jump to navigation

ការ​បំពាន​កិច្ចសន្យា​​ជួល​ឱ្យ​រួមភេទ​ដើម្បី​បាន​កូន​ ​ត្រូវ​ដោះស្រាយ​ម៉េច​? ខែ​កុម្ភៈ 3, 2012

Posted by មេឃា in សិក្សា និងវិភាគច្បាប់, អាពាហ៍ពិពាហ៍ និងគ្រួសារ.
trackback

រឿង​ពិត​មិន​គួរ​ឲ្យ​ជឿ៖ ចង់​បាន​កូ​ន​ពេក បង់​លុយ​អោ​យ​គេ​រួមរក្ស ជាមួយ​ប្រពន្ធ

អត្ថបទ ៖ Khmerload

នៅ​ទីក្រុង​ស្ទូតហ្កាត Stuttgart ប្រទេស​អាឡឺម៉ង់ តុលាការ​នឹង​កាត់ក្តី​ករណី​ចម្លែក​មួយ ដែល​បុរស​ម្នាក់​បាន​ជួល​អ្នកជិតខាង​ម្នាក់​ឱ្យ​រួមភេទ ជាមួយ​ភរិយា​របស់​ខ្លួន​ដើម្បី​ឱ្យ​មាន​ផ្ទៃពោះ។

នាង Traute ភរិយាលោក Demetrius ដែលជាអតីតបវរកញ្ញា ប្រចាំក្រុងស្ទូតហ្កាត

បុរស​នោះ​ឈ្មោះ Demetrius Soupolos អាយុ ២៩ ឆ្នាំ ហើយ​ភរិយា​របស់​គាត់​ឈ្មោះ Traute ដែល​ជា​អតីតបវរកញ្ញា ប្រចាំ​ក្រុង​ស្ទូតហ្កាត។ ប្តី​ប្រពន្ធ​មួយ​គូ​នេះ​ចង់​មាន​កូន​ខ្លាំង​ណាស់ ប៉ុន្តែ​ពេទ្យ​បាន​ប្រាប់ Demetrius ថា​គាត់អា មិន​អាច​មាន​កូន​បានឡើយ។ Demetrius ហេតុ​តែ​ចង់​បាន​កូន​ពេក អង្វរភរិយា ឲ្យ​ទៅ​រួមភេទ​ជាមួយ បុរស​ជិត​ខាង ម្នាក់​ឈ្មោះ Frank Maus អាយុ ៣៤ ឆ្នាំ ដើម្បី​ឲ្យ​ភរិយា​ខ្លួន​មាន​ផ្ទៃពោះ។ Demetrius អាងថា Frank ជា​បុរស​មាន​ប្រពន្ធ និងកួនពីរ ហើយ​មាន​រូបរាង​ប្រហាក់​ប្រហែល​ខ្លួន ទើប​សម្រេច​ចិត្ត​ជ្រើសរើស Frank ជា​បេក្ខជន។

Demetrius ផ្តល់ ២៥០០ ដុល្លា​រ​ដល់ Frank ឲ្យ​រួមភេ​ទ​ជាមួយ​ភរិយា​ខ្លួន ៣ ដង ក្នុង​មួយ​សប្តាហ៍ ក្នុង រយៈ​ពេល ៦ ខែ មាន​ន័យ​ថា​ភរិយា​របស់ Demetrius ត្រូវ រួមភេទ​ជាមួយ Frank ចំនួន ៧២ ដង។

ប្រពន្ធ Frank មិន​សប្បាយ​​ចិត្ត​​សោះ​​ពេល​​ដែល Frank ចេះ​​តែ​បន្ត​ការងារ​នេះ​ពី​មួយ​ខែ​ទៅ​មួយ​ខែ ប៉ុន្តែ Frank ប្រាប់​ប្រពន្ធ​ថា​ខ្លួន​ធ្វើនេះ​ដើម្បី​លុយ ហើយ​ទទូច​ឲ្យ​ប្រពន្ធ​យល់​ពី​ស្ថានភាព។

Frank បាន​រួមភេទ​ជាមួយ​ប្រពន្ធ Demetrius ៦ ខែ​ជាប់​គ្នា​សឹង​រាល់​សប្តាហ៍​ដោយ​មិនមាន​លទ្ធផល Demetrius មិន​យល់​ហើយ​បាន​ទទូច​ឱ្យ Frank ទៅ​ពិនិត្យ​នៅ​ពេទ្យ ។ ពេទ្យ​បាន​ប្រាប់​ថា Frank នឹង​ក៏អា​ដែរ មិន​អាច​មាន កូន​បាន​ទេ។ ចុះ​កូន​ទាំងពីរ​របស់ Frank បាន​មក​ពីណា? ប្រពន្ធ Frank បាន​សារភាព​អាថ៌កំបាំង​ថា កូន​ទាំងពីរ​នោះ​មិនមែន​កូន​របស់ Frank ទេ។

Demetrius ក្តៅចិត្ត​និយាយ​មិនចេញ ហើយ​ដាក់ពាក្យ​ប្ដឹង Frank ដែល​បំពាន​កិច្ច​សន្យា មិន​អាច​ធ្វើ​ឲ្យ​ប្រពន្ធ​ខ្លួន​មាន ផ្ទៃពោះ ទារ Frank ឱ្យ​សង​លុយ​វិញ ប៉ុន្តែ Frank មិន​ព្រម​សង​វិញទេ សំអាង​ថា​ខ្លួន បាន​ធ្វើអ្វី​ដែល Demetrius ឲ្យ​ធ្វើ Frank បន្ត​ថា​ខ្លួន​មិនបាន​ធានា​ថា​នឹង​ធ្វើឲ្យ​ប្រពន្ធ Demetrius មាន​ផ្ទៃពោះ​នោះ​ទេ គាត់​គ្រាន់​តែ​ធានា​ថា នឹង​រួមភេទ​ឥត មាន​ការ​ការពារ មិន​ឲ្យខ្វះពី ៧២ ដងឡើយ។

មតិ»

1. chhoeun - ខែ​កុម្ភៈ 6, 2012

វាជាអំពើមិនគួរធ្វើទាល់តែសោះ !

lichyhunphaung - ខែ​កុម្ភៈ 21, 2012

បើយោងតាមតថភាពជាក់ស្ដែងនៅក្នុងពិភពលោកនេះអ្វីក៏វាអាច​កើតឡើងបានដែរ។ ចំពោះករណីនេះ បើតាមច្បាប់ក្នុងព្រះរាជាណាចកម្ពុជាវិញ វាជារឿងខុសច្បាប់ព្រោះ​កម្មវត្ថុនៃកិច្ចសន្យានេះគឺខុសច្បាប់ ព្រោះកម្មវត្ថុនៃកិច្ចសន្យានេះវា​ផ្ទុយនឹងទំលៀមទម្លាប់សាធារណៈ ។

2. TheayPiseth - ខែ​កុម្ភៈ 29, 2012

ខ្ញុំយល់ថា វាជារឿងមួយ ដែលមិនគួរអោយជឿ ប៉ុន្តែតាមមតិរបស់ខ្ញុំ យល់ថា ករណីនេះ Frank ពិតជាខុសដែរ ជាមនុស្ស មិនទទូលខុសត្រូវ លើកិច្ចសន្យា វាមិនដែរអ្នកណា អោយប្រពន្ធរបស់ខ្លូន រូមភេទជាមួយ អ្នកដទៃទេ គឺមានន័យថា គាត់ចង់់បានកូន ទើបគាត់ប្រគល់ លុយច្រើនយ៉ាងនេះ។

3. Phom Ravy - ខែសីហា 23, 2012

នេះខ្ញុំយល់ថាមិនអាចប្ដឹងបានទេ!!! ព្រោះបើមើលពីកម្មវត្ថុនៃកិច្ចសន្យា! គឺមិនស្របច្បាប់!!ខុសរបៀបរៀបរយសង្គម!ប្រពៃណី

Phom Ravy - ខែសីហា 23, 2012

មាត្រា៣៥៤ ក្រមរដ្ឋប្បវេណី!​ ដែលខ្ញុំហ៊ាននិយាយ!

4. ម៉េងហូត - ខែមករា 25, 2013

វប្បធម៍រវាងខ្មែរនិងបរទេសគឺមានភាពខុសគ្នា​ ដូចឆ្នេះកិច្ចសន្យានេះបើសិនជាអនុវត្តនៅក្នុងប្រទេសកម្ពុជាផ្ទុយទៅនឹងច្បាប់កម្ពុជា គឺវាខុសនឹងទំនៀមទំលាប់ប្រពៃណីខ្មែរតតែបើយើងនិយាយ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: