jump to navigation

ប្រកាសរើស តួសម្តែង ល្ខោនទូរទស្សន៍ ខែតុលា 18, 2011

Posted by មេឃា in Job Advertisement, Media Specialist.
trackback

សេវាផ្សព្វផ្សាយអប់រំសុខភាពកម្ពុជា (ឆេមស៍)

CAMBODIA HEALTH EDUCATION MEDIA SERVICE (CHEMS)

គេហទំព័រអង្គការឆេមស៍ http://www.chems.org.kh

​ដំណឹងជ្រើសរើសតារាសម្តែង

ក្រោមគម្រោង​នៃ​ការពង្រឹង​ឱកាស​នៃ​ការប្រកបមុខ​របរ​សម្រាប់ស្រ្តី​ដែលមាន​ប្រាក់ចំណូល​តិច និង​ស្រ្តី​ផ្ទុក​មេរោគ​អេដស៍​ ដែលឧបត្ថម្ភ​ថវិកា​ដោយ​ អង្គការសហប្រជាជាតិ​​ដើម្បីស្រ្តី​ (UN Women) អង្គការ​ឆេមស៍​​ កំពុង​ផលិត​ល្ខោន​ភាគ​ទូរទស្សន៍ (TV Drama) រឿង ឈូកក្នុងបឹងភក់ ចំនួន ១៥ ភាគ ហើយ រឿងនេះ នឹង​ចាប់ផ្តើម​​ថត​ នៅ​ពាក់​កណ្តាល ខែវិច្ឆិកា ឆ្នាំ២០១១ ខាងមុននេះ។

អង្គការ​ឆេមស៍ មានកិត្តិយស​សូមជម្រាប​ជូន​ថា អង្គការ​ត្រូវការ​​ជ្រើសរើស​​តារាប្រុស ស្រី ក្មេង ចាស់​ ដែលមាន​អាយុ​​ចាប់ពី ១៨ ឆ្នាំ រហូតដល់ ៣៥ ឆ្នាំ មាន​បទពិសោធន៍ និង​បទពិសោធន៍តិចតួច។​ បើលោក លោកស្រី អ្នកនាង កញ្ញា មានចំណាប់​អារម្មណ៍ សូមយករូបថត ទំហំ ១៥ x ១០ មួយសន្លឹក (បញ្ជាក់ ៖ រូបថត​មួយជំហរ​ខ្លួន ដោយ​គ្មាន​ការតុបតែង) មកកាន់ អង្គការឆេមស៍ ដើម្បី​បំពេញ​ទម្រង់ឯកសារ នៅរៀងរាល់​ម៉ោង​ធ្វើការ ដែល​មាន​អាសយដ្ឋាន ផ្ទះលេខ ៨៩ ផ្លូវម៉ៃដា (ផ្លូវលំ) សង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ ភ្នំពេញ ទូរសព្ទ័លេខ ៖ ០២៣ ៨៨០ ៧២៤

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង ទូរស័ព្ទលេខ ៖ ០១២ ២៧៣ ៨២៧

មតិ»

1. តា ម៉ាប់ - ខែតុលា 18, 2011

ចង់​ដែល​តែ​គ្មាន​ពេល

មេឃា - ខែតុលា 18, 2011

បើចង់ខ្លាំងប្រហែលមានពេល ! ហាហាហាស😀

តា ម៉ាប់ - ខែតុលា 18, 2011

ទំនេរតែ​សៅរ៍អាទិត្យទេ

មេឃា - ខែតុលា 19, 2011

អត់ដឹងថា គេត្រូវការតួសៅរ៍អាទិត្យ អត់ផង ?

2. បុរិន្ទ - ខែតុលា 18, 2011

ចាំមើលតួស្រីសិន បើចាប់អារម្មណ៍ចាំដាក់

មេឃា - ខែតុលា 19, 2011

បុរិន្ទ ធើមើលតែខ្លួន​ឯងតួប្រុស !😛

3. somada - ខែតុលា 19, 2011

បុរិន្ទដាក់ពាក្យទៅពិតជាជាប់ហើយ បើមិនបានជាតួឪពុក ក៏ជាតួតាដែរ ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: