jump to navigation

ហេតុ​ផល​ដែល​ខ្ញុំ​មិនទាន់​រៀប​ការ​ ខែធ្នូ 15, 2011

Posted by មេឃា in កំសាន្ត/Entertainment.
trackback

មិត្ត​ភក្តិ​ដែល​បាន​​ស្គាល់​ មេឃា​ ជាច្រើន​​​តែង​តែ​សាក​សួរ​ថា​ ពេល​ណា​ទើ​ប​រៀ​ប​ការ​ ? កុំ​រើស​ពេក !!!

​​ខ្ញុំ​មិន​ដែល​បាន​ប្រាប់​ពួកគេ​ពី​​មូល​ហេតុ​ពិត​ប្រា​កដ​ដែល​ខ្ញុំ​មិន​ទាន់​​រៀប​ការទេ​… ​តែ​ខ្ញុំ​អាច​ប្រាប់​បាន​ម៉្យាង​ថា ហេតុផល​ដែល​ខ្ញុំ​មិន​ទាន់​រៀប​ការ​​ព្រោះ ខ្ញុំ​នៅតែ​ជាមនុស្ស​ល្អ…

មិត្ត​អ្នក​អាន​ជួយ​គិត​​ខ្ញុំ​ទៅមើល​…

នារី​ដំបូង​ដែល​ខ្ញុំ​បានពេញ​ចិត្ត​… ខ្ញុំចំណាយ​អស់​ជំនាញ​ និងទេពកោលស្យ​​ [ពោលគឺ​មុខក្រាស់បាន​ អៀនអត់] ទម្រាំ​បាន​ទទួល​ពាក្យ​ស្រឡាញ់​ពី​នាង… ​នាង​ព្រមស្រឡាញ់​ខ្ញុំ​ ខ្ញុំ​ក៏ស្រឡាញ់​នាង… តែ​ឳ​ពុក​ម្តាយ​ខ្ញុំ​មិនពេញ​ចិត្ត​នាង… នាង​ថា​ មិន​អាច​ទទួល​យកអា​ពាហ៍ពិពាហ៍​បែបនេះ​បានទេ…  😦

នារី​បន្ទាប់… ឳពុក​ម្តាយ​ខ្ញុំ​ពេញ​ចិត្ត​នាង… ខ្ញុំក៏ពេញ​ចិត្ត​នាង… ​ឳ​ពុកម្តាយ​នាង​ ក៏​ពេញ​ចិត្ត​ខ្ញុំ​ តែ​បែរ​ជា​ នាងនោះ​​មិនព្រមស្រឡាញ់ និង​រៀប​ការជាមួយ​ខ្ញុំ​​ទៅ​វិញ… ខ្ញុំត្រូវខក​ស្នេហ៍​មួយនេះទៀត…  😦

នារី​ចុងក្រោយបំផុតនេះ… ឳពុក​ម្តាយ​របស់​ខ្ញុំ​ពេញចិត្ត​នាង… ខ្ញុំ​ក៏ពេញ​ចិត្ត​នាង… ឳ​ពុកម្តាយ​នាង​ក៏ពេញ​ចិត្ត​ខ្ញុំ… នាង​ក៏ពេញចិត្ត​ខ្ញុំ… តែ​វាទាស់​ត្រង់​ ប្តីរបស់​នាង មិនពេញ​ចិត្ត​ខ្ញុំ…  😦

មតិ»

1. តៀមកាហ្វេ - ខែធ្នូ 15, 2011
2. សុភ័ក្ត្រ - ខែធ្នូ 15, 2011
3. Fidele - ខែធ្នូ 15, 2011

អត់​ដដែល 😆

4. កូនផ្សោត - ខែធ្នូ 15, 2011
5. lavorn (ឡាវ័ន​) - ខែធ្នូ 16, 2011

អត់​បាន​ទេ​ អា​ចុង​ក្រោយ​នុង​ ប្រយ័ត្ន​ខ្នោះដៃ​

6. cambomaths - ខែធ្នូ 16, 2011
7. រចនា - ខែធ្នូ 16, 2011
មេឃា - ខែធ្នូ 16, 2011

Can’t seeing Rachna IM Yoo, still White Smile Adel 😀

រចនា - ខែធ្នូ 17, 2011

Very long long time to go 😛

8. enana88 - ខែធ្នូ 16, 2011

ស្មានតាមិនទាន់ចង់បាន!

9. សុខហេង - ខែធ្នូ 22, 2011

ហាហា យ៉ាប់​មែន

10. monyrinataro - ខែធ្នូ 23, 2011

ចុងក្រោយគេដល់កហើយ! បើសិនជាបានមែននោះ មិនទៅជាប្ដីចុងទៅហើយទេហ្អី!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: