jump to navigation

ភ្នំពេញប៉ុស្តិ៍ ៖ រដ្ឋាភិបាល​​ចេញ​អនុក្រឹត្យ​​ដាក់​​អគារ ៤ ជា​សម្បត្តិ​ឯកជន​រដ្ឋ ខែ​កុម្ភៈ 17, 2012

Posted by មេឃា in ភូមិបាល ៖ ដីធ្លី.
trackback

ភ្នំពេញប៉ុស្តិ៍ ៖ Thursday, 16 February 2012 12:02

ម៉ៃ ទិត្យថារ៉ា

ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន ចុះហត្ថលេខា ដាក់ អគារ រដ្ឋា ភិបាល ចំនួន ៤ ពី ទ្រព្យសម្បត្តិ សាធារណៈ របស់រដ្ឋ ទៅជា ទ្រព្យសម្បត្តិ ឯកជន របស់ រដ្ឋ បន្ទាប់ពី លោកបាន ព្រមាន បណ្តេញចេញពី តំណែង នូវ រដ្ឋមន្រ្តី ណាមួយ ដែល ចង់ដោះដូរ អគារចាស់ៗ របស់រដ្ឋ។ នេះបើយោងតាម សៀវភៅ ព្រះរាជកិច្ច ចុះថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១២។

ក្នុងនោះ អនុក្រឹត្យ ចុះហត្ថលេខា ដោយ លោកនាយក រដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១២ បាន សម្រេច បញ្ចូល ទៅជា ទ្រព្យសម្បត្តិ ឯកជនរដ្ឋ នូវ អគារអាជ្ញាធរសវនកម្មជាតិ ក្រសួងសុខាភិបាល ឃ្លាំងឱសថ កណ្តាល និង ស្ថានីយវិទ្យុខេត្តព្រះសីហនុ។

ថ្លែងនៅក្នុង ពិធី សម្ពោធអគារថ្មី ក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់ ពីថ្ងៃទី៩ កុម្ភៈ លោក ហ៊ុន សែន បាន ព្រមាន ដករដ្ឋមន្រ្តី ក្រសួងព័ត៌មាន និង រដ្ឋមន្រ្តី ក្រសួងវប្បធម៌ ប្រសិន រដ្ឋមន្ត្រី ទាំងពីរ នៅតែ ប៉ុនប៉ង ដោះដូរ អគារចាស់ រដ្ឋ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ នៅ ទីស្តីការ គណៈរដ្ឋមន្រ្តី បានថ្លែងថា រដ្ឋាភិបាល ចុះ ហត្ថលេខា លើ អនុក្រឹត្យនេះ គឺ យោង ទៅតាម ក្រសួងសាមី ដែលស្នើ មក ដូច្នេះ សូម ទាក់ទង ក្រសួង ទាំងនោះ។

លោកស្រី មុំ ស៊ីថា ប្រធាន គណៈកមា្មធិការ ប្រឆាំង ពុករលួយ កម្ពុជា ឯករាជ្យ ដែលជា អង្គការ ក្រៅរដ្ឋាភិបាល បានថ្លែងថា អ្វីដែល រដ្ឋាភិបាល ធ្វើ គឺ ផ្ទុយទៅ នឹង អ្វីដែល លោកនាយក រដ្ឋមន្ត្រី បានថ្លែង កាលពី សប្តាហ៍មុន។

លោក អ៊ូច ឡេង មន្ត្រីកម្មវិធីដីធ្លី អង្គការ អាដហុក ថ្លែងថា គ្មាននរណា ក្រៅពី លោកនាយក រដ្ឋមន្ត្រី ទេដែល អាចធ្វើបាន «គាត់ចង់បង្ហាញ អំណាចបុគ្គល»។

មន្ត្រីក្រសួងសុខាភិបាល និង អ្នកនាំ ពាក្យក្រសួង រៀបចំដែនដី នគរូបនីយកម្ម បដិសេធ មិនធ្វើ អត្ថាធិប្បាយទេ៕ PS

Advertisements

មតិ»

1. ឌីយ៉ា - ខែ​កុម្ភៈ 18, 2012

ខ្ញុំសុំមានមតិរិះគន់មួយ ចំពោះរូបភាព! ខ្ញុំចូលមើលដំបូងគឺចំណងជើង ហើលមើលរូបភាពទៅ ស្មានតែគេយកវិមានឯករាជ្យទៅធ្វើអ៊ីចឹង!!! ខំតែភ័យ! ចឹងសូមបងយករូបភាពដែលទាក់ទងនឹងអត្ថបទមកដាក់ល្អជាង… សូមអស់យោបល់ហើយបង 😀

មេឃា - ខែ​កុម្ភៈ 21, 2012

អរគុណ ឌីយ៉ា សម្រាប់​សំណើ…
អត្ថបទ​ដើមពី ភ្នំពេញ​ប៉ុស្តិ៍អត់មាន​រូប ទើប​ខ្ញុំ​ជ្រើស​យក​រូប​ផ្សេងមក​ដាក់ជំនួស…
រូបវិមានឯករាជ្យនេះ ​មិនដឹងកាលបាន​គេ​រើចេញទេ ព្រោះនៅ​ចំកណ្តាល​ផ្លូវពេក… ដាក់គ្រាន់ទុកជា​អនុស្សាវរីយ៍មួយ… 🙂


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: