jump to navigation

នំបុ័ងបញ្ចាំស្នេហ៍ (ភាគបញ្ចប់) ខែ​តុលា 19, 2011

Posted by មេឃា in កំណត់ហេតុមេឃា, កំណត់ហេតុរូបភាព.
trackback

ឥឡូវនេះ អាចនិយាយបានថា ចង់រកអីក៏មាននៅលើអ៊ីនធើណែតដែរ… សម្រាប់​​ភាគយន្ត​ភាគ​ កូរ៉េ រឿង «នំបុ័ងបញ្ចាំស្នេហ៍ ឬ The King of Baking, Kim Tak Gu» ដែល​កំពុងតែ ចាក់ផ្សាយ នៅលើ កញ្ចក់ ទូរទស្សន៍ ស៊ីធីអិន (នៅរៀងរាល់​ថ្ងៃចន្ទ័ដល់ថ្ងៃសុក្រ វេលាម៉ោង ៨.៣០ នាទី) ជិតចប់​ទៅហើយ​នោះ អ្នកដែល​មិនអាច​រង់ចាំទស្សនា​នៅសប្តាហ៍​ក្រោយបាន ក៏អាចចូលទស្សនានៅលើ youtube បាន ដោយគ្រាន់​តែដឹង​ចំណង​ជើង ហើយ Search រក ជាការស្រាច់ ! ចំណងជើងនៃរឿងនេះ មានច្រើន ដូចជា Baker King, Baker King, Kim Tak Gu, Love Bread and Dreams… បើអ្នកបានទស្សនានៅលើ Youtube ឬទូរទស្សន៍ KBS2 HD អ្នកពិត​ជា​អាច​ទទួលយកចំណងជើង The King of Baking, Kim Tak Gu ដែលបានណែនាំ​ដោយ​អ្នក​បញ្ចូល Subtitle ជា​ភាសា​អ​ង់គ្លេស ថ្លែងអំណរគុណនៅចុងបញ្ចប់នៃភាគទី ៣០ ជាមិនខាន។

នំបុ័ងបញ្ចាំស្នេហ៍ / The King of Baking, Kim Tak Gu

តែនេះ​មិនមែន​ជាអ្វីដែលខ្ញុំចង់អួតទេ ! យប់ម៉ិញ ម៉ែខ្ញុំចង់មើលភាគបញ្ចប់ នៃរឿង ហាងនំបុ័ង​ បញ្ចាំស្នេហ៍ ក្រោយ​ទស្សនា​តាមកញ្ចក់ទូរទស្ស​ន៍​ស៊ីធីអិន ព្រោះមិន​ចង់ចាំមើលដល់សប្តាហ៍ក្រោយ ម៉ែប្រាប់ថា «មើលអា​ភាគបញ្ចប់ហ្មងកូន !»

នឹកឃើញថា សុខ ចាន់ផល ធ្លាប់ផ្សព្វផ្សាយ អំពីរឿងនេះ ខ្ញុំក៏ចូលទៅ​រកមើល ចំណងជើង​ក្នុង ប្លុករបស់ សុខ ចាន់ផល ដោយស្វែង​រកនៅលើ យូធូប Love Bread and Dreams… ដូចចិត្ត… ស្វែងរកឃើញ​ភាគទី ៣០ (ជាភាគបញ្ចប់) ដោយងាយ… ខ្ញុំដឹងប្រាកដថា មើលតាម​ អ៊ីនធើណែតអាចយ៉ឺត ឬលឿនអាស្រ័យ លើ ប្រពន្ធ័ អ៊ីនធើណែត ទើប សម្រេចចិត្ត ប្រើប្រពន្ធ័ Mobitel ដើម្បីឡូតមើល (ដោយគ្រាន់តែ share my phone’s 3G Internet connection with my PC via WiFi-Hotspot)។ ដោយសារយប់ជ្រៅផង ហើយខ្លាចអាក់ដោយសារ​ល្បឿន​អ៊ីនធើណែត ទើបបើកម្តង ៤ វគ្គ (ភាគទី ៣០ វគ្គទី១ ដល់វគ្គទី ៤) ព្រោះមើលមួយចប់ អាចមើលមួយ​ទៀត​ដោយមិនចាំបាច់រង់ចាំយូរ។ មើលចប់ហើយ រំភើបនឹងសាច់រឿង ញញឹមតិចៗ… បិទកុំព្យូរទ័រ ហើយឆែក​មើល​ទិកប្រាក់… លោកអើយ មើល ៤ វគ្គ អស់ ៤ ដុល្លា ! នេះចេះភ្ជាប់កញ្ចប់ប្រព័ន្ធអ៊ីនធើណែត INET1 = 0.50 $ ផង កុំអី មិនដឹងជា យ៉ាងណាយ៉ាងណីទេ ! ពេលមើលបានជិតមួយវគ្គ ឃើញសារមួយបានផ្ញើមកដែរ តែមិន​បាន​ចាប់អារម្មណ៍អាន ដល់ពេលចប់ បែរជាអានហើយ ស្តាយក្រោយក៏យ៉ឺតពេល ! 😦 [+822 : you are about to reach the fair use limit set for your mobile internet package. You will be charged pay per use upon exceeding the fair use.] 😦

រាល់ដងប្រើតែ smart ឆែកអ៊ីនធើណែត មិនដែលភ័យរឿងអស់លុយមុនដាច់ខែទេ ហើយអាច​សល់ទុកឱ្យ ក្រុម ហ៊ុន កាត់ចោលរាល់ខែទៀត ! L Mobitel Mobitel Mobitle !!!  😦

សូមទស្សនាភាគបញ្ចប់នៃរឿង «ហាងនំបុ័ង បញ្ចាំស្នេហ៍» តាមរយៈ Youtube តែកុំភ្លេចឆែកទឹកប្រាក់ជាមុន និងជ្រើសរើស បណ្តាញទូរសព្ទ័ដែលមានតម្លៃសមរម្យផង ទោះបីជា យ៉ឺតបន្តិចអី !

ភាគទី ៣០ (វគ្គទី១)

ភាគទី ៣០ (វគ្គទី២)

ភាគទី ៣០ (វគ្គទី៣)

ភាគទី ៣០ (វគ្គទី៤)

Advertisements

មតិ»

1. enana88 - ខែ​តុលា 20, 2011

ប្រុសសោះចេះមើលរឿងភាគដែរ! 😀

មេឃា - ខែ​តុលា 20, 2011

មិនសូវមានពេលមើលផងហ្នឹង តែឭគេអួតពេក​ទើបលបមើលម៉ាដងៗដែរ 😀

enana88 - ខែ​តុលា 20, 2011

តិចទៀតដល់ថ្នាក់ជួលឌីសម៉ោមើលហើយ!

2. តា ម៉ាប់ - ខែ​តុលា 21, 2011

គ្មានលុយរ៉េ

មេឃា - ខែ​តុលា 21, 2011

មើលតាមអ៊ើនធើណែតវិញ ទាន់សម័យជាង ! 😀

3. Pich Makara - ខែ​វិច្ឆិកា 16, 2011

Usually I don’t read post on blogs, however I wish to say that this write-up very compelled me to check out and do so! Your writing style has been surprised me. Thank you, quite great article. My blog is blog.KHMER79.com.
Why dont you try to promote your blog? You may try a free Khmer Web directory for All CAMBODIAN. AGAIN! Keep doing excellence job i strongly support you!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: