jump to navigation

ហាមផ្សាយពាណិជ្ជកម្ម ខោក្នុងបុរស រ៉ូស្សូ ខែកញ្ញា 20, 2011

Posted by មេឃា in កខគឃង.
trackback

ក្រសួងព័ត៌មាន បានចេញ បម្រាបភ្លាមៗមួយ ដល់គ្រប់ ស្ថានីយវិទ្យុ ទូរទស្សន៍ កាសែត និងទស្សនាវដ្តី ទាំងអស់ បញ្ឈប់ ការចាក់ផ្សាយស្ប៉ត ពាណិជ្ជកម្ម ផលិតផល ខោក្នុង បុរសម៉ាក Rosso និង​ ម៉ាក XIANLIANG ដែលកំពុងតែ ផ្សាយឃោសនា តាមរយៈប្រពន្ធ័ផ្សព្វផ្សាយ នៅក្នុងប្រទេសកម្ពុជា។

 

តាមសេចក្តីជូនដំណឹងដដែល ចុះថ្ងៃទី ១៥ កញ្ញា ២០១១ ៖ ក្រសួងព័ត៌មាន បានបញ្ជាក់ថា ការផ្សាយ​ពាណិជ្ជកម្មផលិតផល ខោក្នុងបុរស ម៉ាក រ៉ូស្សូ (Rosso) និងម៉ាក សៀនលាង (XIANLIANG) មានភាពមិនប្រក្រតី ដែលធ្វើឱ្យ ប៉ះពាល់ដល់ ការធ្វើពាណិជ្ជកម្ម ប្រកបដោយ សមធម៌ និងសេចក្តីថ្លៃថ្នូ របស់សង្គម [កម្ពុជា ?] យ៉ាងខ្លាំង។

ក្រសួងព័ត៌មាន បានបន្ថែមថា ក្រុមហ៊ុនទាំងនេះ ប្រើប្រាស់ការឃោសនា ភូតកុហក បំភ្លើស បោកប្រាស់ ហួសហេតុ ពីគុណភាព និងប្រសិទ្ធភាព អូសទាញអ្នកប្រើប្រាស់ ឱ្យគាំទ្រ ផលិតផលទំនិញ របស់ខ្លួន។

ក្រសួងព័ត៌មាន ហាមប្រាម ការឃោសនា ផលិតផល ខោក្នុងបុរស ម៉ាក រូស្សូ និង សៀនលាង

កន្លងមក ផលិតផល ស្រោមអនាម័យ Number One របស់អង្គការ PSI ក៏ធ្លាប់ត្រូវរង ការរិះគន់ ពីសំណាក់ លោកនាយករដ្ឋមន្រ្តី កម្ពុជា ផងដែរ ខណៈដែល ការឃោសនា បានបង្ហាញ តួអង្គប្រុស បង្ហាញប្រអប់ ស្រោមអនាម័យ ហើយតួអង្គស្រី ផ្តល់សញ្ញា ក្នុងន័យ យល់ព្រម… លោក នាយករដ្ឋមន្រ្តី បានបន្ទោសថា ការផលិត ស្ប៉ត បែបនេះ ហាក់ បន្ទាប តម្លៃស្រ្តីខ្មែរពេក… ក្រៅពីនោះ ផលិតផល ណាមួយ ដែល ហាក់បង្ហាញ ភាពសិចស៊ី ពេក ក៏ត្រូវបាន ហាមឃាត់ ក្នុងការចាក់ផ្សាយ​ តាមកញ្ជក់ទូរទស្សន៍ដែរ។

 

ទោះបីជាយ៉ាងណា ការសំអាងហេតុផល ប៉ះពាល់ដល់ សេចក្តីថ្លៃថ្នូ របស់សង្គម គួរតែ ត្រូវបាន យកមក បកស្រាយ ផងដែរ ករណី ស្ប៉ត ពាណិជ្ជកម្ម លក់ ខោក្នុងស្រី ខោក្នុងបុរស របស់ ក្រុមហ៊ុនមួយ ដែលឃោសនា លក់ផលិតផល តាមកញ្ចក់ ទូរទស្សន៍ ហើយបាន បង្ហាញ នារី ស្ទើរតែ ស្រាត បាំងតែ ខោកំបិត លិតតិច ហើយបញ្ចេញគល់ សុដន លោត ផ្តោតៗ… គួរ​ឱ្យចង់គយគន់នោះ ។

ម៉្យាងទៀត ក្រុសួងព័ត៌មាន គួរតែធ្វើអន្តរាគមន៍ លើ ការឃោសនា ហួសហេតុ ចំពោះ ផលិតផល ឡេលាបឱ្យសភ្លាមៗ ថ្នាំបណ្តុះសក់ និងផលិតផលជាច្រើនទៀត ដើម្បីការពារអ្នកប្រើប្រាស់។ គួរបញ្ជាក់ថា អ្នកដែលបានទទួលផល ដោយផ្ទាល់ពី ការឃោសនា គឺក្រុមហ៊ុន ទូរទស្សន៍ ក្នុងនោះ ស្ថានីយទូរទស្សន៍បាយ័ន និងអប្សរា ដែលកាន់កាប់ដោយ កូនស្រី របស់ លោកនាយក រដ្ឋមន្រ្តី ក៏បានទទូលថ្លៃសេវាផ្សព្វផ្សាយ ផងដែរ៕

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: