jump to navigation

រដ្ឋ ប្រកាស រើស បុគ្គលិក ១២៤ នាក់ ក្នុងឆ្នាំ២០១១ ខែ​កញ្ញា 30, 2011

Posted by មេឃា in Job Advertisement.
trackback

សម្រាប់ឆ្នាំ ២០១១ នេះ ១. រដ្ឋលេខាធិការដ្ឋាន មុខងារសាធារណៈ ២. រដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល ៣. ក្រសួង ធនធានទឹក និងឧតុនិយម ៤. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសពី តម្រូវការ បុគ្គលិក សរុប ១២៤ រូប គិតត្រឹម កម្រិតវប្បធម៌ ចាប់ពី មធ្យមសិក្សា ទុតិយភូមិ ឬសញ្ញាបត្រ ដែលមាន តម្លៃស្មើ រហូតដល់ បរិញ្ញាបត្ររង និងបរិញ្ញាបត្រ នីតិសាស្ត្រ សេដ្ឋកិច្ច គ្រប់គ្រង រដ្ឋបាល សាធារណៈ  ភាសាអង់គ្លេស ភាសាបារាំង ព័ត៌មានវិទ្យា សំណង់ធារាសាស្រ្ត សំណង់ស៊ីវិល ស្ថាបត្យកម្ម ទេពកោសល្យជនបទ ឧតុនិយម ជនសាស្រ្ត គណនេយ្យ ហិរញ្ញវត្ថុ ធនាគារ ដោយធ្វើការបែងចែកទៅតាមរាជធានី ខេត្ត និងក្របខណ្ឌ ក ខ និងគ។

តាមសេចក្តីជូនដំណឹងរបស់ គណៈរដ្ឋមន្ត្រី (រដ្ឋលេខាធិការដ្ឋាន មុខងារសាធារណៈ) នៃ ព្រះរាជាណាចក្រ កម្ពុជា លេខ ១៦៥ មស.ក្រខ. ចុះថ្ងៃទី ១៩ សីហា ២០១១ ស្តីពី ការជ្រើសរើសបេក្ខជន ឱ្យចូលបម្រើការងារ ក្នុងក្របខណ្ឌ រដ្ឋលេខាធិការដ្ឋាន មុខងារ សាធារណៈ រដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា វិញ្ញាសារប្រលង មាន បីមុខ ស្របទៅតាមប្រភេទ ក្របខណ្ឌ ក ខ និង គ (១. ចំណេះដឹងទូទៅ ពាក់ពន្ធ័នឹង មុខងារ សាធារណៈ ៖ រយៈពេល ២ ម៉ោង និង ២. ភាសាអង់គ្លេស ឬបារាំង និង កុំព្យូទ័រ ៖ រយៈពេល ២ ម៉ោង)

ប្រសិនបើ ចាប់អារម្មណ៍ ត្រូវប្រញាប់ បំពេញសំណុំបែបបទ ប្រឡងនៅតាម ក្រសួង ស្ថាប័ន ដែលអ្នកចង់បម្រើការងារ ឱ្យបានមុនថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១១

សម្រាប់ព័ត៌មាន បន្ថែម អាចទាក់ទងដោយផ្ទាល់នៅ ការិយាល័យក្របខណ្ឌ និងព្យាករណ៍ នៃ រដ្ឋលេខាធិការដ្ឋាន មុខងារសាធារណៈ ឬមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានី ខេត្ត នៅរៀងរាល់ម៉ោងធ្វើការងារ។

សូមទាញយកអត្ថបទដើម ៖ សេចក្តីជូនដំណឹងរបស់ គណៈរដ្ឋមន្ត្រី (រដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ) នៃព្រះរាជាណាចក្រកម្ពុជា លេខ ១៦៥ មស.ក្រខ. ចុះថ្ងៃទី ១៩ សីហា ២០១១ ស្តីពី ការជ្រើសរើសបេក្ខជន ឱ្យចូលបម្រើការងារ ក្នុងក្របខណ្ឌ រដ្ឋលេខាធិការដ្ឋាន មុខងារ សាធារណៈ រដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: