រដ្ឋវ៉ាស៊ីនតោន អនុម័តច្បាប់រៀបការភេទដូចគ្នា ខែកុម្ភៈ 9, 2012
Posted by មេឃា in អាពាហ៍ពិពាហ៍ និងគ្រួសារ.trackback
ប្រភព ៖ Sabay News ផ្សាយថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១២
កាលពីថ្ងៃពុធ ម្សិលមិញនេះ សមាជិកសភានៅក្នុង រដ្ឋវ៉ាស៊ីនតោន ភាគពាយ័ព្យនៃសហរដ្ឋអាមេរិកបាន បោះឆ្នោតគាំទ្រលើសំណើច្បាប់ឲ្យមានការរៀបការភេទដូចគ្នា (ខ្ទើយប្រុស) ស្របច្បាប់ ដែលសំណើនេះនឹងត្រូវអភិបាលរដ្ឋអនុម័តនាពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមសម្តីរបស់មន្ត្រីម្នាក់ ដែលទទួលបន្ទុកលើបញ្ហានេះ។
លោកស្រីអភិបាលរដ្ឋ Christine Gregoire មានពេល ៥ ថ្ងៃ ដើម្បីអនុម័តលើសំណើច្បាប់នេះ ដែលនឹងធ្វើឲ្យរដ្ឋវ៉ាស៊ីនតោន ក្លាយជារដ្ឋទី៧ អនុញ្ញាតឲ្យមានការរៀបការភេទដូចគ្នា។
មន្ត្រីម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ នៅក្នុងសភាតំណាងរាស្ត្ររដ្ឋវ៉ាស៊ីនតោនបានប្រាប់ទីភ្នាក់ងារ សារព័ត៌មាន AFP នៅក្នុងរដ្ឋធានី Olympia ថា “សំណើច្បាប់ ត្រូវបានសភាអនុម័តដោយមានសម្លេងគាំទ្រ ៥៥ សម្លេងទល់នឹង ៤៣ សម្លេង”។
លោកស្រី ម្នាក់នេះ បានប្រកាសគាំទ្រចំពោះសំណើច្បាប់នេះ ហើយលោកស្រីនឹងចុះហត្ថលេខា ប្រសិនបើសមាជិកសភាផ្សេងទៀតអនុម័ត និងគាំទ្រសំណើច្បាប់នេះដែរ។
រដ្ឋទាំង ៦ ដែលអនុម័តឲ្យមានការរៀបការភេទដូចគ្នាមាន ៖ Connecticut, Iowa, Massachusetts, New Hampshire, New York និង Vermont។ ទោះបីជាយ៉ាងណាក៏ដោយ បញ្ហានេះនៅតែជាបញ្ហាដ៏ចម្រូងចម្រាស់ នៅក្នុងរដ្ឋផ្សេងៗទៀត នៅក្នុងសហរដ្ឋអាមេរិក៕
បកប្រែ៖ សុផាត
ប្រភព៖ Channel News Asia
រូបភាព៖ Telegraph និង Channel News Asia
មតិ»
No comments yet — be the first.