jump to navigation

លោកប៉ូលីស បានត្រឹមតែមើល !!!??? ខែកញ្ញា 7, 2011

Posted by មេឃា in កខគឃង, កំណត់ហេតុមេឃា.
trackback

សំណូមពរមួយ ពីមិត្តអ្នកអាន (ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់បឹងសាឡាង)

វីដេអូនេះ មិត្តអ្នកអានម្នាក់បានផ្ញើមក ដើម្បីឱ្យ មេឃា ជួយផ្សព្វផ្សាយ។ វាជាជម្លោះ ពាក្យសម្តី ហើយឈានដល់ការប្រើអំពើហឹង្សា រវាង អ្នកភូមិពីរគ្រួសារ រកស៊ីលក់ចាប់ហួយ ផ្ទះទល់មុខគ្នា ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អ្នកផ្ញើវីដេអូ បានបន្ថែមថា ក្នុងសង្កាត់បឹងសាឡាង មិនមានសន្តិសុខទេ ដោយសារ រៀងរាល់យប់ ចាប់ពីម៉ោង ១២ រហូតដល់ ម៉ោង ៣ ទៀបភ្លឺ តែងតែមាន ជនមិនស្គាល់អត្តសញ្ញាណ លបគប់ដុំថ្ម មកលើដំបូងផ្ទះគាត់ ហើយ ការបាញ់បោះដោយសេរី គឺពេញនិយមណាស់ ក្នុងសង្កាត់បឹងសាឡាងនេះ។ ជាអកុសល កាលពីយប់ ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០១១ បុរសម្នាក់ បានបាត់បង់ជីវិត ដោយសារការបាញ់បោះនេះផងដែរ។

សំណូមពរ ៖ សូមលោកប៉ូលីស ជួយចាត់វិធានការណ៍ផង កុំបានត្រឹមតែមើល…

មើល ហើយអាន គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ឱ្យយល់ផង !!!

ព័ត៌មាន អសន្តិសុខ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក

វិធានការអភិបាលរាជធានី ក្លឹបកម្សាន្ត រឺខារ៉ាអូខេ មិនអនុញ្ញាត ឱ្យមាន​ សន្តិសុខ​ ជាសមត្ថកិច្ចរដ្ឋ

ផ្សាយថ្ងៃអង្គារ ទី៦ ខែកញ្ញា ឆ្នាំ២០១១ ម៉ោង ០៨:៥១

ដោយ​ ៖ ប្រុសកោះ​

រាជធានីភ្នំពេញ ៖ លោក​ កែប ជុតិមា ​អភិ​បាល​​រាជ​ធានីភ្នំពេញ ​​បាន​ដាក់​ចេញ​នូវ ​បម្រាម​​ដ៏​ដាច់​ណាត់​មួយ​​របៀប ​ប្រើ​ដំបង​ដែក ​មិន​ឱ្យ​ក្លឹប​កម្សាន្ត​​ ឬ​ខារ៉ាអូខេ​​​ មាន​ សន្តិ​​សុខ​ជា​ កម្លាំង​ប្រដាប់​អាវុធ​ ​រ​បស់​រដ្ឋ​ ​ដូច​ជា ប៉ូលិស ​ប៉េអឹម ឬ​ទាហាន ​ទៅ​កាង​​នោះ​ទេ ​បើ​មាន ​ត្រូវ​​ឆាប់​ដក​ខ្លួន ​ជា​បន្ទាន់ បើ​ អាជ្ញា​​ធរ ​​រាជ​​ធានី ​​ត្រួត​ពិនិត្យ​ឃើញ ​ត្រូវ​តែ​​ទទួល ​ការ​ដាក់​ពិន័យ ។

លោក​ កែប ជុតិមា ​បាន​ដាក់​បម្រាម​​បែប​នេះ​ នៅ​ក្នុង ​កិច្ច​ប្រជុំ​ប្រចាំ​ខែ ​នៅ​សាលា​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃទី​៥ កញ្ញា ឆ្នាំ​២០១១ បន្ទាប់​ពី​មាន ​ករណី​​ទំនាស់ ​​​បាញ់​​​ប្រហារ ​នៅ​វេលា​ម៉ោង​១០​​និង​១០​នាទី​យប់​ថ្ងៃទី​៤ កញ្ញា ឆ្នាំ​២០១១ នៅចំណុច​​មុខ ​ក្លឹប​រាត្រី ​ឌីជេ​ស្តេ​សិន ក្នុង​ខណ្ឌ​ទួលគោក ​ដែល​ជន​សង្ស័យ​​ជា ​​សន្តិ​សុខ​​យាម ​​ឱ្យ​ក្លឹប​នេះ និងជា ​មន្ត្រី​​កង​រាជអាវុធ​ហត្ថ​​លើ​ផ្ទៃប្រទេស ​​ដែល​បាន​ បាញ់​​បណ្តាល​ ឱ្យស្លាប់​​​មនុស្ស​​ម្នាក់ ។

ទាក់ទិន​​ទៅនឹង ​​ជម្លោះ​​ផ្ទុះអាវុធ​ បណ្តាល​ឱ្យ​ស្លាប់​នេះ​ លោក ​កែប ជុតិមា ​ប្រធាន​គណៈ​បញ្ជា​ការ​​ឯក​ភាព​រាជធានីភ្នំពេញ ​និង​ជាអភិ​បាល​រាជ​ធានីភ្នំពេញ បាន​ស្នើ​ឱ្យ​ ​សមត្ថ​កិច្ច​ជំនាញ ធ្វើ​ការ ​បញ្ជូន ​​ជន​សង្ស័យ​​ទៅតុលា​ការ​ តែម្តង ដោយ​មិន​ឱ្យ​បញ្ជូន​ទៅ ​សាមី​ស្ថាប័ន​ ឬ​ កង​រាជអាវុធ​ហត្ថ ​លើ​ផ្ទៃ​ប្រទេស​ ​ដែល​ជា​កន្លែង​​ធ្វើការ​​ រ​បស់ ​ជន​សង្ស័យ​​នោះ​ទេ ហើយ​ត្ រូវ​​តែផ្តន្ទា​ទោស​ តាម​ផ្លូវ​​ច្បាប់ ។

មតិ»

1. ពត៌មានទូរស័ព្ទ - ខែកញ្ញា 7, 2011

ស្រុកខ្មែរ ជនមួយចំនួន យើងពិតជាសីលធម៍មែន បែបពួកគាត់ទើបចប់ពី សាលាហ្វឹកហ្វឺន ខាងជេម្រាយ បញ្ជោរម៉ែគ្នាលេង

2. sambatt - ខែកញ្ញា 8, 2011

ហឹង្សាមានពីរយ៉ាង ៖ហឹង្សាផ្លូវកាយ និងពាក្យសំដី។
ជាទូទៅគេច្រើនថ្កោលទោសហឹង្សាផ្លូវកាយ ពីព្រោះ
វាធ្វើអោយរបួស ឬគ្រោះថ្នាក់់ ដលជីវិត ។ប៉ុន្តែហឹង្សា
ដោយពាក្យសំដីក៏ធ្ងន់់ធ្ងរដែរ ពីព្រោះវាហ្នឹងហើយជាដើម
ហេតុនៃហឹង្សាផ្លូវកាយ។នៅស្រុកកាណាដានេះ គេមិន
អត់់អោនអោយហឹង្សាទំាងពីរប្រភេទនេះទេ ហើយកាលណាមានពាក្យសំដី
ជេរ វាយប្រហារគ្នា ប៉ូលីសអាចមកធ្វើអន្តរាគមន៌បានភ្លាមកាលណាយើង
ទូរស័ព្ទហៅ។នៅស្រុកខ្មែរ ប៉ូលីសដូចជាគ្មានប្រសិទ្ធិភាព ឬសមត្ថភាព
សោះក្នុងការដោះស្រាយជំលោះពាក្យសំដី។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: