សកម្មភាពប្លន់សម្លាប់នៅកម្ពុជាកាន់តែសាហាវ ខែវិច្ឆិកា 2, 2011
Posted by មេឃា in កខគឃង.trackback
ប្រភពគេហទំព័រកោះសន្តិភាព
ដោយ ៖ ប្រុសកោះ
ផ្សាយថ្ងៃអង្គារ ទី១ ខែវិច្ឆិកា ឆ្នាំ២០១១ ម៉ោង ០៩:៥៨

សព ថៅកែ ស្រីសិប្បកម្មផលិតទឹកបរិសុទ្ធ ឈ្មោះ ថៃ ហួរ អាយុ ៤៦ ឆ្នាំ និង កូនស្រី ច្បង ឈ្មោះ អ៊ឹង ស៊ីឈីវ អាយុ ២០ឆ្នាំ ត្រូវ ឃាតករ ជា កម្មករ សម្លាប់
ខេត្តសៀមរាប ៖ ពួកកម្មករផលិតទឹកបរិសុទ្ធយ៉ាងហោចណាស់៦នាក់បានរួមដៃ គ្នាប្រព្រឹត្តអំពើឧក្រិដ្ឋចាប់ថៅកែស្រី និងកូនៗស្រីក្រមុំ២នាក់ ទៀតវាយសម្លាប់ និងអារ.កយ៉ាងសាហាវព្រៃផ្សៃប្លន់យកទ្រព្យសម្បត្តិដែលមើលទៅគួរ ឱ្យញាក់សាច់ពន់ពេក ហើយត្រូវបានគេប្រទះឃើញ និងផ្អើលឆោឡោកាលពីវេលាម៉ោងជាង២រំលងអាធ្រាត្រឈានចូលថ្ងៃទី ១ វិច្ឆិកា ២០១១ នៅផ្ទះផលិតទឹកបរិសុទ្ធស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ចំណែកក្រុមជនដៃដល់បានរត់គេចខ្លួនទៅកាន់ខេត្តបាត់ដំបង ហើយត្រូវបានចាប់ខ្លួនជាច្រើននាក់ផងដែរ ។
តាមប្រភពព័ត៌មានជំហានដំបូងពីសមត្ថកិច្ចបាន ឱ្យដឹងថា ស្ត្រីទាំង៣ម្តាយ-កូនត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងថ្លុក ឈាមក្រាលគ្របគួរឱ្យរអើមលើកម្រាលឥដ្ឋ ហើយកូនស្រីធំមានសភាពអាក្រាតកាយ ធ្វើឱ្យគេសន្និដ្ឋានថា អាចត្រូវក្រុមជនដៃដល់រំលោភសេពសន្ថវៈ មុនពេលសម្លាប់ និងប្លន់ប្រមូលយកទ្រព្យសម្បត្តិជាច្រើន។ ថៅកែស្រីម្នាក់នេះឈ្មោះថៃ ហួរ អាយុ៤៦ឆ្នាំ ជាស្ត្រីមេម៉ាយ មានកូនស្រីច្បងឈ្មោះអុឹង ស៊ីឈីវ អាយុ២០ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រសៀមរាប កូនស្រីប្អូនឈ្មោះអ៊ឹង អ៊ីលួង អាយុ១៥ឆ្នាំ។ កូនស្រីប្អូនម្នាក់នេះនៅរស់នៅឡើយ កំពុងត្រូវបានគ្រូពេទ្យជួយសង្គ្រោះ និងសម្រាក ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។
ការផ្អើលឆោឡោដឹងឮអំពើប្លន់សម្លាប់នេះ គឺដោយសារកូនស្រីប្អូនដែលរងរបួសធ្ងន់ត្រង់.ក និងខ្លួនដោយការវាយដំ និងអារដោយកាំបិតមិនទាន់ស្លាប់បានខំប្រឹងប្រវេប្រវាចាប់យក ទូរស័ព្ទសរសេរអក្សរផ្ញើសារទៅកាន់មិត្តភក្តិរបស់នាងនៅក្រុង ភ្នំពេញដោយបញ្ជាក់ថា «សូមអ្នកជួយប្តឹងប៉ូលិសមកសង្គ្រោះខ្ញុំផង ពួកខ្ញុំម្តាយ-កូនត្រូវកម្មករវាយអារ.កករសម្លាប់ហើយ… ឱ្យឆាប់ឡើង»។ មិត្តភក្តិរបស់នាងបានដូចចិត្តក៏រួសរាន់ទៅប្តឹងស្នងការរងមួយ រូបនៃរាជធានីភ្នំពេញ ហើយស្នងការរងរូបនេះក៏ទូរស័ព្ទប្រាប់ទៅសមត្ថកិច្ចនៃស្នងការ ខេត្តសៀមរាបភ្លាមៗ ហើយរៀបចំកម្លាំងចេញធ្វើអន្តរាគមន៍តែម្តង គឺមកដល់ផ្ទះកើតហេតុ នៅវេលាម៉ោងជាង២រំលងអធ្រាត្រ ហើយត្រូវបានសមត្ថកិច្ចសន្និដ្ឋានថា អំពើប្លន់សម្លាប់ដ៏សាហាវនេះ អាចកើតឡើងមុនការមកដល់របស់ប៉ូលិស២ម៉ោងគឺកើតឡើងអំឡុង ម៉ោង១២ពាក់កណ្តាលអធ្រាត្រ។ អីវ៉ាន់ក្នុងផ្ទះជនរងគ្រោះត្រូវបានគេពិនិត្យឃើញរប៉ាត់ រប៉ាយ ហើយរថយន្តកូនស្រីម្ចាស់ផ្ទះម៉ាកកូរ៉ូឡាមួយគ្រឿង ត្រូវបានពួកកម្មករយកទៅ…ចំណែកយុវតីរងគ្រោះត្រូវបានបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ ហើយមានតែនាងម្នាក់គត់ ដែលជាសាក្សី និងដឹងរឿងព្រៃផ្សៃនេះច្បាស់ជាងគេ និងធ្វើឱ្យសមត្ថកិច្ចរកឃើញពន្លឺឈានទៅតាមប្រមាញ់ចាប់បាន ពួកកម្មករដៃដល់នៅឯខេត្តបាត់ដំបងជាបន្តបន្ទាប់ទាំងយប់តែម្តង ៕
គ្មានអ្វីសាហាវជាងមនុស្សទេ លើលោកនេះ! 😦
hm…….
ពិតជាសាហាវណាស់ ចាប់ពួកវាបានគួរតែប្រហារជីវិតទើបសម ។