត្តបរទេស របស់នាង ទាំងឡាយ នោះ បានត្រឡប់ ទៅស្រុក ពួកគេវិញ ដែរ។

ការលើកឡើងត្រួសៗ នេះ មិនមែន មានន័យថា ស្រ្តីកម្ពុជា មាន ភាពលោ្មភ និង គិតពី តួលេខ មិត្តប្រុស ខ្លួនឡើយ។ តែវាគឺ ជា ការបង្កើត បាននូវ មធ្យោបាយ ដ៏ប្រសើរ មួយ សម្រាប់ ដោះស្រាយ ស្ថានភាព ដែល មិនមាន សមភាពគ្នា។ នៅពេល ពួកគេ បាន ស្គាល់បុរសៗ ទាំងនោះ ច្រើន ពួកគេ ក៏អាច សន្សំបាន ប្រចាំខែ ច្រើនដែរ។ ក្រុមបុរស បរទេសទាំង នោះវិញ បាន ស្គាល់ពួកនាងៗ ក៏មាន ភាពងាយស្រួល ដែរ ដូចជា ការប្រើប្រាស់ លិខិតឆ្លងដែន និង ការធ្វើដំណើរ ជាដើម។ និយាយឲ្យចំ ទៅគឺ ពួកគេ ត្រូវការ ភាពស្រណុក សុខស្រួល និង សុភមង្គល ដូច អ្នកដទៃ។

ដោយឡែកនាង វាតា វ័យ ២៥ឆ្នាំ បាននិយាយថា៖ «ខ្ញុំគ្រាន់តែ ចង់បាន សុភមង្គល សម្រាប់ជីវិត។ ខ្ញុំ មិនខ្វល់ រឿង លុយកាក់ច្រើន ប៉ុន្មានទេ។ ខ្ញុំ គ្រាន់តែ ចង់បាន បុរសល្អម្នាក់ សម្រាប់ខ្លួន និង អាចផ្តល់ផ្ទះ ដ៏ល្អមួយ សម្រាប់ គ្រួសារ បាន ហើយ។ ខ្ញុំមាន បំណងចង់ បាន កូនស្រីពីរ ឬ បីនាក់ បានទៅ សាលារៀន ល្អនឹងគេ។ បច្ចុប្បន្ននេះ ខ្ញុំធ្វើការ នៅក្នុង បារ៍ នាងខ្ញុំ គ្រាន់តែ សង្ឃឹមថា បាន ជួបនឹង បុរសបារាំងម្នាក់ មកមើលថែទាំ ខ្ញុំប៉ុណ្ណោះ»។

នៅក្នុងករណីនេះ បារ៍ គឺជាទី កន្លែងនៃ បណ្តាញ ទំនាក់ទំនង មួយ និងជាទី កន្លែង ផ្តល់ឱកាស សម្រាប់គូស្នេហ៍ ផងដែរ។ នាពេល ដែលនាងខ្ញុំ បានសម្ភាស ជាមួយ នាង វាតា គឺនៅ ពេលនាង កំពុងតែ សោកសៅ ពី ការបែកមិត្ត ប្រុសជាទី ស្រឡាញ់ របស់ នាង ដែលបាន វិលត្រឡប់ ទៅ ប្រទេស អង់គ្លេសវិញ។ បុរស ជាតិ អង់គ្លេស នោះ មានវ័យ ២៣ឆ្នាំ បានបញ្ចប់ មហាវិទ្យាល័យ ហើយដែរ។ បុរសនោះ មិនផ្ញើប្រាក់ មកឲ្យនាងឡើយ តែគេបាន សន្យាថា គេទំនាក់ទំនង ជាមួយ នាងតាមប្រព័ន្ធ Skype ជាប្រចាំ។ នាង វាតា បានពន្យល់ថា នាងមាន ភាពស៊ាំ ទៅនឹង សម្តីទាំងនេះហើយ តែវា មិនមាន ភាពងាយស្រួល ឡើយ។

សំណាងល្អនាង វាតា បានជួប នឹងបុរសចំណាស់ ម្នាក់ វ័យ ៤៩ ឆ្នាំ មកពី អាមេរិក បានផ្ញើ លុយកាក់ ឲ្យនាង ដើម្បីជួលផ្ទះ សម្រាប់ក្រុម គ្រួសារ នាង រយៈពេល ២ ឆ្នាំ និង បុរសបារាំង ម្នាក់ទៀត នៅឯ ខេត្តព្រះសីហនុ ដែលបាន ផ្តល់ ក្តីសុខ ទាំង ខាងកាយ និងអារម្មណ៍ ផងដែរ។ តែ នាងវាតា នៅតែ មានក្តី សង្ឃឹមថា ថ្ងៃណា មួយ នាងនឹង បាន ជួបស្នេហ៍ពិត ស្មោះមួយ នឹងមួយ ដើម្បី បញ្ចប់ ឋានៈ ជា «សង្សារអាជីព» ជាមិនខាន។

តែនេះក៏ មិនមែន មានន័យថា រាល់ស្រ្តីខ្មែរ ដែលបម្រើ ការងារ នៅក្នុង បារ៍ គឺសុទ្ធតែ ជា «សង្សារអាជីព» នោះឡើយ។ ទោះបីជាវា មាន ប្រជាប្រិយភាព បែបនេះ ក៏ដោយ ក៏ស្រ្តី ភាគច្រើន មិនបាន យក បញ្ហាផ្លូវភេទ នេះ មកធ្វើជា កាដូទៅ នឹង ទ្រព្យសម្បត្តិដែរ។ ស្រ្តីឈ្មោះ សាលី ដែលជា ម្ចាស់ បារ៍ វ័យ ២៨ឆ្នាំ បាននិយាយថា៖ «នាងខ្ញុំ ថែទាំ ខ្លួនឯង។ ខ្ញុំមិន បានសុំ លុយកាក់ អ្វីពី មិត្តប្រុស ទាំងនោះ ឡើយ។ តាមពិត ទៅគឺ នាងខ្ញុំ ថែទាំ ពួកគេ វិញទេ។ ខ្ញុំគ្រាន់តែ ពេញចិត្ត នូវ សម្ព័ន្ធភាព ស្នេហា ជាមួយ បុរសទាំងនោះ តែប៉ុណ្ណោះ»។

ទោះជាយ៉ាងណា ក៏មាន ក្រុមអ្នកជំទាស់ មួយចំនួន ដែរ ចំពោះការ ទិតៀន លើការ ដែល ស្រ្តី ទាំងនោះ បានយក ទង្វើរបស់ ខ្លួនមក ធ្វើជា ថ្នូរជាមួយ បុរសផ្សេងៗ គ្នា ដើម្បី កាដូនោះ គឺពួកគេ នៅតែ ត្រូវគេ ឲ្យ ឈ្មោះថា ជា  «ស្រីពេស្យា» ដដែល ឬ ក៏ត្រូវគេ ហៅថាជា «ស្រីកំដរ» ជនបរទេស (GFE)។ តែការ រួមភេទ ដើម្បីជា ថ្នូរនឹង អ្វីមួយនេះ មានន័យ ផ្សេង ពី អត្ថន័យ ការរួមភេទ ដើម្បី យកប្រាក់ ព្រោះថា ពួកគេ មាន ទំនាក់ទំនងគ្នា ក្នុងនាមជា សង្សារប្រុស និង សង្សារស្រី។ វា មិនមាន ការកំណត់ ពេលវេលា ការតថ្លៃគ្នា ឬ ជជែក គ្នាសេវាកម្ម អ្វីនោះឡើយ ហើយការជូន កាដូអ្វីមួយ សម្រាប់ជាថ្នូរ នឹងការរួមភេទ វាជាផ្នែក មួយ នៃ ករណីយកិច្ច និង ការ ផ្តល់ក្តី រំពឹងផងដែរ។

ការរួមភេទដើម្បីជាថ្នូរ នឹងអ្វីមួយ បានកើតឡើង គ្រប់ពេល។ ចំពោះ ទម្រង់វា វិញមាន ដូចជា ស្រ្តីម្នាក់ បានទៅគេង ជាមួយ បុរសចម្លែកៗ ដែល បានមក ទិញ ភេសជ្ជៈ ក្នុងហាង នាង រាល់រាត្រី សិស្សប្រុស ដេក ជាមួយគ្រូ ដើម្បីពិន្ទុ ស្រ្តី រៀបការ ជាមួយ វេជ្ជបណ្ឌិត មានលុយច្រើន ដោយសារ តែសម្លឹង ឃើញ ទ្រព្យ គាត់ ជាដើម។

ដូច្នេះ កាលដែល ស្រ្តីកម្ពុជា មួយចំនួន បានប្រព្រឹត្តការ រួមភេទ ដើម្បី ជាថ្នូរ នឹងអ្វីមួយ ជាមួយ បុរសផ្សេងៗ នោះ មិនមែន មានន័យថា ពួកនាង អាក្រក់ ឬ ខូចចិត្ត នោះ ទេ។ ដោយឡែក នៅពេល ស្រ្តីៗ បស្ចិម ប្រទេស បានធ្វើ នូវ ទង្វើ បែបនេះ វិញ ត្រូវបាន គេគិតថា នាងជា ស្រី្តពូកែ និង មាន ថាមពល ខ្លាំងក្លា។ ស្រ្តី បម្រើ ការងារក្នុង បារ៍ និង សង្សារអាជីព មិនមាន បំណងចង់ ឲ្យគេ វាយតម្លៃ ដោយ ទម្លាក់កំហុស ខ្លួននាងថាជា «ស្រី ពេស្យា» នោះឡើយ តែនាងៗ គ្រាន់តែ ចង់បាន នូវ សិទ្ធិក្នុង ការជ្រើសរើស គូស្នេហ៍ ដែល ខ្លួន ស្រឡាញ់ ដើម្បីជីវិត រស់នៅ ក្នុងសង្គម ប៉ុណ្ណោះ។

ស្រ្តីជា អ្នកចាត់ការ ទូទៅក្នុង បារ៍ ឈ្មោះ សុភា វ័យ ២៩ឆ្នាំ បាន បញ្ជាក់ពី អារម្មណ៍ រសាយចិត្ត នាង ចំពោះមនុស្ស ទាំងអស់ ដែល និន្ទា ដល់ ស្រ្តីបម្រើ ការងារ ក្នុង បារ៍ ថា៖ «ខ្ញុំ ពិតជា មានបំណងចង់ ឲ្យ ពួកគេ បញ្ឈប់ ការមើលងាយ ដល់ស្ត្រី បម្រើ ការងារ ក្នុង បារ៍ ដូចជា ពួកយើង ណាស់។ យើងមិនមែន ស្រ្តី ដែល អាក្រក់ទេ។ យើងធ្វើនេះ គឺ ដើម្បី ជួយ ក្រុមគ្រួសារ យើងដែរ។ ខ្ញុំចង់ឃើញ ពី ស្ថានភាព សម្លឹងមើល ស្រ្តីពួកយើង ឲ្យដូចជា ពួក បុរសៗដែរ»។

សរុបសេចក្តីទៅ រឿងរ៉ាវ ដែលបាន រៀបរាប់ខាងលើ នេះ បញ្ជាក់ឲ្យ ឃើញថា ជា «ការសម្តែង ខ្លួនដូចជា ស្រ្តីរកស៊ី ផ្លូវភេទ» ឬ «ជនរងគ្រោះ ដោយភាព ក្រខ្សត់» ដែល យើង គួរតែសិក្សា ស្វែងយល់ពី ពួកគេ។ ស្រី បារ៍ និង សង្សារ អាជីព គឺជា ប្រភព នៃ ធនធាន មនុស្សមួយ ប្រភេទ ដែលចេះ លៃលក និង ការចាប់ផ្តើម សម្រាប់ បន្តជីវិត រស់នៅ របស់ពួកគេ និង ការចេះ ស្វែងរក ការសប្បាយ មកដាក់ ខ្លួន នៅក្នុង សមុទ្របញ្ហា (ទុក្ខ) និង សមុទ្រ ដែលគ្មាន ភាពទៀងទាត់ ក្នុង លោកីយ៍ នេះ។

 

ប្រវត្តិរបស់ អ្នកនិពន្ធ : បណ្ឌិត ហេឌី ហូហ្វីងហ្គឺ បាន បញ្ចប់ការស្រាវជ្រាវ និក្ខេបបទ ថ្នាក់ បណ្ឌិត រយៈពេល ៧ឆ្នាំ ជាមួយ ទិដ្ឋភាព នៅក្នុង បារ៍ នៃ រាជធានីភ្នំពេញ ចាប់ពីឆ្នាំ ២០០៣ ដល់ឆ្នាំ២០១០។ គាត់ បាន ទទួល សញ្ញាបត្រ ថ្នាក់បណ្ឌិត ពី សាកលវិទ្យាល័យ ហ្គោលស្មីត នៅ ទីក្រុងឡុងដ៍ ឆ្នាំ២០១០។ គាត់ មាន ទីលំនៅ បីប្រទេស គឺ នៅ ទីក្រុងឡុងដ៍ ភ្នំពេញ និងញូវយ៉ក

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: