jump to navigation

ចៅក្រម​​​សាលា​​ដំបូង​​ខេត្ត​ក​ណ្តាល​​ម្នាក់​​ត្រូវ​​​បាន​​បញ្ជូន​​ទៅ​​ពន្ធនាគារ​​ព្រៃ.ស អ្នក​​ផ្សេង​ទៀត​​​រួច​ខ្លួន​ ខែមករា 23, 2012

Posted by មេឃា in កខគឃង.
trackback

ប្រភពដើម ៖ គេហទំព័រ​កោះសន្តិភាព

ដោយ ៖ ធីតាកោះ

ថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០១២ ម៉ោង ០៩:០២

ខេត្តកណ្តាល​ ៖ បន្ទាប់​​ពី​​សាក​សួរ​​​អស់​​​រយៈ​​ពេល​​​ច្រើន​​ម៉ោង​​រួច​​មក​  ព្រះ​រាជ​​អាជ្ញា​រង​​​លោក​ ​​វង្ស ប៊ុន​វិសុទ្ធ ​បាន​បង្គាប់​​ឱ្យ​​សមត្ថ​កិច្ច​​នាំ​​យក​​លោក ​ហួត ហ៊ាង ​ចៅក្រម​​​ស៊ើប​សួរ​ ​ដែល​​​​ជាប់​​ចោទ​​ពុក​រលួយ​​ដីធ្លី​​​ ទៅ​​ឃុំ​​បណ្តោះ​អាសន្ន​​ នៅ​​ពន្ធនាគារ​​​ព្រៃ.ស ​កាលពី​វេលា​​​ម៉ោង​​៦​ល្ងាច​ ​ថ្ងៃ​ទី​២២​ មករា​ ​២០១២​។ ​ចំណែក​​លោក​ស្រី ខូវ ​ចាន់​ផូរ ចៅក្រម​​ស៊ើប​សួ​រ​​នៃ​​សាលា​​ដំបូង​​ខេត្ត​កណ្តាល ដែល​​​ត្រូវ​ឃាត់​ខ្លួន​​ដែរ​​នោះ ក្លាយ​ជា​​​សាក្សី​​ទៅវិញ​ ហើយ​​មិន​​ត្រូវ​បាន​​ឃុំ​ខ្លួន​​ទេ… ​ចំណែក​​លោក​ ​យឹម វួច ​មន្ត្រី​​សុរិយោ​ដី​​ក្លាយ​​ជា​​ជន​​រងគ្រោះ និង​​ជា​​ដើម​បណ្តឹង​ ហើយ​​មិន​​ត្រូវ​បាន​​ឃុំ​ខ្លួន​​ទេ ។

គួរ​រំលឹក​ថា ចៅក្រម​​២នាក់​​នៃ​សាលា​​ដំបូង​​ខេត្ត​​កណ្ដាល​ និង​មន្រ្ដី​​សុរិយោដី​១នាក់ ​ត្រូវ​បាន​​ចាប់​ខ្លួន​​ដោយ​អង្គភាព​​ប្រឆាំង​​អំពើ​​ ពុករលួយ​​ដឹក​នាំ​​ដោយ​លោក​ ​ឱម​ យ៉ិនទៀង​ ប្រធាន​​​អង្គភាព​​ប្រឆាំង​​​អំពើ​​ពុក​រលួយ​​ដែល​មាន​កង​​កម្លាំង​​​របស់​​លោក​ ​ហែហមច្រើន​នាក់​ប្រដាប់​ដោយ​​អាវុធ​​ហំហាន​​មើល​ទៅ​​គួរ​ឱ្យ​​ញាក់​សាច់​​កាល​​ពី​ វេលា​ម៉ោង​​៦និង១៥​ល្ងាច ​ថ្ងៃទី២០ មករា ២០១២ នៅក្នុង​​បន្ទប់​​ការិយា​ល័យ​​នៃ​សាលា​ដំបូង​​តែម្ដង ពោលគឺ​វេច​ខ្ចប់​​មួយ​ស្អាត។​

អ្នកដែល​​ត្រូវ​ចាប់​​ខ្លួន​​រួមមាន ១-លោក​ ហួត ​ហ៊ាង​ ចៅក្រម​ស៊ើបសួរ​​នៃ​សាលា​ដំបូង​​ខេត្ត​កណ្ដាល, ២-លោកស្រី​ ខូវ ចាន់ផូរ ចៅក្រម​​ស៊ើប​សួរ​​នៃសាលា​ដំបូង​​ខេត្តកណ្ដាល និង៣-លោក ​យឹម​ វួច​ ជា​មន្រ្ដី​សុរិយោដី​​ខេត្ត​កណ្ដាល។​ អ្នក​ទាំង៣​ ត្រូវបាន​​ប្រភព​​ព័ត៌មាន​​អះអាង​​ថា ជាប់​ពាក់ព័ន្ធ​​ក្នុង​រឿង​​ពុក​រលួយ​​ស៊ីសំណូក​​កេង​​បន្លំ​ដីធ្លី​​ របស់​មន្រ្ដីម្នាក់… ​នៅស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល គឺធ្វើរឿង​ពី​ខុស​​ទៅត្រូវ​​​ពី​ស​​ទៅ​ខ្មៅ។

ពេលចាប់​ខ្លួននេះ គឺអស់លោក​​ទាំង​៣ ​ស្ថិត​ក្នុង​បន្ទប់​​តុលាការ​​តែម្ដង​ ហាក់ដូច​ជា​ កំពុង​ជួប​គ្នា​​​ពិភាក្សា​​រឿង​អ្វី​មួយ​ ទើប​គ្មាន​​អ្នកណា​​មួយ​​រត់​រួច​​សោះ…​ តាម​មន្រ្ដី​​ដែល​ឃើញ​​ហេតុកាណ៍​​បាន​​ឱ្យ​ដឹងថា កម្លាំង​ដែល​​ចុះ​ទៅ​ចាប់​នោះ​​​គឺ​មិនមាន​​សហការ​​ជាមួយ​​សមត្ថកិច្ច​​ណា​នោះ​ទេ​ ដូចជា​​​ប៉ូលិស​ ប៉េអឹម​ និង​មន្រ្ដី​អាជ្ញាធរ​​ដែនដី​​ជាដើម៕

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: