jump to navigation

នាយក​រដ្ឋមន្រ្តី​ខ្មែរ ព្រមាន​ ខៀវ កាញារីទ្ធ !!! ខែ​កុម្ភៈ 11, 2012

Posted by មេឃា in នាយករដ្ឋមន្ត្រី, Cambodia Feature Stories.
trackback

ប្រភព ៖ ភ្នំពេញប៉ុស្តិ៍

នាយក​រដ្ឋ​មន្ត្រី​​ព្រមាន​​ដក​តំណែង​​រដ្ឋ​មន្ត្រី ២ រូប​ ​ដែល​​ចង់​ដោះ​​ដូរ​អគារ​រដ្ឋ

Friday, 10 February 2012 12:03
ឃុត សុភចរិយា

ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​ធ្វើ​ការ​ព្រមាន​ដក​តំណែង​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន និង​ក្រសួង​វប្បធម៌ ​ប្រសិន​បើ​រដ្ឋ​មន្ត្រី​ទាំង ២ រូប​នេះ នៅ​តែ​មាន​បំណង​ ចង់​ធ្វើ​ការ​ដោះ​ដូរ​ទីតាំង​អគារ ដែល​មាន​វ័យ​ចំណាស់ៗ​របស់​រដ្ឋ ខណៈ​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ អគារ និង​ស្ថាប័ន​រដ្ឋ​នៅ​កណ្តាល​ក្រុង​ជា​ច្រើន ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ក្លាយ​ទៅ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ឯកជន ក្រោម​រូប​ភាព​នៃ​ការ​ដោះដូរ​នេះ​។

ការ​ព្រមាន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី បាន​ធ្វើ​ឡើង នៅ​ក្នុង​ពិធី​សម្ពោធ​អគារ​ថ្មី ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់  ដែល​បាន​ប្រព្រឹត្ត​ទៅ កាល​ពី​ព្រឹក​ម្សិលមិញ ហើយ​ការ​ព្រមាន​នេះ គឺ​ធ្វើ​ឡើង​ បន្ទាប់​ពី​លោក ​ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន និង​លោក ​ហ៊ឹម ឆែម រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​ បាន​ស្នើ​សុំ​ធ្វើ​ការ​ដោះដូរ អគារ​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា ​(AKP) និង​អគារ​បណ្ណាល័យ​ជាតិ។ តែ​​ទោះ​ជា​បែប​នេះ​ក្ដី លោក​ហ៊ុន សែន បាន​ចារប៊ិក​ក្រហម​ច្រានចោល​សំណើ​នោះ​និង​បាន​ព្រមាន​ដក​តំណែង​រដ្ឋ មន្ត្រី​ទាំង​ពីរ​រូប​នេះ​។

លោក ខៀវ កាញា រីទ្ធ រដ្ឋ មន្ត្រី ក្រសួង ព័ត៌មាន កាលពី ពេល កន្លង មក។ រូបថត ហេង ជីវ័ន

លោក​ហ៊ុន សែន បាន​ថ្លែង​ថា៖«បើ​ចង់​ដោះ​ដូរ​អគារ AKP​ ទៀត ខ្ញុំ​គិត​ថា​ លោក​ខៀវ កាញារីទ្ធ គួរ​តែ​លាលែង​ពី​តំណែង តែ​បើ​មិន​លាលែង ក៏​ខ្ញុំ​ដក​ចេញ​ដែរ»។

ដូច​គ្នា​នេះ លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ប្រាប់​ទៅ​លោក​ ហ៊ឹម ឆែម ថា​ ហាម​ដោះដូរ​អគារ​បណ្ណាល័យ​ជាតិ ដោយ​លោក​ថ្លែង​ថា អគារ​ដ៏​មាន​វ័យ​ចំណាស់​នេះ ត្រូវ​តែ​អភិរក្ស។

លោក ​សុន ឆ័យ ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ គណ​បក្ស​សមរង្ស៊ី បាន​ថ្លែង​ថា កន្លង​មក មាន​អគារ និង​អចលនទ្រព្យ​ជា​ច្រើន​របស់​រដ្ឋ ត្រូវ​បាន​គេ​ដោះដូរ ដោយ​គ្មាន​តម្លា​ភាព ពី​កណ្តាល​ក្រុង ទៅ​កាន់​ជាយ​ក្រុង ធ្វើ​ឲ្យ​មន្ត្រី​រាជការ មាន​ការ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​បំពេញ​ការងារ។ លោក​មាន​ប្រសាសន៍​ថា​៖«​សាធារណជន សុទ្ធ​តែ​បាន​ដឹង​ហើយ ការ​ដោះដូរ​កន្លង​មក បាន​ធ្វើ​ឲ្យ​បាត់បង់​ទ្រព្យ​សម្បត្តិ​រដ្ឋ​យ៉ាង​ច្រើន​»។ ទាក់ទង​និង​ការ​ព្រមាន​របស់​លោក​ ហ៊ុន សែន លោកសុន ឆ័យ បាន​កត់​សម្គាល់​ថា មាន​តែ​ប្រទេស​កម្ពុជា​ទេ ដែល​នាយក​រដ្ឋ​មន្ត្រី តែងតែ​ធ្វើ​ការ​ព្រមាន​មន្ត្រី​របស់​ខ្លួន ​តាម​មីក្រូ​ជា​សាធារណៈ។ លោក​និយាយ​ថា​៖«​ខ្ញុំ​មិន​ដឹង​ថា របៀប​របប​ធ្វើ​ការ​របស់​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​ម៉េច​ទេ? ទើប​ធ្វើ​ការ​ព្រមាន​មន្ត្រី​របស់​ខ្លួន​តាម​មីក្រូ​បែប​នេះ ដែល​ធ្វើ​ឲ្យ​មន្ត្រី​ទាំង​នោះ បាក់​មុខ​ ហើយ​អាច​អាក់អន់​ចិត្ត។ នាយក​រដ្ឋ​មន្ត្រី​គួរ​តែ​ព្រមាន​មន្ត្រី​របស់​ខ្លួន នៅ​ក្នុង​កិច្ច​ប្រជុំ​គណ​រដ្ឋ​មន្ត្រី​»។

លោក​ខៀវ ​កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន និង​លោក​ហ៊ឹម ឆែម រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ មិន​អាច​ទំនាក់​ទំនង​សុំ​ការ​អធិប្បាយ​បាន​ទេ កាល​ពី​ម្សិល​មិញ។

លោក​នី ចរិយា ប្រធាន​ក្រុម​ស៊ើប​អង្កេត នៃ​សមាគមន៍​សិទ្ធិ​មនុស្ស​អាដហុក បាន​និយាយ​កាល​ពី​ម្សិល​មិញ​ថា កន្លង​មក ប្រមុខ​រដ្ឋាភិបាល ធ្លាប់​បាន​ហាម​ប្រាម​ដល់​មន្ត្រី​ក្រោម​ឱវាទ​គ្រប់​ក្រសួង​មន្ទីរ​ទាំង​អស់ មិន​ឲ្យ​ដោះដូរ​អគារ​សំខាន់​ៗ និង​ដែល​មាន​វ័យ​ចំណាស់ៗ​របស់​រដ្ឋ តែ​ទោះ​ជា​បែប​ណា អគារ និង​គ្រឹះ​ស្ថានរដ្ឋ​មួយ​ចំនួន នៅ​តែ​ត្រូវ​បាន​គេ​ដោះដូរ ​ទៅ​កាន់​តំបន់​ជាយ​ក្រុង​ ក្នុង​នោះ​មាន​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ដ៏​មាន​វ័យ​ចំណាស់​មួយ ដែល​ស្ថិត​នៅ​ក្បែរ​ពហុកីឡ​ដ្ឋាន​កង​យោធពល​ខេមរភូមិន្ទ​(ស្តាត​ចាស់​) ផង​ដែរ​។

លោក​នី ចរិយា បាន​ថ្លែង​ថា៖ «ខ្ញុំ​យល់​ថា ការ​ព្រមាន​នេះ ជា​សញ្ញា​ដ៏​ល្អ​មួយ ក្នុង​ការ​ទប់ស្កាត់​នូវ​វប្បធម៌​ដោះដូរ​អគារ​រដ្ឋ​ដែល​ជា​បេតិកភណ្ឌ ជាតិ ដែល​ក្រុម​មន្ត្រី​មាន​អំណាច​ក្នុង​ស្ថាប័ន​រដ្ឋាភិបាល​មួយ​ចំនួន​ ធ្លាប់​បាន​ធ្វើ​»។ លោក​បាន​បន្ត​ថា៖«ទោះ​ជា​បែប​ណា យើង​ខ្ញុំ​នឹង​បន្ត​ការ​ឃ្លាំ​មើល​ត​ទៅ​ទៀត ថា​តើ​ការ​ព្រមាន និង​បម្រាម​នេះ មាន​ប្រសិទ្ធភាព​ដល់​កម្រិត​ណា?»៕

រាយការ​បន្ថែម សូ វិសាល

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: