jump to navigation

សាហាវ ៖ គ្រោះថ្នាក់ចរាចរណ៍ដាច់​ខ្លួនពីរកំណាត់… ខែ​វិច្ឆិកា 7, 2011

Posted by មេឃា in កខគឃង.
trackback

មិនគួរមើលរូបភាពខាងក្រោមទេ ប្រសិនបើអ្នកមានជម្ងឺខ្សោយបេះដូង

ប្រភព ៖ គេហទំព័រ កាសែតកោះសន្តិភាព

យុវជន​​ម្នាក់​​​ដាច់​ខ្លួន​ជា​​ពីរ​​កំណាត់​​​​​ ឯ​​​២​នាក់​​ទៀត​​​ស្លាប់​​នឹង​​​​កន្លែង ​​ដោយសារ​​ជិះ​ម៉ូតូ​លឿន​​ពេក​​​ទៅ​បុក​​រថយន្ត​​​​​ច​ត​ស្ងៀម​ 

ដោយ​ ៖ ប្រុសកោះ

ថ្ងៃចន្ទ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១១ ម៉ោង ១០:៥៨

រាជធានីភ្នំពេញ ​​​​ ៖ ​យុវជន​​៣នាក់​​​​ខណៈ​កំពុង​​ជិះម៉ូតូ​​១គ្រឿង ឌុបគ្នា​​​បើកបរ​​ក្នុង​ល្បឿន​យ៉ាង​លឿន​​​​បានជ្រុលទៅបុក​​រថយន្ត​​ដឹកអេត​ ចាយ​​ដែល​​ចតស្ងៀម​​​​ពីក្រោយ​​​​ពេញទំហឹង បណ្តាល​​ឱ្យ​ស្លាប់​បាត់បង់ជីវិត នៅនឹង​កន្លែង​​ទាំង​អស់គ្នា ​ហើយ​ក្នុង​​​​ចំណោម​​​ជនរងគ្រោះ​​ទាំង​​៣​នាក់នោះ មាន​​ម្នាក់​​​ដាច់ខ្លួនជា​ពីរ​កំណាត់​ដូច​​គេ​​កាប់​​​ ដោយ​​​មួយ​កំណាត់​​ត្រឹម​​ចង្កេះ​​​​ចុះ​​មក​ក្រោម​​​នៅជាប់​​នឹង​ម៉ូតូ​​ ឯ​មួយកំណាត់​ទៀត​ត្រឹម​​​​ចង្កេះ​​ឡើង​លើ​​​​រមៀល​​​​ចេញ​ចម្ងាយ​​​​ប្រមាណ​ ​ជិត​​​២ម៉ែត្រ ក្បែរ​​​សាកសព​​យុវជនម្នាក់​​ទៀត​​ ធ្វើ​​ឱ្យ​​​អ្នក​ទៅ​​ចោមរោមមើល​​ញាក់សាច់​រន្ធត់ចិត្ត​គ្រប់​គ្នា​។

ឧប្បត្តិហេតុ ​​​គ្រោះថ្នាក់​​​ចរាចរណ៍​​​​​ដ៏​កម្រ​​​ នេះ​បានកើតឡើង​​​កាលពីវេលាម៉ោង​៩​យប់​ថ្ងៃទី​​​​៦ ​វិច្ឆិកា នៅលើ​កំណាត់​ផ្លូវ​ជាតិលេខ​​​​៣ ត្រង់​ចំណុច​​​ខាងត្បូង​​ខ្លោងទ្វារ​​​វត្ត​ព្រៃ​ស្ពឺ ប្រមាណ​​ជាង​​១០០ម៉ែត្រ ​​​​ស្ថិតក្នុង​​ភូមិព្រៃ​​កំបុត សង្កាត់​ចោមចៅ ​​។

ជនរងគ្រោះ ​ដែល​​ស្លាប់​បាត់បង់ជីវិត​នោះ ១-ឈ្មោះ​​​មាន កុសល ​ភេទប្រុស ​អាយុ​​​១៨ឆ្នាំ ​​​​២-ឈ្មោះ​​​​នី ថុល ​​ភេទប្រុស អាយុ​​​​២៦​ឆ្នាំ ​និង​ ៣-ឈ្មោះ​​​​​ញឹម ធា ភេទប្រុស អាយុ​២៣​ឆ្នាំ ​​​ជា​អ្នក​បើកម៉ូតូ​​បាន​ដាច់ខ្លួនជា​ពីរកំណាត់ ​ដូចគេ​​កាប់នឹង​កាំបិត​​ ពួកគេ​ធ្វើ​​ការនៅ​រោងចក្រ​​​​​ម្តុំ​​សង្កាត់ស្ទឹង​​មាន​ជ័យ ​​​ជិះម៉ូតូ​​១គ្រឿង ម៉ាកហុង​ដា ​ឌ្រីម C125 ស៊េរី​ឆ្នាំ​​​​២០០៩ ​ពណ៌ខ្មៅ ​​មានទីលំនៅ​ភូមិជាមួយ​គ្នា ភូមិ​​កំបោរ ​​ឃុំបឹង​ត្រាញ់ ខាង​ត្បូង ​​ស្រុក​សំរោង​ ខេត្តតាកែវ ​​។ ចំណែក​ឯ​​រថយន្ត​​ដឹក​អេត​ចាយ ​​យ៉ាង​សំពីង​សំពោង​​​​ម៉ាកហ៊ី​យ៉ាន់​ដាយ ពណ៌​ខៀវ ​​​បើកបរ​ដោយ​បុរស​​ឈ្មោះ​​​ផាន ​ថុង អាយុ​​៣២​ឆ្នាំ ​​ស្នាក់​នៅ​​ស្តង់អេត​ចាយ ម្តុំ​​សង្កាត់​​ស្វាយប៉ាក ​​ខណ្ឌ​ឫស្សីកែវ ​​ត្រូវប៉ូលិ​ស​មូលដ្ឋាន​​ឃាត់ខ្លួន​ប្រគល់​​​ឱ្យប៉ូលិស​​ការិយាល័យ​​​ចរាចរ ​ផ្លូវ​គោក​​​រាជ​ធានី​ភ្នំពេញ ​ដើម្បី​​កសាង​សំណុំរឿង​​​ចាត់​ការ​​តាម​​ផ្លូវ​ច្បាប់​។

តាម​​ ប្រភពព័ត៌​​មាន​បាន​​ឱ្យ​​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​ខាងលើ រថយន្តដឹកអេត​​ចាយ​​​បាន​​បើក​​ក្នុង​​ទិសដៅ​​ពីត្បូងទៅជើង​​​​ដោយ​មាន​ដឹក​ អេត​ចាយ​​​​យ៉ាង​សំពីងសំពោងទៀត​ផង ​ក្នុង​បំណង​​​យកទៅដាក់​ក្នុងស្តង់ម្តុំ​​​សង្កាត់ស្វាយប៉ាក ​។ លុះ​​​ពេលទៅដល់​ត្រង់​​​​ចំណុច​កើតហេតុ ​​​ខាងលើ​ រថយន្តនោះបាន​​​ឈប់​ ហើយ​​អ្នកបើក​​​បរ​បាន​ចុះ​ដង​ទឹក​​​ចាក់ម៉ាស៊ីន​​រថយន្ត​​​ ខណៈ​នោះ​ជនរងគ្រោះ​​​ទាំង​​៣នាក់​បានជិះម៉ូតូ​​​ក្នុងទិសដៅ​​ស្របគ្នា​​​ ទៅដល់​​​ចំណុចកើតហេតុ ​​ហើយ​ដោយ​សារ​​​​សន្ទុះ​​ល្បឿន​​​​ ម៉ូតូលឿន​ពេក ​ទើប​​​គេច​មិន​​​ទាន់​ក៏​​​​បានបុក​ចំ​ជ្រុង​ទ្រុង​រថយន្ត​ពីក្រោយ​ផ្នែក​ ខាង​ឆ្វេង​​​ពេញទំហឹង​​​បណ្តាល​​​ឱ្យស្លាប់​ភ្លាម​ៗ​ទាំង​​៣​នាក់​ ក្នុងនោះ​​​​ឈ្មោះ​​​ញឹម ធា ដែលជា​​អ្នក​បើក​បរ​​​​ម៉ូតូបាន​ដាច់ខ្លួនជា​​ពីរ​កំណាត់​​តែម្តង ៕

​

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៦ វិច្ឆិកា នៅលើកំណាត់ផ្លូវជាតិលេខ៣

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៦ វិច្ឆិកា នៅលើកំណាត់ផ្លូវជាតិលេខ៣

 

Advertisements

មតិ»

1. តា ម៉ាប់ - ខែ​វិច្ឆិកា 7, 2011

តើ​កាសែត​គួរ​តែ​បន្ត​ដាក់​រូបភាព​បែបនេះទេ ? សម្រាប់​ខ្ញុំគឺ ទេ !

មេឃា - ខែ​វិច្ឆិកា 7, 2011

ស្តែងពេក… មិនល្អមើលទេ… ខ្ញុំឯកភាព…

2. monyrinataro - ខែ​វិច្ឆិកា 7, 2011

មួកសុវត្ថិភាពក៏ជួយមិនបានដែរ អនាគតទាល់តែមានសំលៀកបំពាក់សុវត្ថិភាព ស្បែកជើងសុត្ថិភាព ស្រោមដៃសុវត្ថិភាព ( និយាយរួមគឺអាវក្រោះ ដែរស្រាល មិនមាំ)


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: