jump to navigation

ក្រម​រដ្ឋ​ប្បវេណី​​​​ចាប់អនុវត្ត​​ពី​ថ្ងៃទី២១ ខែ​ធ្នូ ឆ្នាំ២០១១ហើយ… ខែ​ធ្នូ 23, 2011

Posted by មេឃា in ក្រម​រដ្ឋប្បវេណី, ព័ត៌មាននីត្យានុកូល.
trackback

កម្ពុជា​​ប្រកាស​​ឲ្យ​​ប្រើ​​ក្រម​​រដ្ឋ​ប្ប​វេណី

ដោយ​ វោហារ ជាតិ (វិទ្យុ អាស៊ីសេរី)
2011-12-22

ប្រទេស​​កម្ពុជា​ បាន​​​ប្រកាស​​ដាក់​​ឲ្យ​​ប្រើ​ប្រាស់​​ក្រម​​រដ្ឋ​ប្បវេណី ជា​​ច្បាប់​​ថ្មី​​មួយ ដែល​​កម្ពុជា​​មិន​​ធ្លាប់​​មាន ដោយ​សង្ឃឹម​​ថា ច្បាប់​​ថ្មី​​នេះ​​នឹង​​​ផ្ដល់​​ផល​ប្រយោជន៍ អភិវឌ្ឍន៍​​ប្រទេស​​​លូតលាស់​​ដូច​​​ប្រទេស​​​ជឿនលឿន​​ដទៃ​​ទៀត។

ក៏​​ប៉ុន្តែ​​មន្ត្រី​ច្បាប់​​នៅ​​ក្នុង​ស្រុក​​មួយ​​ចំនួន​ រិះគន់​​ថា ច្បាប់​ថ្មី​​​នេះ​​នៅ​​មាន​​ចំណុច​ខ្លះ​​ផ្ទុយ​​​គ្នា​​ទៅ​នឹង​​​ច្បាប់​​មួយ​​ចំនួន ​កំពុង​​ប្រើប្រាស់​​សព្វថ្ងៃ ដែល​​គេ​​ត្រូវការ​​កែ​​សម្រួល​​ចំណុច​​មួយ​​ចំនួន​​ឡើង​​វិញ ដើម្បី​​ឲ្យ​​ស្រប​​គ្នា​​ទៅ​នឹង​​​ច្បាប់​មុនៗ។

រដ្ឋាភិបាល​​កម្ពុជា បាន​​​ប្រកាស​​ជា​​ផ្លូវ​ការ​​ដាក់​​ឲ្យ​​អនុវត្ត​​មាត្រា​​ទាំង​អស់​​របស់​​ក្រម​ រដ្ឋ​ប្បវេណី​ ដែល​ជា​​ច្បាប់​ថ្មី​​មួយ​ ចាប់​​​​​​​តាំង​ពី​​ថ្ងៃ​ទី​​២១ ខែ​ធ្នូ ត​ទៅ​​ហើយ។

ថ្លែង​​ក្នុង​​ពិធី​​ប្រកាស​​ដាក់​​ឲ្យ​​ប្រើ​ប្រាស់​​នៅ​​​ទីស្ដីការ​ គណៈ​រដ្ឋមន្ត្រី​​នៅ​​ថ្ងៃ​ទី​២១ ខែ​​ធ្នូ លោក ​សុខ អាន ឧបនាយក​រដ្ឋ​មន្ត្រី និង​​ជា​​រដ្ឋ​មន្ត្រី​​ទីស្ដី​ការ​​រដ្ឋមន្ត្រី បាន​​​អះអាង​​ថា ការ​​បង្កើត​​ច្បាប់​​ថ្មី​នេះ​ គឺ​ជា​​ការ​​បើក​ទំព័រ​​ថ្មី​​ដ៏​​សំខាន់​​មួយ​ទៀត​​របស់​​រដ្ឋា​ភិបាល​​កម្ពុជា សម្រាប់​​អភិវឌ្ឍន៍​​ប្រទេស​​ជាតិ និង​​សុខដុម​នីយ​កម្ម​ នៃ​​ការ​​រស់​នៅ​​ប្រចាំ​ថ្ងៃ​​​របស់​ប្រជា​ពលរដ្ឋ​​គ្រប់​​រូប និង​​បម្រើ​​ដល់​​វិស័យ​​​យុត្តិធម៌​​សង្គម។

ឯកសារ​​ច្បាប់​​ទាំង​អស់​​ត្រូវ​​បាន​​របប​​ខ្មែរ​​ក្រហម​​បំផ្លាញ​​ទាំង​​ស្រុង​​នៅ ​ពេល ប៉ុល ពត កាន់​​អំណាច​​ពី​​ឆ្នាំ​១៩៧៥ ដល់​​ឆ្នាំ​១៩៧៩។ បន្ទាប់​​​ពី​របប​ខ្មែរ​​ក្រហម​​ដួល​រលំ​​​ទៅ​​រដ្ឋាភិបាល​​កម្ពុជា ក្រោយ​ៗ​​មក​​ទៀត ខ្វះ​​ឯកសារ​​ច្បាប់​យ៉ាង​​ច្រើន ដើម្បី​​ដឹកនាំ និង​​អភិវឌ្ឍន៍​​ប្រទេស​ជាតិ​​មក​​ទល់​​សព្វថ្ងៃ។

ក្រម​​រដ្ឋប្បវេណី​​ដែល​​មាន ១.៣០៥​​មាត្រា យក​គំរូ​តាម​​ច្បាប់​​ប្រទេស​ជប៉ុន។ ច្បាប់​នេះ​​ត្រូវ​​បាន​​បង្កើត​​ឡើង​ដោយ​ទីភ្នាក់ងារ​​សហប្រតិបត្តិការ​ អន្តរជាតិ​​ជប៉ុន សហការ​​ជាមួយ​​ក្រសួង​​យុត្តិធម៌​​កម្ពុជា។

ក្រុម​អ្នក​ច្បាប់​ខ្មែរ​​បាន​​សាទរ​​​ច្បាប់​ថ្មី​​នេះ ហើយ​​រំពឹង​​ថា ច្បាប់​ថ្មី​នេះ​​នឹង​​ជួយ​ដល់​ជាតិ និង​​ប្រជាពលរដ្ឋ​​ខ្មែរ​​គ្រប់​រូប ដូច​​លោក សុខ អាន អះអាង​​​ដូច្នេះ​​ដែរ តែ​​ព្រួយ​​បារម្ភ​ខ្លាច​ការ​​អនុវត្ត​​ច្បាប់​​ថ្មី​នេះ នឹង​​មិន​​បាន​​ជោគជ័យ ដោយ​កត្តា​​សំខាន់​ៗ​​មួយ​​ចំនួន។

លោក កែ ប៊ុនធឿន និស្សិត​​អនុបណ្ឌិត​​ច្បាប់​​សកលវិទ្យាល័យ​ភូមិន្ទ​​នីតិសាស្ត្រ​​សេដ្ឋកិច្ច និង​​​ច្បាប់ ថ្លែង​ថា មាន​ពាក្យ​​ពេចន៍ និង​​​ឃ្លា​​ច្រើន​ មិន​បាន​​ពន្យល់​​ន័យ​​ច្បាស់លាស់ ព្រោះ​​ច្បាប់​​នេះ​​បាន​​បក​​ប្រែ​​ពី​​ភាសា​​ជប៉ុន មក​ជា​ភាសា​​អង់គ្លេស ហើយ​​ប្រែ​​ពី​​ភាសា​​អង់គ្លេស មក​ជា​​ភាសា​​ខ្មែរ ដែល​​​អាច​​បាត់​បង់​​ខ្លឹមសារ​​​មួយ​​ចំនួន៖ «ខ្ញុំ​​គិត​​ថា មាន​​ប្រយោជន៍ ពីព្រោះ​​ក្រម​រដ្ឋប្បវេណី​​ជា​​ច្បាប់​​សារធាតុ​​មួយ​​គ្រប​​ដណ្ដប់​​ក្នុង​​ទំនាក់​​ ទំនង​​ពាក់ព័ន្ធ​​ពាណិជ្ជកម្ម​​អី​ផ្សេងៗ ព្រោះ​​ការ​​អនុវត្ត​​​​ជាក់​ស្ដែង​​កន្លង​​មក​​យើង​អត់​​មាន​​ច្បាប់​​ហ្នឹង​ទេ»

ចំណែក​លោក យ៉េង វីរៈ ប្រធាន​មជ្ឈមណ្ឌល​​អប់រំ​​ច្បាប់​​សម្រាប់​​សហគមន៍ មាន​​ប្រសាសន៍​​ដូច​គ្នា​​នេះ​​ដែរ៖ «ខ្ញុំ ​គិត​ថា ដើម្បី​​ឲ្យ​​ប្រជាជន​​យល់​​ដឹង ដើម្បី​​ឲ្យ​ប្រជាពលរដ្ឋ​​ពិត​ជា​​បាន​​​ប្រើ​​នូវ​​សិទ្ធិ​​ប្រយោជន៍​​របស់​​គាត់​ បាន​ពេញ​លេញ​​ពី​​​ក្រម​រដ្ឋប្បវេណី​​នេះ គប្បី​​ឲ្យ​​មាន​​ការ​ផ្សព្វផ្សាយ​​ទូលំ​ទូលាយ ជា​ពិសេស​​ខ្ញុំ​​សុំ​​ឲ្យ​​កែ​ច្បាប់​​ទាំងឡាយ​​ដែល​ខ្ញុំ​​យល់​ថា ​ជា​អនុសាសន៍ ខ្ញុំ​ចង់​​ឲ្យ​​បោះពុម្ព​​ច្បាប់​​ភូមិបាល ច្បាប់​​អាពាហ៍ពិពាហ៍ និង​​គ្រួសារ​​ថ្មី ដែល​​កែ និង​លប់ ដែល​​ក្រប​រដ្ឋ​ប្បវេណី​​ចង្អុល​​ថា ត្រូវ​​កែ ត្រូវ​លប់។ ដូច្នេះ​​យើង​​យក​​ច្បាប់​បោះពុម្ព​​ថ្មី​ហ្នឹង យក​​មក​​ផ្សព្វផ្សាយ គឺ​យើង​បាន​កែ​តាម​​ក្រម​រដ្ឋប្បវេណី ដែល​​បាន​ឲ្យ​កែ ឲ្យ​លប់ ធ្វើ​បែប​ហ្នឹង​​យើង​អាច​​អនុវត្ត​​បាន​​ត្រឹមត្រូវ»

ចំពោះ​បញ្ហា​​ដែល​​​នឹង​​ត្រូវ​​ជួប​​ប្រទះ​​ក្នុង​​ពេល​​អនុវត្ត​​ ក្រមរដ្ឋប្បវេណី​​ថ្មី​​នេះ​ដែរ លោក​​ឯកអគ្គរដ្ឋទូត​​ជប៉ុន ប្រចាំ​ប្រទេស​​កម្ពុជា លោក គួយរ៉ួគី ម៉ាសាហ្វូមី (KUROKI Masafami)។ លោក​បាន​​ថ្លែង​​ក្នុង​​​ពិធី​ប្រកាស​​ក្រម​រដ្ឋ​ប្បវេណី​​នោះ​ ដោយ​​​លោក​​​បាន​​ទទួល​​​ស្គាល់​ថា ការ​អនុវត្ត​​ច្បាប់​ថ្មី​​នេះ ​ពិត​​ជា​ជួប​ការ​​លំបាក ​ដូច្នេះ​​ហើយ​​ទើប​ជប៉ុន មាន​​គម្រោង​​​​ជួយ​​​​​ហ្វឹកហ្វឺន​​ចៅក្រម ព្រះរាជ​អាជ្ញា​ខ្មែរ រួម​ទាំង​​មេធាវី​ខ្មែរ​​នៅ​ឆ្នាំ​​២០១២ បន្ត​​ទៀត ដើម្បី​​ធា​នា​នូវ​ការ​​អនុវត្ត​​ក្រម​ថ្មី​​នេះ​​បាន​​ជោគជ័យ​​ពិត​ប្រាកដ៕

Advertisements

មតិ»

1. monyrinataro - ខែ​ធ្នូ 26, 2011

គ្រាន់តែបកប្រែពីភាសាជប៉ុន ទៅភាសាខ្មែរត្រង់មិនបាន ចាំបាច់បកពីជប៉ុនមកអង់គ្លេស ហើយពីអង់គ្លេសមកខ្មែរទៀត… អីចឹងត្រូវបាត់ខ្លឹមសារអស់មួយគំនរហើយ! អ្នកចេះភាសាជប៉ុនក្នុងស្រុកខ្មែរ មួយកំភ្លុះ!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: