jump to navigation

ភ្នំពេញ​ប៉ុស្តិ៍​ជួយ​ប្រកាស​រក​​ប្តី​ឱ្យ​អាណិកជនខ្មែរ​​អូស្រ្តាលី​ម្នាក់​ ខែ​ធ្នូ 9, 2011

Posted by មេឃា in កខគឃង.
trackback

កាលពីម្សិល​ម៉ិញ​នេះ គេហទំព័រ​ភ្នំពេញ​ប៉ុស្តិ៍​ ដែល​អ្នក​តាម​ដាន​ព័ត៌មាន​ ទទួល​ស្គាល់​ថា ជា​​ស្ថាប័ន​ព័ត៌មាន​នយោបាយ​ មួយ​ដ៏​គួរឱ្យទុក​ចិត្ត​ បាន​ជួយប្រកាស​ផ្សព្វផ្សាយ​រក​ប្តី​ឱ្យ​អាណិកជន​ខ្មែរ​នៅ​អូស្រ្តាលី​ម្នាក់​ ដែល​នាង​បាន​អះអាងថា «មិនធ្លាប់​ស្គាល់​រសជាតិ​ស្នេហ៍​បានម្តង​ណាសោះ !​…»​ ប្រសិន​បើ​ បុរសដ៏មាន​ចិត្ត​សណ្តោស​ណា​​ម្នាក់​​ចង់​ស្គាល់​​ ឬទំនាក់​ទំនង​នាង​…  សូមអាន​ព័ត៌មាន​ពិស្តារ​ខាង​ក្រោម….

 
ប្រភព ៖ គេហទំព័រភ្នំពេញប៉ុស្តិ៍

អាណិក​ជន​​អូស្ត្រាលី​​ស្រស់​​សោភា​​ប្រកាស​​រក​​ប្តី​

Thursday, 08 December 2011 12:02

សេត គឹមសឿន

នារី ស្រស់ សោភា អាណិក ជន អូស្ត្រាលី នាង កែវ មុន្នី ប្រកាស រក ស្នេហ៍ ពិត

ភ្នំពេញៈ ​ក្នុង​ទឹក​មុខ​ស្ងួត​និយាយ​ប្រកប​ដោយ​សម្តី​ស្រគត់​ស្រគំ​ទន់​ភ្លន់ កែវ មុន្នី នារី​អភ័ព្វ​ស្នេហ៍​​អាណិក​ជន​អូស្ត្រាលី​បាន​ឲ្យ​ដឹង​ថា ស្ទើរ​តែ​មួយ​ជីវិត​ទៅ​ហើយ តែ​នាង​មិន​ដែល​ស្គាល់​រស​ជាតិ​នៃ​ពាក្យ​សេច​ក្តី​សុខ​នៃ​សេច​ក្តី​ស្នេហា​​ ម្តង​ណា​ឡើយ​។ នាង​បាន​បន្ត​ថា នៅ​ក្នុង​មួយ​ជីវិត​នេះ នាង​ពិត​ជា​ចង់​ដឹង​ណាស់​ថា តើ​សេច​ក្តី​សុខ​នៃ​សេច​ក្តី​ស្នេហា​វា​មាន​រស​ជាតិ​យ៉ាង​ណា? មាន​រស​ជាតិ​ផ្អែម​ឆ្ងាញ់​ដូច​ពាក្យ​គេ​ថា ឬ​ក៏​ល្វីង​ជូរ​ចត់​។

នារី​ខ្វះ​រស​ស្នេហ៍ កែវ មុន្នី បាន​រៀប​រាប់​ពី​ដំណើរ​ជីវិត​របស់​នាង​យ៉ាង​កម្សត់​ថា នាង​បាន​ក្លាយ​ជា​ក្មេង​កំព្រា​តាំង​តែ​ពី​តូច​ក្រូច​ឆ្មារ​មក​ម៉េ្លះ ពោល​គឺ​នាង​មិន​ដែល​បាន​ស្គាល់​មុខ​ឪពុក​ម្តាយ​របស់​នាង​ថា​តើ​មាន​ទម្រង់​ យ៉ាង​ណា​នោះ​ទេ​។ នាង​បាន​បន្ត​ថា នាង​បាន​ប្រើ​ខ្សែ​ជីវិត​ជា​ក្មេង​កំព្រា​រស់​នៅ​ជាមួយ​សាច់​ញាតិ​បង​ប្អូន​ រហូត​ឈាន​ចូល​ដល់​សម័យ​ប៉ុល ពត ដែល​នាង​ត្រូវ​គេ​គំរាម​ប្រមាថ​ជីវិត​សព្វ​បែប​យ៉ាង​។ តែ​ដោយ​សារ​គុណ​ឪពុក​ម្តាយ​ជួយ ​នាង​ក៏​នៅ​មាន​ជីវិត​រស់ និង​ឆក់​បាន​ឱកាស​ទៅ​រស់​នៅ​ប្រទេស​អូស្ត្រាលី​។

ការ​ខិត​ខំ​សាង​ជីវិត​ថ្មី​នៅ​ប្រទេស​អូស្ត្រាលី​ ពិត​ជា​ធ្វើ​ឲ្យ​នាង​បាន​រស់​នៅ​ក្នុង​ជីវ​ភាព​ល្អ​ប្រសើរ​ ប៉ុន្តែ​នាង​បាន​ឲ្យ​ដឹង​ថា នាង​ហាក់​ដូច​ជា​រស់​នៅ​ឯកា​តែ​ម្នាក់​ឯង​ គ្មាន​សាច់​ញាតិ និង​មនុស្ស​ជា​ទី​ស្រឡាញ់។ កែវ មុន្នី បាន​បន្ត​ថា ទាំង​រស់​នៅ​ស្រុក​ខ្មែរ និង​ប្រទេស​អូស្ត្រាលី នាង​មាន​បុរស​ចោម​រោម​ស្រឡាញ់​ច្រើន ហើយ​ក៏​ធ្លាប់​មាន​សង្សារ​នឹង​គេ​ដែរ តែ​ស្នេហា​ទាំង​នេះ ហាក់​គ្មាន​លំនឹង​សោះ ហើយ​ក៏​មិន​ដែល​ផ្តល់​ភាព​កក់​ក្តៅ​ឲ្យ​នាង​បាន​ស្គាល់​សុភមង្គល​ដែរ​។

អាណិក​ជន​អូស្ត្រាលី​ម្នាក់​នេះ បាន​រៀប​រាប់​យ៉ាង​អស់​សង្ឃឹម​ថា លុះ​នៅ​ក្នុង​ឆ្នាំ​២០១០ នាង​បាន​ចុះ​មក​លេង​ស្រុក​ខ្មែរ ហើយ​នាង​ក៏​បាន​ជួប​នឹង​បុរស​ម្នាក់ ហើយ​យើង​ទាំង​ពីរ​បាន​ចាប់​ផ្តើម​មាន​ទំនាក់​ទំនង​ស្នេហា​នឹង​គ្នា​រហូត​បាន ​រៀប​ការ​ជា​ផ្លូវ​ការ​នៅ​ក្នុង​ខេត្ត​បាត់​ដំបង​ដែល​ជា​ស្រុក​កំណើត តែ​អកុសល​ឪពុក​ម្តាយ​ខាង​ប្រុស​ពួក​គាត់​មិន​ពេញ​ចិត្ត ហើយ​ក៏​មិន​បាន​មក​ចូល​រួម​ដែរ​។ ទោះ​បី​ជា​យ៉ាង​នេះ​ក្តី នាង​នៅ​តែ​សង្ឃឹម​ថា ស្នេហា​ដែល​ផុស​ចេញ​ពី​ដួង​ចិត្ត​ពិត​របស់​នាង​មួយ​នេះ នឹង​​អាច​ឲ្យ​នាង​មាន​សេច​ក្តី​សុខ​ចុង​ក្រោយ​នៃ​ជីវិត ប៉ុន្តែ​ស្នេហា​មួយ​នេះ ក៏​ចេះ​តែ​ចាប់​ផ្តើម​រកាំ​រកូស​ជា​បន្ត​បន្ទាប់​ និង​មិន​អាច​ដើរ​ទៅ​មុខ​បាន​បន្ត​ទៀត​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

កែវ មុន្នី ជា​នារី​មាន​ចិត្ត​ធម៌ និង​ចេះ​ធ្វើ​បុណ្យ​ទាន​ម្នាក់ ហើយ​នាង​បាន​ជួយ​កសាង​ផ្នែក​ជា​ច្រើន​នៅ​ក្នុង​វត្ត​មួយ​នៅ​ក្នុង​ខេត្ត​ បាត់​ដំបង​ និង​បាន​ជួយ​​ក្មេង​កំព្រា​ជា​ច្រើន​នៅ​ក្នុង​ខេត្ត​នោះ ប៉ុន្តែ​ជា​អកុសល​ផលកម្ម​អ្វី​បាន​រារាំង​មិន​អាច​ឲ្យ​នាង​មាន​ស្វាមី​ល្អ​ ម្នាក់​សោះ​។ តើ​ទាំង​នេះ ពិត​ជា​ដូច​ការ​ទស្សន៍​ទាយ​មែន​ឬ?

នាង​និយាយ​ថា៖«គ្រូ​ទាយ​បាន​ទាយ​ថា ខ្ញុំ​គ្មាន​ប្តី​រហូត តើ​នេះ​ជា​ការ​ពិត​ឬ? »។ នាង​បន្ត​ថា៖«​ខ្ញុំ​ពិត​ជា​តូច​ចិត្ត​នឹង​វាសនា​ខ្លួន​ឯង​ណាស់ ហេតុ​អ្វី​ខ្ញុំ​មិន​អាច​មាន​ស្វាមី​ល្អ​ម្នាក់​បែប​នេះ ពិភព​លោក​ពិត​ជា​អយុត្តិ​ធម៌​សម្រាប់​ខ្ញុំ​ណាស់​»។

កែវ មុន្នី បាន​និយាយ​ទាំង​ទឹក​ភ្នែក​រលីង​រលោង​ថា៖«​ខ្ញុំ​​មាន​អ្វី​ៗ​ស្ទើរ​គ្រប់​ បែប​យ៉ាង​ទៅ​ហើយ ឥឡូវ​ហ្នឹង​គ្មាន​ប្រាថ្នា​អ្វី​ទៀត​នោះ​ទេ គឺ​សុំ​តែ​ម្យ៉ាង​គត់​ គឺ​ចង់​បាន​គ្រួសារ​តូច​មួយ​រស់​នៅ​ជាមួយ​គ្នា​ដោយ​មាន​សេច​ក្តី​សុខ​​ សម្រាប់​ជីវិត​ចុង​ក្រោយ​ប៉ុណ្ណោះ ហើយ​ខ្ញុំ​ក៏​មិន​ដែល​ប្រកាន់​ថា ទាល់​តែ​អ្នក​នោះ​មាន​​ទ្រព្យ​ទើប​ត្រូវ​ចិត្ត​នោះ​ទេ​»។

កែវ មុន្នី បាន​និយាយ​ដោយ​ភាព​ស្មោះ​ត្រង់​នៅ​ពេល​នេះ​ថា ឆ្លៀត​ក្នុង​ឱកាស​ដែល​នាង​បាន​មក​លេង​នៅ​ស្រុក​ខ្មែរ និង​បាន​ជួប​សម្ភាសន៍​ជាមួយ​ ភ្នំពេញ ប៉ុស្តិ៍ នាង​សូម​ប្រកាស​ប្រាប់​ថា នៅ​ពេល​នេះ នាង​មាន​បំណង​ចង់​បាន​ម្ចាស់​បេះ​ដូង​ពិត​ប្រាកដ​ម្នាក់​។ ទាក់​ទិន​បុរស​ម្នាក់​ដែល​ស្ថិត​នៅ​ក្នុង​ជម្រើស​របស់​នាង​នោះ នាង​បាន​ប្រាប់​ថា មិន​ចាំ​បាច់​លក្ខ​ខណ្ឌ​អ្វី​ច្រើន​ធំ​ដុំ​នោះ​ទេ​ សំខាន់​គឺ​មាន​ការ​ទទួល​ខុស​ត្រូវ និង​សេច​ក្តី​ស្រឡាញ់​ពិត​ប្រាកដ​ចំពោះ​នាង​។

នាង​និយាយ​ថា៖«​ពេល​នេះ​ខ្ញុំ​ចង់​ប្រាប់​ថា ខ្ញុំ​ចង់​ស្វែង​រក​បុរស​ម្នាក់​សម្រាប់​ជាគូ​ជីវិត​ ដើរ​ផ្លូវ​ជាមួយ​គ្នា កសាង​ជីវិត​ថ្មី​ ហើយ​ខ្ញុំ​គិត​ថា តាម​រយៈ​សារព័ត៌​មាន​ហ្នឹង​ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​រក​បាន​អ្នក​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់​ គាប់​ចិត្ត​ម្នាក់​ ហើយ​ខ្ញុំ​ចង់​​ដឹង​ណាស់​ថា រូប​សម្បត្តិ​ដូច​​ខ្ញុំ​អាច​រក​បាន​ម្ចាស់​បេះ​ដូង​ម្នាក់​ដែរ​ឬ​យ៉ាង​ណា​ ?»។

ជាមួយ​គ្នា​នេះ នាង​ក៏​មាន​សំណួរ​ខ្លះ​សម្រាប់​ចោទ​សួរ​ដល់​អ្នក​ដែល​បាន​អាន​​រឿង​រ៉ាវ​ ប្រវត្តិ​ខ្លី​របស់​នាង​ផងដែរ​ថា តើ​តាម​រយៈ​រូប​ថត​នេះ នាង​មាន​អាយុ​ប៉ុន្មាន?

បើ​មើល​តាម​ភិន​ភាគ​នៃ​រូប​ថត តើ​នាង​ជា​មនុស្ស​បែប​ណា? ហើយ​បើ​លោក​អ្នក​ចាប់​អារម្មណ៍ ឬ​ក៏​ស្រឡាញ់​នាង តើ​លោក​អ្នក​ស្រឡាញ់​នាង​ត្រង់​ចំណុច​ណា​ដោយ​សារ​នាង​ជា​អ្នក​រស់​នៅ​ប្រទេស ​អូស្ត្រាលី ឬ​ស្រឡាញ់​ដោយ​ចិត្ត​ស្មោះ​?

នាង​ប្រាប់​ថា ប្រសិន​បើ​អ្នក​ទាំង​អស់​គ្នា​ចង់​ទាក់​ទង​រាប់​អាន​គ្នា​នោះ នាង​ស្វាគមន៍​២៤​ម៉ោង ហើយ​​បើ​ចាប់​អារម្មណ៍ លោក​អ្នក​អាច​ទាក់​ទង​មក​កាន់​លេខ​ទូរ​ស័ព្ទ ០១០ ៧៣ ២២២២ ឬ kimsoeurn007@yahoo.com គេ​អាច​ប្រាប់​ព័ត៌​មាន​លម្អិត​បាន​៕

Advertisements

មតិ»

1. enana88 - ខែ​ធ្នូ 9, 2011

ឮថាអ្នកកម្លោះមេឃាក៏កំពុងស្វែងរកដែរតាហី? ឲកាសមកដល់ហើយតាស!!!

មេឃា - ខែ​ធ្នូ 13, 2011

និស្ស័យ ពេលខ្លះទោះបីជា​ខំដើររក​ទាល់តែស្លាប់​ខ្លួន​ក៏ប្រ​ហែលជា​មិនបាន​ជួបដែរ… តែជួនកាល​ ពេលនៅ​ស្ងៀមៗស្រាប់​តែ​មកដល់​ដូ​ច​សុបិន្ត…

2. Lovepeehs05 - ខែ​ធ្នូ 9, 2011

ឆ្ងល់ដែរ ធ្លាប់តែបុរស ផ្សាយរកប្រពន្ធ តែស្ត្រីផ្សាយរកដែរ ! មើលទៅដូចជា តួល្ខោណ ដើរតួកំសត់ !

ដើម្បីរកសុភមង្គលក្នុងគ្រួសារ សូមមើលតាមក្បួនខាងក្រោម៖

I.នយោបាយ II.សេដ្ឋកិច្ច III.វប្បធម៌ IV.សង្គមកិច្ច V.សន្តិសុខ

ក្បួននេះអាចប្រាប់ថា គូរសង្សារ ឬស្វាមីនៅត្រង់ណា មនុស្សប្រភេទណា ចូលចិត្តអ្វី នៅជាមួយគ្នាបាន ឬ មិនបាន នៅបានយូរ ឬ បានឆាប់ ។ ក្បួននេះប្រហែលជាសក្តិសិទ្ធិជាងក្បួនទាយទួទៅ ។

3. somada - ខែ​ធ្នូ 15, 2011

លោកមេឃាទៅបង្ហាញខ្លួនទៅ កុំនៅម្នាក់ឯងយូរពេក …

មេឃា - ខែ​ធ្នូ 15, 2011

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: