ជនសង្ស័យប្លន់អាករ កាច់ដៃស្រ្តី លក់គ្រឿងក្រអូបនៅផ្សារអូរឬស្សី បដិសេធន៍មិនបានរំលោភទេ… ខែវិច្ឆិកា 28, 2011
Posted by មេឃា in បទល្មើសផ្លូវភេទ/រំលោភ.trackback
មិនដល់ ២៤ ម៉ោងផង ជនសង្ស័យករណី ប្លន់សម្លាប់ និងកាច់ដៃស្រ្តី លក់គ្រឿងក្រអូបនៅផ្សារអូរឬស្សី ត្រូវបានរកឃើញ ហើយទទួលចម្លើយសារភាព។ តាមកំណត់ហេតុរបស់ប៉ូលីស ដែលប្រាប់អ្នកសារព័ត៌មាន បានឱ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះ ម៉ា ជីគីន ភេទប្រុស មុខរបរ ជា អ្នករត់ម៉ូតូឌុប ហើយមានប្រវត្តិសេពគ្រឿងញៀន បានសារភាពថា ខ្លួនបានផ្លោះរបងចូលប្លន់យកទ្រព្យសម្បត្តិរបស់ស្រ្តីឈ្មោះ មាស ស្រ៊ី មានមុខរបរជាអ្នកលក់គ្រឿងក្រអូប នៅផ្សារអូរឬស្សី កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១១ ដើម្បីយកប្រាក់សងធនាគារអេស៊ីលីដា ព្រោះខ្លាច ធនាគាររឹបអូសយកផ្ទះ។ ជនសង្ស័យ បានសារភាពថា អំពើប្លន់ប្រព្រឹត្តិក្នុងសភាពស្រវឹងជោគជាំ…

ជនសង្ស័យដែលបានសារភាព ថា ប្លន់ អាករ កាច់ដៃ យកខ្សែដៃ ស្រ្តីលក់គ្រឿងក្រអូប នៅផ្សារអូរឬស្សី ដើម្បី រក លុយ សងធនគារ អេស៊ីលីដា (រូបភាព ៖ កោះសន្តិភាព)

ទ្រព្យសម្បត្តិ របស់ ស្រ្តី រងគ្រោះ លក់គ្រឿងក្រអូបនៅផ្សារ អូរឬស្សី ដែលជនល្មើស មិនបានឃើញ... (រូបភាព ៖ កោះសន្តិភាព)
ព័ត៌មានលម្អិតសូមអានប្រភពព័ត៌មានខាងក្រោម…
ប្រភព ៖ គេហទំព័រកាសែតកោះសន្តិភាព
ព្រលឹងស្ត្រីរងគ្រោះអន្ទងឱ្យជនដៃដល់សារភាពកំហុស
ដោយ ៖ ប្រុសកោះ
ថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១១ ម៉ោង ១៦:៤៤
រាជធានីភ្នំពេញ ៖ ពិតជាឈាមស្រែកស្បែកហៅមែន រយៈពេលតែ១យប់២ថ្ងៃ ជនសង្ស័យឈ្មោះម៉ា ជីគីន អាយុ២៧ឆ្នាំ ដែលត្រូវសមត្ថកិច្ចនគរបាលខណ្ឌ៧មករាសហការជាមួយនគរបាលជំនាញ ព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្រិតស្រាលរាជធានីភ្នំពេញសាកសួរជុំវិញការប្លន់សម្លាប់ យ៉ាងសាហាវ និងគួរឱ្យរន្ធត់ដោយអារ.កស្ត្រីក្រមុំចាស់ម្នាក់លក់គ្រឿងក្រអូប នៅផ្សារអូរប្ញស្សីបានសារភាពហើយថា ខ្លួនជាជនដៃដល់ ។ ឈ្មោះនេះត្រូវបានប៉ូលិសឃាត់ខ្លួនកាលពីថ្ងៃទី២៥ វិច្ឆិកា ដោយមានការសង្ស័យពី៧០% ទៅ៨០% ព្រោះតែគេមានផ្ទះនៅក្បែរគ្នា ហើយចំណុចសង្ស័យច្រើនដូចជាមុតម្រាមដៃ ហើយមានស្នាមក្រញៅលើទ្រូង និងខោមានប្រឡាក់តំណក់ឈាម ។
មន្ត្រីប៉ូលិសបានឱ្យដឹងថា នៅម៉ោងប្រមាណ១២ថ្ងៃត្រង់ថ្ងៃទី២៦ វិច្ឆិកា ឈ្មោះម៉ា ជីគីន បានសារភាពថា ខ្លួនជាឃាតកដែលធ្វើសកម្មភាពអារ.ក កាត់ដៃសម្លាប់ប្លន់យកទ្រព្យពីស្ត្រីក្រមុំចាស់នោះមែន ហើយធ្វើតែម្នាក់ ឯងទេ និងយកបានខ្សែដៃប្លាទីន១ខ្សែដែលមានទម្ងន់២តម្លឹង១ហ៊ុន៥លី ។ មន្ត្រីប៉ូលិសបន្តថា ទំរាំបានចម្លើយសារភាពយ៉ាងជាក់លាក់នេះ សមត្ថកិច្ចស្ទើរតែចង់ទាល់តម្រិះក្នុងការសាកសួរ ព្រោះតែគេមិនព្រមឆ្លើយ ទោះបីរកឃើញមានភស្តុតាងអាចកំណត់ជាមុខសញ្ញាយ៉ាងណាក៏ដោយ ។
ការធ្លាយចម្លើយចុងក្រោយ គឺនៅវេលាថ្ងៃត្រង់ថ្ងៃទី២៦ វិច្ឆិកា ប្រភពព័ត៌មានបានឱ្យដឹងថា លោកវរសេនីយ៍ទោជួន ណារិន្ទ ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានី ភ្នំពេញ បានបញ្ជូនលោកវរសេនីយ៍ត្រីអេងសោភា អនុប្រធានរបស់លោក និងលោកវរសេនីយ៍ត្រីជាវ វិបុល ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលដែលស្ទាត់ជំនាញ ខាងសួរចម្លើយឱ្យទៅសហការជាមួយនគរបាលខណ្ឌ៧មករា ដើម្បីឈ្លេចសួរត្រង់ចំណុចស្លាកស្នាមលើខ្លួនជនសង្ស័យ ដូចជាដៃមានស្នាមមុតនឹងកាំបិត ដងខ្លួនមានស្នាមក្រញៅរបួសឆ្កួតជា ច្រើនកន្លែងដែលបញ្ជាក់ថា ពិតជាមានការប្រតប់ប្រតាយគ្នាជាមួយជនរងគ្រោះ ។ ពិសេសទៅទៀតខោជើងវែងរបស់ជនសង្ស័យមានដិតដាមជាប់ប្រឡាក់ទៅដោយ ឈាមដែលចំណុចនេះហើយធ្វើឱ្យលោកអេង សោភា មានទុនសម្រាប់រកល្បិចដេញដោលឱ្យគេឆ្លើយសារភាព ប៉ុន្តែភ្លាមៗជននេះនៅតែមិនឆ្លើយ ។
លោកអេង សោភា មានប្រសាសន៍ថា លោកបានប្រែយុទ្ធសាស្ត្របង្វែរសំណួរវិញថា បើស្រឡាញ់ម្តាយ ប្រពន្ធ និងកូនគួរតែឆ្លើយទៅ ព្រោះពេលនេះ ពួកគេត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងសារភាពអស់ហើយដែរ ចៀសវាងកុំឱ្យម្តាយនិងប្រពន្ធកូនពាក់ព័ន្ធជាមួយយើង គួរតែសារភាពទទួលទោសតែម្នាក់ឯងបានហើយ ។ គ្រាន់តែឮលោកអេង សោភា ថា ម្តាយនិងប្រពន្ធកូនត្រូវសមត្ថកិច្ចឃាត់ខ្លួនដែរនោះ ជន សង្ស័យបានសារភាពភ្លាម ប្រៀបដូចព្រលឹងសពស្ត្រីក្រមុំចាស់ដែលគេអារ.កសម្លាប់ប្លន់ យកទ្រព្យសម្បត្តិទើបតែបាន២ថ្ងៃ មកអន្ទងឱ្យឃាតកឆ្លើយសារភាពទទួលកំហុស ។
ជនសង្ស័យបានបញ្ជាក់ការពិតថា បានជាខ្លួនដាច់ចិត្តសម្លាប់ស្ត្រីក្រមុំចាស់មានផ្ទះជាប់គ្នា ប្លន់យកទ្រព្យនោះ ព្រោះតែជំពាក់គេវ័ណ្ឌ.កគឺជំពាក់ប្រាក់ធនាគារប្រមាណ១.១០០ ដុល្លារ បន្ទាប់ពីសងខ្លះហើយនោះ ហើយត្រូវដល់ថ្ងៃគេរឹបអូសយកផ្ទះ ។ ឈ្មោះម៉ា ជីគីន បានសារភាពទៀតថា ប៉ុន្មានខែមុនម្តាយរបស់ខ្លួនបានទៅខ្ចីលុយពីធនាគារអេស៊ីលីដា ចំនួន១.៦០០ដុល្លារ ដើម្បីយកមកសងគេដែលខ្លួនបានបំផ្លាញអស់ជាច្រើន រួមទាំងសេពគ្រឿងញៀនផង ។
ជនជាឃាតកបានសារភាពថា នៅវេលាម៉ោង១០ព្រឹកថ្ងៃទី២៥ វិច្ឆិកា ខ្លួនមិនទៅរត់ម៉ូតូឌុបដូចសព្វមួយដងទេ គឺបានទៅជួបមិត្តភក្តិម្នាក់ឈ្មោះឡី និងម្នាក់ទៀតជនជាតិចិនមិនស្គាល់ឈ្មោះ នាំគ្នាទៅផឹកស៊ីនៅផ្ទះឈ្មោះឡី ស្រវឹងដាបគ្រប់គ្នា ទើបចេញទៅផ្ទះរៀងខ្លួន ។ លុះដល់ម៉ោងប្រមាណ៤ និង៣០នាទីរសៀលថ្ងៃដដែលនោះ ពេលស្វាងស្រាបន្តិចហើយ ខ្លួនបានទៅផឹកមួយកន្លែងទៀតនៅក្បែរចំណតរថយន្តកាពីតូល អូរប្ញស្សីដែលមានគ្នា ៥នាក់ ។ ពេលនោះស្រវឹងខ្លាំង ខ្លួនក៏បានដើរឡើងផ្ទះដែលម្តាយនៅម្នាក់ឯង ។ ពេលឡើងដល់លើផ្ទះ ខ្លួនបានដោះខោអាវនៅសល់តែខោខ្លីបំរុងដេក ម្តាយចេះតែរអ៊ូរទាំថា «ថ្ងៃខានស្អែកនេះ ធនាគារគេនឹងមករឹបអូសយកផ្ទះខាននៅគ្រប់គ្នាហើយបើឯងគិតតែ ពីដើរផឹក» ។ ឮពាក្យម្តាយនិយាយបែបនេះ បានធ្វើឱ្យខ្លួនស្លុតចិត្តណាស់ តែមិនដឹងគិតថា ទៅរកប្រាក់ឯណាបានដោះបំណុលធនាគារវិញទេ ។ គាប់ជួនដើរចុះឡើងក្រឡេកតាមបង្អួចឃើញស្ត្រីឈ្មោះមាស ស្រុី ចំហទ្វារកំពុងដេកលើបៅអ៊ីកំណាត់មើលទូរទស្សន៍ និងមានពាក់បា្លកដៃយ៉ាងភ្លឺចិញ្ចាចផង ខ្លួនមានគំនិតចូលទៅប្លន់ ដើម្បីយកប្រាក់សងបំណុលធនាគារ ។
ជនសង្ស័យសារភាពទៀតថា ពេលគិតភ្លាម ខ្លួនទៅចង្ក្រានបាយយកកូនកាំបិតចិតបន្លែចុងស្រួច១សៀត ក្នុងចង្កេះ ហើយដើរចុះមកក្រោម រួចដើរឡើងតាមជណ្តើរទៅផ្ទះស្ត្រីឈ្មោះមាស ស្រ៊ី ដែលស្ថិតក្នុងស្ថានភាពងងឹតឈឹង និងស្ងាត់ជ្រងំទៀតផង ។ ម៉ោងប្រមាណ៨យប់ ពេលឡើងដល់លើផ្ទះ ខ្លួនបានដកកូនកាំបិតស្ទុះទៅភ្ជង់បំពង់កស្ត្រីនោះ ហើយគំរាមឱ្យដោះប្លាកដៃប្រគល់ឱ្យខ្លួន តែពេលនោះជនរង គ្រោះមិនព្រមដោះឱ្យទេ ថែមទាំងរើបំរះក្នុងចេតនាតដៃដោយស្រវេស្រវាបំណងដណ្តើមយក កាំបិត និងក្រញៅខ្លួនឱ្យមានស្នាមរបួសពេញខ្លួន។ ឃើញសកម្មភាពតដៃបែបនេះ ខ្លួនបានចាប់បួងសក់ផ្ងើយអារ.កសម្លាប់នៅលើបៅអ៊ីនោះតែម្តង ទៅ ។ លុះពេលដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតហើយ ខ្លួនក៏ចាប់ផ្តើមដោះយកប្លាកដៃ ប៉ុន្តែដោះមិនបាន ទើបសម្រេចចិត្តអារសាច់និងកាច់បំបាក់ឆ្អឹងកដៃ ដើម្បីដោះយកប្លាកដៃ ។ ក្នុងសកម្មភាពប្រទូស្តរ៉ាយជាមួយជនរងគ្រោះ ខ្លួនក៏ត្រូវរបួសលើដងខ្លួនដែលស្ត្រីរងគ្រោះក្រញៅ និងមានឈាមប្រឡាក់ពេញខ្លួន តែខ្លួនបានលាងទឹកនៅក្នុងផ្ទះនោះឱ្យស្អាត ហើយគ្រវែងកូនកាំបិតចោលទៅលើដំបូលផ្ទះគេ និងបានចាក់សោទ្វារផ្ទះពេលចុះចេញទៅ បន្សល់ទុកសាកសពនៅក្នុងផ្ទះនោះ ។ បន្ទាប់មកខ្លួនក៏បានឡើងទៅលើផ្ទះរបស់ខ្លួនវិញ ដើម្បីរកខោអាវស្លៀកពាក់ឱ្យសមរម្យ ទើបបានជាខោមួយនោះប្រឡាក់ដិតដាមដោយឈាមតិចតួចធ្វើឱ្យ សមត្ថកិច្ចដាក់ការសង្ស័យ ។
ជននេះសារភាពទៀតថា ពេលស្លៀកពាក់ស្អាតបាតហើយ ខ្លួនបានយកប្លាកដៃធ្វើពីប្លាទីន១ខ្សែដែលប្លន់បាននោះទៅលាក់ ទុកនៅក្នុងទូកកង់ប្រើអាគុយដែលផ្ញើនៅផ្សារអូរប្ញស្សីហើយក៏ត្រឡប់ មកដេកផ្ទះវិញ លុះព្រឹកឡើងត្រូវនគរបាលហៅទៅស្នាក់ការប៉ុស្តិ៍អូរប្ញស្សី១ និងឃាត់ខ្លួនតែម្តង ។
ម៉ា ជីគីន បានសារភាពទៀតថា អំពើសម្លាប់ប្លន់ស្ត្រីក្រមុំចាស់ពេលនោះខ្លួនយកបានតែខ្សែ ដៃប្លាទីន១ខ្សែទេ ឥឡូវត្រូវសមត្ថកិច្ចដកហូតវិញហើយ ។ អំពើសម្លាប់ប្លន់នោះទៀតខ្លួនធ្វើតែម្នាក់ឯង ក៏ព្រោះតែគ្មានប្រាក់សងធនាគារដែលត្រូវប្រឈមការរឹបអូសផ្ទះ ធ្វើឱ្យបាត់បង់ទីជំរកអស់មួយពូជ ។
បន្ទាប់ពីជនសង្ស័យបានសារភាពហើយនោះ ក្រុមសាច់ញាតិជនរងគ្រោះបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា ស្ត្រីឈ្មោះមាស ស្រ៊ី នៅមានបាត់បង់ប្រាក់ដុល្លារ និងលុយខ្មែរមួយចំនួនធំទៀត ដែលគាត់លក់ដូរចិញ្ចឹមជីវិតរាល់ថ្ងៃ ក្នុងនោះក៏មានកាបូបយួរដៃ១ដែលដាក់ប្រាក់ក៏ត្រូវបាត់ ។ សូម្បីអ្នកជិតខាងក៏គេគ្រប់គ្នាជឿថា ស្ត្រីក្រមុំចាស់នេះសល់ប្រាក់ច្រើនជាងនេះទៀត មិនមែនតែខ្សែដៃប្លាទីន១ខ្សែជាង២តម្លឹងនោះទេ ។
ក្រោយពីមានសេចក្តីបញ្ជាក់រឿងទ្រព្យសម្បត្តិ ជនរងគ្រោះយ៉ាងជាក់លាក់នោះរួចមក សមត្ថកិច្ចនគរបាលខណ្ឌ៧មករា បានយកគ្រឿងអលង្ការមួយចំនួនដែលដកហូតពីក្នុងទូនៅផ្ទះស្ត្រី ជនរងគ្រោះបង្ហាញប្រាប់សាច់ញាតិឱ្យឃើញ ក្រៅពីនេះប្រាក់កាសផ្សេងៗទៀតគ្មានឃើញមួយរៀលទេ ។ លោកអនុសេនីយ៍ទោ អ៊ីវ ឈុនផេង ប្រធានផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករាបានប្រាប់ឱ្យដឹងថា គ្រឿងអលង្ការដែលសមត្ថកិច្ចបានដកហូតពីក្នុងទូនៅផ្ទះជនរងគ្រោះ ប្រមាណជាង៤តម្លឹង មានបា្លទីន ខ្សែដៃ ខ្សែ.ក ចិញ្ចៀន ទាំងអស់នេះបានប្រគល់ជូនទៅសាច់ញាតិនៃសពវិញហើយ ។ ចំណែកឃាតកឈាមស្រែកស្បែកហៅត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលា ដំបូងរាជធានីភ្នំពេញតាមនីតិវិធីច្បាប់ ។
លោកអនុសេនីយ៍ទោថោង ម៉ារឌី ប្រធាននគរបាលប៉ុស្តិ៍រដ្ឋបាលអូរប្ញស្សីទី១ ខណ្ឌ៧មករា ក៏បានអះអាងដែរថា ជាជំហានដំបូងមន្ត្រីនគរបាលប៉ុស្តិ៍របស់លោកបានរកឃើញខោជន សង្ស័យប្រឡាក់ឈាម ទើបបានដាក់ការសង្ស័យថា ឈ្មោះម៉ា ជីគីន ដែលមានផ្ទះជាប់ជនរងគ្រោះនោះហើយជាជនដៃដល់ ។ លោក ថោង ម៉ារឌី បន្តថា ពេលបានភស្តុតាងខោប្រឡាក់ដោយឈាម ទើបរូបលោកហៅម្តាយម៉ា ជីគីន ឱ្យទូរស័ព្ទទាក់ទងទៅកូន ដោយភូតកុហកថា ឱ្យមកធ្វើអត្តសញ្ញាណប័ណ្ណ កុំអីប្រហែលជាជននោះមិនបានចូលមកឱ្យសមត្ថកិច្ចឃាត់ខ្លួននោះទេ ៕
ប្រភព ៖ គេហទំព័រកាសែតរស្មីកម្ពុជា
ករណីប្លន់សម្លាប់ អារក និងកាត់ដៃស្ត្រីម្នាក់សល់តែឆ្អឹង ចាប់បានជនដៃដល់ហើយ
ដោយ : វិសាល (ថ្ងៃទី 26 វិច្ឆិកា 2011,02:29:PM)
ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចនាំខ្លួនទៅធ្វើការសាកសួរ ហើយឈានទៅឃាត់ខ្លួន ក្រោយពីជននេះបានសារភាព និងនាំទៅយកភស្តុតាងខ្សែដៃមាសទម្ងន់ ១តម្លឹង ដែលគេលាក់ទុកក្នុងប្រអប់កង់អាគុយ ផ្ញើនៅជាន់ឡៅតឿ ផ្សារអូឫស្សី ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ា ជីគីន ហៅ ជាំ អាយុ ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៦E4 ជាប់នឹងផ្ទះជនរងគ្រោះ ។ សមត្ថកិច្ចបន្តថា នៅលើដៃជនសង្ស័យ មានស្នាមមុតកាំបិត និងមានស្នាមក្រញៅនៅលើខ្លួន ។ សមត្ថកិច្ចក៏បាននាំខ្លួន ទៅឆែកឆេរនៅផ្ទះជនសង្ស័យ រកឃើញខោជើងវែងរបស់ជននេះមានប្រឡាក់ឈាម ។
ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្លន់សម្លាប់ស្ត្រីរងគ្រោះប្រាកដមែន ដោយបានរៀបគម្រោង រង់ចាំមើលពេលដែលស្ត្រីរងគ្រោះមកដល់ផ្ទះ គេក៏បានធ្វើសកម្មភាពតែម្តង ហើយនៅថ្ងៃធ្វើសកម្មភាពនោះ គឺគេស្លៀកតែខោ ដោយមិនមានពាក់អាវទេ និងកាន់កាំបិតចុងស្រួចមួយពីផ្ទះធ្វើជាអាវុធ ។
ជនសង្ស័យ បន្តថា ដោយផ្ទះស្ត្រីរងគ្រោះនៅជាន់ទី៤ គេបានឡើងទៅជាន់ទី៥ ហើយក៏បានចុះមកតាមអាងទឹកមួយ ចូលទៅក្នុងផ្ទះស្ត្រីរងគ្រោះ ។ ដំបូងគេគ្រាន់តែយកកាំបិតចុងស្រួចភ្ជង់កទេ តែដោយស្ត្រីរងគ្រោះរើបម្រះខ្លាំងពេក គេក៏អារក និងកាត់ដៃ ដើម្បីដោះយកខ្សែដៃមាស និងបានប្រមូលទ្រព្យសម្បតិ្តមួយចំនួនទៀត ។
ក្រោយពេលធ្វើសកម្មភាពហើយ ជនសង្ស័យរូបនេះក៏បានឡើងតាមអាងទឹកនៅខាងក្រោយផ្ទះនោះ រួចយកកាំបិតបោះចោល និងចូលផ្ទះដេក ។
គួរបញ្ជាក់ថា ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅលើប៉ៅអ៊ី ដោយមានស្នាមអារក និងកាត់ដាច់កំភួនដៃខាងស្តាំ សល់តែឆ្អឹង កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១១ នៅចំណុចផ្ទះលេខ៤៨ ជាន់ទី៤ ស្ថិតក្នុងក្រុម៣៧ ភូមិ៥ សង្កាត់អូរឫស្សី១ ខណ្ឌ៧មករា ។ ជំហានដំបូង សមត្ថកិច្ចសង្ស័យថាជាអំពើឃាតកម្ម ។
សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ មាស ស្រ៊ី អាយុ ៤៨ឆ្នាំ ជាអាជីវករលក់គ្រឿងក្រអូប នៅផ្សារអូរឫស្សី ដេកស្លាប់នៅលើប៉ៅអ៊ី មិនដឹងតាំងពីពេលណាមកទេ។ នៅលើខ្លួនសពមានស្នាមចាក់ដោយកាំបិត និងនៅលើបំពង់កមានស្នាមអារ ហើយនៅដៃខាងស្តាំត្រូវគេអារដាច់កំភួន និងប្រអប់ដៃ សល់តែឆ្អឹង ៕
កាត់ទោសប្រហារជីវិតវាទៅ គ្រាន់តែប្លន់សោះ ទៅជាសំលាប់យ៉ាងឃោរឃៅ… សំលាប់វាទៅ