jump to navigation

បទល្មើស​រំលោភ​ ឆ្នាំ២០១១ កាន់តែ​​សាហាវ ព្រឺខ្លាច… ខែវិច្ឆិកា 25, 2011

Posted by មេឃា in បទល្មើសផ្លូវភេទ/រំលោភ.
trackback

រូបភាព​​ជន​រងគ្រោះ​ខាងក្រោម​មាន​ភាព​ឃោឃៅខ្លាំង… ប្រសិនបើ​អ្នកមានជម្ងឺ​ខ្សោយបេះដូង​ មិនគួរមើលទេ… ក្មេងក្រោម​អាយុ​ ១៦ ឆ្នាំ​ ក៏មិន​ត្រូវបាន​លើកទឹកចិត្ត​ឱ្យមើលដែរ… ព្រោះវា​បង្ហាញនូវភាព​សាហាវ​ពេក…

 

អត្ថបទដើម ពី គេហទំព័រ​កោះសន្តិភាព

ផ្សាយថ្ងៃទី ២៥ វិច្ឆិកា ២០១១

ធីតា​សម្រស់​ក្រមុំ​ចាស់​​លក់​គ្រឿង​​ក្រអូប​​នៅ​ផ្សារ​​អូរឫស្សី​​ត្រូវ​​ឃាតក​​រំលោភ​​​​សម្លាប់ និង​​​ប្លន់​​យ៉ាង​​សាហាវ

ដោយ ៖ ប្រុសកោះ

រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់​ដែល​គេ​ស្គាល់ថា ជា​ក្រមុំ​ចាស់​​មាន​សម្រស់​ស្រស់​ស្អាត​ សាច់​.សខ្ចី ប្រកប​មុខរបរ​លក់​គ្រឿង​ក្រអូប​នៅ​ផ្សារ​​អូរឫស្សី កាលពី​យប់​ថ្ងៃទី​២៤ វិច្ឆិកា ​ត្រូវ​ជន​​មិន​ស្គាល់​មុខ​ឆ្មក់​ចូល​ផ្ទះ​ចាប់​​រំលោភ​​សេព​សន្ថវៈ ​​​រួច​អារ.ក ​កាត់​ដៃ​សម្លាប់​​ប្លន់​យក​​គ្រឿង​អលង្ការ នៅ​លើ​ផ្ទះ​របស់​ខ្លួន​លេខ​៤៨E4z ផ្លូវលេខ​១៦៨ សង្កាត់​អូរឫស្សី​ទី​១ ខណ្ឌ​៧​មករា រាជ​ធានី​ភ្នំពេញ។ ស្ត្រី​​ក្រមុំ​ចាស់​រូប​នេះ​ឈ្មោះ​មាស ស្រ៊ី អាយុ​៤៨ឆ្នាំ ​មុខ​​របរ​លក់​គ្រឿង​​ក្រអូប​​នៅ​ផ្សារ​អូរឫស្សី​​យូរឆ្នាំហើយ ហើយ​ត្រូវ​បាន​គេ​ស្គាល់​គ្រប់​គ្នា​ ប៉ុន្តែ​​គាត់​រស់​នៅ​ម្នាក់​ឯង​​​​ផ្ទះ​ជាន់ទី​៤ ​(ទែរ៉ាស់) ខាង​លើ​ស្ងាត់​ជ្រងំ​ គ្មាន​បង​ប្អូន​នៅ​ជា​មួយ​ទេ ។

ស្ត្រីក្រមុំ​​ចាស់​​ត្រូវ​ជន​មិន​ស្គាល់​មុខ​រំលោភ​ សេព​សន្ថវៈ និង​អារ.ក​ដោយ​កាំបិត​​ ព្រម​ទាំង​​កាត់​ក.ដៃ​​ស្តាំ ប្រអប់​ដៃ​ដាច់​​ជ្រុះ​លើ​កម្រាល​ឥដ្ឋ​​ក្រាល​គ្រប​ដោយ​ឈាម ​ដែល​មើល​ទៅ​​គួរ​ឱ្យ​រន្ធត់​​ពន់​ពេល​ណាស់ ។ សព​ស្ថិត​ក្នុងស្ថាន​ភាព​អាក្រាត​ ឈាម​ហូរក្រហម​ច្រាល​ពេញ​ផ្ទះ​​ ត្រូវ​បាន​គេ​សន្និ​ដ្ឋាន​ថា ជន​ល្មើស​ប្លន់​​​យក​គ្រឿង​អលង្ការ​​ខ្សែដៃ​​ ខ្សែ.ក​អស់​ពី​ខ្លួន ដែល​នេះ​ គឺ​ជា​អំពើ​​ប្លន់​​យ៉ាងសាហាវ​​ឃោរឃៅ​​បំផុតមួយ ។ ទាក់​ទិន​​​នឹង​ករណី​​នេះ​ត្រូវ​បាន​សាក្សី​​​ឈ្មោះ​ផល ដាវណ្ណ ​ភេទប្រុស អាយុ​២០ឆ្នាំ ​ជានិស្សិត​សាកល​​​វិទ្យា​​ជាតិ​គ្រប់គ្រង​​បាន​រៀប​រាប់​ប្រាប់​សមត្ថ​ កិច្ច​ថា រូបគេ​មាន​អាសយ​​​ដ្ឋាន​ផ្ទះ​ជួល​​នៅ​ក្បែរស្ត្រី​ក្រមុំ​​ចាស់​​ដែលត្រូវ​ ចោរ​រំលោភ​សម្លាប់​ប្លន់​យក​ទ្រព្យ​​​សម្បត្តិ​នោះ​ ​ហើយ​​ក៏​ជា​មនុស្ស​​ស្និទ្ធ​ស្នាលនឹង​​​គ្នា​ទៀត ។

យុវជន​ឈ្មោះ​​​ផល ដាវណ្ណ ​បាន​បន្ត​ថា មុន​ពេល​​​មាន​ហេតុការណ៍​អាក្រក់​​នេះ​កើត​ឡើង​​ស្ត្រី​ឈ្មោះ​មាស ស្រីុ ​បាន​ប្រាប់គេថា ល្ងាចបន្តិច​ឱ្យ​ឡើង​ទៅផ្ទះគាត់​​ដើម្បី​​យក​ផ្លែ​ក្រូច​ទៅ​ប្រគេន​ព្រះសង្ឃ ​​គង់​​នៅ​វត្ត​​មង្គល​វ័ន្ត ស្រុកស្អាង ​ខេត្ត​កណ្តាល​ដូចសព្វ​ដង​ផង ។ ម៉ោង​​ប្រមាណ​៧​យប់​ថ្ងៃទី​២៤ គេ​ (ដាវណ្ណ) ​បាន​ឡើង​​ទៅ​ផ្ទះស្ត្រី​​រង​គ្រោះនេះ​មែន តែ​​នៅពេល​​ទៅដល់​ផ្ទះជន​រង​គ្រោះ​​ត្រូវ​ជាប់​សោទ្វារ ឃើញដូច្នេះ​គេក៏ចុះ​​មក​ក្រោម​វិញ ដោយ​នឹក​ស្មានថា ប្រហែលជ​ាស្ត្រី​​ក្រមុំ​​ចាស់​នោះ​មិន​ទាន់​មកដល់​ផ្ទះ ។

ដាវណ្ណបន្តថា ​កន្លះ​ម៉ោង​​ក្រោយ​មក​ខ្លួន​ឡើង​ទៅម្តងទៀត ប៉ុន្តែ​​តាម​ផ្លូវ​ជណ្តើរ​ឡើង​ទៅ​​ងងឹត​ពេក​ខ្លួន​បាន​ពឹង​ពាក់​អ្នក​ជិត​ ខាង​៣​នាក់​ឱ្យ​ជូន​ទៅ​​ជា​មួយ​ ​ពេល​ទៅដល់​ផ្ទះឃើញ​ចាក់​សោ​ទ្វារ​ដដែល ​ពេល​នោះ​គេ​នាំគ្នា​ស្រែក​ហៅ​​ជន​រង​គ្រោះ​​តែ​ពុំ​មាន​សំឡេង​ឆ្លើយ​តប​ទេ ។ ដោយ​សារ​​ផ្ទះស្រ្តី​​នោះ​មាន​របង​មួយ​ជាន់​ទៀត​នៅ​ពី​មុខ​​ទ្វារ​ ធ្វើ​ឱ្យពួកគេ​ចូលទៅ​មើល​ដល់​ក្នុង​ផ្ទះ​មិន​បាន​ និង​បាន​​ត្រឹមតែ​ស្រែ​កហៅពីក្រៅ ។ ពេល​ស្រែ​ក​ហៅ​លើ​ក​ទី​២ នៅ​តែ​មិន​ទទួល​បាន​ដំណឹង និង​​ចម្លើយ​​ដដែល ពួក​គេ​ក៏ចុះ​ទៅ​ក្រោម​​ដើម្បី​រក​ឈ្មោះ​តាសុង អ្នក​កាន់​​សោ​របង​រួម​ខាង​លើ ព្រោះ​ពួក​គេ​ដឹង​ថា តាសុង​មាន​កូន​សោ​របង​នោះ​ ហើយ​​តាសុង​តែង​តែ​​ឡើងទៅ​ដេក​លើ​​ទែរា៉ស់​ (ដំបូល) ​យក​ខ្យល់​អាកាស​​រាល់​ថ្ងៃ ។​ ​បន្ទាប់​ពី​​បាន​សោ​របង​ពីតាសុង​​ហើយ ​ខ្លួន​ក៏​​ចាក់​ចូលដល់​ផ្ទះ​ស្ត្រី​រងគ្រោះ​តែម្តង ស្រាប់តែ​ឃើញ​​ទ្វារ​ផ្ទះ​ដាច់​សោ​​​គួរ​ឱ្យ​សង្ស័យ… ពួកគេ​ក៏​បាន​យក​​ភ្លើង​​បញ្ចាំង​​មើល​ក្នុង​ផ្ទះ​ឃើញស្ត្រី​រងគ្រោះ​ដេក​ ស្លាប់​​ក្នុង​ថ្លុក​ឈាម ពេល​នោះ​​ទើប​យើង​ដឹង​ថា ស្ត្រី​រងគ្រោះ​ត្រូវ​គេ​សម្លាប់អារ.ក​ កាត់​ដៃ​ ហើយ​សមត្ថ​កិច្ច​សន្និ​ដ្ឋាន​ថា ត្រូវគេរំលោភ​​សេព​សន្ថវៈ​ថែម​ទៀត​ មុនពេល​ប្លន់​​យក​ទ្រព្យ​សម្បត្តិ​​ចាកចេញទៅ ៕

 

ជនរងគ្រោះ នៅសង្កាត់អូរឫស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ (កោះសន្តិភាព)

មតិ»

1. Lundi Lay - ខែវិច្ឆិកា 25, 2011

មនុស្ស​លោក​យើង​សព្វថ្ងៃនេះ​គួរ​ឱ្យ​ខ្លាច​ណាស់!!!

2. ពត៌មានទូរស័ព្ទ - ខែវិច្ឆិកា 26, 2011

តែគ្រឿងញៀនចូលហើយ អ្វីៗក័អាចទៅរួចដែរ ។ តែនៅស្រុកយើងគ្រឿងញៀនដូចជាទូលំទូលាយណាស់ សូម្បីតែសិស្សសាលា ក័អាចទិញបានដែរ

3. តា ម៉ាប់ - ខែវិច្ឆិកា 26, 2011

កាសែតអើយ កាសែត​ បើ​មិនដាក់​ខ្លាច​គេ​ថា​ពត៌មាន​មិនពិត​ឬ ? ឃើញ​ព្រឹក​មិញ​នៅ រស្មី​កម្ពុជា សូម្បី​ដៃ​ដែល​សល់​តែ​ឆ្អឹង​ក៏​មិនបិទ​បាំង​ដែរ ។

4. Lovepeehs05 - ខែវិច្ឆិកា 26, 2011

ករណីសម្លាប់របៀបហ្នឹង អាចជាមនុស្សធ្លាប់ស្គាល់ ដោយគំនុំ ឬប្លន់ !? កាលពីពីរឆ្នាំមុនដូចជាមាន ករណីប្រហាក់ប្រហែលគ្នាហ្នឹងដែរ គេប្លន់គាត់ យកកាំបិតកាប់រលោះរលាយមុខអស់ ឮថាទើបលក់ដីបានលុយថ្មីៗ ស្លាប់នៅជាន់លើចឹងដែរ គាត់នៅតែម្នាក់ឬពីនាក់ចឹងដែរ ធ្វើជាគ្រូបបង្រៀនផង ហើយប្រហែលជាសាច់ញាតិ សុខអានផង តែដូចជាមិនឮគេផ្សាយទេ ឆ្ងល់ដែរពត៌មានល្បីៗអត់ផ្សាយ !

នៅស្រុកគេ គេមិនដាក់រូបចឹងឱ្យមើលទេ នាំឱ្យខូចសតិអារម្មណ៍ តែនៅស្រុកខ្មែរមានតែបន់ឱ្យមានរូបចឹង អាលនឹងដាក់ បានគេទិញ កាសែតបានច្រើន និងចង់ល្បីឈ្មោះផងដែរ ! មិនថាអញ្ចឹង ?

5. អាក្បាលធំ - ខែវិច្ឆិកា 26, 2011

សាហាវ​ណាស់ នៅ​កណ្ដាល​ទី​ក្រុង​ភ្នំ​ពេញ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: