jump to navigation

ភ្លើង​ឆេះ​ឡាន​ក្រុង​កណ្តាល​រាជធានី ខែវិច្ឆិកា 22, 2011

Posted by មេឃា in កខគឃង.
trackback

យ៉ាង​ហោច​ណាស់​​រថយន្ត​ក្រុង​ចំនួន ២គ្រឿង របស់​​ក្រុម​ហ៊ុន​ដឹកជញ្ជូន​​​​​អ្នកដំណើរ​ GST រថយន្ត មែ​រសឺដេស​ ​១គ្រឿង និង​ផ្ទះ​សម្បែង​ជាច្រើន​ដែល​​នៅ​ក្បែរ​បរិវេណ​​​ឧប្បទ្ទេវ​ហេតុ​អគ្គីភ័យ​មួយ​ក្បែរ​ផ្សារធំថ្មី​ កណ្តាល​រាជធានី​ភ្នំពេញ ត្រូវ​បាន​ភ្លើង​ឆាប​ឆេះ​ហ្មត់​។ ហេតុការណ៍​នេះ​កើត​ឡើង​​កាល​ពី​ព្រឹក​ទាបភ្លឺ​ វេលាម៉ោងប្រមាណ​ ៣ ភ្លឺ​ ​នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១១ ចំទីតាំង​រថយន្តបឺស​​​​ GST ដែល​ស្ថិតនៅ​​​ជាប់ផ្សារ​​ធំថ្មី ​​ឆៀង​ខាង​​​​ត្បូង ​​និង​ខាង​លិច ​​ភោជនីយដ្ឋាន​​សូរិយា ក្នុង​សង្កាត់ផ្សារថ្មី​ទី​២ ខណ្ឌ​ដូនពេញ រាជធានីភ្នំពេញ​​។ ​ មូលហេតុ​នៃ​អគ្គីភ័យ​នេះ​​​មិន​ទាន់​ត្រូវ​បាន​​សមត្ថកិច្ច​​សន្និដ្ឋាន​ជាផ្លូវការ​នៅឡើយទេ តែវា​ត្រូវ​បាន​គេវាយ​តម្លៃនៃការ​ខូចខាត​រាប់​សិប​ម៉ឺន​​ដុល្លារ។

រថយន្តរបស់ ក្រុមហ៊ុន GST ដែលត្រូវភ្លើងឆេះ (កោះសន្តិភាព)

ទីតាំងឧប្បទ្ទវហេតុភ្លើងឆេះផ្ទះ នៅ ជាប់ផ្សារ ធំថ្មី (ដើមអំពិល)

អត្ថបទទាក់ទង ៖

អគ្គិភ័យ​ឆាបឆេះ​​ក្រុមហ៊ុន​រថយន្តបឺស GST ស្ទើរ​​​ទាំង​​​ស្រុង និង​រថយន្ត​​​៣គ្រឿង​​​​​

ដោយ​ ៖ ប្រុសកោះ (គេហទំព័រ​ កោះសន្តិភាព)​

ផ្សាយថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១១ ម៉ោង ០៩:០១

រាជធានីភ្នំពេញ​​​​ ៖ ការិយាល័យ​​ក្រុ​ម​ហ៊ុន​​​ដឹកជញ្ជូន​​​​​​អ្នក​ដំណើរ GST (រថយន្ត​ក្រុង​) ត្រូវ​​បាន​​អគ្គិភ័យ​​​ឆាបឆេះ​​​​សន្ធោ​ស​ន្ធៅ​​​​ជះ​អណ្តាត​​​​ភ្លើង​​​ក្រហម​​​ច្រាល ជ្រែក​​​ស្បៃ​​​រាត្រី បង្ក​​ឱ្យ​មាន​​ការ​​រន្ធត់​ និង​ភ្ញាក់​ផ្អើល​​​​​​ឆោ​ឡោ​​​កាល​ពី​វេលា​​ម៉ោង ​​​​៣​រំលង​​អធ្រាត្រ​​ ឈាន​ចូល​ថ្ងៃ​ទី​​២២ វិច្ឆិកា ​​២០១១ ​ហើយ​ទីបំផុត​​​អណ្តា​ត​​​​ភ្លើង​បាន​​​​​ទំពា​​​លេប​​​ការិយាល័យ​ស្ទើរ​​ តែទាំងស្រុង​​​ ព្រមទាំង​​រថយន្ត​​មាន​​​តម្លៃ​​​៣គ្រឿង  បើ​ទោះជា​​​រថយន្ត​​​ពន្លត់​​អគ្គិភ័យ​​​របស់​សមត្ថកិច្ច​​​​​​បាន​​​​មក​ដល់​​ ក៏ដោយ​។

ទីតាំង​​រថយន្ត​បឺស​​​​ GST នេះ​ស្ថិត​នៅ​​​​ជាប់​ផ្សារ​​ធំ​ថ្មី ​​ឆៀង​​ខាង​​​​ត្បូង ​​និង​​ខាង​លិច ​​ភោជនីយដ្ឋាន​​​សូរិយា ក្នុង​​សង្កាត់​ផ្សារថ្មី​​ទី​២ ខណ្ឌ​​ដូនពេញ ​​។ រថយន្ត​​ដែល​ឆេះ​​មាន​​រថយន្ត​បឺស​​​​​​ប្រភេទ​​​៤៥​​កៅអី​​១គ្រឿង ប្រភេទ​​​២៥​​កៅអី​​​​​១គ្រឿង និង​​មែ​រសឺដេស​​​១គ្រឿង ក្រៅពីនោះ​​ការិយាល័យ​​​​​ត្រូវ​ឆេះ​ស្ទើរ​ទាំង​ស្រុង ដែល​ត្រូវ​បាន​​គេ​វាយ​​តម្លៃ​​ថា​​ខូចខាត​​រាប់​សិប​ម៉ឺន​ដុល្លារ​​​​ឯ​ណោះ​។ ​​ប្រភព​ពី​កន្លែង​កើត​ហេតុ​​​​បាន​​ឱ្យដឹង​ថា ​រថយន្ត​​​​​ពន្លត់​​អគ្គិភ័យ​​​របស់​សមត្ថកិច្ច​​​​បានទៅ​ជួយ​បាញ់​​ទឹក​ពន្លត់​​ ច្រើន​គួរសម ​មាន​​របស់​ប៉ូលិស​​​ របស់​​ប៉េអឹម ​ប៉ុន្តែ​នៅតែង​​បង្ក្រាប​​​​​មិន​​ឈ្នះ​​ភ្លាម​ៗ​ទេ ​​រហូត​​ទាល់​តែ​​ឆេះ​​​ការិយាល័យ​​​​ក្រុម​​ហ៊ុន​ស្ទើរ​​ទាំង​ស្រុង ​​​​ទើប​​ភ្លើង​​​​ស្ងប់ និង​​​រលត់​​​​​សូន្យសុង​…​​ម្យ៉ាង​ពេល​នេះ​​ជា​​រដូវ​រំហើយ ​​​ខ្យល់​​បោក​​បក់​​ខ្លាំង​ណាស់ ​​ដែល​ជា​ប្រការ​​​ជំរុញ​​ឱ្យ​​ភ្លើង​​​​​ឆេះ​លឿន​។

សាក្សី បាន​និយាយ​ថា ​មូលហេតុ​បណ្តាល​​ឱ្យ​ក្លាយ​​​​ជាអគ្គិភ័យ​​ធំបែបនេះគឺ​​ដោយសារ​​​ឆ្លង​​​​ ចរន្តភ្លើង​​​​ឆេះ​​ចេញពី ​រថយន្តបឺស​​​​៤៥​​កៅអី ហើយ​រាលដាល​ធំ​តែម្តង ។ ព័ត៌មានលម្អិត​នឹង​ផ្សាយជូននៅពេលក្រោយ ​​នៅលើទំព័រ​កាសែត​កោះសន្តិភាព និងផ្សាយ​​​នៅតាមវិទ្យុ​​សំឡេង​កោះសន្តិភាព​៕

 

 

ទីស្នាក់​ការ​ក្រុមហ៊ុន ដឹកជញ្ជូន និង រថយន្ត​៣​គ្រឿង នៅជិត​ផ្សារ​សូរិយា ត្រូវ​អគ្គិភ័យ ឆាបឆេះ​គ្មានសល់

Tuesday, 22 November 2011 06:37 ដោយៈ គឺម ចន្ថា DPA-News

ភ្នំពេញ: ទីស្នាក់ការ​ក្រុមហ៊ុន​ដឹកជញ្ជូន GST និងរថយន្ត​ក្រុង​២​គ្រឿង ថែមទាំងរថយន្ត ម៉ែកសឺដេស​មួយ​គ្រឿង​ទៀត ត្រូវ​អគ្គិសភ័យ​ឆាបឆេះ​ទាំងស្រុង កាលពី​វេលាម៉ោង​ ៣ទៀបភ្លឺ​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១១ នៅជិត​ផ្សារ​សូរិយា​ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។

យោងតាម​ប្រភពពី​សមត្ថកិច្ច​បានឲ្យ​ដឹងថា អគ្គិភ័យនេះ បានឆាបឆេះ​ទីស្នាក់ការ​ក្រុមហ៊ុន GST ជាន់ផ្ទាល់ដី​ទាំង​ស្រុង និងជាន់ទី​២ រងការ​ខូចខា​ត​បន្តិចបន្តួច ហើយ​រថយន្តក្រុង​៤៥កៅអី និង​២៥​ពីរគ្រឿង ព្រម​ទាំង​រថយន្ត​ម៉ែកសឺដេស​មួយ​គ្រឿង​ទៀត ត្រូវអគ្គិភ័យ​ឆាប់ឆេះ​ទាំងស្រុង។

សមត្ថកិច្ច​ដដែល​បានឲ្យ​ដឹងទៀត​ថា ក្រោយ​ពេលមាន​អគ្គីភ័យ ទាំងអាជ្ញាធរ​មូលដ្ឋាន និង​កម្លាំង​នគរបាល​ពន្លត់​អគ្គីភ័យ ព្រម​ទាំង​រថយន្ត​ពន្លត់​អគ្គីភ័យ ចំនួន​១១គ្រឿង បាន​ទៅដល់​កន្លែង​កើត​ហេតុ ចេញ​ប្រតិបត្តិការណ៍ បាញ់​ពន្លត់​អស់ទឹក​១៨ជើង រហូតដល់​ម៉ោង ជាង​៤ទៀបភ្លឺ ទើបរលត់ទៅវិញ ។

ប្រភពពី​សាក្សី​នៅកន្លែង​កើតហេតុ​បានឲ្យ​ដឹងផងដែរ​ថា អគ្គិភ័យ​នេះ បណ្តាល​មក​ពីឆេះ ក្បាល​រថយន្ត​ក្រុង​៤៥កៅអី ហើយ​ក៏រាល​ដាល​ឆេះ​រថយន្ត​២​គ្រឿង និង​ទីស្នាក់ការ​តែម្តង​ទៅ៕

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: