jump to navigation

ស្រី​​ស្រលាញ់​​ស្រី ជា​​ស្នេហ៍​​មិន​​ឋិតថេរ​ ខែមករា 16, 2012

Posted by មេឃា in អំពីការស្រឡាញ់ភេទដូចគ្នា.
trackback

ដោយ : រចនី (ថ្ងៃទី 15 មករា 2012,03:16:PM)

ប្រភព ៖ CAMBODIAN EXPRESS NEWS

ភ្នំពេញ : ច្បាប់​​ធម្មជាតិ បាន​​តាក់តែង​​ឲ្យ​​ប្រុស​​គូ​​នឹង​​ស្រី​។ ប៉ុន្តែ​​ក្នុង​​សង្គ​ម​​យើង​​សព្វថ្ងៃ​នេះ មាន​​ស្ន​ហា​​ខុស​ប្រក្រតី​។ នោះ​​គឺ​​ប្រុស​​ស្រលាញ់​​ប្រុស ហើយក៏​​មាន​​ស្រី​​ស្រលាញ់​​ស្រី​។ ស្នេហា​​បែប​នេះ ត្រូវ​​ប្រឈម​​នឹង​​សង្គម ជា​ពិសេស​​តែងតែ​​ទទួល​ការ​ប្រឆាំង​​បដិសេធ​​ពី​​ឪពុកម្តាយ និង​​សាច់ញាតិ​។ ស្នេហា​​នេះ ជា​​ប្រភេទ​​ស្នេហា​ភ្លើង​ចំបើង​។ តាម​​ការ​អង្កេត​​ស្នេហា​​ប្រភេទ​​នេះ តែងតែ​​ទទួល​​បាន​​បរាជ័យ ឬ​​បែកបាក់​​គ្នា នៅ​ពេល​​ភ្លើង​​ស្នេហ៍​​នោះ ឆេះ​​អស់ ក្នុង​​ពេល​​ដ៏​​ខ្លី​មួយ​។

​រាង​​រាវ​​តូច​ច្រឡឹង ភក្ត្រា​ស្រទន់ សម្បុរ​ខ្មៅ​​ស្រអែម​​ស្រស់ ថា ណា​រ៉េ​ន ជា​ក្មេងស្រី​​ម្នាក់ មកពី​​ទី​ជនបទ​។ យុវតី​រូបនេះ ទើបតែ​​មាន​​អាយុ ១៦ ឆ្នាំ​​ប៉ុណ្ណោះ តែ​នាង​​ត្រូវ​បាន​​បុរស​ម្នាក់​​ធ្វើ​ឲ្យ​​ខូចចិត្ត​​ទៅហើយ​។  បន្ទាប់​ពី​​បែកបាក់​ស្នេហា​​ទីមួយ​​នេះ ធ្វើ​អោយ ណា​រ៉េ​ន មើល​​សង្គម​​សេ្ន​ហា​​ក្នុង​ផ្លូវ​ផ្សេង​។ នាង​​អស់​​ជំនឿ​​នឹង​​ស្នេហា​​លើ​​ប្រុសៗ​ទៀត​ហើយ​។

​ដោយ​​ភាព​ឈឺចាប់ ណា​រ៉េ​ន តាំងចិត្ត​​ឈប់​​ស្រលាញ់​​បុរស ហើយ​​ស៊ូ​រស់នៅ​​ឯកា​​អស់​​មួយ​​ជីវិត​។ ប៉ុន្តែ​​មិន​​ដូច្នេះ​ឯណា ​ខណៈ​​ដែល ណា​រ៉េ​ន ឈឺចាប់ បែរ​ជា​​មាន​​វត្តមាន​​ស្ត្រី​ម្នាក់ ចូល​​មក​​ស្អំ​​បេះដូង​​របស់​នាង​។ ស្ត្រី​ម្នាក់​​នោះ យល់​​ពី​​អារម្មណ៍​នាង និង​​ជួយ​​ដោះស្រាយ​​រាល់​បញ្ហា ដែល ណា​រ៉េ​ន មាន​​គ្រប់យ៉ាង​។​

​ទទួលយក​​ស្នេហា​​ថ្មី​រវាង​​ភេទ​ដូចគ្នា ធ្វើឲ្យ​​ណា​រ៉េន កើត​មាន​​អារម្មណ៍​​ថ្មី​​មួយទៀត​។ គឺ​អស់ចិត្ត​​ពី​​បុរស ហើយ​លែង​​នឹកនា​​អស់​តែម្តង បើទោះជា​​ពេលខ្លះ មាន​​បុរសៗ មក​​ទាក់ទង ឬ​​សុំ​ស្រឡាញ់​​ណា​រ៉េ​​ន​​យ៉ាងណាក្តី​។

​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ ទង្វើ​​របស់​ស្ត្រី​ម្នាក់ ដែល​​ណា​រ៉េ​ន​​ហៅថា បងស្រីៗ​នោះ  បាន​ធ្វើអោយ​​នាង​​មាន​​អារម្មណ៍​ចម្លែក​។

​ ណា​រ៉េ​ន បាន​​លើកឡើង​​ថា “​រាល់ពេល​​ដែល​​ខ្ញុំ នៅ​ក្បែរ​​បង​ស្រី ( ស្ត្រី​ដែល​​ណា​រ៉េ​ន​​ស្រលាញ់ ) ខ្ញុំ​ហាក់​​មាន​អារម្មណ៍​​កក់ក្តៅ ហើយ​រ​លុប​​អស់​​នូវ​​ភាព​សោកសៅ និង​ភាព​​ឯកា ដែល​​ខ្ញុំ​​ធ្លាប់​​ជួប​​កន្លង​”​។

​ ម្តង​នេះ នារី​ដ៏​​ស្រស់​​សោភា ដែល​នៅ​​ពេល​ដើរ​​ទៅ​ណា មក​ណា ធ្វើ​ឲ្យ​​ប្រុសៗ ចោល​ភ្នែក​​មើល​​មិន​​ដាក់​នោះ មាន​​អ្នក​ស្អំ​ថែ​​បេះដូង​ហើយ​។ ណា​រ៉េ​ន ក៏​លែង​​ត្រូវការ​​បុរសៗ​ទៀត​ដែរ​។ ណា​រ៉េ​ន​​ស្គាល់​ច្បាស់​​ពី​​អារម្មណ៍​ខ្លួន​ឯង​​ថា នាង​​ស្រលាញ់​​ស្រី​​ដូច​គ្នា​។​

​ដោយសារ​តែ​ភាព​ឈឺចាប់ ​ឬ ដែល​ធ្វើអោយ​​ក្តី​ស្រលាញ់​​របស់​​ណា​រ៉េ​ន ប្រែប្រួល​​ដូចនេះ​? ចម្លើយ​​របស់ ណា​រ៉េ​ន គឺ​ទេ​! ព្រោះថា​​អារម្មណ៍​​ស្រឡាញ់​ស្រី​​ដូចគ្នានេះ គឺ​​មាន​​លាក់​ក្នុង​​ក្រអៅបេះដូង​​នាង​ជា​​យូរ​មក ហើយ​​គ្រាន់តែ​​មិន​មាន​​ឱកាស​​បង្ហាញ នឹង​​គ្មាន​​អ្នក​យល់​ជម្រៅ​​ពិតប្រាកដ​។ តែ​ពេល​នេះ មាន​ហើយ គឺ​ស្ត្រី​ម្នាក់ ដែល​កំពុង​រស់នៅ​ក្នុង​បន្ទប់​ជួល ជា​មួយ​ណា​រ៉េ​ន​។​

​ណា​រ៉េ​ន ទទួលស្គាល់ថា ស្នេហា​ភេទ​ដូចគ្នា មិន​មាន​ជីវិត​យូរអង្វែង​បានឡើយ ត្រឹមតែ ៣ ទៅ ៤ ខែ​ប៉ុណ្ណោះ ភាព​ផ្អែមល្ហែម ក៏​រលាយបាត់ ភាព​សោកសៅ​វិល​មក​ជា​ថ្មី​។ តែ​ណា​រ៉េ​ន មិន​មាន​បំណង​យក​បុរស​វិញ​ទេ ព្រោះ​អារម្មណ៍​នាង​ប្រាប់ថា ត្រូវការ​តែ​ស្រីៗ ហើយ​ស្នេហា​ស្រី​នឹង​ស្រី​ម្នាក់​ទៀត ក៏​បាន​កើតឡើង​ជា​មួយ​ជីវិត​របស់​ណា​រ៉េ​ន​ថ្មី​ម្តងទៀត​។​

​ម្តងនេះ នារី​ដែល​មាន​ចរិត​ទន់ភ្លន់ សុភាពរាបសារ បាន​ដើរតួ​ជា​បុរស និង​ស្លៀកពាក់​ស្រដៀង​នឹង​បុរស​។ ណា​រ៉េ​ន ដើរតួ​យ៉ាង​ហំ​ហាន ដើម្បី​បំពេញ​ភារៈ​ក្នុង​ការការពារ​មនុស្ស​ស្រី ដែល​ខ្លួន​ស្រលាញ់ មិនអោយ​មានការ​ញ៉ែញ៉ង ដឿ​ដង​ពាក្យ​សំដី​ពី​បុរសៗ​ឡើយ​។​

​បើទោះជា​ ការស្រឡាញ់​ឋិត​លើ​ការព្រមព្រៀង​ពី​បុគ្គល​ទាំងពី​នេះ​ក៏ដោយ​ចុះ តែ​ក្រុមគ្រួសារ និង​សង្គម​​ហាក់​នៅ​មិនទាន់​បាន​ទទួលស្គាល់​សេចក្តីស្រឡាញ់​រវាង​ស្រី​នឹង​ ស្រី​នេះ នៅឡើយ​ទេ​។   ដូច្នេះ​មានតែ​ការលាក់លៀម កំបាំង បំភាន់​ភ្នែក​អ្នកដទៃ ដើម្បី​ធ្វើការ​ណាត់​ជួប​គ្នា​ដោយ​ស្ងាត់ៗ ហើយ​នឹង​ឈានទៅដល់​ការ​ឱបថើប បបោស​អង្អែល និង​ចុងក្រោយ គឺ​ការ​រួមមេត្រី ស្រី​នឹង​ស្រី​ដូច​គ្នា​។​

​ភ្លើង​ស្នេហ៍​កំពុង​ឆេះ​ក្តៅ​ងំ ណា​រ៉េ​ន​មិន​ចង់​លាក់លៀម​រឿង​នេះ​ទៀត​ទេ​។ នាង​សម្រេច​ចិត្ត​ប្រាប់​ឪពុក​ម្តាយ​ឲ្យបាន​ដឹង ដោយ​នាង​យល់ថា ឪពុក​ស្រលាញ់ ប្រហែលជា​អាច​ធ្វើ​តាម​បំណង​ស្នេហា​ភេទ​ដូចគ្នា​។​

​ប៉ុន្តែ​ គ្រាន់តែ​ឮ​ដំណឹង​នេះ​ភ្លាម ម្តាយ​ឪពុក ដែល​ធ្លាប់តែ​ផ្តល់​ក្តីស្រលាញ់ និង​មិន​ដែល​ជំទាស់​អ្វី​ជាមួយនឹង​ណា​រ៉េ​ន បាន​ប្រែ​ទឹកមុខ​ភ្លាម​។ នេះ​ជា​សញ្ញា​បញ្ជាក់​ពី​ការ​បដិសេធ​របស់​ម្តាយ​ឪពុក ណា​រ៉េ​ន ចំពោះ​ស្នេហា​ខុស​ប្រពៃណី ភេទ​ដូចគ្នា ស្រី និង​ស្រី​។​

​ណា​រ៉េ​ន បាន​ទទួល​ចំលើយ​ពី​អ្នកមានគុណ​យ៉ាង​ជាក់ច្បាស់​ថា លោក​មិន​គាំទ្រ​ឲ្យមាន​ការ​ស្រឡាញ់​គ្នា ខុស​ប្រក្រតី​នេះ​ទៀត​ទេ​។ ប៉ុន្តែ​ស្នេហា​របស់​នាង មិនទាន់​បាន​បញ្ចប់​ឡើយ គឺ​នៅតែ​ស្រលាញ់​គ្នា​ធម្មតា​។​

​ណា​រ៉េ​ន បាន​និយាយថា “​ខ្ញុំ​ចង់​រស់នៅ​ជា​ប្តី​ប្រពន្ធ ជាមួយ​ស្រី​ស្នេហ៍​សំណប់​ចិត្ត​របស់ខ្ញុំ​។ យើង​ក៏​មានគំនិត​ចង់រ​ត់​ទៅ​ណា​ឆ្ងាយ ប្រសិនបើ​គ្មាន​អ្នកគាំទ្រ​រវាង​ស្នេហា​របស់​យើង​ទេ​”​។

​ពេលវេលា​ រំកិល​ទៅមុខ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ក្តី​ស្រលាញ់​របស់ ណា​រ៉េ​ន កាន់តែ​កើនឡើង​ទ្វេដង​។ ប៉ុន្តែ​អ្វី​ដែល​នឹកស្មាន​មិន​ដល់​នោះ គឺ​មនុស្ស​ស្រី ដែល​ណា​រ៉េ​ន ស្រលាញ់​បាត់​មុខ​មិន​បាន និង​ហ៊ាន បូជា​អ្វី​គ្រប់​យ៉ាងនោះ បាន​ប្រាប់​ណា​រ៉េ​ន​ថា “​យើង​បែក​គ្នា​ទៅ​ល្អ​ជាង ល្មម​ដល់​ពេល​បញ្ចប់​ល្បែង​ស្នេហ៍ ភេទ​ដូចគ្នា​នេះ​ហើយ​”​។​

​ដុំ​ ទឹកនេត្រា​របស់​នារី​អភ័ព​រូបនេះ បាន​ស្រក់​ហូរ​ជាថ្មី​ម្តងទៀត​ហើយ​។ និយាយ​ទាំង​អួលដើមក​រកកល​នឹង​យំ​សឹតសក ណា​រ៉េ​ន លើកឡើងថា “​គូស្នេហ៍​របស់ខ្ញុំ ជា​ស្ត្រី​ម្នាក់ ដែល​មាន​ការងារ​ល្អ នៅក្នុង​សង្គម ហើយ​ប្រសិន​ជា​រឿងនេះ ដឹង​ទៅ​ដល់ ម្តាយ​ឪពុក​របស់​គេ​នោះ លោក​ទាំង​ពីរ​ក៏​មុខ​តែ​មិន​យល់ព្រម​នឹង​រឿង​ស្នេហា​ភេទ​ដូចគ្នា​នេះ​ឡើយ​”​ ។

​ណា​រ៉េ​ន បាន​បញ្ជាក់​ដោយ​ភាព​ជឿជាក់​លើ​ដៃគូ​នាង​ថា ការ​ដែល​សង្សារ​របស់​នាង សុំ​បែក​គ្នា​នេះ មិនមែន​មកពី​មាន​ប្រុស​ណា មក​ស្រលាញ់​នាង​ឡើយ​។ គ្រាន់តែ​ស្នេហា​ភេទ​ដូចគ្នា ប្រសិន​នៅ​បន្ត វា​គ្មាន​លទ្ធផល​ល្អ និង​ធ្វើឲ្យ​ខូចអនាគ​តរៀងៗ​ខ្លួន​ទៀត​ផង​។​

​បើ ​ជា​យ៉ាងណា​ក៏ដោយ សង្គម​សព្វថ្ងៃនេះ ក្រុម​ស្រី​ស្រលាញ់​ស្រី មិន​មាន​សកម្មភាព​ខ្លាំង​ក្លា ឬ​បង្ក​ភាព​ងាយ​ប្រឈម​នឹង​ការរីក​រាលដាល​មេរោគ​អេដស៍​/​ជម្ងឺអេដស៍ ដូច​ក្រុម​បុរស​ស្រឡាញ់​បុរស​ក្តី ក៏​ក្រុម​គ្រួសារ​របស់​ពួកគេ នៅតែ​មាន​ការព្រួយបារម្ភ​ខ្លាំង​ដែរ រហូត​មាន​គ្រួសារ​ខ្លះ បាន​បំបែក​ស្រី​ស្រលាញ់​ស្រី ចេញ​ពី​គ្នា និង​ប្តឹង​ចាប់​ស្រី ដែល​ដើរតួ​ជា​បុរស ដាក់ពន្ធនាគារ​ថែម​ទៀត​។​

​យ៉ាងណាក៏ដោយ លោក មុន្នី ថាច អ្នកសម្របសម្រួល​ថ្នាក់ជាតិ របស់​បណ្តាញ​ចតុមុខ នៃ​ក្រុម​បុរស​ស្រលាញ់​បុរស បាន​កត់សម្គាល់​ថា ទោះបី​ពុំទាន់​មានការ​ស្រាវជ្រាវ​ណាមួយ ដែល​បញ្ជាក់​បាន​ថា មាន​កត្តា​អ្វីខ្លះ ដែល​ជំរុញ​ឲ្យមាន​ស្រី្ត​ស្រលាញ់​ស្ត្រី  ឬ​របាយការណ៍​របស់​អង្គការ​ស្ថាប័ន​ណាមួយ បញ្ជាក់​ពី​ចំនួន​ច្បាស់លាស់​លើ​សេ្ន​ហា​ភេទ​ដូច​គ្នា​យ៉ាងណាក្តី ក៏​ការស្រឡាញ់​ភេទ​ដូចគ្នា​ស្រី និង​ស្រី ឬ​បុរស និង​បុរស កំពុង​កើតមាន​ច្រើន នៅក្នុង​សង្គម​កម្ពុជា សព្វថ្ងៃ​៕​

Advertisements

មតិ»

1. ក្មេងស្រែ - ខែមករា 16, 2012

គ្រោះ​ថ្នាក់​ណាស់! សង្ស័យ​មិន​យូរ​ប៉ុន្មាន​មនុស្ស​ដាច់ពូជអស់ទេ!

kosal - ខែមករា 17, 2012

You are to small you have to learn more and more about life .

2. បុរិន្ទ - ខែមករា 16, 2012

ព្រោះមានមនុស្សមួយចំនួនលើកដម្កើនវប្បធម៌បរទេស ដែលជាហេតុធ្វើអោយមានការរាលដាលកាន់តែច្រើន

kosal - ខែមករា 17, 2012

You think gay life is wrong way ? no !!!!! gay life is same every body , gay life is life same .gay life is not something wrong .

3. វិចិត្រ - ខែមករា 16, 2012

ជា​អត្ថបទ​មួយ​ដែល​ឆ្លុះ​បញ្ចាំង​នូវ​ការ​យល់​ដឹង​របស់​អ្នក​និពន្ធ​​ដែល​មាន​កំរិត​វប្បធម៌​ផ្នែក​ចិត្ត​សាស្ត្រ​ទាប​នៅ​ឡើយ។​ គ្មាន​នរណា​ដែល​ប្រកប​ដោយ​គតិបណ្ឌិត​ហ៊ាន​អះអាង​ថា​ស្នេហា​បែប​ណា​នឹង​អមតៈ​ឡើយ។ គ្រាន់​តែ​ក្នុង​អត្ថបទ​នេះ គេ​ឃើញ​មាន​ភាពប្រទាំង​ប្រទិស​​គ្នា​បាត់​ទៅ​ហើយ “នៅ​ពេល​ដែល​នារី​ម្នាក់​ដែល​រៀបរាប់​ក្នុង​អត្ថបទ​នេះ ស្រលាញ់​បុរស​ម្នាក់​ស្នេហា​នោះ​ក៏​បែក​បាក់ នៅ​ពេល​ស្រលាញ់​ស្រី​ដូច​គ្នា​ក៏​បែក​បាក់​”

Ah Pov - ខែមករា 17, 2012

ខ្ញុំយល់​ស្របតាមគំនិត​លោកគ្រូ​វិចិត្រ​! អ្នក​និពន្ធ​​ ផ្នែក​ចិត្ត​សាស្រ្តរបស់គាត់ នៅមាន​កម្រិត ហើយ​ចំពោះ​រឿង​ទំនាក់ទំនងស្នេហា ក៏​គាត់មិន​ទាន់​បាន​យល់​ដឹង​ជ្រាលជ្រៅ​​នៅ​ឡើយ។ នេះ​បើ​យោង​ទៅ​លើ​ការអាន​​សេចក្តី​ផ្តើម​របស់​គាត់។

4. Lovepeehs05 - ខែមករា 17, 2012

នេះជាសង្គ្រាមចិត្តសាស្រ្ត ឬ សង្គ្រាមមនោសញ្ចេតនា ដែលនាំអោយមនុស្សឆ្កួតវង្វែង វាអាចកើតមានដល់មនុស្ស ដែលមានភាពរវើរវាយ ទៅលើមនោសញ្ចេតនាច្រើន ចង់មិនចង់វាអាច មានន័យដូចមនុស្សប្រើគ្រឿងញៀនដែរ ខ្ញុំជឿថា វាអាចបណ្តាលអោយ ខូចអនាគត់របស់មនុស្សបាន ដែលមិនបានគិតអោយបានវែងឆ្ងាយ ហើយយើងត្រូវការជជែកវែកញែកអោយបានល្អិតល្អន់ រឿងនេះមិនមែនធម្មជាតិទេ បើតាមខ្ញុំយល់ !

Ah Pov - ខែមករា 17, 2012

នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​១៩៩០ អង្គការ​សុខភាពពិភព​លោក បាន​ដកការ​ស្រឡាញ់​ភេទ​ដូច​គ្នា ចេញពី​បញ្ជី​ជម្ងឺអន្តរជាតិ។​

5. សខ្មៅ - ខែមករា 17, 2012

តាម​ខ្ញុំ​យល់ ការស្រលាញ់​ភេទ​ដូចគ្នាមិន​មែន​ខុស​ពី​ធម្មជាតិ​ទេ គឺ​ជា​ធម្មជាតិ​របស់​ភាវរស់សុទ្ធសាធ ។ ការស្រលាញ់​ភេទ​ដូច​គ្នា មាន​តាំង​ពី​យូរ​មក​​ហើយ​ប្រសិន​បើ​យើងគិត​មើល ប៉ុន្តែ​គ្រាន់តែ​វាមិន​លេចឡើង​ជា​ដុំ​កំភួន​នៅ​ឡើយ​នៅពេល​ការ​ប្រកាន់ទំនៀម​ទំលាប់​នៅស្ថិត​ក្នុងភាព​ខ្ជាប់​ខ្ជួន ។ ហើយ​ដោយ​សារ​តែ​អ្នក​ប្រកាន់ទំនៀម​ទំលាប់​ខ្ជាប់​ខ្ជួន ទើប​អ្នក​គិត​ថា​វា​ជារឿង​មិន​គួរ​កើត​មាន ឬខុសពី​ធម្មជាតិ ។

ចំពោះ​ស្នេហា ភាពស្ថិតស្ថេរ​មិន​មែន​អាស្រ័យ​តែលើភេទ​នោះទេ គឺ​កត្តា​ពាក់ព័ន្ធ​ទាំង​អស់ ។ ប្រសិនបើកត្តាពាក់ព័ន្ធ​មិន​អំណោយ​ផល ទោះ​ជា​ស្នេហាភេទផ្ទុយគ្នា ក៏​នឹង​ត្រូវសាបសូន្យទៅ​វិញ​ដែរ ។ ដូច្នេះ ការសន្និដ្ឋាន​ខាង​លើ​មិន​ទាន់​អាច​យក​ជា​ការ​បាននោះទេ ព្រោះ​សេចក្តី​សំអាង​នៅ​មិន​ទាន់​គ្រប់​គ្រាន់ ។

6. Ah Pov - ខែមករា 17, 2012

រឿងស្នេហា​ ជា​រឿង​បុគ្គល​​ពីរ​នាក់។​ វាអមតៈ ឬមិន​អមតៈ ក៏​អាស្រ័យ​ទៅ​លើ​បុគ្គល​នោះ ដោយ​មិន​ប្រកាន់​ថា​ បុគ្គល​នោះ ជាភេទ​ដូច​គ្នា​ ឬមិន​ដូចគ្នានោះ​ទេ​។ គ្រាន់​តែលើក​យក​រឿង​របស់មនុស្ស​ម្នាក់ មកនិយាយ​​ មិន​អាច​សន្មត់​ស្នេហាស្រីស្រឡាញ់ស្រី សុទ្ធ​តែ​ចឹង​នោះ​ទេ​។ នៅ​កម្ពុជា បើតាមខ្ញុំដឹង​ ក៏​មាន​​ស្រី​ស្រឡាញ់​ស្រី​ប៉ុន្មាន​គូ​ដែរ ដែលសព្វថ្ងៃនេះ គាត់នៅ​រួមរស់​ជាមួយ​គ្នា​​ ប្រហែលជា​ជាង​១០ឆ្នាំ ២០ឆ្នាំដែរ។​ ម៉្យាង​ទៀត នៅ​ក្នុង​អត្ថបទ​នេះ ខ្ញុំអាចវាយ​តម្លៃ​បាន​ថា ស្នេហា​មនុស្ស​ភេទដូច​គ្នា ជាស្នេហា​មិន​ឋិតឋេរ មិន​មែន​ដោយ​សារ​តែ​បុគ្គល​នោះ​ទេ តែ​ដោយ​សារ​តែ​ការ​រើស​អើង និង​ការ​មិន​យល់​​​ពី​សំណាក់​ក្រុមគ្រួសារ និង​សង្គម។

7. ធម្មជាតិ - ខែមករា 17, 2012

ពេលខ្លះធម្មជាតិក៏បង្តើតមនុស្សមកខុសដែរ កុំរើសអើងមនុស្សដែលស្រឡាញ់ភេទដូចគ្នាអី តើមនុស្សម្នាក់ណាចង់ឲ្យខ្លួនឯងខុសពីមនុស្សធម្មតា? គឹគ្មានទេ តែធម្មជាតិបានបង្តើតមកអញ្ជឹង បើដឹងខ្លួនថាកើតមកជាមនុស្សដែលស្រឡាញ់ភេទដូចគ្នានោះ ស្លាប់តាំងពីនៅក្នុងពោះម្តាយបាត់ទៅហើយ

8. srorn - ខែមករា 17, 2012

អ្នកនិពន្ធទាំងលោកសាស្រ្តាចារ្យអេតចាយ!ឬហៅសាស្រ្តាចារ្យដែលមិនបានរៀនពីមនុស្សពេលដែលគាត់ជាអ្នកបង្រៀនមនុស្សអោយយល់ពីតម្លៃជាមនុស្សបែរជាមិនយល់អ្វីទៅហៅថាមនុស្ស!

9. srorn - ខែមករា 17, 2012

ពួកគេរៀនបានច្រើនមិនគួរណាធ្វើការកាត់ក្តីឬវិនិឆ័យក្តីស្រលាញ់របស់អ្នកដទៃទ្បើយ!
១.មនុស្សគ្រប់រូបមានក្តីស្រលាញ់ខុសៗគ្នា
២.មនុស្សម្នាក់ៗមានរូបរាងកាយបុខមាត់និងចរិកឬកពារខុសៗគ្នា
៣.​មនុស្សគ្រប់រូបមានអារម្មណ៌ផ្លូវភេទខុសៗគ្នា
៤.សួរលោកមហាសាស្រ្តាចារ្យមើល?តើគាត់ស្រលាញ់ស្រីដូចខ្ញុំទេ?ឬខ្ញុំស្រលាញ់ស្រីដូចគាត់?បើចឹងខ្ញុំជាប្តីរបស់ប្រពន្ធគាត់ហើយមែនទេ?

10. srorn - ខែមករា 17, 2012

hey លោក មុន្នី ថាច អ្នកសម្របសម្រួល​ថ្នាក់ជាតិ របស់​បណ្តាញ​ចតុមុខ នៃ​ក្រុម​បុរស​ស្រលាញ់​បុរស បាន​កត់សម្គាល់​ថា ទោះបី​ពុំទាន់​មានការ​ស្រាវជ្រាវ​ណាមួយ ដែល​បញ្ជាក់​បាន​ថា មាន​កត្តា​អ្វីខ្លះ ដែល​ជំរុញ​ឲ្យមាន​ស្រី្ត​ស្រលាញ់​ស្ត្រី ឬ​របាយការណ៍​របស់​អង្គការ​ស្ថាប័ន​ណាមួយ បញ្ជាក់​ពី​ចំនួន​ច្បាស់លាស់​លើ​សេ្ន​ហា​ភេទ​ដូច​គ្នា​យ៉ាងណាក្តី ក៏​ការស្រឡាញ់​ភេទ​ដូចគ្នា​ស្រី និង​ស្រី ឬ​បុរស និង​បុរស កំពុង​កើតមាន​ច្រើន នៅក្នុង​សង្គម​កម្ពុជា សព្វថ្ងៃ​៕​…………..

You never understand what is human being?
Oh shit! It is stupid!

Being Lesbian, Gay, Bi-sexual and transgender were born that way! No more conditions (កត្តា).

I wish the writer in this page send my message to him. He works for Gay community@ But he never knows about Gay’s Life!

Craziest National MSM Coordinator! Wwow disgusting!

Sorry the admin! I am never rude like this.

11. Crazynas - ខែមករា 18, 2012

ភ្នំពេញ : ច្បាប់​​ធម្មជាតិ បាន​​តាក់តែង​​ឲ្យ​​ប្រុស​​គូ​​នឹង​​ស្រី​។………។ ច្បាប់ធម្មជាតិបានតាក់តែងឲប្រុសគូនឹងស្រីពិតមែនហើយ។ ប៉ុន្តែច្បាប់ធម្មជាតិក៏បានតាក់តែងឲប្រុសគូនឹងប្រុស ហើយស្រីគូនឹងស្រីផងដែរ បើមិនអីចឹងទេហេតុអ្វីមានស្រីខ្លះគូនឹងស្រី ហើយប្រុសខ្លះគូនឹងប្រុសចុះ? ឬមួយពួកគេត្រូវបានឆ្លងកាត់រោងចក្រកែច្នៃទើបស្រឡាញ់ភេទដូចគ្នា?

12. Lovepeehs05 - ខែមករា 18, 2012

មនុស្សខ្មែរ ជីដូនជីតាខ្មែរ មនុស្សក្នុងពិភពលោក ទោះជាតិសាសន៍ ឬ សាសនាខុសគ្នាយ៉ាងណាក៏ដោយ គឺបានអោយតម្លៃមនុស្សយើងខ្លាំង ណាស់ បើអ្នកណាមួយ កើតមកហើយ ជាពិសេសស្រ្តី បើមិនមានកូនបន្តពូជទេ អ្នកនោះគេច្រើនហៅថា មនុស្សអារ៍ បើមនុស្សអារ៍ ឬ ស្រីអារ៍ហើយ មិនសូវមានគេរាប់អានទេ ហើយគេតែងហៅថា មនុស្សចង្រៃទៀតផង បើសត្វវិញ គេមិនចង់ចិញ្ចឹមទេ ព្រោះមិនមានកូន អោយគេលក់បានកំរៃ ចុះទំរាំ មុស្សយើងស្រឡាញ់ភេទដូចគ្នា គេច្បាស់ជាមិនចង់ឃើញ មិនចង់ឮទេ ហើយគេនឹងថា មនុស្សប្រភេទនេះ ជាមនុស្សចំឡែក ជាមនុស្សមាន បាបច្រើនហើយ ដោយមិនចង់រស់តទៅទៀត មិនចង់អោយមានការ បន្តពូជតទៅទៀត គឺចង់ផ្តាច់ផ្តិលជីវិតខ្លួន អោយផុតពីផែនដីយើងនេះ គឺស្មើនឹងធ្វើអត្តឃាតខ្លួនឯង ពូជសាសន៍ឯង ឬ អាចប្រៀបបាននឹង ពួកភេរវកម្មបំផ្លាញជីវិតមនុស្សលោកផងដែរ ! មិនថាអញ្ចឹង ?

អាក្បាលធំ - ខែមករា 18, 2012

ត្រូវហើយ កំរមាន​សេចក្ដីសុខ​ណាស់ ព្រោះ​ការ​ប្រច័ណខ្លាំង​ពេល​អាច​ឈានដល់​កាប់គ្នាងាប់ សំលាប់មនុស្ស ដាក់ថ្នាំ​បំពុល ជា​ដើម​ឡាក់និងឡាក់ 😀 តែ​យ៉ាងណាក៏ដោយ​យើង​មិន​អាច​ខាត់ឈ្នះទេ ​គឺ​ដូច​ជា​ខាត់រទេះភ្លើង។ ស្រលាញ់អី​ក៏​ស្រលាញ់​ទៅ​តែ​ត្រូវ​សងគុណ​ម៉ែឪផង

13. Lovepeehs05 - ខែមករា 19, 2012

ចូរយើងពិចារណា ការស្លាប់របស់ខ្មែរ កាលជំនាន់ប៉ុល-ពត ឬខ្មែរក្រហម តើខ្មែរស្លាប់ច្រើនម្លេះ ? ស្លាប់លឿនម្លេះ ! ស្លាប់ដោយមូលហេតុអ្វី ?

ចុះឥឡូវនេះ ខ្មែរស្លាប់ដោយមូលហេតុអ្វីដែរ ? គឺពិតជាមិនដូចកាល សម័យប៉ុល-ពតទេ ! តើខ្មែរស្លាប់តាមរបៀបណា ? តើពាក្យ “ស្លាប់” គេអាចប្រើទៅលើអ្វីខ្លះ? មានន័យយ៉ាងណាខ្លះ ? តើគេធ្វើអំពើអ្វីខ្លះ ដែលបណ្តាលអោយមនុស្សខ្មែរស្លាប់ ដោយមិនដឹងខ្លួន ? ទីបំផុត តើមកពីមូលហេតុអ្វី បានជាគេអាចសម្លាប់ខ្មែរបានយ៉ាងស្រួលនោះ?

កសិករ - ខែមករា 19, 2012

តាមខ្ញុំយល់ប្រហែលជាគ្មានការសាមគ្គីគ្នា ហើយសំបូអ្នកដែលមានចំណេះដឹងជាច្រើនប្រសិនបើធ្វើមួយគឺមិនសូវមានមត្តិរួមជួយកែតម្រូវរកដំណោះស្រាយដែរច្រើនតែប្រឆាំងប្រកែកសំដីរបស់ខ្លួនជាសំដីល្អរៀងៗខ្លួន។
មានសុភាសិតមួយបានពោលសមហេតុសមផល(សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់

14. រំដួល អង្គរ - ខែមករា 19, 2012

នាងខ្ញុំឆ្ងល់មែនទែន ហេតុដូចម្ត៉េច បានជា មានរឿងរាវអាក្រក់បែបនេះ?

កសិករ - ខែមករា 19, 2012

ប៉ុណ្ណឹងក៏ឆ្ងល់ដែ…!មកពីមានរឿងល្អជាច្រើននិងណា។
បើមិនមានល្អធ្វើម៉េចមានអាក្រក់
មកពីអ្នកដែលកើតរឿងនេះមិនមែនជារូបអ្នកផ្ទាល់

15. រំដួល អង្គរ - ខែមករា 19, 2012

នាងខ្ញុំឆ្ងល់ណាស់ ហេតុដូចម្តេច បានជា គេនាំគ្នាប្រឆាំងនិងច្បាប់ធម្មជាតិ?

សខ្មៅ - ខែមករា 20, 2012

ច្បាប់​ មកពីពាក្យថា «ចាប់» គឺ​ការ​ចាប់​បង្ខំ ។ គ្មាន​នរណា​ម្នាក់​ចូល​ចិត្ត​ការ​ចាប់​បង្ខំឡើយ ។

16. limsochandara007 - ខែមករា 19, 2012

តើមានការគាំទ្រកំរិតណាចំពោះតថភាពបែបនេះ?

17. Rath(Peter) - ខែមករា 19, 2012

យោបល់របស់អ្នកទាំងអស់គ្នា សុទ្ធតែល្អ ប៉ុន្តែការស្រលាញ់ភេទដូចគ្នាជាការ ប្រឆាំងទាស់នឹងបញ្ញតិរបស់ព្រះជាម្ចាស់ (មានចែងនៅក្នុង ព្រះគម្ពីរ គ្រឹស្ទសាសនា) ។

18. Crazynas - ខែមករា 20, 2012

គេនាំគ្នាថា ស្រឡាញ់ភេទដូចគ្នាខុសធម្មជាតិ។ ចុះបើមិនស្រឡាញ់ភេទណាសោះ នោះខុសធម្មជាតិដែរឬទេ? ចុះបើស្រឡាញ់ភេទផ្ទុយដែរ តែមិនព្រមយកប្រពន្ធ ឬប្តី មិនព្រមបន្តពូជបង្កើតកូនតើខុសដែរឬទេ? ចុះបើមនុស្សភេទដូចគ្នាស្រឡាញ់គ្នាជាមិត្តខុសដែរឬទេ? មនុស្សភេទដូចគ្នារួមភេទជាមួយគ្នាគឺខុសធម្មជាតិ ចុះមនុស្សម្នាក់សម្រេចផ្លូវភេទដោយខ្លួនឯង ឬប្រើឧបករណ៍។ល។ និង។ល។ ដើម្បីជួយសម្រេចផ្លូវភេទដោយខ្លួនឯងខុសធម្មជាតិដែរឬទេ? កូនក្មេងអាយុ ១០ ឆ្នាំ មិនព្រមយកប្ដី ឬប្រពន្ធ តើខុសធម្មជាតិដែរឬទេ? ប្រហែលជាមិនខុសធម្មជាតិទេ ព្រោះតាមធម្មជាតិ អាយុប៉ុណ្ណេះរាងកាយមិនទាន់បង្កើតអ័រម៉ូន (ប្រហែលអីចឹងហើយ!) ជម្រុញឲមានចំណង់រួមភេទ ឬការស្រឡាញ់ភេទផ្ទុយគ្នាទេ។ អីចឹងចុះដល់ពេលពេញវ័យចេះស្រឡាញ់ ឬចង់រួមភេទជាមួយមនុស្សភេទផ្ទុយគ្នា តើខុសដែរឬទេ? ប្រហែលជាមិនខុសទេ ព្រោះដល់ពេលពេញវ័យ តាមធម្មជាតិ សម្រាប់មនុស្សភាគច្រើន រាងកាយបង្កើតអ័រម៉ូនឲស្រឡាញ់ភេទផ្ទុយគ្នា ឬចេះចង់រួមភេទជាមួយមនុស្សភេទផ្ទុយគ្នា។ ហើយតាមធម្មជាតិដដែលណឹង សម្រាប់មនុស្សមួយចំនួនតូច រាងកាយបានបង្កើតអ័រម៉ូនឲស្រឡាញ់ភេទដូចគ្នា ឬចេះចង់រួមភេទជាមួយមនុស្សភេទដូចគ្នា។ អីចឹងតើរួមភេទ ឬស្រឡាញ់ភេទដូចគ្នាខុសធម្មជាតិដែរឬទេ? ចម្លើយគឺ៖ ខុសៗៗៗៗៗៗ……….។ ចម្ងល់៖ ហេតុអ្វី???????????????……………..បើសុទ្ធតែបណ្ដាលមកពីធម្មជាតិដូចតែគ្នាណឹង។
តើបើគ្រាន់តែគេស្រឡាញ់ភេទដូចគ្នាតើមានទាស់ខុសអី? ធ្វើឲសង្គមចលាចលឬ? បង្កឲមានរោគរាតត្បាតឬ? ធ្វើឲមានវិបត្តិសេដ្ឋកិច្ចឬ? ….. តើមានមនុស្សប៉ុន្មាននាក់ណាស់ទៅដែលស្រឡាញ់ភេទដូចគ្នានោះ? តើបើគេស្រឡាញ់ភេទដូចគ្នា ធ្វើឲយើងម្នាក់ៗដែលស្រឡាញ់ភេទផ្ទុយគ្នានេះខាតអ្វីខ្លះទៅ? ធ្វើឲយើងខូចសុខភាពឬ? ឈឺសួតឬ? ធ្វើឲយើងរកប្រពន្ធ ឬប្ដីមិនបានឬ? ដូចជាគ្មានទេ។
យ៉ាងណាក៏យ៉ាងទៅ ឲតែគេស្រឡាញ់គ្នាទៅវិញទៅមក ចេះរស់ដោយសុខសាន្ត កុំបៀតបៀនអ្នកដទៃ។ មនុស្សម្នាក់ៗរស់ជួបការលំបាកច្រើនហើយ សូមកុំធ្វើឲមនុស្សជួបការលំបាកបន្ថែមទៀត ដោយសារតែការប្រកាន់ផសយើងថា យ៉ាងនេះយ៉ាងនោះនោះអី។ ខ្ញុំឃើញថា មានមនុស្សមិនតិចទេបានរងទុក្ខដោយសារតែការប្រកាន់ថាយ៉ាងនេះយ៉ាងនោះ។

19. Lovepeehs05 - ខែមករា 20, 2012

រឿងការខាតបង់ពិតជាមាន ហើយមានជារៀងរហូត គឺគ្មានពេលកើត ទៀតឡើយ តែស្លាប់ទៅហើយ គឺសូន្យឈឹងតែម្តង បើនៅស្រុកខ្មែរយើង មានមនុស្សស្រឡាញ់ភេទដូចគ្នា ៥ លាននាក់ វានឹងត្រូវបាត់បង់មនុស្ស ខ្មែរអស់ ១៥ លាននាក់ បើសិនជាមនុស្សទាំងពីរនាក់ហ្នឹង ត្រូវបង្កើត បានកូនបី(៣)នាក់នោះ ! នេះហើយជាអំពើបំបាត់ពូជសាសន៍ ឬ ធ្វើអត្តឃាតខ្លួនឯងនោះ ! មិនថាអញ្ចឹង ? បើខ្មែរស្លាប់អស់ទៅបាន អ្នកណាមកនៅដីខ្មែរ ?

20. sopha - ខែមករា 20, 2012
21. អាអូន​​ - ខែមករា 20, 2012

មិន​មែន​មិន​ថិត​ថេរទេ តែ​មិន​សូវ​បាន​យូ​អង្វែង!

22. Crazynas - ខែមករា 21, 2012

តើក្នុងតថភាពជាក់ស្ដែង អាចទេដែលថាមានមនុស្សស្រឡាញ់ភេទដូចគ្នាក្នុងចំនួនស្មើពាក់កណ្ដាល ឬច្រើនជាងចំនួនមនុស្សស្រឡាញ់ភេទផ្ទុយគ្នានោះ? ហើយប្រសិនជា មានការខាតបង់ដោយមិនបានបង្កើតកូននោះ ចុះព្រះសង្ឃ (សូមទោស!) បង្កឲមានការខាតបង់ក្នុងរឿងនេះដែរឬទេ? ហើយបើការបង្កើតកូនបានច្រើនជារឿងចំណេញ ចុះបើយើងខំប្រឹងបង្កើតកូនឲបានច្រើន គឺកាន់តែច្រើនកាលណាល្អកាលនោះ ដោយមិនចាំបាច់គិតពីកត្តាប៉ះពាល់អ្វីទាំងអស់ តើគួរដែរឬទេ? ការដែលបង្ខំ ឬដាក់កំហិតដោយផ្ទាល់ ឬដោយប្រយោលណាមួយឲមនុស្សស្រឡាញ់ភេទដូចគ្នា រស់នៅជាប្ដីប្រពន្ធជាមួយមនុស្សភេទផ្ទុយគ្នា គឺមិនខុសពីការបង្ខំ ឬដាក់កំហិតដោយផ្ទាល់ ឬដោយប្រយោលណាមួយឲមនុស្សស្រឡាញ់ភេទផ្ទុយគ្នា រស់នៅជាប្ដីប្រពន្ធជាមួយនឹងមនុស្សដែលមានភេទដូចគ្នានោះទេ។ ចុះបើយើងត្រូវគេបង្ខំបែបខាងលើនេះ តើលេបចូលដែរឬទេ? តើគ្រួសារអាចមានសុភមង្គលដែរឬទេ? តើកូនៗអាចមានសុភមង្គលបានក្នុងកម្រិតណាដែរ? បើបង្កើតកូនមកហើយតែមិនបានអប់រំកូនឲល្អ តើនឹងមានផលវិបាកយ៉ាងណាខ្លះ?

បើខាត ១៥ លាននាក់ ដូច្នេះ ៥ លាន គ្រួសារដែលមានប្ដីប្រពន្ធភេទផ្ទុយគ្នានោះ បង្កើតកូនថែមមួយគ្រួសារ ៣ៗ ទៀតទៅតើមានទាស់ខុសអី។ ហើយបើគ្មានលទ្ធភាពចិញ្ចឹម រដ្ឋអាចចាត់វិធានការយកពន្ធដ៏សមរម្យមួយលើអ្នកដែលមិនព្រមបង្កើត​កូនទៅ (មិនថាអ្នកនោះស្រឡាញ់ភេទដូចគ្នា ឬមិនដូចគ្នាទេ ឲតែមិនព្រមបង្កើតកូន) ដើម្បីមកជួយអ្នកដែលមានកូនច្រើនទៅ។ ខ្ញុំគិតថា សម្រាប់មនុស្សដែលស្រឡាញ់ភេទដូចគ្នា ធ្វើបែបនេះគឺពួកគាត់មុខជាពេញចិត្តជាង ការដែលបង្ខំឲពួកគាត់រស់នៅជាមួយនឹងមនុស្សភេទផ្ទុយពីគាត់។ សាកគិតមើលទៅ ចំពោះយើងដែលស្រឡាញ់ភេទផ្ទុយគ្នា ការបង់ពន្ធ និងការត្រូវទៅរស់នៅធ្វើអីៗជាមួយមនុស្សភេទដូចគ្នា (ត្រង់នេះមិនខុសពីមនុស្សស្រឡាញ់ភេទដូចគ្នា ទៅរស់នៅធ្វើអីៗជាមួយមនុស្សភេទផ្ទុយគ្នានោះទេ) តើយើងយកមួយណា? ម្យ៉ាងទៀត បើពួកគាត់ណាម្នាក់ថា គ្មានប្រាក់បង់ពន្ធទេនោះ អីចឹងបើបង្ខំឲគាត់មានកូន តើសង្ឃឹមថា គាត់អាចនឹងចិញ្ចឹមអប់រំកូនឲបានល្អយ៉ាងណាទៅ?

អាប្រាជ្ញសួរអាប្រុញ៖ សំឡាញ់បែកគ្នាយូរហើយ! ឥឡូវកូនប៉ុន្មានហើយសំឡាញ់?
អាប្រុញឆ្លើយ៖ កូនពីរហើយសំឡាញ់អើយ។
អាប្រាជ្ញ៖ ចុម! សំឡាញ់ឯងរវល់ធ្វើអី រាប់ឆ្នាំហើយបានកូនតែពីរ។ អត់ស្នេហាជាតិសោះអានេះ។
អាប្រុញ៖ ធ្វើការងាររកលុយចិញ្ចឹមកូនណឹងណាសំឡាញ់ ចង់ឲវាបានរៀនសូត្រខ្ពង់ខ្ពស់នឹងគេ។ ចុះសំឡាញ់ឯងវិញកូនប៉ុន្មានដែរហើយ?
អាប្រាជ្ញ៖ គ្នាវិញមានមេ ៦ មានកូន ៣០ នាក់ហើយ។ ដើម្បីជួយជាតិណាសំឡាញ់ បង្កើតកូនឲបានច្រើនទើបស្នេហាជាតិ!
អាប្រុញ៖ ចុះឯងចិញ្ចឹមវាយ៉ាងម៉េចទៅ?
អាប្រាជ្ញ៖ គ្នាជាអ្នកបង្កើត ហើយម៉ែវាជាអ្នកចិញ្ចឹម។ ពួកយើងចែកតួនាទីគ្នាច្បាស់លាស់ណាស់។ រឿងពួកវាអត់ស៊ីឬមានស៊ី គឺជារឿងពួកវា និងម៉ែរបស់វា ចំណែកឯគ្នា គ្នាមិនខ្វល់ទេ គ្នារវល់ណាស់ ត្រូវខំប្រឹងដើររកមេបង្កើតកូនឲបានច្រើនដើម្បីជួយជាតិ។
“បង្កើតកូនឲបានច្រើន ទើបស្នេហាជាតិ”

23. Lovepeehs05 - ខែមករា 21, 2012

នៅពេលដែលយើងនិយាយអំពីរឿង “សាសនា” គឺយើងនិយាយអំពីតម្លៃ “សីលធម៌” ក្នុងសង្គមមនុស្ស ។
ចំពោះព្រះសង្ឃ ក្នុងព្រះពុទ្ធសាសនា ក៏ដូច្នោះដែរ គឺព្រះសង្ឃមិនសម្លាប់មនុស្សឬសត្វ គឺសន្តោសមនុស្សសត្វក្នុងលោក, ព្រះសង្ឃមិនលួចទ្ឬព្យសម្បតិ្តគេ ឬរក្សាទ្រព្យសម្បត្តិមនុស្សលោក, ព្រះសង្ឃមិនប្រព្រឹត្តអនាចារ្យ ទៅលើស្ត្រីភេទ ឬ ភេទផ្ទុយគ្នា ក្នុងនាមការ បង្ខិតបង្ខំខុសច្បាប់វិន័យ ដែលនាំអោយប៉ះពាល់ផ្លូវចិត្ត, ព្រះសង្ឃមិននិយាយកុហក់ភូតភរបោកប្រាសគេ, ព្រះសង្ឃមិនផឹកសុរា ឬស្រា ឬគ្រឿងស្រវឹង ជាដើម។ល។ តែមិនមែនហាមឃាត់មនុស្ស មិនអោយមានប្តីប្រពន្ធក្នុងឆាកជីវិត តែបួសក្នុងន័យសិក្សាអបរំផ្លូវចិត្ត មួយរយៈកាលដែលអាចធ្វើទៅបាន ។ ចំពោះខ្ញុំដែលគោរពពុទ្ធសាសនា គឺគោរពការសិក្សាអបរំ គឺអោយតម្លៃការសិក្សាអបរំ ដោយជឿថា ព្រះពុទ្ធដែលបានត្រាសដឹងជាព្រះពុទ្ធ គឺដោយសារការសិក្សាអបរំ តែមួយគត់ គឺមិនមែនអាស្រ័យទៅលើព្រះអាទិទេព ដូចសាសនាដទៃឡើយ ! មិនថាអញ្ចឹង ?

24. Lovepeehs05 - ខែមករា 21, 2012

ឥឡូវបែរមកនិយាយរឿងធម្មជាតិវិញ តើអ្វីទៅដែលហៅថា “ធម្មជាតិ” ? ចំពោះខ្ញុំគឺ “អ្វីៗដែលកើតឯង វិនាសឯង” តែមិនមែនកើតឡើងដោយ សារគេ “ឆ្នៃប្រឌិត” ធ្វើអោយកើតនោះទេ តែជឿថា ធម្មជាតិ មិនមែនកើតមកជាវិជ្ជាមាន ឬ អវិជ្ជាមាន ទាំងអស់នោះទេ !គឺមនុស្សយើងត្រូវរិះរកគ្រប់មធ្យោបាយ ដើម្បីធ្វើវាប្រព្រឹត្តទៅមានភាព រលូន ដែលញាំងអោយជីវិតមនុស្សលោក រស់ទៅបានយ៉ាងប្រសើរ គឺកុំត្រជាក់ពេក ក្តៅពេក តឹងពេក ធូរពេក ចង្អៀតពេក ណែនពេក គឺបដិប្បសម្បទា ជាផ្លូវកណ្តាល តាមទ្រឹស្តីរបស់ព្រះសម្មាសម្ពុទ្ធ ឬអោយវាមានតុល្យភាពជានិច្ចនិរន្ត ដែលខ្ញុំជឿថាវាមាន ៥ គឺៈ
I. នយោបាយ II. សេដ្ខកិច្ច III. វប្បធម៌ IV. សង្គមកិច្ច V.សន្តិសុខ ៕៚…

គឺជឿថា មនុស្សប្រុស គូរនឹង មនុស្សស្រី តែមិនជឿថា មនុស្សប្រុស នៅដោយប្រុស មនុស្សស្រីនៅដោយស្រីទេ ចឹងបានខ្មែរយើងមាន សុភាសិតមួយនិយាយថា “សំណាបយោងដី ស្រីយោងប្រុស !” បើមានដៃឆ្វេង ត្រូវមានដៃស្តាំ បើមានខាងមុខ ត្រូវមានខាងក្រោយ បើមានញីរ ត្រូវមានឈ្មោល ឬ មានស្រី ត្រូវមានប្រុស បើមានល្អត្រូវមានអាក្រក់ ជាដើម ។ល។ នឹង ។ល។ មិនថាអញ្ចឹង ?

25. Crazynas - ខែមករា 21, 2012

ពិតជាអីចឹងមែនហើយ បើនិយាយអំពីសីលធម៌។ សម្រាប់ខ្ញុំ មិនថាជាមនុស្សស្រឡាញ់ភេទដូចគ្នា ឬផ្ទុយគ្នាទេ ឲតែប្រកបដោយសីលធម៌ គឺរឿងល្អ។ តែក្នុងទីនេះ ដូចជានិយាយទីមួយគឺអំពីរឿងដាច់ពូជមនុស្ស ឬដាច់ពូជសាសន៍ (មនុស្សស្រឡាញ់ភេទដូចគ្នា មិនអាចបង្កើតកូនបាន) ទីពីរគឺអំពីធម្មជាតិ (មនុស្សស្រឡាញ់ភេទដូចគ្នាខុសធម្មជាតិ)។
ទីមួយ៖ ដាច់ពូជមនុស្ស។
ប្រយោជន៍បីប្រការ មានប្រយោជន៍មនុស្សលោក ប្រយោជន៍បរលោក និងប្រយោជន៍និពាន្ធ (ប្រហែលជាដូច្នេះហើយ) ។ ហើយបើដូច្នេះ ប្រយោជន៍ទីបី (ប្រយោជន៍និពាន្ធ) នេះ មិនធ្វើឲដាច់ពូជមនុស្ស សត្វទេឬ? (សូមទោស សម្រាប់ខ្ញុំ ខ្ញុំគិតថា មិនត្រឹមតែដាច់ពូជសាសន៍ទេ ដាច់ទាំងពូជសត្វទាំងអស់តែម្ដង ប៉ុន្តែខ្ញុំអាចយល់ច្រឡំ ព្រោះចំណេះដឹងរបស់ខ្ញុំពិតជានៅមានកម្រិត ហើយតថភាពជាក់ស្ដែងក៏មិនអាចដែរ) ។ និពាន្ធគឺជាសភាពមួយដែលស្ងប់សុខមិនជាប់ជំពាក់ក្នុងលោក មិនវិលមកចាប់កំណើតក្នុងលោកវិញទេ។​ ពិតណាស់ បើមនុស្សសត្វទាំងអស់អាចប្រឹងប្រែងព្យាយាមបានសម្រេចនិពាន្ធមែននោះ គឺមហាសែនល្អ ដាច់ពូជអីក៏ដាច់ចុះ។ ដូច្នេះ សម្រាប់ខ្ញុំ សេចក្ដីស្ងប់សុខ ល្អប្រសើរជាងការរក្សាពូជសត្វលោកទៅទៀត។ (សូមឲមានភាពស្ងប់សុខរវាងគ្នា និងគ្នា មិនថានរណា ជានរណា មិនថា មនុស្សស្រឡាញ់ភេទផ្ទុយគ្នា ឬមនុស្សស្រឡាញ់ភេទដូចគ្នាទេ)។
ទីពីរ៖ ធម្មជាតិ
សម្រាប់ខ្ញុំ មនុស្សប្រុសគូរនិងមនុស្សស្រី ពិតជាត្រឹមត្រូវ តែមិនមែនមានន័យថា មនុស្សប្រុសដាច់ខាតត្រូវតែជាគូរបានតែជាមួយមនុស្សស្រីនោះទេ ព្រោះខ្ញុំមិនជំទាស់នឹងការស្រឡាញ់ភេទដូចគ្នាទេ ហើយខ្ញុំក៏មិនសំដៅថា មនុស្សប្រុសត្រូវនៅដោយមនុស្សប្រុស ហើយមនុស្សស្រីត្រូវនៅដោយមនុស្សស្រីនោះដែរ ព្រោះខ្ញុំក៏មិនជំទាស់នឹងការស្រឡាញ់ភេទផ្ទុយគ្នានោះដែរ។ នេះគឺមានន័យថា នរណានៅជាមួយនរណាក៏នៅទៅ ឲតែពួកគេរស់នៅប្រកបដោយសីលធម៌ បានសុខដុម មានសុភមង្គល ជាបុគ្គលដែលល្អចំពោះខ្លួនឯង ចំពោះអ្នកដទៃ ក៏ដូចជាសង្គមជាតិ។ ហើយបើនិយាយអំពី ដៃឆ្វេង និងដៃស្ដាំ ខាងមុខ និងខាងក្រោយ។ល។ វិញ ។ ខ្ញុំគិតថា វាជាផ្នែកមួយជ្រុងរបស់ធម្មជាតិតែប៉ុណ្ណោះ។ នៅក្នុងធម្មជាតិគឺមានករណីរាប់មិនអស់ទេ ដូចជាថា មានដើម មានចុង មានកណ្ដាល ជាដើម។ កម្ម មានកម្មជាកុសល កម្មជាអកុសល កម្មមិនមែនជាកុសល និងមិនមែនជាអកុសល។ល។ ហើយនៅក្នុងធម្មជាតិ ប្រហែលជាអ្វីដែលមិនមានកណ្ដាល គឺមិនមានផងក៏មិនដឹង។ បើពិចារណាម្យ៉ាងទៀត ក្នុងធម្មជាតិសុទ្ធសាធអាចថាពុំមានមុខក្រោយ ចុងកណ្ដាល ឆ្វេងស្ដាំ អីផងក៏មិនដឹង ប៉ុន្ដែអ្វីៗគ្រាន់តែជាការសន្មត់របស់មនុស្សប៉ុណ្ណោះ ដោយយកទំនាក់ទំនងរវាងវត្ថុទាំងនោះជាគោលពីមួយទៅមួយផងក៏មិនដឹង។ ឧទាហរណ៍ដូចជាមុខ។ មុខ (ការសន្មត់មួយ) គឺជាផ្នែកមួយ (ការសន្មត់មួយ) នៅខាងលើ (ការសន្មត់មួយ) នៃដងខ្លួន (ការសន្មត់មួយ) របស់មនុស្ស (ការសន្មត់មួយ) នៅពេលមនុស្សឈរ (ការសន្មត់មួយ) ដែលមានរបស់មួយសម្រាប់មើលដែលសន្មត់ហៅថាភ្នែក (ការសន្មត់ដែរ) ……។ នៅពេលដែលមានការសន្មត់ផ្នែកនេះហើយថា មុខ ហើយ ក៏គិតថា ចុះផ្នែកឈមនឹងវា (ការសន្មត់) គួរហៅថាម៉េច។ ហើយនាំគ្នាសន្មត់ហៅថា ក្រោយ។ សាកល្បងសំឡឹងទៅមើលធម្មជាតិសុទ្ធសាធមើល។
មនុស្សកែច្ឆៃធម្មជាតិ ដើម្បីសេចក្ដីសុខរបស់មនុស្ស ដូច្នេះមនុស្សរឹតតែមិនគួរប្រឆាំងនឹងធម្មជាតិ (ធម្មជាតិមាន ផ្នែកដែលយើងសន្មត់ហៅថា “កណ្ដាល” យ៉ាងប្រាកដ) ដើម្បីធ្វើឲមនុស្សជួបការលំបាកនោះទេ។ មនុស្សស្រឡាញ់ភេទផ្ទុយគ្នាក៏ជាមនុស្ស ហើយមនុស្សស្រឡាញ់ភេទដូចគ្នាក៏ជាមនុស្ស។

26. Lovepeehs05 - ខែមករា 22, 2012

ចំណុចមួយដែលខ្ញុំចាប់អារម្មណ៍ជាងគេ គឺព្រះបរិនិព្វាន នៅពេល
ពេលដែលខ្ញូំចាប់ផ្តើមនិយាយរឿង ពុទ្ធសាសនា ខ្ញុំក៏ដឹងរួចស្រេច ហើយដែរថា ច្បាស់ជាមានសំនួរចោទសួរត្រឡប់មកវិញមិនខានឡើយ អំពីព្រះបរិនិព្វានដែលជាហេតុនាំអោយផុតពូជ ពីព្រោះព្រះអង្គមិនកើត ទៀតឡើយ ខ្ញុំក៏យល់ដូច្នោះដែរ បើគិតតាមទ្រឹស្តីពុទ្ធសាសនា ដែលបានបង្ហាត់បង្រៀនតៗគ្នាមក តែចំពោះគំនិតខ្ញុំផ្ទាល់នាពេលនេះ មិនដូច្នោះទេ នេះបើតាមទ្រឹស្តីរបស់ខ្ញុំ ដែលសំដៅទៅលើ នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និង សន្តិសុខ ជាគោលនោះ គឺព្រះអង្គចូល ទីវង្គត់ ឬចូលព្រះនិព្វាន យ៉ាងសុខសាន្ត ដោយសារព្រះអង្គបានរៀន ដល់កំពូល ឬចេះចប់សព្វគ្រប់ និងសម្រេចបាននូវអ្វីៗទាំងអស់ ដែលព្រះអង្គនិង មនុស្សលោក ទេព្តា ឥន្ទ ព្រហ្ម ប្រាថ្នាចង់បាន ឬ ត្រូវការ តែប៉ុណ្ណេះឯង គឺមិនមែនបានន័យថា ព្រះអង្គមិនកើតទៀតឡើយ នោះទេ នេះបើតាមខ្ញុំយល់ ! និយាយនេះខ្ញុំចង់បែងចែកជំនឿ អោយបានច្បាស់ លាស់រវាង ពុទ្ធជំនឿ នឹង ព្រហ្មញ្ញជំនឿ ឬ រវាងពុទ្ធសាសនា នឹង ព្រហ្មញ្ញសាសនា ។

ចំឡើយនេះ យោបល់នេះ ប្រហែលធ្វើអោយ ប្រិយមិត្តរិតតែមានចម្ងល់ ឬ ជំទាស់រិតតែច្រើនហើយមើលទៅ !

ដើម្បីងាយស្រួល ក្នុងការឆ្លើយឆ្លងគ្នា ខ្ញុំសូមស្នើដាក់សំនួរ ឬ បញ្ចេញមតិ យោបល់ អោយបានច្បាស់ៗ ម្តងមួយៗ កុំអោយវែងពេក ពីព្រោះ យើងមិនសូវមានពេលមើលឬអាននិងពិចារណា, មិនថាអញ្ចឹង ?

27. Srorn - ខែ​កុម្ភៈ 12, 2012

Lovepeehs05,
យើងកើតអត់ទាន់ព្រះពុទ្ធទេមិនចឹង។តែយ៉ាងហោចយើងបានរៀនពីព្រះពុទ្ធបានខ្លះដែរ។ព្រះពុទ្ធអោយនិយមន័យថាមនុស្សផ្សំពី ទឹក ដី ភ្លើង និងខ្យល់។
ព្រះបានមានបន្ទូលអំពីសីលប្រាំ សីលប្រាំបី សីលដប់…….មនុស្សអាក្រក់ល្លឹកណាអ្នកនោះមិនគោរពសីលដែលព្រះពុទ្ធបានចែងមិនចឹង?

28. Srorn - ខែ​កុម្ភៈ 12, 2012

មនុស្សគ្រប់រូបជាកោសិកានៃសង្គម។អ្នកស្រលាញ់ភេទដូចគ្នាក៏ជាមនុស្សដែរ។​
កន្លែងណាដែលលោកមើលគេលែងឃើញថាជាមនុស្ស​Lovepeehs05

29. Srorn - ខែ​កុម្ភៈ 12, 2012

If Loverpeehs05, អត់ទាន់យល់ទេថាអ្ចីទៅធម្មជាតិ។គួរតែអានទំពរ័នេះអោយ​បានច្រើនដែលដកស្រង់ចេញពីអង្គការសហប្រជាជាតិ៖
http://search.ohchr.org/search?site=default_collection&client=default_frontend&output=xml_no_dtd&ie=UTF-8&oe=UTF-8&Entqr=0&ud=1&sort=date%3AD%3AL%3Ad1&proxystylesheet=en_frontend&q=sexual%20orientation

30. Lovepeehs05 - ខែ​កុម្ភៈ 13, 2012

អរគុណ ស៊្រន ដែលបានឆ្លងឆ្លើយ ! ខ្ញុំយល់អញ្ចេះ រឿងធម្មជាតិ កើតមកឯង គឺយើងមិនបង្កើតវាអោយកើតទេ មិនថាអញ្ចឹង ? តែបើយើងឃោសនា ប្រកូកប្រកាស ណែនាំអោយគេធ្វើតាមខ្លួន ចង់បាននោះ ប្រាកដជាមិនធម្មជាតិទេ មិនថាអញ្ចឹង ?

ដូចថាយើងដាក់បញ្ចាំងរឿង អាសអាភាស ចែកគេមើល ដើម្បីចង់បាន តម្រេកតណ្ហាពីគូរម្ខាងទៀត នេះមិនមែនជារឿងធម្មជាតិឡើយ ឬក៏យើងទៅនិយាយពីនេះពីនោះ ធ្វើអោយអ្នកម្ខាងទៀត ទប់អារម្មណ៍មិនបាន ហើយធ្វើតាមយើង នេះមិនមែនធម្មជាតិឡើយ ស្តាប់បានខ្ញុំនិយាយនៅ ?

ឬខ្ញុំមិនយល់ដូចគាត់ចង់បញ្ជាក់នោះទេ ប្រហែលជាត្រូវពន្យល់បន្ថែម ទៀតហើយចឹង ខ្ញុំក៏មិនយល់ទាស់ដែរ ចង់ស្តាប់បន្តរទៀត… 🙂

31. សម្ផស្ស - ខែ​កុម្ភៈ 28, 2012

មនុស្ស​គឺ​ដូច​ជា​សត្វ ចឹង ខុស​គ្នា​ត្រង់​មនុស្ស​មាន​សបញ្ជនៈ មនោ​សញ្ចេត្ត​នា និង ការ​គិត​បាន​ច្រើន​ជាង​សត្វ​​។ ដូច​នេះ​ខ្ញុំ​នៅ​តែ​គិត​ថា​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​គឺ​ជាការ​ក្រ​ឡៃ​របស់​មនុស្ស​ដែល​អាច​ហៅ​ថា​រោគ​ចិត្ត​ គឺ​មិន​មែន​ធម្ម​ជាតិ ទេ បើ​ធម្មជាតិ​ម្ដេច​ក៍​សត្វ​មិន​ដែល​រួម​ភេ​ទ​ជា​មួយ​សត្វ​ដូច​គ្នា​ដែរ ចឹង ឬ​ក៏​ធម្ម​ជាតិ​បង្កើត​ខុស​តែ​មនុស្ស​ទេ (បើ​ធម្មជាតិ​បង្កើត​ខុស​គឺ​ប្រាកដជា​ខុស​ទាំង​សត្វ​ដែរហើយ ។

Lovepeehs05 - ខែ​កុម្ភៈ 29, 2012

ម្យ៉ាងដែរ ប្រហែលចឹងមេនហើយ សម្ផស្ស !

32. មាស វិចិត្រ - ខែសីហា 19, 2013

ស្នេហាជាល្បែងជីវិត ការស្រឡាញ់អ្វីមួយហើយ មិនអាចដកចិត្តវិញបានឡើយ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: