jump to navigation

គ.ជ.ប លម្អៀង​​សូម្បី​តែ​​ឈ្មោះ​​អ្នក​បោះ​ឆ្នោត​ ខែមករា 17, 2012

Posted by មេឃា in កខគឃង, នាយករដ្ឋមន្ត្រី.
trackback

​កម្មវិធីស្វែង​រក​ឈ្មោះ​អ្នក​បោះឆ្នោត​ http://voterlist.org.kh/ របស់​ គណៈកម្មាធិការជាតិ​រៀប​ចំការបោះឆ្នោត​ (គ.ជ.ប) បាន​បង្ហាញ​ភាព​លម្អៀង​​ទៅ​រក​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​មកពីគណបក្ស​ប្រជាជនកម្ពុជា ដែល​កំពុង​កាន់​អំណាច​ ដោយ​ចេតនា​​​បន្ថែម​ភាពគោរព និង​កោតខ្លាច​ តាមរយៈ​ ឧត្តមនាម «សម្តេច» ទៅ​លើ​នាម និងគោត្តនាម ហ៊ុន សែន

ការ​បន្ថែមឧត្តមនាម​​​បែប​នេះ ត្រូវបាន​​អ្នក​ចូលចិត្ត​​វិភាគ​​យល់​ថា ៖

១»ដើម្បីកុំ​ឱ្យ​ព្រលំ​នឹង​អ្នក​បោះឆ្នោត​ទូទៅ​

២»​ទំលាប់​ឱនលំទោន​របស់​អ្នក​រាជការ​សាធារណៈ​ចំពោះ​ថ្នាក់​ដឹកនាំ

៣»​ភាព​លម្អៀង​ទៅ​រក​​អ្នក​កាន់អំណាច

អ្នក បោះឆ្នោត តែ មួយ គត់ ដែល មាន ឧត្តមនាម សម្តេច (ស្វែងរក http://voterlist.org.kh/)

សូមបញ្ជាក់ថា លោក​អ្នក​មិនអាច​រក​ឃើញ​ ឧត្តមនាម «សម្តេច​» បែបនេះ​ លើ​​​អ្នក​បោះឆ្នោត​ឈ្មោះ ជា ស៊ីម និង​ហេង​ សំរិន ដែល​មាន​ងារ​ជា​សម្តេចទាំងបី (គណបក្សប្រជាជនកម្ពុជា)​ នោះទេ។

Advertisements

មតិ»

1. តៀមកាហ្វេ - ខែមករា 17, 2012

តើតវ៉ាដោយវិធីណា! ឈ្មោះរបស់ខ្ញុំ ពេលខ្ញុំរកនៅសង្កាត់ឃើញ​ តែរកក្នុងនេះ គឺរកអត់ឃើញទេ!

មេឃា - ខែមករា 18, 2012

ចាំ​ខ្ញុំ​សាកសួរ​ អ្នក​ជំនាញសិន…

cambodianvotervoice - ខែមករា 18, 2012

​តាម​មន្រ្តី​ទិន្នន័យ​របស់​ គ.ជ.ប បាន​រៀបរាប់​ប្រាប់យើងថា ឈ្មោះ​របស់​អ្នក​បោះឆ្នោត​មួយ​ចំនួន​ត្រូវបាន​ Convert ពី Font ដែល​មិនមែន​ជា​ យូនីកូដ ទើប​មិន​ស្គាល់​ ជើងដៃ ខ្លះៗ … កត្តានេះ នាំឱ្យ​លោក​អ្នក​មិនអាច​រក ឈ្មោះ ឃើញ​ដោយ​បញ្ហា​បច្ចេកទេស…

សម្លេង​ម្ចាស់​ឆ្នោត​កម្ពុជា នឹង​បង្ហោះ​ផ្សាយ​ បញ្ជីឈ្មោះ​អ្នក​បោះឆ្នោត​ផ្លូវការ​ឆ្នាំ២០១១ នៅ​លើ​គេហទំព័រ​ដើម http://www.cambodianvotervoice.org ជា​ប្រភេទ​​ PDF ​តម្រៀប​តាម​ឈ្មោះខេត្ត រាជធានី និងឃុំ សង្កាត់… ដើម្បី​ងាយផ្ទៀងផ្ទាត់… លោក​អ្នកគ្រាន់​តែ​ដឹង​ពី ឈ្មោះខេត្ត និង​ឃុំ សង្កាត់​ ដែល​អ្នក​រស់នៅ ហើយ​ដោនឡូត មក​មើល​ ជាការស្រច… សំខាន់​ វាជា​បញ្ជី​ផ្លូវការ​ ពី គ​.ជ.ប … ប្រសិនបើ​គ្មាន​ឈ្មោះ​របស់​អ្នក​នៅ​ការិយាល័យ​បោះឆ្នោត​ ពិតប្រាកដ សូម​ប្តឹង​មក​ សម្លេង​ម្ចាស់​ឆ្នោត​កម្ពុជា យើង​នឹង​អន្តរាគមន៍ជូន…

2. លីហ្សា - ខែមករា 18, 2012

ចឹងបោះឆ្នោតឆ្នាំ២០១៣ហ្នឹងអាចទាយទុកមុនហើយ! ការបោះឆ្នោតដែលអាចទាយទុកមុនហ្នឹងគឺគ្មានយុត្តិធម៌ស្រាប់ហើយ!

មេឃា - ខែមករា 18, 2012

មិន​ប្រាកដថា អីចឹងទេ…

cambodianvotervoice - ខែមករា 18, 2012

ជា​ធម្មតា​សម្រាប់​ការបោះឆ្នោត​សកល លទ្ធផល​បោះឆ្នោត​ត្រូវការ​សម្លេង​​ឆ្នោត​ច្រើន​ទើប​អាច​ឈាន​ដល់​ការ​ប្រែប្រួលលទ្ធផល… ជាក់ស្តែង ក្នុងឆ្នាំ២០១១ មាន​អ្នក​បោះឆ្នោត​ផ្លូវការ​ប្រមាណ ជាង ៩ លាននាក់ ដូច្នេះ ត្រូវមាន​សម្លេង​យ៉ាងតិច ៥ ម៉ឺននាក់​ទើប​បាន​ទទួល​មួយ​អាសនៈ… តែ​សូមចង់ចាំថា រាប់​ម្តង​មួយ​សន្លឹក​ៗ ទើប​គ្រប់​​ ៥ ម៉ឺន​សន្លឹក…


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: