jump to navigation

រដ្ឋ​ចាប់​ផ្តើម​​ប្រមូលពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​​ឆ្នាំ២០១២ ទៀតហើយ ខែ​កុម្ភៈ 21, 2012

Posted by មេឃា in កខគឃង.
trackback

មេឃា ៖ តែមបង់ពន្ធយានជំនិះឆ្នាំ២០១១ បិតជាប់នឹងម៉ូតូរបស់ខ្ញុំមិនទាន់បាត់ក្លិនថ្មីផង ស្រាប់តែ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាស និងសេចក្តីជូនដំណឹង ស្តីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១២ ទៀតហើយ។ តាមសេចក្តីប្រកាស និងជូនដំណឹងចុះថ្ងៃទី ១០ កុម្ភៈ ២០១២ របស់ក្រសួងដដែលខាងលើ ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនឆ្នាំ២០១២ នឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី ១៥ កុម្ភៈ ២០១២ រហូតដល់ ១៥ កក្កដា ២០១២

កាលបរិច្ឆេទប្រមូលពន្ធនេះ ហាក់ដូចជាលឿនជាងឆ្នាំកន្លងទៅ បើធៀបនឹងឆ្នាំ២០១១ ការប្រមូលពន្ធ លើមធ្យោបាយ ដឹកជញ្ជូនចាប់អនុវត្តពី ថ្ងៃទី១៥ មិថុនា ២០១១ រហូតដល់ ថ្ងៃទី ១៥ កញ្ញា ២០១១។ ដោយឡែកក្នុងឆ្នាំ២០១០ វិញ ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនចាប់អនុវត្តពី ថ្ងៃទី២០ កក្កដា ឆ្នាំ២០១០ រហូតដល់ ថ្ងៃទី២០ តុលា ២០១០

ពលរដ្ឋកម្ពុជារអ៊ូរទាំថា ពិបាកក្នុងបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនក្នុងឆ្នាំ២០១១

មិនមានការបកស្រាយច្បាស់លាស់ណាមួយ អំពី កាលបរិច្ឆេទ ដែលស្ទើរតែ រំកិលមក បង់ពន្ធ នៅដើមឆ្នាំ តែអ្នកវិភាគ មួយចំនួន ជឿជាក់ថា និន្នាការនេះ ទំនងជា ការបង្ខិត ពេលវេលា ដើម្បី ឱ្យមន្រ្តី គាំទ្រ គណបក្សនយោបាយ ងាកមក រវល់តែនឹង កិច្ចការបោះឆ្នោត ជាជាងកិច្ចការ ចំណូលរដ្ឋ ហើយអាចជា ការបង្ខិតពេលវេលាមក បង់ពន្ធ នៅដើមឆ្នាំ ផងដែរ បើវិភាគតាម កាលបរិច្ឆេទបង់ពន្ធ។

តាមរបាយការណ៍មួយ ស្តីពី ការឃ្លាំមើលការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១១ ដែលរៀបចំដោយ សម័្ពន្ធប្រជាពលរដ្ឋដើម្បីគណនេយ្យភាពនៅកម្ពុជា (ខែតុលា ២០១១) បានស្រង់ របាយការណ៏របស់នាយកដ្ឋានពន្ធដារ គិតមកដល់ខែតុលា ឆ្នាំ២០១១ នេះ ប្រទេសកម្ពុជាមាន យានយន្តសរុបចំនួន ១ ៦១៨ ០៣៤គ្រឿង (មួយលាន ប្រាំមួយសែន មួយម៉ឺន ប្រាំបីពាន់ សាបសិបបួនគឿង) ប្រាក់ពន្ធប្រមូលបានសរុបមានចំនួន ៩៧ ២៨២ ៩៧៣ ៥០០ រៀល (កៅសិបប្រាំពីរពាន់ ពីររយប៉ែតសិបពីរលាន ប្រាំបូនសែន ប្រាំពីរម៉ឺន បីពាន់ប្រាំរយរៀល) បើប្រៀបធៀបទៅឆ្នាំ២០១០ ដែលមានចំនួនយានយន្តសរុបចំនួន ១ ៥៧៦ ២១៩ គ្រឿង (មួយលាន ប្រាំសែន ប្រាំពីរម៉ឺន ប្រាំមួយពាន់ ពីររយដប់ប្រាំបួនគ្រឿង) ប្រាក់ពន្ធប្រមូលបានសរុបមានចំនួន ៨២ ១៣៦ ៤៥៨ ៥០០រៀល (ប៉ែតសិបពីរពាន់ មួយរយសាបសិបប្រាំមួយលាន បួនសែន ប្រាំម៉ឺន ប្រាំបីពាន់ ប្រាំរយរៀល) គឺលើសចំនួន ៣០៨ ៨១៥គ្រឿង (បីសែន ប្រាំបីពាន់ ប្រាំបីរយ ដប់ប្រាំគ្រឿង) ស្មើនឹងប្រាក់ពន្ធ ចំនួន  ១៥ ១៤៦ ៥១៥ ០០០ រៀល (ដប់ប្រាំពាន់ មួយរយសែសិបប្រាំមួយលាន ប្រាំសែន មួយម៉ឺន ប្រាំពាន់រៀល)។

ពលរដ្ឋកម្ពុជាភាគច្រើន បានរអ៊ូរទាំអំពីការិយាល័យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនឆ្នាំ២០១១ ដោយសារកន្លែងបង់ពន្ធមានចំនួនតិច ហើយនៅតែមានការឆ្លៀតឱកាសយកចំណេញ…។

សម័្ពន្ធប្រជាពលរដ្ឋដើម្បីគណនេយ្យភាពនៅកម្ពុជា បានបង្កើតទូរស័ព្ទ Hotline  ០១៧ ៥៥៩ ១២២ សម្រាប់ទទួលពាក្យបណ្តឹង និង អនុសាសន៍នានា ពីគ្រប់រាជធានី ខេត្ត ក្រុង ជុំវិញការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនប្រចាំឆ្នាំ ។

 

ឯកសារលម្អិត»»សេចក្តីជូនដំណឹង ស្តីពី ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០១២ (ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ / ១០ កុម្ភៈ ២០១២)

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: