jump to navigation

អ្នកទិញផ្ទះល្វែងថ្មី ត្រូវ សយ !??? ខែកញ្ញា 8, 2011

Posted by មេឃា in កខគឃង, កំណត់ហេតុមេឃា.
trackback

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រកម្ពុជា បានចេញ សេចក្តីជូនដំណឹង មួយ ដោយបាន​ ចុះកាលបរិច្ឆេទ  ថ្ងៃទី ១១ សីហា ២០១១ ដើម្បីព្រមានដល់ សាធារណជនទាំងអស់ ក្នុងការ ចុះ កិច្ចសន្យាលក់ទិញ លំនៅដ្ឋានជាមួយនឹង ក្រុមហ៊ុន ឬម្ចាស់សំណង់ ចំនួន បី ៖ 1-បុរីទួលសង្កែ 2-សំណង់បុរីវិមានភ្នំពេញ និង3-សំណង់ផ្ទះល្វែងហុងឡាយ ដោយ អះអាងថា កិច្ចសន្យាទាំងឡាយ នឹងគ្មានសុពលភាពស្របតាមច្បាប់ឡើយ។

ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា ប្រធានក្រុមការងារអន្តរក្រសួង ដើម្បីគ្រប់គ្រងអាជីវកម្ម អភិវឌ្ឍអចលនវត្ថុ ៖ ក្រុមការងារអន្តរក្រសួងដើម្បី គ្រប់គ្រង អាជីវកម្ម អភិវឌ្ឍអចលនវត្ថុនៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមជម្រាប ជូនដំណឹង ដល់សាធារណៈ ទាំងអស់ឱ្យបានជ្រាបថា សំណង់បុរីវិមានភ្នំពេញ បុរីទួលសង្កែ និងសំណង់ផ្ទះល្វែងហុងឡាយ ដែលកំពុងប្រកាសលក់ បច្ចុប្បន្ននេះ ពុំមាន អាជ្ញាប័ណ្ណ ធ្វើអាជីវកម្ម អភិវឌ្ឍអចលនវត្ថុ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្របតាម ប្រកាស របស់ ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុលេខ ១២២២ សហវប្រក ចុះថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០០៩ ស្តីពី ការគ្រប់គ្រង អាជីវកម្ម អចលនវត្ថុ ឡើយ។ ដើម្បីការពារបាន នូវសុវត្ថិភាព ផ្នែកច្បាប់ និងជៀសវាង នូវការ បង់ ខាតថវិកា និងទ្រព្យសម្បត្តិ ក្រុមការងារ អន្តរក្រសួង ដើម្បីគ្រប់គ្រង អាជីវកម្ម អភិវឌ្ឍ អចលនវត្ថុ សូមធ្វើការរំលឹកដល់ សាធារណជន ជ្រាបថា រាល់ការធ្វើកិច្ចសន្យា ទិញ លក់ លំនៅដ្ឋាន ជាមួយនឹងក្រុមហ៊ុន ឬម្ចាស់សំណង់ ខាងលើ់ គឺជា កិច្ចសន្យាគ្មានសុពលភាព ស្រប តាមផ្ លូវច្បាប់ឡើយ។ ដូច្នេះ សាធារណជន ទាំងអស់ត្រូវ ប្រុងប្រយត្ន័ ជាមួយក្ រុមហ៊ុន ឬម្ចាស់ សំណង់ ខាងលើនេះ។ អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាប និងយក ចិត្តទុកដាក់ ខ្ពស់ ដើម្បីជៀសវាង បាននូវហានិភ័យ ដែលអាចកើតមានឡើងជា យថាហេតុ។

ផ្ទុយទាំងស្រុងពី ចេតនាសុចរឹត និងបំណងល្អ ក្នុងការរំលឹកជូនដំណឹងដល់ សាធារណជន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កម្ពុជា ដើម្បីការពារសុវត្ថិភាព គតិយុត្តិ និងការខាតបង់ ថវិកា ដល់ពលរដ្ឋកម្ពុជា ក្រសួងមិនបាន ចាត់វិធានការណ៍ បឋម ដើម្បី ផ្សព្វផ្សាយ និងទប់ស្កាត់ការផ្សព្វផ្សាយ ពាណិជ្ជកម្មលក់ផ្ទះ ដែលកំពុង តែ បន្តផ្សាយនៅ តាមកញ្ចក់ទូរទស្សន៍ និងវិទ្យុនានាឡើយ។ ជាក់ស្តែង គិតនៅត្រឹមព្រឹកថ្ងៃទី ៨ កញ្ញា ២០១១ នេះ យ៉ាងហោចណាស់ ពលរដ្ឋនៅតែ ឃើញមាន ទូរទស្សន៍ស៊ីធីអិន បន្ត ផ្សាយពាណិជ្ជកម្ម សំណង់ បុរីវិមាន ភ្នំពេញ ហើយ សេចក្តីជូនដំណឹង មួយនេះ មិនអាចរកបាន ឬមិនបានផ្សព្វផ្សាយក្នុងគេហទំព័រ របស់ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃ​ព្រះរាជាណាចក្រកម្ពុជាទេ។ សេចក្តីជូនដំណឹងដែល ទទួលបាននេះ គឺតាម រយៈការ ផ្សព្វផ្សាយតៗគ្នា លើបណ្តាញ​សេវាសង្គម ហ្វ៊ែសប៊ុក ប៉ុណ្ណោះ។

គេហទំព័រ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កម្ពុជា http://www.mef.gov.kh/

សូមរកអាន ៖

សេចក្តីជូនដំណឹង លេខ ០១៨ សហវ (១១ សីហា ២០១១)

ប្រកាស របស់ ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុលេខ ១២២២ សហវប្រក ចុះថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០០៩ ស្តីពី ការគ្រប់គ្រង អាជីវកម្មអចលនវត្ថុ

មតិ»

1. វិចិត្រ - ខែកញ្ញា 8, 2011

ទៅ​អ៊ីចឹង​ទៅ មិន​យល់។ បើ​អ៊ីចឹង​ គឺ​មាន​ន័យ​ថា​ក្រុមហ៊ុន​ហ្នឹង​រក​ស៊ី​មិន​ស្រប​ច្បាប់? បើ​មិន​ស្រប​ច្បាប់ ម៉េច​ក្រសួង អជ្ញាធរ​អី​ក្របួច​ក​ទៅ ម៉េច​ទៅ​ជា​ប្រាប់​ប្រជាជន​អោយ​ប្រយ័ត​វិញ អ៊ីចឹង? អត់​យល់។

តា ម៉ាប់ - ខែកញ្ញា 8, 2011

ចែក​គ្នា​ស៊ី​មិន​គ្រប់​ទេបាន​អញ្ចឹង… ចុះ​អ្នក​ទិញ​រួច​ហើយ មិន​វ័ណ្ឌ​ក…

2. វិបុល - ខែកញ្ញា 8, 2011

វាយ៉ាប់អញ្ជឹងស្រុកយើង

3. វិបុល - ខែកញ្ញា 8, 2011

ជួយលាក់ៗគ្នាផង កុំនិយាយឮពេក ប្រយត្ន័ឮដល់បរទេស
ខ្មាសគេណាស់លោកអើយ ស្កាល់ចោរហើយមិនគិតទៅចាប់
ចោរទេ បែរជាមកប្រកាសប្រាប់ឲគេប្រយត្ន័ចោរលួច 
ចេះតែមានហើយស្រុកខ្មែរ

4. អនាមិក - ខែកញ្ញា 8, 2011

មកពីគេដឹងថាពលរដ្ឋខ្មែរយើងល្ងង់៕

5. អនាមិក - ខែកញ្ញា 8, 2011

បើមិនល្ងង់ក៏មិនហ៊ាននិយាយដែរ ។ អោយគេធ្វើអីធ្វើទៅ ធ្វើបាបអ្នកណាធ្វើទៅ កុំអោយតែធ្វើបាបពួកគាត់ មើលតែរឿងចោរប្លន់នៅ
ជិតពោធិចិនតុងទៅដឹងហើយ គ្មាននរណាទៅរវីរវល់និងជនរងគ្រោះដែលត្រូវចោរបាញ់ជិតស្លាប់នោះទេ ៕

6. សាយ័ន្ត - ខែកញ្ញា 18, 2011

ខ្ញុំគិតថា ដើម្បីយល់បញ្ហានេះច្បាស់ គួរតែស្វែងយល់បន្ថែមពី ច្បាប់គ្រប់គ្រងអចលនទ្រព្យ ! តាមខ្ញុំដឹង ដីដែលសាងសង់បុរី ទាំងនេះដូចជា បុរី វិមានភ្នំពេញ ជាដីកម្មសិទ្ធរបស់ឯកជន មានន័យថា មិនមែនជារបស់រដ្ឋទេ ឬ សម្បទានរបស់រដ្ឋទេ! ឥលូវគិតចេះ បើយើងចង់លក់ ដី-ផ្ទះ របស់យើង ដែលយើងមានប្លង់ត្រឹមត្រូវ តើមាននរណាម្នាក់ នេះ ទីនេះ ទៅសុំច្បាប់ពីក្រសួងសេដ្ឋកិច្ច ដើម្បីលក់ទៅអោយអ្នកដ៏ទៃទេ? ពេលជិះតាមខេត្ត ខ្ញុំឧស្សាហ៏ឃើញ គេដាក់ថា ដី លក់ ហើយខ្ញុំជឿថាម្ចាស់ដីនេះ ហ្នឹង ក៏មិនទាន់សុំច្បាប់ សំរាប់ដាក់ លក់ដីហ្នឹងដែរ! ទៅសុំច្បាប់នេះ គឺមានន័យថា សុំអាជ្ញារប័ណ្ណ រកស៊ីអភិវឌ្ឍអចលទ្រព្យ បើរជាការលក់ដូរដីធ្លីធម្មតា ប្រហែលជាមិនចាំបាច់សុំដល់ថ្នាក់ហ្នឹងទេដឹង! តែក្នុងការសាងសង់បុរី គឺត្រូវមានច្បាប់ក្នងការគ្រប់គ្រងបុរី អាជ្ញាប័ណ្ណ អភិវឌ្ឍអចលនទ្រព្យ គឺមានន័យថា ម្ចាស់បុរី មានសិទ្ធិបែងចែក ឬ លក់បន្ត ដីក្នុងបុរី ទៅអោយអតិថិជន ដោយស្របច្បាប់ ហើយ អាជ្ញាប័ណ្ណ ដែលអាចសុំមកបាន ត្រូវធ្វើអ្វីខ្លះ ត្រូវបំពេញឯកសារអ្វីខ្លះ…? នេះជាបញ្ហានៃការយឺតយ៉ាវ ក្នុងការសុំ ! ខ្ញុំបានអានកាសែតថ្ងៃមុន គឺថា បុរី ឬ ផ្ទះល្វែងដែលមាន អាជ្ញាប័ណ្ណរកស៊ីអភិវឌ្ឍអចលទ្រព្យមានតែ ១០ទេ ដែលរាប់ទាំង បុរី វិមានភ្នំពេញ(ចំនែក ២ ទៀតក្នុងប្រកាសខាងលើមិនទាន់មាន ឬ ជិតមានទេដឹង)!
មួយទៀតខ្ញុំចង់សួរថា អ្នកគុជេ ដី មានន័យថា អ្នកនាំគេទៅទិញដី ! ជាធម្មតា អ្នកនោះ នឹងបាន ប្រាក់ជើងសារ ឬ ថា កំមីស្យុង នឹង ទាំងអ្នក ទិញ និង អ្នកលក់ ចឹង អ្នកគុជេ នោះអាចថាខុសច្បាប់ទេ? ទូរទស្សន៎មួយ ប្រកាសលក់ផលិតផល របស់ក្រុមហ៊ុនមួយ អោយដល់អតិថិជន ! អតិថជន បានផលិតផលប្រើប្រាស់ ឯ ក្រុមហ៊ុនលក់ដាច់ ហើយទូរទស្សន៏ បានប្រាក់ឈ្នួល! បើសិនជារដ្ឋ ជាអ្នកប្រកាសលក់អោយក្រុមហ៊ុនឯកជននោះវិញ ប្រហែលជា ៩០% នឹងគិតថា រដ្ឋត្រូវគ្នាជាមួយក្រុមហ៊ុនហើយ ចឹងរដ្ឋ ឬ ក្រសួងពាក់ព័ន្ធ គួរធ្វើទេ? ចឹងក្រសួងពាក់ព័ន្ធ អាចធ្វើអ្វីខ្លះ? ដេញ ឬ បិទ គេកុំអោយរកស៊ី? ចឹងចំនេញខាងណា? រដ្ឋនឹងអត់មានប្រាក់ចំនូល ពីពន្ធ ឬ អាជ្ញារប័ណ្ណផ្សេង នេះជាយុទ្ធសាស្រ្តដែលរដ្ឋ ឬ ក្រសួងធ្វើក្នុងទាក់ទាញអ្នកវិនិយោគ និង ដាស់តឿនដល់អ្នករកស៊ីអោយធ្វើតាមច្បាប់ និង ប្រជាជន អោយដឹងពីការធ្វើលិខិតស្នាមតាមផ្លូវច្បាប់ ! បើច្បាប់ទើបតែចេញ មិនទាន់បានប៉ុន្មានផង! ប្រជាជនប៉ុន្មានភាគរយដែលដឹង!? ខ្ញុំគិតថា យោបល់ខាងលើពិតជាត្រូវ ដោយអោយក្រសួងចាត់វិធានការភ្លាម ដើម្បីទប់ទល់នឹង ការរកស៊ីអត់ច្បាប់ តែនេះជាជំហ៊ានទី២ ដែលរដ្ឋនឹងធ្វើ ! ខ្ញុំនិយាយបែបនេះ គឺខ្ញុំបានតាមដានពត៌មាន ជាពិសេសគឺ ភ្នំពេញប៉ុស្តិ៏ ! រដ្ឋធ្វើបែបនេះ គឺចង់ចំរុញអោយវិស័យអចលទ្រព្យ ងើបឡើងវិញ ! ទើបតែចេញពីវិបត្តសេដ្ឋកិច្ច វិស័យនេះ ត្រូវការ ការជំរុយ បើទើបតែងើបឡើង បិទនៅវិញហ្មង អ្នកហ៊ានមករកស៊ី?
ដោយសារអត្ថបទខាងលើ ហាក់ដូចជាផ្តោតជាងគេ លើបុរី វិមានភ្នំពេញ ចឹងខ្ញុំសូមលើកបញ្ជាក់តែបុរីនេះមួយចុះ គឺ បុរីនេះ ដីជាកម្មសិទ្ធឯកជន គ្មានសម្បទានរបស់រដ្ឋទេ អ្នកទិញអាចធ្វើប្លង់រឹងបាន ដោយក្រុមហ៊ុនជួយក្នុងការរត់ការ ! បុរី វិមានភ្នំពេញ បានទទួលអាជ្ញាប័ណ្ណ អភិវឌ្ឍអចលនទ្រព្យហើយ ចឹងរាល់កុងត្រា រវាងក្រុមហ៊ុន នឹងអ្នកទិញ ជាកុងត្រា ស្របច្បាប់ និង មានតំលៃចំពោះមុខច្បាប់ !
នេះគ្រាន់ជាការវែកញែករបស់ខ្ញុំ នឹងតាមរយៈការពត៌មានពីកាសែត ខ្ញុំបានដឹងពត៌មានច្រើនដោយសារការចុះផ្ទាល់ តាមបុរីទាំងនេះ សំរាប់ការងារ សំនេរសារណា អនុបណ្ឌិត សំណង់សេដ្ឋកិច្ច របស់ខ្ញុំខាងមុខ ! មានអ្នកណាមានមតិបន្ថែម សូមបញ្ចេញយោបល់ទីនេះ ឬ ទៅកាន់ ទំព័ររបស់ខ្ញុំ!
អរគុណ

មេឃា - ខែកញ្ញា 19, 2011

អរគុណ សាយ័ន្ត សម្រាប់ បច្ចុប្បន្នភាព ព័ត៌មាន…

នេះគឺ កម្ពុជា ព្រះរាជាណាចក្រអច្ឆិរយៈ !
ការអនុវត្តិ នីតិវិធី តាមវិធានណែនាំ នៅស្រុកខ្មែរ អាចដើរបញ្រៀសបាន… ឬអាចនិយាយថា សង់ហើយសឹមសុំ ក៏បាន…

បើជាគោលការណ៍ ការធ្វើអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ស្របច្បាប់ ឬត្រូវបានការពារដោយច្បាប់ នីតិវិធីតម្រូវឱ្យ សុំអាជ្ញាប័ណ្ណជាមុន សំដៅ ការពារផលប្រយោជន៍ អ្នកប្រើប្រាស់ និងសណ្តាប់ ធ្នាប់សាធារណៈ… រាល់ការផ្លោះ នីតិវិធី នឹងត្រូវប្រឈមនឹង មោឃភាព…

7. សាយ័ន្ត - ខែកញ្ញា 19, 2011

បាទអរគុណ តាមពិតអ្វី ដែលយើងចង់បានគឺ ធ្វើតាមច្បាប់នឹង! ខ្ញុំគិតថា រដ្ឋក៏យល់ ពីផលលំបាកក្នុងការអនុវត្តច្បាប់ថ្មីដូចគ្នា! សូម្បីរឿង ជិះម៉ូតូ ពាក់មួកការពារ យើងនៅមិនទាន់ធ្វើបានគ្រប់ជ្រុងជ្រោយផង!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: